ក្រុងប៉ោយប៉ែត៖ ល្បែងស៊ីសងគ្រប់ប្រភេទ ភ្នាល់គ្នាតាមប្រព័ន្ធ អនឡាញ និង ឆ្នោតយួន-ថៃ កំពុងដាក់ពង្រាយ រីកដុះដាលដូចផ្សិតគ្មានច្បាប់ពេញទីក្រុងប៉ោយប៉ែត យ៉ាងអនាធិបតេយ្យ ដូចមានក្នុងរូបភាពជាឧទាហរណ៍ស្រាប់ ប៉ុន្តែ លោក គាត់ ហ៊ុល គណអភិបាលក្រុង និង សមត្ថកិចជំនាញមិនមានចំណាត់ការទប់ស្កាត់ បង្ក្រាបសោះ ឬមួយរក្សាទុកជាឆ្នាំងបាយ។សូមរំលឹកថា៖ ទោះបីមានការសារាចរណែនាំ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ឲ្យពង្រឹងការបង្ក្រាប បិទ ល្បែងស៊ីសងអនឡាញ យ៉ាងណាក៏ដោយ ប៉ុន្តែនៅក្រុងប៉ោយប៉ែត គឺជាប់ឈ្មោះជាទីក្រុងម៉ាកាវទី២ទៅហើយ ព្រោះសំបូរទៅដោយបនល្បែងភ្នាល់ដាក់លុយ ចាក់បាល់ទាត់តាមប្រព័ន្ធអនឡាញ និង ល្បែងផ្សងសុបិន្ត កំពុងពេញនិយម របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ចាក់កន្ទុយលេខ ឆ្នោតយួន-ថៃ គឺនៅតែអាចបើកលេងបាន២៤ម៉ោង ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅក្រុងប៉ោយប៉ែតឡើយ ទោះបីអ្នកកាសែតផ្សាយយ៉ាងណា ក៏នៅតែរក្សាភាពស្ងៀមស្ងាត់ដដែល។បើយោងប្រភពគ្រប់មជ្ឈដ្ឋានរស់នៅក្រុងប៉ោយប៉ែតបាននាំគ្នារិះគន់យ៉ាងចាស់ដៃនៅតាមហាងកាហ្វេថា៖ ឃើញតែសមត្ថកិច្ចជំនាញពាក់ព័ន្ធ បង្ក្រាបអំពើចោរកម្ម មានដូចជា (លួច,ឆក់ប្លន់,គាស់ផ្ទះ,ជក់ថ្នាំញៀន)បានស្ទើរាល់ថ្ងៃ ប៉ុន្តែប្រភពដែលបង្កើតបញ្ហាខាងលើគឺល្បែងស៊ីសង បែរជាមិនបង្ក្រាបសោះ។តើឯណាទៅការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែល សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងបានណែនាំឲ្យអនុវត្តជាប្រចាំនោះ។អង្គភាពយើងខ្ញុំមិនទាន់អាចសុំការបំភ្លឺពី លោក គាត់ ហ៊ុល បានទេថ្ងៃនេះ ព្រោះលោកមិនចេះឆ្លើយតបអ្នកកាសែត តាមប្រព័ន្ធបច្ចេកវិទ្យាទំនើបនេះទេ ឃើញហើយធ្វើមិនដឹង មិនឈឺក្បាល ព្រោះអាងលោកជាអ្នកធំ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ