ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
កម្ពុជាប្រទេសតូច ប្រជាជនតិច តែមានកម្លាំងចិត្តធំនៅពីក្រោយមេដឹកនាំខ្លាំង! **|** គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញដល់ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមចូលរួមកិច្ចប្រជុំ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពីគ្រឿ.,ងញៀ.,ន លើកទី៨ **|** មូលដ្ឋានកង​ទ័ព​ជើងទឹក​សមុទ្ររាម ប្រកាសធ្វើ​ការ​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​លើ​ផ្ទៃ​សមុទ្រ ចន្លោះកោះពូលូវ៉ៃ និង​កោះតាង ចាប់​ពី​ថ្ងៃទី១១ ដល់ថ្ងៃទី១៣មិថុនា ខាងមុខនេះ! **|** លោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារស.ពយុទ្ធជន ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបាត់បង់ជីវិតក្នុងការផ្ទុះអាវុ..ធជាមួយទាហានថៃកាលពីព្រឹកថ្ងៃទី២៨ ខែឧសភានេះ នៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត។ **|** ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅខេត្តកំពត ធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ពលរដ្ឋកាន់តែខ្លាចរអានឹងទង្វើប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ! **|** សម្តេចបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន នៅទីក្រុងគូឡាឡាំពួរ **|** ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់ **|** អ្នកនាំពាក្យក្រសួងព័ត៌មាន៖​ សូមពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ខណៈព័ត៌មានក្លែងក្លាយជិត៩០០ ករណីត្រូវបានកត់ត្រានៅក្នុងត្រីមាសដំបូងឆ្នាំ២០២៥ **|** លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អំពាវនាវដល់ប្រជាពលរដ្ឋ​ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ នៅតាមបណ្តារាជធានី-ខេត្តទាំង២៥​ **|** លទ្ធផលនៃជំនួបសម្តែងការគួរសម រវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ។ **|** ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រគល់ម៉ូតូម្នាក់ ១គ្រឿង ជូនដល់សិស្សពូកែលេខ១ ទូទាំងប្រទេស មុខវិជ្ជាគណិត ឆ្នាំ២០២៥ ចំនួន ២រូប ប្រចាំខេត្តព្រៃវែង **|** រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ដ្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រកាយស្ដារសម្អាតបើកមុខទឹកចូលស្ថានីយ៍គីឡូម៉ែត្រលេខ៩ ដើម្បីសម្រួលដល់លំហូរទឹក និងបានចុះពិនិត្យវឌ្ឍនភាពការស្ថាបនាដំឡើងម៉ូទ័របូមខ្នាតធំ ដែលមានសមត្ថភាពអាចបូមទឹកបានទំហំ១២០០០ម៉ែត្រគូប ក្នុងរយៈពេលមួយម៉ោង **|** ព័ត៌មានបឋម} ឃាត់ខ្លួនជនសង្ស័យពីរនាក់ប្ដីប្រពន្ធ ដើរធ្វើសកម្មភាពដាក់ថ្នាំយកគ្រឿងអលង្ការ ត្រូវបានបងប្អូនប្រជាពលរដ្ឋឃា..ត់ខ្លួន នៅវេលាម៉ោង១៣ រសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ **|** មនុស្ស​ប្រុស​ស្រី​ចំនួន​០៣នាក់​បាន​ស្លា..ប់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​ **|** ស្ពានអណ្ដោតជាស្ពានខ្លី ប្រវែងជាង១០ម៉ែត្រ តែមានសារៈសំខាន់ ភ្ជាប់ស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ នៃខេត្តត្បូងឃ្មុំ **|**

ព័ត៌មានចាស់ៗ

Tue,25 September 2018 (Time 08:39 AM)
ដោយ សម្លេងខ្មែរពិត

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត​
ខេត្ត​កំពត ៖ លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន សមាជិក គណៈកម្មាធិការ​កណ្ដាល អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្ដាល តំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​ទី​១០ នៃ​រដ្ឋសភាជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក នៃ ប៉េ​ណា សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត​។​ ​កិច្ចប្រជុំ​នេះ ក៏​មាន​វត្តមាន​ចូលរួម​ពី​សំណាក់ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​គណបក្ស​ប្រជាជន​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ក្រុង ស្រុក សរុប​ចំនួន​ជាង​៥០០​នាក់​។​ ​លោក ជាវ តា​យ​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ធ្វើ​របាយការណ៍​បញ្ជាក់​ឱ្យដឹងថា​៖ ដោយ​ផ្ដើម​ចេញ​នូវ​គោលការណ៍​យុទ្ធសាស្ត្រ​របស់​គណបក្ស​បាន​ខិតខំ​កសាង​អំពើ​ល្អ​និង​មាន​ការដឹកនាំ​ល្អ​ព្រមទាំង​មាន​ការចូលរួម​យកចិត្តទុកដាក់​ពី​មន្ត្រី​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ពិសេស​ពិ​ី​ថ្នាក់​ដឹកនាំ​នៅ​ខេត្តកំព​ត​ក្នុង​ការអនុវត្តន៍​ការងារ ដើម្បី​ជួយ​សម្រួល​ដោះស្រាយ​រាល់​សំណូមពរ​ការលំបាក​ខ្វះខាត និង​តម្រូវការ​ចាំបាច់​នានា​បាន​ទាន់ពេលវេលា បម្រើ​ដល់​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ខេត្ត​បាន​ល្អ​ធ្វើឱ្យ​លទ្ធផល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​នៅ​ខេត្ត​កំពត​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទទួលបាន​លទ្ធផល​ជា​ប្រវត្តិសាស្ត្រ​យ៉ាង​ធំធេង​ដូច​នៅ​ទូទាំង​ប្រទេស​ផងដែរ​។​ ​ជា​លទ្ធផល​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ​ខេត្ត​កំពត​មានតែ​១៦​គណបក្ស​នយោបាយ​លើ​២០​គណបក្សនយោបាយ​ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ មាន​ប្រជាពលរដ្ឋ​មក​បោះឆ្នោត ៣១១.៤៤៧​នាក់ ស្មើនឹង​៨៥,២២%​នៃ​បញ្ជី​បោះឆ្នោត​សរុប​។ ក្នុងនោះ​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សម្លេង​គាំទ្រ​ដ៏​ច្រើន​លើសលប់​មាន​ចំនួន ២០៧.៦៧៥​សម្លេង ស្មើ​៧២,៩៤%​នៃ​សន្លឹក​ឆ្នោត​បាន​ការសរុប​ស្មើនឹង​៧១,២៣% នៃ​ចំនួន​សមាជិក​បក្ស​ទាំងអស់ ព្រមទាំង​ទទួលបាន​ការកាន់កាប់​អាសនៈ​៦​លើ​៦​។​ ​មានប្រសាសន៍​បូកសរុប កិច្ចប្រជុំ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន បាន​កោតសរសើរ​និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ​នៅ​ខេត្តកំព​ត គ្រប់​ថ្នាក់​រហូតដល់​មូលដ្ឋាន​ផ្ទាល់​និង​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន គ្រប់​ថ្នាក់​គ្រប់​ផ្នែក​ដែល​ធ្វើ​ឱ្យ​ទទួលបាន​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នៃ​អាណត្តិ​ទី​៦ នៃ​រដ្ឋសភា​នេះ ដែល​លទ្ធផល​ជោគជ័យ​ធំធេង​ទាំងនេះ​គឺ​ពិតប្រាកដ​ផ្ដើមចេញ​តាមរយៈ​ការដាក់ចេញ​នូវ​កម្មវិធី​គោល​មា​គា៌​នយោបា​យយុទ្ធសាស្ត្រ​ដ៏ត្រឹមត្រូវ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ជា​ប្រធាន​គណបក្ស​និង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​។​ ​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​សមាជិក​គណ​បក្ស​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​។ ពិសេស​ការកសាង​អំពើ​ល្អ​ជំរុញ​បន្ថែម​ទ្វេរ​ដង​ក្នុង​ការផ្ដល់​សេវា​រដ្ឋបាល​និង​សេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល ដើម្បី​បង្កើន​ជំនឿ​និង​ការគាំទ្រ​ដល់​គណបក្ស​ប្រជាជន​ថែមទៀត​ឈាន​ទៅ​សម្រេច​ជោគជ័យ​លទ្ធផល​បោះឆ្នោត​អាណត្តិ​ក្រោយៗ​សម្រាប់​ដឹកនាំ​កសាង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យបាន​កាន់តែ​រីកចម្រើន​ថែម​ទៀត​៕ អានបន្ត

Sun,23 September 2018 (Time 08:31 AM)
ដោយ សម្លេងខ្មែរពិត

​អភិបាលខេត្ត​ព្រះសីហនុ បញ្ចប់​បេសកកម្ម​ការងារ​នៅ​ប្រទេស​ចិន​, ខិតខំ​ទាក់ទាញ​វិនិយោគិន​ចិន មក​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងឡើង​
(​ភ្នំពេញ​)៖ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន ពី​លទ្ធផល​ក្នុង​បេសកកម្ម ចូលរួម​វេទិកា​សេដ្ឋកិច្ច​អាស៉ី​-​ពិភពលោក ដែល​បាន​ធ្វើ​នៅ​ប្រទេស​ចិន លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ប្រតិភូ​កម្ពុជា បាន​ខិតខំ​អូសទាញ​អ្នក​វិនិយោគ​ចិន​យ៉ាងខ្លាំង ឲ្យមក​វិនិយោគ​បន្ថែមទៀត ក្នុង​ខេត្ត​ព្រះសីហនុ​។​ ​តំណាង​ឲ្យ​គណៈប្រតិភូក​ម្ពជា ដែល​បាន​ចូលរួម​វេទិកា​ដ៏​ធំ​មួយ​នេះ លោក យន្ត មីន បានឲ្យដឹង​ទៀតថា វេទិកា​សេដ្ឋកិច្ច​អាស៉ី​-​ពិភពលោក មាន​អ្នកចូលរួម​ជាង​៦០០០​នាក់ មកពី​បណ្តា​ខេត្ត​ជាង​៥០០​នៅ​អាស៉ី ហើយ​ប្រទេស​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នេះ សុទ្ធតែ​បាន​ប្រឹងប្រែង កៀរគរ​អ្នកវិនិយោគ​ចិន ឲ្យទៅ​បណ្តាក់​ទុន​រកស៉ី​នៅ​ប្រទេស​គេ​ដូច​គ្នា ដោយសារ​ប្រទេស​ចិន គឺជា​មហា​យក្ស​សេដ្ឋកិច្ច​ដ៏​ធំ​។​ ​ថ្លែង​នៅ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក យន្ត មីន បានបញ្ជាក់​ថា ទី​១៖​ប្រតិភូ​កម្ពុជា​បាន​ពន្យល់​អភិបាលខេត្ត​នានា ឲ្យបាន​ដឹង​ពី​សក្តានុពល​របស់​ខេត្ត​ព្រះសីហនុ ទី​២៖​ប្រឹងប្រែង​ចង​សម្ព័ន្ធមេត្រី​ជាមួយ​ខេត្ត​ផ្សេងៗ និង​ទី​៣៖​ខិតខំ​អូសទាញ​បន្ថែមទៀត ចំពោះ​អ្នកវិនិយោគ​ចិន ឲ្យមក​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​។​ ​លោក យន្ដ មីន បាន​គូសបញ្ជាក់ថា កំណើន​ជនបរទេស​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ដូចជា​ការកើនឡើង​នូវ​វិស័យ​សំណង់ និង​អចលនទ្រព្យ​មាន​តម្លៃ​ខ្ពស់ សម្បូរ​សណ្ឋាគារ កាស៉ីណូ និង​ភោជនីយដ្ឋាន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ និង​ប្រាក់​ចំណូល​ពន្ធ​កើនឡើង​ជា​ដើម​។ លោក​បន្តថា ដោយសារ​មាន​អ្នកវិនិយោគ​ជាច្រើន ជាពិសេស​អ្នកវិនិយោគ​ចិន មក​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​ខ្លាំងណាស់ ធ្វើ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត មាន​កំណើន​សេដ្ឋកិច្ច ទំនិញ​ឡើងថ្លៃ របស់របរ​លក់ដាច់​ខ្លាំងណាស់ ទីផ្សារការងារ​មាន​ការងារ​ធ្វើ​ច្រើន​ដល់​ប្រជាពលរដ្ឋ​។​ ​បើ​តាម​លោក​អភិបាលខេត្ត ទោះបីជា​មាន​មតិ​មួយចំនួន បាន​រិះគន់​ខេត្ត​ព្រះសីហនុ​ថា មាន​សកម្មភាព​ប្រជាជន​ចិន ធ្វើឲ្យ​ប៉ះពាល់​សន្តិសុខ​យ៉ាងណាក្តី តែ​លោក​ថា ខេត្ត​កំពុង​ព្យាយាម​សម្របសម្រួល ឲ្យ​សន្តិសុខ​ទាំងនោះ មាន​ភាពល្អប្រសើរ​។ លោក​ថា ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី គេ​ត្រូវការ​ប្រទេស​ដែល​ជា​អ្នកមាន ឲ្យចូល​មក​វិនិយោគ ព្រោះនេះ​ជា​ផ្លូវ​តែ​មួយគត់ ក្នុង​សេដ្ឋកិច្ច​ទំនើប នាពេល​បច្ចុប្បន្ន​នេះ​។​ ​លោក យន្ត មីន បាន​បញ្ជក់​បន្ថែមថា «​បណ្តា​ប្រទេស​នៅលើ​ពិភពលោក មាន​ច្រើន​ណាស់​ដែល​គេ​ចាប់​អារម្មណ៍​ពី​ចិន អញ្ចឹង​យើង​ខិតខំ​អូសទាញ​ចិន​មក ហើយ​មាន​ខេត្ត​ដ៏ទៃទៀត ខិតខំ​អូសទាញ​ចិន​ទៅ​ប្រទេស​គេ​ដូចគ្នា ចង់បាន​ចិន​ទៅ​ណាស់ ដោយសារ​ចិន​មាន​លុយ​ច្រើន​។ សព្វថ្ងៃនេះ យើង​មិន​អាច​រស់​នៅ​ឯកោ​បានទេ សព្វថ្ងៃ​នេះ​ការប្រកួតប្រជែង​ទីផ្សារសេរី ប្រកួតប្រជែង​ដើម្បី​អភិវឌ្ឍ​ប្រទេស​គេ អញ្ចឹង​មាន​តាំង​ពី​ថៃ វៀតណាម ជប៉ុន ទៅ​ជាមួយ​គ្នា​ហ្នឹង គេ​ឆ្លៀត​អូសទាញ​ចិន​ទៅ​វិនិយោគ​ប្រទេស​គេ ដូច​យើង​អញ្ចឹង​ដែរ​»​។​ ​លោក​បានឲ្យ​ដឹង​ដែរថា ខេត្ត​ព្រះសីហនុ ពិត​ជា​ខេត្ត​ដែល​សាក​សម​នឹង​ទទួល​ការវិនិយោគ​ថែមទៀត ព្រោះ​ខេត្ត​នេះ ជា​ទីកន្លែង​មួយ ដែល​មាន​សក្តានុពល​ខ្លាំង លើ​វិស័យសេដ្ឋកិច្ច​។ លោក​បន្ត​ដោយ​មាន​ទំនុកចិត្ត​ថា ការប្រឹងប្រែង​កៀរគរ​អ្នកវិនិយោគ​របស់លោក នឹង​មាន​ភាព​ជោគជ័យ ដោយសារ​ប្រទេស​កម្ពុជា មាន​សន្តិសុខ និង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​ល្អ ធ្វើ​ឲ្យ​អ្នកវិនិយោគ មាន​ទំនុកចិត្ត​។​ ​លោក​អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា «​យើង​មាន​ចំណុច​សំខាន់ៗ​ជាច្រើន ដោយសារ​ប្រទេស​យើង​មាន​សន្តិភាព គោលនយោបាយ​រាជរដ្ឋាភិបាល​យើង ការពង្រឹង​សន្តិសុខ សុវត្ថិភាព ធ្វើឲ្យ​គេ​មាន​ការជឿជាក់​លើ​ប្រទេស​យើង អញ្ចឹង​នេះ​ជា​ឱកាស​មួយ​ធំ​ណាស់​។ គួបផ្សំ​នឹង ខេត្ត​ព្រះសីហនុ​របស់​យើង គឺជា​ខេត្ត​មួយ​ដែល​មាន​ភូមិសាស្ត្រ​អំណោយផល មាន​សមុទ្រ មាន​កោះ ខ្យល់​អាកាស ត្រី​សមុទ្រ ភូមិសាស្ត្រ​ស្អាត ធ្វើឲ្យ​គេ​មាន​ការចាប់អារម្មណ៍ ធ្វើ​ការវិនិយោគ​ក្នុង​ខេត្ត មាន​កំពង់ផែ​ទឹក​ជ្រៅ​សម្រាប់​នាំ​ទំនិញ​ចេញចូល​»​។​ ​សូមជម្រាបថា កំណើន​ជនជាតិ​ចិន បាន​កើនឡើង​យ៉ាងគំហុក ក្នុង​ខេត្ត​ព្រះសីហនុ​ចាប់តាំងពី​ឆ្នាំ​២០១៧ បន្ទាប់​ពី​ទំនាក់ទំនង​កម្ពុជា​-​ចិន កាន់តែ​មាន​មាន​ភាពស្អិតល្មួត​។ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយឥតសំណង និង​កម្ចី​មក​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុង​ការអភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ​ជា​តំបន់​ទេសចរណ៍​អន្ដរជាតិ និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​។​ ​ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ មាន​ភ្ញៀវ​ទេសចរណ៍ និង​វិនិយោគិន​ជា​ជនបរទេស​យ៉ាងច្រើន ចូលមក​ស្នាក់​នៅ និង​បណ្តាក់ទុន​ក្នុង​ខេត្ត​នេះ​។ ជនបរទេស​ដែល​មក​ស្នើសុំ​សៀវភៅ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ជាង​៦​ពាន់​នាក់​(៦,៣៨៥​នាក់​) ក្នុងនោះ​ជនជាតិ​ចិន​មាន​ចំនួន​ជាង​៤​ពាន់​នាក់​(៤,៤៩៨​នាក់​) ស្មើ​នឹង​ប្រមាណ​ជា​៧០% នៃ​ជនបរទេស​ចំនួន​៦១​សញ្ជាតិ​។​ ​បើ​យោង​តាម​តួលេខ របស់​ក្រសួង​ទេសចរណ៍ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​អ្នកទេសចរ​ចិន ប្រមាណ​ជា​២​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់​។ ចំណែក​នៅក្នុង​ឆ្នាំ​២០១៧ ទេសចរ​ជនជាតិ​ចិន​មក​កម្ពុជា​មាន​ចំនួន​ជាង​៩​សែន​នាក់​៕ អានបន្ត

Sun,23 September 2018 (Time 08:29 AM)
ដោយ សម្លេងខ្មែរពិត

លោក វង សូ​ត​៖ ជ័យជម្នះ​របស់ CPP បានមក​ពី​ការស្រឡាញ់ និង​គាំទ្ររ​របស់​ប្រជាពលរដ្ឋ ឲ្យ​បន្ត​អភិវឌ្ឍន៍​ប្រទេស​ទៀត​
ព្រៃវែង ៖ លោក វង សូ​ត ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​លំដាប់​ថ្នាក់​ត្រូវ​បន្ត​អនុវត្ត​ការងារ ធ្វើយ៉ាងណា​បម្រើ​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធិភាព​ថែមទៀត ព្រោះ​លទ្ធផល​ដែល​យើង​ទទួលបាន ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គឺ​បង្ហាញ​ថា ប្រជាជន​យ៉ាង​ច្រើន​លើសលុប​បាន ផ្តល់​សេចក្តីទុកចិត្ត​មកលើ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​បន្តទៀត​។​ ​ការ​ជម្រុញ​របស់លោក វង សូ​ត គឺ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិការ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ប្រមាណ​ជាង​១១០០​នាក់ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​ ​ថ្លែង​ទៅកាន់​សមាជិក​បក្ស​នា​ឱកាស​នោះ លោក វង សូ​ត បាន​ថ្លែង​អំណរ​អរគុណ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល ផ្តល់​សេចក្តីទុកចិត្ត​មកលើ​រាជរដ្ឋាភិបាល នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង​ភាព​រីកចម្រើន លើ​គ្រប់​វិស័យ ពិសេស​ស្មើមុខ ស្មើ​មាត់​លើ​ឆាក​អន្តរជាតិ ក្នុងនោះ ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​គ្រឹះ​លទ្ធិ​ប្រជាធិតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស បាន​យ៉ាង​ពេញលេញ ផ្ទុយ​ពី​ក្រុម​មនុស្ស​មួយចំនួន​ដែល បាន​ដើរ​និយាយរិ​៖​គន់​មួលបង្កាច់​តែ​ប្រជាជន និង​ប្រទេសជាតិ​ខ្លួនឯង​។​ ​លោក​បាន​លើកឡើង​ថា លទ្ធផល​នៃ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការ​បន្ត​ការអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីកចម្រើន​ខ្លាំង ឡើង​ថែម​ទៀត​។ ជាមួយគ្នា​នោះ​ឯកឧត្តម​ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមាជិក​ថ្នាក់ មូលដ្ឋាន​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​រហូត​ទទួលបាន​ជោគជ័យ ដូច​ពេល​នេះ​។ ការ​ជោគជ័យ​នេះ មិន​ត្រូវឲ្យ ប្រជាពលរដ្ឋ​អស់​ជំនឿ​វិញ​នោះ​ទេ គឺ​ត្រូវ​បន្ត​យក ចិត្ត​ទុកដាក់​បំពេញតម្រូវការ​ចាំបាច់​របស់​ពួគគាត់​ដែល​ជា​ម្ចាស់ឆ្នោត ពោល​គឺ​អ្វី​ដែល​យើង បាន​សន្យា​ត្រូវតែ​ធ្វើ និង​បន្ត​ប្រមូល​អ្វី​ដែល​ជា​តម្រូវការ​ចាំបាច់​ថ្មីៗ​របស់​ពួកគាត់​មក​ដោះស្រាយ​ឲ្យទាន់​ពេលវេលា​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ថ្នាំងថ្នាក់​នោះទេ ។​ ​លោក វង សូ​ត បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ និង​មន្ត្រី​ដឹកនាំ​គណបក្ស​ស្រុក ឃុំ ភូមិ និង​ក្រុម​បក្ស ត្រូវ​ក្ដាប់​ឲ្យ​ជាប់​នូវ​មេរៀន និង​បទពិសោធន៍ ដែល​បាន​សរុប​ក្នុង​របាយការណ៍​ខាងលើ អ្វី​ជា​ចំណុចខ្លាំង ផ្ដល់​ផល​ល្អ ត្រូវ​ខិតខំ​បន្ដ ពង្រឹង​ពង្រីក​បន្ថែម​ទៀត និង​អនុវត្ត​ឱ្យបាន​ល្អ​ប្រសើរ ប្រកប​ដោយ​ភាពបត់បែន និង​រស់​រវើក​ទៅតាម​កាលៈទេសៈ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏ដូចជា​សមាជិក​របស់​យើង​មក​លើ​គណបក្ស ធ្វើយ៉ាងណា​ទាក់ទាញ សមានចិត្ត​គាំទ្រ និង​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ អាណត្តិ​ទី ៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ ២០២៣​ខាងមុខ បន្ថែមទៀត​៕ អានបន្ត

Sat,22 September 2018 (Time 07:35 AM)
ដោយ សម្លេងខ្មែរពិត

​អភិបាល​ខេត្ត​កំពត​៖ ការដឹកនាំ​ត្រូវតែ​មាន​ភាពរឹងមាំ និង​ដាច់ខាត ទើប​ការងារ​អនុវត្ត​មាន​ប្រសិទ្ធភាព​និង​ទទួល​ជោគជ័យ​
​ខេត្ត​កំពត ៖ ក្នុងនាម​ជា​អ្នកដឹកនាំ​ត្រូវតែ​មាន​ភាព​រឹងមាំ​និង​ដាច់ខាត ច្បាស់លាស់ ទើប​ការងារ​អនុវត្ត​ទទួលបាន​ប្រសិទ្ធភាព និង​ភាពជោគជ័យ បើ​យើង​គិត​ហើយ​មិន​ធ្វើ​គឺ​ត្រូវតែ​បរាជ័យ​។​ ​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​កិច្ច​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៃ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត ចំនួន ៤២៣​នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨​។​ ​លោក ជាវ តា​យ អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា កិច្ចការ​អ្វី​ក៏ដោយ​បើ​យើង​មិន​យកគំនិត​ទៅប្រើ គឺ​យើង​អនុវត្ត​ការងា​រអី្វក៏​មិន​ទទួលបានផ​លវិ​ជ្ជមាន​នោះដែរ​។​យ៉ាងណាមិញ​កិច្ចការ​ដំណើរការ​ទៅមុខ​បាន​ដោយ​រលូន គប្បី​យើង​ត្រូវ​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ​និង​រួម​គ្នា​ទទួលខុសត្រូវ​។​ម្យ៉ាងទៀត​ខេត្ត​កំពត​គឺជា​ខេត្ត​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្ត​ញៀង​យ៉ាង​(​វៀតណាម​)​ចឹង​កងកម្លាំងប្រដាប់អាវុ​ធ​ទាំង​ដែនទឹក ដែន​គោក​ត្រូវតែ​មាន​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ការពារ​ឱ្យបាន​រឹងមាំ​។​ ​លោក​អភិបាល​ខេត្ត​កំពត​បាន​បញ្ជាក់ទៀតថា កន្លងមក​ការចូលរួម​របស់​កង​កម្លាំងប្រដាប់អាវុធ​យើង​មាន​ភាពល្អប្រសើរ រួមគ្នា សាមគ្គីភាព ដឹកនាំ គោរព​ច្បាប់​ទាំងអស់គ្នា​។​ដូច្នេះ​ខេត្ត​កំពត​យើង​ត្រូវតែ​មាន​ការអភិវឌ្ឍន៍ ដូចជា​អភិវឌ្ឍ​ខេត្ត​ទាំងមូល អភិវឌ្ឍ​ស្ថាប័ន​ដែល​ជា​កងកម្លាំង​ប្រដាប់អាវុធ ឬក៏​អភិវឌ្ឍ​រដ្ឋបាលខេត្ត​ដែល​ជា​មន្ត្រី​សាធារណៈ​បម្រើ​ដល់​ប្រជាពលរដ្ឋ​។​ ​លោក ជាវ តា​យ ក៏​បាន​បញ្ជាក់ទៀតថា គោលនយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណ​តិ្ត​ទី​៦​នេះ បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង​មកលើ​ប្រជាពលរដ្ឋ និង​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ ពិសេស​បងប្អូន​អតីតយុទ្ធជន​ដែល​គ្មាន​ដី​សង់​លំនៅដ្ឋាន​ហើយ​គ្មាន​លទ្ធភាព គឺ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិ​កាយសម្បទា ត្រូវមាន​ផែនការ​មួយ​ដើម្បី​ឆ្លុះបញ្ចាំង ពី​ទំហំ​តម្រូវការ​កងទ័ព ព្រោះ​មន្ទីរ​នេះ​ជា​អង្គភាព​មួយ​ចាំបាច់​ដែល​យើង​ត្រូវ​ឆ្លុះបញ្ចាំង​ហើយ​គិគូ​រយ៉ាង​ហ្មត់ចត់​។​លោក​ថា កន្លងមក​យើង​មាន​កម្មវិធី​ច្រើន​ដែល​ពាក់ព័ន្ធ​ជាមួយ​មន្ទីរ​សង្គមកិច្ច ប៉ុន្តែ​ការ​ប្រារព្វ​ក្នុង​ពិធី​នោះ​ហាក់​ពុំ​សូវ​ប្រព្រឹត្ត​ទៅ​ល្អប្រសើរ​នោះទេ​។​ហើយ​ចាប់ពី​ពេលនេះ​ទៅ​មន្ទីរ​ត្រូវតែ​គិតគូរ​អ្វី​ដែល​ជា​ទិវា​ជាតិ គឺ​ដាច់ខាត​ត្រូវតែ​យក​មក​ធ្វើ ហើយក៏​មិន​ត្រូវ​និយាយ​ថា​អត់​លុយ​នោះទេ ព្រោះ​ខណៈ​នេះ​រដ្ឋបាល​ខេត្ត​កំពត​ពិត​ជា​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ប្រារព្វ​ទិវា​ជាតិ​មិន​ឱ្យ​ខ្វះ​ចន្លោះ​នោះឡើយ​។​ ​សូមជម្រាបថា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំង​ប្រដាប់អាវុធ នៃ​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២១.១៥០.០០០​រៀល សម្រាប់​ផ្តល់ជូន​មន្ត្រី​កងកម្លាំង​ចំនួន ៤២៣​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០.០០០​រៀល​៕ អានបន្ត

Fri,21 September 2018 (Time 04:48 PM)
ដោយ សម្លេងខ្មែរពិត

​លោក​បណ្ឌិត គន់ គីម​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត​
ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី​អគ្គលេខាធិការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​ស​មាគ​ម​អតីតយុទ្ធជន​កម្ពុជា និង ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​ប្រគល់​ប័ណ្ណ ប ស ស ជូន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត ចំនួន​៥៧៨​នាក់​។​ ​បើ​យោងតាម​របាយការណ៍រ​បស់ លោក​ឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត បានឱ្យដឹងថា នៅ​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ ស អ ក ខេត្ត​កំពត សម្រេច​ការងារ​បាន​ល្អ​ប្រសើរ ហើយ​បន្ទាប់​ពី​មហាសន្និបាត​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ត្រូវបាន​ប្រគល់​ជូន​តំបន់​ប្រតិ​ប​តិ្ត​ការ​សឹក​រង​កំពត គឺ​លោក​បាន​សហការ​បាន​ល្អ​ប្រសើរ រវាង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន ដើម្បី​ដំណើរកា​រលើ​ភារកិច្ច​ធំៗ​ជាច្រើន​ផងដែរ​។​ ​ជាមួយគ្នានេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា អតីតយុទ្ធជន​គឺជា​អ្នក​ដែល​មាន​គុណបំណាច់​លើ​ប្រទេស​ជាតិ ដោយ​គាត់​បាន​លះបង់​តស៊ូ ឆ្លងកាត់​ឧបសគ្គ​គ្រប់បែប​យ៉ាង​ដើម្បី​ការពារជាតិ មាតុភូមិ ហើយ​ក្នុង​ឱកាស​នេះ លោក​ក៏​សូម​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ពិសេស បងប្អូន​អតីតយុទ្ធជន​ទាំងអស់​សូម​ថែរក្សា​សុខភាព​ឱ្យបាន​រឹងមាំ​។​ ​ថ្លែង​សំណេះសំណាល​នា​ឱកាស​នោះ លោក​បណ្ឌិត គន់ គីម បាន​លើក​បញ្ជាក់​ថា លោក​សូម​ថ្លែងអំណរគុណ​ដល់​អតីត​យុទ្ធជន​ក្នុង​ខេត្ត​កំពត​ទាំង​អស់ ដែល​កន្លង​មក​ខិតខំ​តស៊ូ​គ្រប់​ឧបសគ្គ​ដើម្បី​បម្រើ​និង​ការពារ​ប្រទេសជាតិ​យើង ហើយ​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ ប ស ស ជូន​ដល់​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពត​ចំនួន​៥៧៨​នាក់​នេះ គឺ​មាន​ប្រយោជន៍​យ៉ាង​ធំធេង ហើយ​ប័ណ្ណ​នេះ​វា​មានតម្លៃ​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​យក​ទៅ​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​គិតថ្លៃ ពិសេស​មន្ទីរពេទ្យ​ធំៗ នៅ​រាជធានី​ភ្នំពេញ​។​លោក​បណ្ឌិត គន់ គីម បាន​បន្តថា អតីតយុទ្ធជន គឺ​ជា​កងកម្លាំង​ចូលនិវត្តន៍​ដែល​មាន​វ័យ​ចំណាស់ ចឹង​ហើយ​ត្រូវតែ​ថែរក្សា​សុខភាព ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ នៅ​ទី​ណាក៏ដោយ ឱ្យតែ​មាន​ប័ណ្ណ​មួយ​សន្លឹក​នេះ​ដូច​មាន​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​មួយជីវិត​។​ ​លោក​បណ្ឌិត គន់ គីម បាន​បញ្ជាក់ទៀតថា តាម​សំណូមពរ​របស់​ប្រធាន​សមាគម​ពី​ការខ្វះខាត​កន្លងមក ដូច​ជា​បងប្អូន​អតីតយុទ្ធជន មាន​ដី​ហើយ​ប៉ុន្តែ​ខ្វះ​លទ្ធភាព​សង់​ទីជម្រក​ចំនួន​២០​គ្រួសារ​នោះ ឥឡូវ​នេះ​សម្តេច ហ៊ុន សែន បាន​សម្រេច​ផ្តល់​ជូន​ចំនួន​២០​ខ្នង តាម​សំណើរ​របស់​ខេត្ត​កំពត​ហើយ​។​ដោយឡែក​ចំពោះ​អតីតយុទ្ធជន​ចំនួន​១៩​គ្រួសារ​ទៀត ដែល​ពុំ​ទាន់​មាន​ដី ពុំទាន់​មាន​ផ្ទះ លោក​នឹង​ជជែក​ជាមួយ ឯកឧត្តម អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស ឱ្យ​លោក​អភិបាលខេត្ត​ជួយ​រក​ដី​សម្បទាន​សង្គម​កិច្ច​តំបន់​ណាមួយ​ដើម្បី​ឱ្យ​ជួយ​រក​ដី​សម្រាប់​ចែកជូន​ដល់​បងប្អូន​យើង​សង់​លំនៅដ្ឋាន​។ ចំណែក​លោក​នឹង​ជួយ​រក​ឈើ​ដើម្បី​សាងសង់​ផ្ទះ​ជូន​បងប្អូន​អតីតយុទ្ធជន​យើង ហើយ​ខណៈ​នេះ​លោក​ក៏​មាន​មូលនិធិ​ផ្ទះ​ឈើ​ចំនួន​១០០​ខ្នង ដែល​សម្តេច​តេជោ ប្រទាន​ឱ្យ​កាលពី​មុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨​កន្លងមកនេះ​។​លើសពីនេះ លោក ក៏​បាន​ដើរ​សាងសង់​ផ្ទះ​ឈើ​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​បាន​ចំនួន​៥០០​ខ្នង​ហើយ​ដែរ​។​ ​ក្នុងឱកាស​នោះ​ដែរ គណៈអធិបតី ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​បងប្អូន​អតីតយុទ្ធជន​ខេត្តកំពត​ចំនួន​៥៧៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០.០០០​រៀល​ផង​ដែរ​៕ អានបន្ត

Fri,21 September 2018 (Time 04:48 PM)
ដោយ សម្លេងខ្មែរពិត

​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាង​តា​ស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​
(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២១​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅ​សាលាខេត្ត​កំពត បាន​ធ្វើ​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស ក្រោម​អធិបតីភាព លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត និង​លោក លោកស្រី ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​តំណាង​លេខាធិការដ្ឋាន​នៃ​គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃ ព្រមទាំង​សមាជិក សមាជិកា នៃ​គណៈកម្មការ​មក​ពី​គ្រប់​បណ្តា​ខេត្ត ចំនួន​២៥ ខេត្ត​-​ក្រុង ទូទាំង​ប្រទេស​។​ ​ក្នុង​ពិធី​បើក​សន្និបាត​នា​ព្រឹក​នេះ លោក នុត សុខុម អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​គូសបញ្ជាក់ថា ការរៀបចំ​សន្និបាត​នាពេលនេះ គឺ​ដើម្បី​បូកសរុប និង​វាយតម្លៃ​លើ​លទ្ធផល​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ និង​ស្វែងយល់​ពី​បញ្ហា​ប្រឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំង​ដំណោះស្រាយ ដើម្បី​បទពិសោធន៍​យកទៅ​ធ្វើការ​កែលម្អ​ការបោះឆ្នោត​លើក​ក្រោយៗ​ទៀត​ឱ្យ​ទទួលបាន​លទ្ធផល​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។​លោក​បាន​បន្តទៀតថា ដោយ​ផ្អែក​លើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​កន្លងមកនេះ​ឃើញថា មាន​គណបក្សនយោបាយ​ចំនួន​២០ បាន​ចូលរួម​ប្រកួតប្រជែង ហើយ​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦.៩៥៦.៩០០​នាក់ ស្មើនឹង ៨៣,០២% នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ចំនួន​៨.៣៨០.២១៩​នាក់ បាន​ចេញ​ទៅ​បោះឆ្នោត​សម្តែង​ឆន្ទៈ​ក្នុង​ការជ្រើសរើស​តំណាង​របស់​ខ្លួន​។​ ​លោក នុត សុខុម បាន​បញ្ជាក់ទៀតថា បើ​ពិនិត្យ​ជារួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ត្រូវបាន​មតិ​ជាតិ និង​មតិ​អន្តរជាតិ​ភាគច្រើន​បាន​វាយតម្លៃ​ថា អ្នកបោះឆ្នោត​មាន​សេចក្តី​សប្បាយរីករាយ និង​គ្មាន​ការភ័យខ្លាច ហើយ​ការរៀបចំ​បញ្ជី​បោះ​ឆ្នោត​ក៏​បាន​ល្អ ព្រមទាំង​អនុញ្ញាត​ឱ្យ​មាន​ការថត​ទិដ្ឋភាព នៅពេល​រាប់​សន្លឹកឆ្នោត​ដែល​ជា​ឧត្តមា​នុវត្ត​មួ​យគួរអនុវត្ត​តាម ហើយ​ក៏​សរសើរ​ថា ការបោះឆ្នោត​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ យុតិ្ត​ធម៌ មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ គ្មាន​អំពើហិង្សា ថែម​ទាំង​ល្អ​ជាង​ការបោះឆ្នោត​មុនៗ​ទៀតផង​។​ ​សូមបញ្ជាក់​ថា សន្និបាត​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២១​និង​២២​ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​កម្ម​វិធី​សន្និបាត​នឹង​ត្រូវ​បិទ​នៅ​ថ្ងៃ​ទី​២២​ខែ​កញ្ញា ឆ្នាំ​២០១៨ ស្អែក​នេះ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​៕ អានបន្ត

Fri,21 September 2018 (Time 08:14 AM)
ដោយ សម្លេងខ្មែរពិត

ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ អត់​បាន​ដឹងថា​មាន​ដីកា​ដកហូត​មុខតំណែង​ស្ងាត់ៗ ដែល​ចេញមក​ពី​សាលាខេត្ត​
ខេត្ត​ប៉ៃលិន ៖ យោងតាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា កាលពី​វេលា​ម៉ោង​៨ និង​៣០​នា ទី​ព្រឹក ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ស្ថិតនៅក្នុង​ភូមិ​តា ង៉ែ​ន​ក្រោម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ហេតុការណ៍​ដ៏​គួរឱ្យ​ហួសចិត្ត​មួយ ខណ​:​ប្រធាន​ការិ យាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ កំពុងតែ​ធ្វើកា​រសុខៗ ស្រាប់តែ​ខាង​មន្ត្រី​នៃ​មន្ទីរ​សុរិយោដី​ខេត្ត ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក ហ៊ី ប៊ុន​ហៀ​ប ប្រធានការិយាល័យ​រដ្ឋ​បាល នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុវិយោដី​ខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ដើម្បី​បិទ​បញ្ជី និង​បម្រុង​ដកហូត​ត្រា​ពី​លោក សែម សុខន ដែល​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ។​តែ​លោក​មិន​ទាន់​ប្រគល់​ត្រា​ឱ្យ​ភ្លាមៗ ទេ ព្រោះ​រឿង​នេះ បាន​កើតឡើង​ដោយ​តក់ក្រហល់​ពេក មិន​អាច​ទទួលយកបាន ។ ម្យ៉ាងទៀត​លោក​ជាប់​បង្ហើយ​ឯកសារ​ដែល​នៅ​ចាស់​មិន​រួច រង់ចាំ​មួយរយ​:​ខ្លី​សិន ទើប​លោក​ព្រម​ប្រគល់ឱ្យ ពេល​មាន​ការប្រកាស​តែងតាំង​អ្នកថ្មី ។​ ​ប្រភព​ព័ត៌មាន​ពី​លោក សែម សុខន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ បានឱ្យ ដឹងថា តាម​ច្បាប់​លក្ខន្តិក​:​មន្ត្រីរាជការ​ស៊ីវិល ការដកហូត​មន្ត្រី​ការិយាល័យ​ជុំវិញ​ស្រុក ត្រូវតែ​មាន​ការកោះប្រជុំ​ពី​ថ្នាក់​ក្រុមប្រឹក្សា​ស្រុក និង​អភិបាលស្រុក​ជាមុនសិន ហើយ​ស្នើសុំ​ទៅខាង​មន្ទីរ​សុ​រិ យោ​ដី​ខេត្ត ដោយ​ខាង​ប្រធាន​មន្ទីរ​ស្តីទី ត្រូវ​កោះហៅ​អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ​រដ្ឋ​បាល រួច​ធ្វើការ​ណែនាំ​វាយតម្លៃ​ចំនួន​៣​ដង ទើប​ផ្ញើ​បន្ត​ទៅ​រដ្ឋបាល​ខេត្ត ដើម្បី​ដក​ហូត​សុំ​ធ្វើ​ការផ្លាស់ប្តូរ​មន្ត្រី​រូបនោះ ។​ ​តែ​រឿង​របស់​លោក​មិន​មាន​ការប្រជុំ​ក្រុមប្រឹក្សា​ស្រុក មិន​មាន​ការកោះហៅ​របស់​មន្ទីរ​សុរិយោដី​ខេត្ត​មក​អប់រំ​សោះ ស្រាប់តែ​នៅ​អង្គុយ​ធ្វើកា​រសុខៗ ឃើញ​មាន​មន្ត្រី​សុរិយោដី​ជាច្រើ ន​រូប​ចូល​ទៅ​សុំ​ឱ្យ​លោក​បិទ​បញ្ជី និង​សុំ​ត្រា​ការិយាល័យ​យក​ទៅ​គ្រប់គ្រង​វិញ ។​ ​ប្រភព​បន្តទៀតថា លោក​ពិតជា​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​ជា​រឿង​មិន​ប្រក្រតី ដោយ សារ​តែ​លោក​ធ្វើការ​នៅ​មន្ទីរ​សុរិយោដី​ខេត្ត តាំងពី​ឆ្នាំ​១៩៩៩ រហូតដល់​ឆ្នាំ​២០១០ ទើប​ទៅ​កាន់​ប្រធាន​ការិយាល័យ​ភូមិបាល ស្រុក​សាលា​ក្រៅ រហូតមកដល់​បច្ចុប្បន្ន​នេះ មិន​ធ្លាប់មាន​បញ្ហា​អ្វី​សោះ ។​ ​លោក​បញ្ជាក់ថា លោក​បាន​បម្រើ​ការងារ​ក្នុង​ជួរ​បក្ស​ប្រជាជន ជាមួយ​ក្រុម​ការងា​របក្សស្រុក​សាលាក្រៅ ដោយ​ចុះជួយ​នៅ​ភូមិ​ស្ទឹងត្រង់ ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដែល​មាន​ការគាំទ្រ​ពីប្រ ជា​ពលរដ្ឋ​យ៉ាងច្រើន​លើសលប់ ហើយ​លោក​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​ចំនួន​៣១​លាន​រៀល ចាប់​តាំងពី​បោះឆ្នោត​ថ្នាក់​ឃុំ​សង្កាត់ និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ទៅ​លោក ហុង ពៅ ប្រធាន​មន្ទីរ​សុរិយោ ដីស្តី​ជាច្រើនលើក​ច្រើនសារតែ​អត់​ទទួល​ទូរស័ព្ទ ។​ ​ចំណែក​លោក សូ សុខុន អនុប្រធាន​មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ទទួលបន្ទុក​សុរិយោដី បានឱ្យដឹងថា គាត់​ចុះទៅ​កន្លែង ការិយាល័យ​ភូមិបាល​ស្រុក​សាលា​ក្រៅ ដើម្បី​ទៅ​បិទ​បញ្ជី​រដ្ឋបាល ដោយយោង​តាម​ដីកា​ស្តីពី​ការតែងតាំង និង​ផ្លាស់ប្តូរ​ភារកិច្ច​មន្ត្រីរាជកា​ររ​បស់​អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​ចុះ​កាលពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ៕ ​ អានបន្ត

Thu,20 September 2018 (Time 02:09 PM)
ដោយ សម្លេងខ្មែរពិត

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បង្ហាញមុខ​ជនសង្ស័យ ជួញដូរ​គ្រឿងញៀន​និង​បក្ខពួក​ចំនួន​ប្រាំ​៥​នាក់ .......!
បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​បង្ហាញមុខ​ជនសង្ស័យ​មេខ្លោង​គ្រឿងញៀន​និង​បក្ខពួក​ចំនួន​៥​នាក់​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោយ​ការបង្ក្រាប​និង​ដកហូត​គ្រឿងញៀន​បាន​ជាង ២​គី ឡូ​ក្រាម និង​កាំភ្លើង​ម៉ា​កឡុក​៣​ដើម កាំភ្លើង​ប្រើ​ខ្យល់​១ ដើម​និង​រថយន្ត ២​គ្រឿង​។​ក្រោម ការដឹកនាំ កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ បាន​ចេញ​ប្រត្តិបត្តិការ បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ប្រុស​ស្រី ៥​នាក់ ចំណាយពេល​២​ថ្ងៃ​ចុង ក្រោយ​ធ្វើ​នៅក្នុង​ភូមិសាស្ត្រ ក្រុង​សិរីសោភ័ណ​និង បន្ត​ឈានទៅ បង្ក្រាប​ផ្ទះជួល​ជនសង្ស័យ ដល់​ទឹកដី​ក្រុង​សៀមរាប​ខេត្ត សៀមរាប រកឃើញ​គ្រឿងញៀន លាក់ទុក​ក្នុង​បន្ទប់​ជាង​២ គីឡូក្រាម​នោះ​។​ ​លោក​ឧត្តមសេនីយ៍ត្រី ចាប សុប្ញ​ទ្ធិ ស្នងការរង​ទទួល ផែន​ប្រឆាំង​បទល្មើស​ប្រាប់ឱ្យដឹង​ថា កម្លាំង​នគរបាល បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​ទាំង​៥​នាក់​ជា​បក្ខពួក និង​ជា​មេខ្លោង​គ្រឿងញៀន​ធំ​បាន​សម្រេច​នៅពេល​នេះ​ក្រោយពី​កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ​ស៊ើប អង្កេត​រយៈពេល​១​ខែ​មក​ហើយ​ប្រើប្រាស់​វិធានការ សម្ងាត់​តាមរយៈ​មុខសញ្ញា​ជនសង្ស័យ​គ្រឿងញៀន​ដែល​បាន​បង្ក្រាប​កន្លងមក​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន ជ័យ​។​ ​លោក​ស្នងការរង​បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា​ជនសង្ស័យ​គ្រឿងញៀង​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូ​រលក់​ចែក ចាយ​គ្រឿងញៀន​ចំនួន​៣​ខេត្ត​គឺ​ខេត្ត​បន្ទាយមានជ័យ សៀមរាប​និង​ខេត្ត​បាត់ដំបង​។​ការ បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​wy៨៧៦៤ គ្រាប់​ស្មើ​ទម្ងន់ ៧៩៩,៩៤​ក្រាម​, ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក​ទម្ងន់​១៩៩៥,០១​ក្រាម​, ថ្នាំញៀន​កេតា មីន​៨,៥១​ក្រាម ថ្នាំ​គ្រាប់​អ៊ិច​ស្រា្ត​ស៊ី​ទម្ងន់​២,៩៦ ក្រាម​,​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​៤​គ្រឿង​, អាវុធខ្លី​៤​ដើម ក្នុងនោះ​អាវុធ​ខ្យល់​១​ដើម​,​រថយន្ត​ចំនួន​២​គ្រឿង​។​ ​លោកស្នងការ​ឱ្យដឹងទៀតថា ករណី​បង្ក្រាប​គ្រឿង ញៀន​ខាងលើ កម្លាំង​នគរបាល បន្ត​ស្រាវជ្រាវ​ដើម្បី​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​ ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ប្រាប់ឱ្យដឹង​ថា អង្គភាព​អយ្យការ​អម​សាលាដំបូង ខេត្ត​បន្ទាយមានជ័យ​បាន ប្តេជ្ញា​ខ្ពស់​ជាមួយ និង​សមត្ថកិច្ច​ពាក់​ដើម្បី​ប​បង្ក្រាប​គ្រឿងញៀឱ្យ​មាន​ប្រសិទ្ធភា​ព កាត់បន្ថយ​និង​លប់ បំបាត់​គ្រឿងញៀន​ក្នុង ទឹកដី​ខេត្ត​បន្ទាយមានជ័យ​។​ ​លោក​ព្រះរាជអាជ្ញា​បញ្ជាក់​ឱ្យដឹង​ទៀត​ថា គ្រឿង ញៀន​មាន​ផលប៉ះពាល់​ធ្ង​ន​ធ្ង​រ​ដល់ សង្គម​ខ្មែរ ជា​ពិសេស​អ្នក​ប្រើប្រាស់​គ្រឿងញៀន​អាច​ទៅធ្វើ​សកម្មភាព ប្រព្រឹត្ត​បទល្មើស លួច ឆក់​ប្លន់ អំពើហឹង្សា បង្ក​ឱ្យ​ប៉ះពាល់​សន្តិសុខ​សង្គម​។​ ​ជនសង្ស័យ​គ្រឿងញៀន​និង​វត្ថុតាង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៨ កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ ​ អានបន្ត

Sun,16 September 2018 (Time 08:23 AM)
ដោយ សម្លេងខ្មែរពិត

​លោកស្រី ម៉ែន នារី​សោ​ភ័ក យក​អំណោយ​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​
កំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៨ លោកស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា បាន​នាំយក​អំណោយ​មក​ប្រគល់ជូន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត​។ ពិធី​នេះ​ក៏​មាន​ការ​អមដំណើរ​ពី​សំណាក់ លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហម​ខេត្ត​កំពត និង​លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កត្តិ​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត ព្រមទាំង​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា​និង​មន្ត្រី​ក្រុម​ប្រតិ​ប​តិ្ត​សាខា​សរុប​៣០​នាក់​។ អំណោយ​ដែល​បាន​ប្រគល់​ជូន​រួមមាន មុង​សុ​វត្តិភាព ចំនួន ៥០០ និង​ខោ​-​អាវ ២០​កេស​។​ ​បន្ទាប់​ពី​កម្មវិធី​ខាងលើ​រួចរាល់ លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​កិត្តិយស​សាខា បាន​ចូលរួម អមដំណើរ លោក ស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១​កាកបាទក្រហមកម្ពុជា ចូលរួម​ក្នុង​ពិធី ចែក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង​ចំនួន​២៤៦​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ ​អំណោយ​ដែល​បាន​ផ្តល់​ជូន​រួមមាន​៖ អង្ករ​២៥​គីឡូក្រាម មី​១​កេស មុង​សុវត្ថិភាព​១ អាវ​១ និង​ថវិកា​មួយចំនួន ហើយ​ថវិកា​ដែល​ត្រូវ​ផ្តល់ជូន​នា​ពេល​នេះ​សរុប​៤.៩២០.០០០​រៀល​។​ ​ក្នុងឱកាស​នោះ លោកស្រី មែន នារី​សោ​ភ័ក ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សួរសុខទុក្ខ របស់​សម្តេច កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច តែងតែ​គិតគូរ​និង​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ដោយ​មិន​រើសអើង មិន​ប្រកាន់​ពូជសាសន៍​ពណ៌​សម្បុរ ឬ​និន្នាកា​រណា​ឡើយ ពិសេស​ប្រជាពលរដ្ឋ​ទីទ័លក្រ ប្រជាពលរដ្ឋ​រងគ្រោះ​គ្រប់​ប្រភេទ ជនពិកា និង​អ្នក​ផ្ទុក​មេរោគ​អេដស៏​ជាដើម​។​គឺ​ទីណា​ប្រជាពលរដ្ឋ​មាន​ទុក្ខ ទីនោះ​ត្រូវតែ​មាន​កាកបាទក្រហម​៕ អានបន្ត

Sun,16 September 2018 (Time 08:20 AM)
ដោយ សម្លេងខ្មែរពិត

​សំរាម​និង​កាកសំណល់​ប្លា​ស្ទិក​ជាដើម​ចមនៃការ​បំពុ​ល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ជា​កត្តា​បង្ក​ឱ្យ​បាត់បង់​សោភ័ណភាព​តំបន់​ទេសចរណ៍​របស់​យើង​ផង​ដែរ​
កែប ៖ សំរាម​និង​កាកសំណល់​គ្រប់​ប្រភេទ ពិសេស​សំណល់​ប្លា​ស្ទិក​ជាដើម​ចមនៃការ​បំពុ​ល​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ជា​កត្តា​បង្ក​នាំឱ្យ​បាត់បង់​សោភ័ណភាព​តំបន់​ទេសចរណ៍​របស់​យើង​ផង​ដែរ​។​ ​នេះ​បើ​យោងតាម​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ថ្លែង​ក្នុង​ឱកាស​ទិវា​សំអាត​ពិភពលោក "World Cleanup Day" ១៥​កញ្ញា ២០១៨ នា​ព្រឹក​ថ្ងៃទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មាត់​ឆ្នេរ​កែប ដែល​រៀបចំឡើង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​។​ ​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​លើកឡើង​ទៀត​ថា នេះ​ជា​លើក​ទី​១ ដែល​ក្រសួង​បរិស្ថាន​បាន​ផ្តួចផ្តើម ដោយ​បាន​សហការ​ជាមួយ​អង្គការ Let's Do It! និង​អង្គការ Go Green Cambodia ដើម្បី​ប្រារព្វ​ទិវា​នេះ​ឡើង​ក្នុង​គោលបំណង​ឱ្យ​ភពផែនដី​ទាំងមូល​រក្សាបាន​នូវ​សុខដុម​នីយកម្ម ឆ្ពោះទៅរក​ការលុបបំបាត់​ទាំងស្រុង​នូវ​ការប្រើប្រាស់​ប្លា​ស្ទិកនៅ​លើ​ភព​ផែនដី​។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា យើង​ត្រូវ​សហការ​រួមគ្នា​ដើម្បី​កំចាត់​និង​លុបបំបាត់​សំណល់​ប្លា​ស្ទិក​ឱ្យបាន​ចាប់ពី​ពេលនេះ​តទៅ ដូចជា​នៅ​តាម​គ្រឹះស្ថាន​សាធារណៈ គ្រឹះស្ថាន​ឯកជន មន្ទីរពេទ្យ មណ្ឌល​សុខភាព វត្ត​អារាម សាលារៀន ផ្សារ ភូមិឋាន​ប្រជាពលរដ្ឋ និង​ទីសាធារណៈ​នានា នៅ​ទូទាំង​ខេត្ត​កែប​របស់​យើង​។​ធ្វើ​បែប​នេះ​ដើម្បី​រក្សាបាន​នូវ​ភាព​បៃតង ព្រមទាំង​កាត់​បន្ថយ​ការឡើង​កំដៅ​នៃ​ៅ​លើ​ភព​ផែនដី​។​ ​លោក កែ​ន សត្ថា ក៏បាន​គូសបញ្ជាក់​ទៀត​ថា កន្លងមក​អាជ្ញាធរ​ខេត្ត​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ក្នុង​ការ​គាំពារ​បរិស្ថាន ដើម្បី​លើកកម្ពស់​វិស័យ​នេះ​ឱ្យ​មាន​ការ​រួម​សហការ​ពី​មន្ទីរ​អង្គភាព​ជំនាញ ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ អន្តរជាតិ​នានា ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​វិស័យ​ឯកជន​នានា​ក្នុង​ខេត្ត ដើម្បី​បុព្វហេតុ​ការពារ​គុណភាព​បរិស្ថាន និង​ការ​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​ខេត្ត​របស់​យើង​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង​សម្រាប់​អ្នកជំនាន់ក្រោយ​។ ​ជាងនេះទៅទៀត រដ្ឋបាល​ខេត្ត​បាន​ចូលរួម​ដាំ​កូនឈើ​រាប់មឺុន​ដើម​នៅ​តាម​ដង​ផ្លូវសា​ធា​រណៈ និង​បាន​ដាំ​ដើម​កោង​កាង​ជា​ច្រើន​ដើម​នៅតាម​ផ្លូវ​ប្រប​មាត់សមុទ្រ ព្រមទាំង​បាន​ស្ថាបនា និង​កែលម្អ​សួនច្បារ​សាធារណៈ​ជាច្រើន​កន្លែង ពិសេស​តាម​បណ្តោយ​ផ្លូវ​ភ្លោះ​ជាច្រើន​គីឡូម៉ែត្រ តាក់តែង​ដោយ​សួន​ផ្កា និង​ដើមឈើ​បៃតង​គ្រប់​រដូវ​កាល​ទៀត​ផង​។ លោក​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ​នានា មន្ត្រីរាជការ ប្រជាពលរដ្ឋ សហគមន៍ ត្រូវតែ​រួមគ្នា​ការពារ ថែរក្សា​បរិស្ថាន​ឱ្យ​បាន​ផុលផុស ព្រោះ​សំណល់​ប្រភេទ​ប្លា​ស្ទិក​វា​ពិតជា​ដើមចម​នៃ​ការបំពុល​បរិស្ថាន​ផង និង​ធ្វើឱ្យ​បាត់បង់​សោភ័ណភាព​ទីក្រុង​ផង​ដែរ​។​ ​សូមជម្រាបថា​៖ បើ​តាម​របាយការណ៍រ​បស់ លោក អឹុម បញ្ញា​រិទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប បានឱ្យដឹងថា ការ​ប្រារព្វ​ទិវា​សំអាត​ពិភពលោក "World Cleanup Day ១៥​កញ្ញា ២០១៨ នាពេល​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់ និង​ជា​សារ​មួយ​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ដល់​សាធារណៈជន និង​សហគមន៍​មូលដ្ឋាន នូវ​ផល​ប៉ះពាល់​នៃ​សំណល់​ប្លា​ស្ទិកនៅ​ក្នុង​បរិស្ថាន ព្រោះ​ប្លា​ស្ទិក​ជា​គឺ​ជា​ផលិតផល ដែល​ត្រូវបាន​កែច្នៃ​ចុងក្រោយបង្អស់​ពី​សារធាតុ​គីមី​ផ្សេងៗ ហើយ​ត្រូវបាន​ប្រជាជន​ខ្មែរ ក៏​ដូចជា​ប្រទេស​កំពុង​អភិវឌ្ឍ​មួយចំនួន​កំពុង​ពេញនិយម​ប្រើប្រាស់ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ដោយ​យើង​ពុំបាន​ដឹងថា ប្លា​ស្ទិក​នេះ​ជា​សារធាតុ​គីមី ដែល​មិន​ងាយ​បំបែក​ធាតុ ហើយ​អាច​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ និង​បរិស្ថាន​បែប​នេះ​ឡើយ​៕ អានបន្ត

Sat,15 September 2018 (Time 06:24 PM)
ដោយ សម្លេងខ្មែរពិត

​ក្រុង​ប៉ោយប៉ែ​តៈ​រថយន្តក្រុង​(​របស់​ក្រុមហ៊ុន​ប្លូ​បើស​)​ដឹក​អ្នកដំណើរ បើក​បុក ម៉ូតូ​១​គ្រឿង កំពុង​តែ​ជិះ​ស្រប​ទិស​គ្នា រួច​ចុះ​គេចខ្លួន​បាត់​មួយ​រំពេច​..!!!
ខេត្ត​បន្ទាយមានជ័យ​៖ ក្រុង​ប៉ោយ​ប៉ែតៈ រថយន្តក្រុង​៤៥ កៅអី (​របស់​ក្រុមហ៊ុន​ប្លូ​បើស​) ដឹក​អ្នកដំណើរ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន បើក​បុក​ម៉ូតូ​១​គ្រឿង កំពុង​តែ​ជិះ​ស្រប​ទិស​គ្នា ពី​កើត​ទៅ​លិច បណ្តាល​អោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល​ទង​ព្រឹក​ព្រលឹម ក្រោយ​ពី​បុក​ម៉ូតូ​ភ្លាមៗ​នោះ តៃកុង​រថយន្ត ចុះ​គេចខ្លួន​បាត់​ស្រមោល​តែម្តង ចំណែក ជន​រង គ្រោះ ត្រូវបាន​ដឹក​យក​ទៅ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ដី​ថ្មី​២ ជាបន្ទាន់ នៅ​ព្រឹក ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ​។​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង នៅវេលា​ម៉ោង​០៥ និង ៣០​នាទី ភ្លឺ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាង​មុខ​យាន្តដ្ឋាន ជួសជុល​រថយន្ត ម៉ូ​លី​ណា ស្ថិតក្នុង​ភូមិ​បាលិ លេ​យ្យ​២ សង្កាត់ និង ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ​ក្រោយពេល​កើតហេតុ ប៉ូលីស ចរាចរណ៍​ក្រុង​ប៉ោយ​ប៉ែត បាន​ធ្វើការ​វាស់វែង និង​ជួយ​កែ សម្រួល​ចរាចរណ៍ ជូន​ដល់​ប្រពល​រដ្ឋ ដែល​កំពុង​ធ្វើដំណើរ​ផង​ដែល​។ លោក ឈឿន ប៊ុន​ថា អធិការរង​ក្រុង​ប៉ោយ​ប៉ែត ទទួល​ការងារ​ផ្នែក​ចរាចរណ៍ បាន​ប្រាប់​សារព័ត៌​(​ប៉ោយប៉ែ​ត​ប៉ុស្តិ៍​)​អោយដឹងថា​៖ ក្នុង​ហេតុការណ៍​នេះដែរ ​បើ​យោង​តាម​សម្តី អ្នក​បាន​ឃើញ​កើតហេតុ​ដំបូង ថា​៖ ម៉ូតូ ជនរងគ្រោះ ជិះ​ខាង​មុខ​រថយន្តក្រុង ដោយសារ​ផ្លូវជាតិ​លេច​ទឹក ទើប​បណ្តាលអោយ​ម៉ូតូ រលត់ ហើយ​ត្រូវ​រថយន្ត​បើក​ពីក្រោយ​ចាប់​ប្រាំង​មិនទាន់ ក៏​បុក​ម៉ូតូ តែម្តងទៅ តៃកុង​ឃើញ​ហេតុ​ការ​ដូច្នេះ រួច​ចុះ​គេចខ្លួន​បាត់​មួយ​រំពេច​ទៅ​។​ ​លោក ឈឿន ប៊ុន​ថា អធិកា​រង ក្រុង​ប៉ោយ ប៉ែត បាន​បន្តទៀតថា​៖ រថយន្ត​ខូចខាត​ស្រាល និង ម៉ូតូ​ខូចខាត​ធ្ងន់ ត្រូវ​យក​មក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ ប៉ែត រង់ចាំ​ការដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ អានបន្ត

Sat,15 September 2018 (Time 06:22 PM)
ដោយ សម្លេងខ្មែរពិត

​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ ក្នុងស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​ទទួល​អំណោយ​កាកបាទ​ក្រហម​
​កែប ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅក្នុង​បរិវេណ​សាលាស្រុក​ដំណាក់​ចង្អើរ សាខា​កាកបាទក្រហម​ខេត្ត​កែប បាន​ផ្ដល់​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​អ្នក​ផ្ទុក​មេរោគ​អេដស៏ ជម្ងឺអេដស៏​ចំនួន​៤៣៣​គ្រួសារ ក្រោម​អធិបតីភាព លោកស្រី ម៉ែន នារី​សោ​ភ័ក អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ហើយ​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អមដំណើរ​ជាច្រើនរូប​ទៀត​។​ ​មានមតិ​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​គោរព​ថ្លែង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច កិ​ត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល ជានិច្ច​ជា​កាល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ដល់​ការលំបាក់​របស់​ប្រជាពលរដ្ឋ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ វត្តមាន នៃ​ការអញ្ជើញ​ជា​អធិបតីភាព​របស់​លោក​ស្រី ម៉ែន នារី​សោ​ភ័ក ព្រមទាំង​គណៈ ប្រតិភូ​កាកបាទក្រហមកម្ពុជា​ទាំងអស់​ដែល​មាន​វត្តមាន​នាពេលនេះ​។​ ​ចូលរួម​សំណេះសំណាល ជាមួយ​បងប្អូន​ក្នុងឱកាស​នោះ លោកស្រី ម៉ែន នារី​សោ​ភ័ក បាន ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់ សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម កម្ពុជា ដល់​បងប្អូន​ទាំងអស់ ដោយ​ក្តី​នឹករឭក​និង​អាណិត​ស្រឡាញ់ ដ៏​ជ្រាលជ្រៅ​បំផុត​។ ចុងបញ្ចប់​នៃ​កម្មវិធី​គណៈអធិបតី​ក៏​បាន​ប្រគល់ ជូន​ពួកគាត់​ម្នាក់ៗ​នូវ​សម្ភារៈ​រួមមាន​៖​មុង​ឆ្អឹង​ដែក​ដែល​ជា​អំណោយ​កាកបាទក្រហម​ចិន ខោអាវ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ អានបន្ត

Sat,15 September 2018 (Time 06:21 PM)
ដោយ សម្លេងខ្មែរពិត

ទំនិញ​ពាក់ព័ន្ធ​និង​កម្ម​សិទ្ធ​បញ្ញា ចេញ​ពី​ព្រំដែន​កម្ពុជា ត្រូវបាន​តម្រួត​ថៃ​ចាប់​យក​..!!!
ប្រទេស​ថៃ ៖ ទំនិញ​ល្មើសច្បាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ និង មានតម្លៃ​ប្រមាណ​ជាង ១១ លាន​បាត ត្រូវបាន​ក្រុម​តម្រួត​ថៃ​រួមជាមួយ​និង​គយ​រដ្ឋាក​រ ខេត្ត​ឆៈឈើង​សៅ ចាប់​បាន​ខណៈ​ដែល​រថ​យន្ត​ជាច្រើន​គ្រឿង បាន​ដឹក​ទំនិញ​ទាំងនេះ​ចេញពី​ចំណុច​ផ្សារ​រោង​ក្លឿរ ដែល​ស្ថិតនៅ​ជាប់​និង ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។​ ​របាយការណ៍​ដែល​សារព័ត៌មាន​ទទួលបាន គឺ​កិច្ចប្រតិបត្តិការ ដែល​ក្នុងនោះ​មាន​កំលាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្ត​ឆៈឈើង​សៅ រួមជាមួយ និង អង្គភាព​គយ​និង​រដ្ឋាករ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​នៅលើ​កំណាត់​ផ្លូវ​ខ្សែ​លេខ ៣៥៩ ( ផ្លូវ​ទៅ​ខេត្ត​ស្រះកែវ​ថ្មី )​ត្រង់​ចំណុច​ឃុំ​បាង​កែវ ស្រុក​មឿង ខេត្ត​ឆៈឈើង​សៅ ប្រទេស​ថៃ ។​.​នា​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ ២០១៨ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចម្រុះ បាន​ឃាត់​រថយន្ត​សណ្តោង​ប្រភេទ​យី​ឌុប​ចំនួន ៣ គ្រឿង ដើម្បី​ត្រួតពិនិត្យ នៅក្នុង​នោះ​ដែល កំលាំង​បាន​រកឃើញ​ទំនិញ​ជា​ច្រើន​ប្រភេទ ដែល​សុទ្ធសឹង​ជា​ប្រភេទ​ទំនិញ​ល្មើសច្បាប់ ពាក់ព័ន្ធ​និង​កម្ម​សិទ្ធ​បញ្ញា ដោយ គ្មាន​ឯកសារ​អ្វី​បន្តិច​សោះ សម្រាប់​ការនាំ​ចូលទៅ​ក្នុង​ប្រទេស​ថៃ ។​ ​ក្រោយពេល​ត្រួតពិនិត្យ​គេ​សង្គេតឃើញថា​៖​ទំនិញ​នោះ​មាន ខោអាវ​ឈុត​កីឡា កាបូប ស្ពាយ និង ខ្សែក្រវ៉ាត់ ដែល​ទាំងនេះ​ជា​ទំនិញ​ល្មើសច្បាប់ រីឯ​ទំនិញ​មាន​ចំនួន ៥៥២ កា​រ៉ុង​ទៀត គឺជា​ប្រភេទ​ទំនិញ​លេខ​២ សរុប​ជា​ទឹកប្រាក់​ប្រមាណ​១១.៩០១ ៦០០ បាត ។ បើ​តាម​ការ​សារភាព​ពី​សំណាក់​អ្នកបើកប​រថយន្ត​បានអោយដឹងថា​៖ ទំនិញ​ទាំងអស់នេះ​គឺ​ពួកគេ​បាន​សុីឈ្នួល​ដឹកចេញ​ពី​ទីតាំង​ផ្សាររោង​ក្លឿរ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ដែល​ស្ថិតនៅ​ជាប់​និង​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ( ខេត្ត​បន្ទាយមានជ័យ ) ។ បច្ចុប្បន្ន​ទំនិញ តាំង​អស់នេះ ត្រូវបាន​កំលាំង​ជំនាញ​នាំយក​ទៅ​រក្សាទុក​ដើម្បី​មាន​វិធានការ​តាម​ផ្លូវច្បាប់​៕ អានបន្ត

Sat,15 September 2018 (Time 06:20 PM)
ដោយ សម្លេងខ្មែរពិត

អភិបាល​ខេត្ត​កំពត​៖ អភិបាលក្រុង​-​ស្រុក ត្រូវ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ដែល​រំលោភបំពាន​សម្បតិ្តសា​ធារណៈ​របស់​រដ្ឋ​
កំពត ៖ លោក​អភិបាល ក្រុង​-​ស្រុក ត្រូវតែ​ចាត់វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ដែល​ប៉ុនប៉ង​រំលោភ​បំពាន​សម្បតិ្តសា​ធារណៈ​របស់​រដ្ឋ ពិសេស​ដី​បឹងបួ ភ្នំ ប្រឡាយ ព្រែក​ជាដើម​។​ ​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ថ្លែង​ក្នុង​កិច្ចប្រជុំ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​កើត ខែ​ភទ្របទ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​កញ្ញា ឆ្នាំ​២០១៨​នៅ​សាលាខេត្ត​កំពត ដែល​មាន​ការចូលរួម ពី​សំណាក់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា និង​អភិបាល ក្រុង​-​ស្រុក​ផង​ដែរ​។​ ​ជាមួយគ្នានេះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ព្រមាន​ធ្ងន់ៗ ទៅលើ​អភិបាលក្រុង​-​ស្រុក ពិសេស​អភិបាលស្រុក​កំពង់ត្រាច ទាក់ទិន​នឹង​រឿង​ការរំលោភបំពាន​ដីធ្លី ឬ​ដី​បឹងបួ ព្រែក ប្រឡាយ​ដែល​ជា​សម្បតិ្តសា​ធា​រណៈរប​ស់​រដ្ឋ​ជាច្រើន​ករណី ប៉ុន្តែ​អាជ្ញាធរ​មិនទាន់​មាន​ចំណាត់ការ​នៅឡើយ ហើយ លោក ជាវ តា​យ ក៏បាន​លើកឡើង​ពី​បញ្ហា​បុគ្គល​ដែល​រំលោភ​ដី​របស់​រដ្ឋ​ដោយ​សំអាង​លើ​អ្នកមាន​អំណាច​នៅ​ពីក្រោយ តើ​គេ​ជា​អ្នក​ណា ធំ​ប៉ុណ្ណា នៅទីណា​.?​គួរ​វែកមុខ​ឱ្យឃើញ ដើម្បី​កុំឱ្យ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការអនុវត្ត​ច្បាប់​នៃ​រដ្ឋបាល​ដែនដី​និមួយៗ​។​លើសពីនេះ លោក ជាវ តា​យ ក៏​បាន​ក្រើនរំលឹក​ដល់ លោក​អភិបាល ក្រុង​-​ស្រុក​ថា បើ​អស់លោក​មិន​យល់​ពី​ការអនុវត្ត​ច្បាប់​នីតិវិធី​រដ្ឋបាល​ដែនដី ត្រូវ​ឆ្លង​មក​រដ្ឋបាលខេត្ត ពិសេស​អភិបាលខេត្ត ដោយ​លោក​រង់ចាំ​ទទួល​គ្រប់ពេល ម៉ោង​ណា វេលា​ណា​ក៏​បាន​ដែរ​។​ដូច្នេះ​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវតែ​ពិនិត្យ​មើល​និង​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ត្រូវ​អនុវត្ត​ឱ្យបាន​ច្បាស់លាស់​កុំ​ធ្វើ​របៀប​សិះ​សុះ​ឬ​ឃុបឃិត​ឱ្យសោះ ហើយ​ក៏​ត្រូវ​ប្រយ័ត្ន​ខ្លួន​ផងដែរ ហើយ​កុំ​ចេះ​តែ​ហ៊ាន​ប្រយ័ត្ន​រលាក​..!​។​ ​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា ភ្នំ ឆ្នេរ បឹងបួ ប្រឡាយ ព្រែក​ជាដើម សុទ្ធសឹង​ជា​របស់​រដ្ឋ​ត្រូវតែ​សហការ​គ្នា​ជួយ​ការពារ​ថែរក្សា​ឱ្យបាន​គង់វង្ស ហើយ​ចាប់ពី​ពេលនេះ​ទៅ អភិបាលក្រុង​-​ស្រុក​ទាំងអស់​ត្រូវ​ធ្វើរ​បាយ​ស្តីពី​ករណី​ការរំលោភបំពាន​ស​ម្ប​តិ្ត​របស់​រដ្ឋ និង​ស្រាវជ្រាវ​រក​ឫសគល់​និង​ឫសកែវ អ្នក​នៅ​ពីក្រោយ តើ​គេ​ជា​អ្នក​ណា​..?​។​ ​លោក ជាវ តា​យ អភិបាលខេត្ត ថែម​ទាំង​ជំរុញ​ដល់​អភិបាល ក្រុង​-​ស្រុក​អនុវត្តតាម​ឋានៈ​តួនាទី​របស់​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​កុំ​ចេះតែ​បួ​ញ​មាត់​ឬ​ចង្អុល គឺ​ត្រូវតែ​មាន​វិធានការ ចំណាត់ការ រាល់​បទល្មើស​ទាំងឡាយ​ណា​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ទ្រព្យសម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ អានបន្ត

Wed,12 September 2018 (Time 01:57 PM)
ដោយ សម្លេងខ្មែរពិត

​អភិបាល​រាជធានី​ភ្នំពេញ ប្រាប់​ស្នងការ​ថ្មី ត្រូវ​ជំរុញ​ការ​ធ្វើ​សៀវភៅ​ស្នាក់នៅ និង​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យបាន​លឿន និង​គ្រប់ៗ​គ្នា​
ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ជាថ្មី​ម្ដងទៀត នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី លោក​ឧត្តមសេនីយ៍ឯក ស ថេត ត្រូវ​ពិនិត្យ​ឡើងវិញ ជុំវិញ​ការធ្វើ​សៀវភៅ​ស្នាក់នៅ និង​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធានា​ថា​ប្រជាពលរដ្ឋ​បាន​ធ្វើ និង​មាន​គ្រប់ៗ​គ្នា​។​ ​ថ្លែង​ក្នុង​ពិធី​តែងតាំង​មុខតំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី នៅ​រសៀល​នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​គូសបញ្ជាក់ថា ស្នងការ​ថ្មី​ត្រូវ​មើល​បញ្ហា​នេះ ឲ្យបាន​ខ្លាំងក្លា ខណៈ​ដែល​នេះ​ជា​បញ្ហា​មួយ​ត្រូវតែ​នាំគ្នា​ធ្វើ​ឲ្យបាន​ល្អ ពី​ព្រោះនេះ​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​ ​បើ​តាម​លោក​អភិបាល​រាជធានី​ភ្នំពេញ ការខិតខំ​ប្រឹងប្រែងរ​បស់​មន្ត្រីនគរបាល ក្នុង​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ស្រប​ទៅនឹង​អ្វី​ដែល​ជា​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​បាន​ដាក់ចេញ​ធ្វើយ៉ាងណា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ដើម្បី​កុំឲ្យ​ពួកគាត់​មាន​ការ​ថ្លាំងថ្នាក់​។​ ​ជាមួយគ្នានេះ លោក​អភិបាល ក៏​បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់​កងកម្លាំង ចំពោះ​មន្ត្រី​នគរបាល​ក្នុង​រាជធានី​ភ្នំពេញ ដែល​អសកម្ម​ក្នុង​ការបម្រើ​សេវា​ជូន ប្រជាពលរដ្ឋ​ផង​ដែរ​។​ ​សូមជម្រាបថា លោក​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាលជាតិ ត្រូវបាន​មក​កាន់​តំណែង​ជា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងកា​ររ​នគរ​បាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់ឲ្យ​ចូលនិវត្តន៍​។ នាយ​ឧត្តមសេនីយ៍ ជូន សុវណ្ណ ត្រូវបាន​ព្រះមហាក្សត្រ​តាម​សំណើ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតាំង​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី លោក​ឧត្តមសេនីយ៍ ស ថេត ក៏​បាន​ធ្វើ​ការប្ដេជ្ញាចិត្ត​ថា លោក​នឹង​បំពេញ​កាតព្វកិច្ច ឲ្យបាន​កាន់តែ​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ទាំងមូល ឲ្យ​ស័​ក្ដសម​ទៅ​ជាមួយ​អ្វី​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ទំនុក​ទុកចិត្ត​។ ពិសេស​ការងារ​បង្ការ បង្ក្រាប និង​ទប់ស្កាត់​រាល់​គ្រប់​បទ​ល្មើស​ទាំងអស់ ដែល​អាច​នឹង​កើត ឬ​កើតមាន​ក្នុង​ភូមិសាស្ដ្រ​ដែល​លោក​កាន់កាប់​៕ អានបន្ត

Wed,12 September 2018 (Time 01:55 PM)
ដោយ សម្លេងខ្មែរពិត

ប្រកាស​ប្តូរ​នាយប៉ុស្តិ៍​ស្នាក់ការ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង
​នៅ​ព្រឹក​ថ្ងៃទី​៧ ខែ កញ្ញា​ឆ្នាំ ២០១៨​នេះ នាយប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង លោក សៅ ប៊ុន​រិទ្ធិ ត្រូវបាន​ប្រកាស​ប្តូ​រហើយ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ។ ពិធី​នេះ ធ្វើឡើង​នៅ​ស្នាក់ការ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង ។​ ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ បាន​តែងតាំង​លោក​វរសេនីយ៍ទោ ផាត សុផាន់​ណា ពី​នាយរង ទៅ​ជា​នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ជំនួស​លោក​ឧត្តមសេនីយ៍ត្រី សៅ ប៊ុន​រិទ្ធិ ។​ ​ចំណែក​លោក សៅ ប៊ុន​រិទ្ធិ ត្រូវ​ផ្លាស់​ទៅ​ទទួល​តួនាទី​ថ្មី ជា​អនុប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​ក្រសួង​មហាផ្ទៃ​-​ផងដែរ ៕ អានបន្ត

Wed,12 September 2018 (Time 07:38 AM)
ដោយ សម្លេងខ្មែរពិត

​ខេត្ត​កំពត​ប្រារព្ធ​ខួប​លើក​ទី​១៩​នៃ​ទិវា​អន្តរជាតិ សម្រាប់​យុវជន​១២ សីហា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ "​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព សម្រាប់​យុវជន​" និង​"​សុខភាព​ផ្លូវភេទ​សុខភាព​បន្ត​ពូជ សម្រាប់​យុវជន​"
កំពត ៖ នៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ ២០១៨ លោក ស៉ឹម វុទ្ធា អភិបាលរង​ខេត្ត តំណាង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​១៩​នៃ​ទិវា​អន្តរជាតិិ សម្រាប់​យុវជន​១២​សីហា​ឆ្នាំ​២០១៨​ក្រោម​ប្រធានបទ "​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព សម្រាប់​យុវជន​" និង​"​សុខភាព​ផ្លូវភេទ​សុខភាព​បន្ត​ពូជ សម្រាប់​យុវជន​"​។​ ​ពិធី​នេះ​មាន​សមាជិក​ចូលរួម ពី​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមយុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម យុវជន​(​ស ស យ ក​)​យុវជន​ស្រឡាញ់​សន្តិភាព និង​យុវជន​មកពី​បណ្ដា​មន្ទីរ អង្គភាព និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ផងដែរ​។​ ​បន្ទាប់ពី​លោក តា​ក ហាប់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាន​អាន​ខ្លឹមសារ​អត្ថន័យ​១២​សីហា​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​រួចមក មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ស៊ឹម វុទ្ធា​តំណាង លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បានចាត់ទុក​ទិវា​អន្តរជាតិ សម្រាប់​យុវជន​១២​សីហា នាពេលនេះ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ ការប្ដេជ្ញាចិត្ត​និង​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​សង្គមជាតិ​ទាំងមូល​ចំពោះ​សិទ្ធិ ផលប្រយោជន៍​និង​បំណងប្រាថ្នា​របស់​យុវជន​។​ ​លោក​អភិបាលរង​ខេត្ត ក៏​បាន​បន្ត​បញ្ជាក់​ឱ្យដឹងទៀតថា ទិវា​អន្តរជាតិ​សម្រាប់​យុវជន​១២​សីហា​ដែល​បាន​ធ្វើឡើង​នា​ពេល​នេះ គឺ​សំដៅ​ឱ្យ​សង្គម​សហប្រជាជាតិ​ទាំងមូល​បង្កើន​ការគិតគូរ​យកចិត្តទុកដាក់​ដល់​យុវជន​តាម​បណ្ដា​ប្រទេស​នី​មួយៗ​អង្គការ​ជាតិ អន្តរជាតិ​ទូទាំង​ពិភពលោក ចាប់អារម្មណ៍​និង​យកចិត្តទុកដាក់​គិតគូរ​ដល់​ការអភិវឌ្ឍន៍​យុវជន​។ ​ជាក់ស្ដែង ការលើក​យក​នូវ​ប្រធាន​បទ​នាពេលនេះ​ឡើង​គឺ​ដើម្បី​ជម្រុញ​ដល់​យុវជន​ទាំងអស់​ផ្ដោត​ការយកចិត្តទុកដាក់ រិះរក​គ្រប់​មធ្យោបាយ​ជា​យន្តការ​គន្លឹះ​សម្រាប់​កសាង​មូលដ្ឋានគ្រឹះ​នៃ​វប្បធម៌​សន្តិភាព តាមរយៈ​យោគយល់​អធ្យាស្រ័យ គ្មាន​អំពើហឹង្សា​ផ្ដើមចេញ​ពី​ការតាំងចិត្ត​និង​ការទទួលខុសត្រូ​វរាល់​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ​ចំ​ពោះ​ខ្លួនឯង អ្នក​ដ៏​ទៃ គ្រួសារ​និង​សង្គមជាតិ​។ ពិសេស​គោរព​តាម​គោលការណ៍​សន្តិ​សហ​វិជ្ជមាន ផ្សះផ្សា​បង្រួបបង្រួម​ជាតិ អន្តរជាតិ ក្នុង​គោលដៅ​ជម្រុញ​ឱ្យ​មាន​សន្តិភាព​សន្តិសុខ និង​ការអភិវឌ្ឍ ព្រមទាំង​លើកកម្ពស់​សេចក្ដីថ្លៃថ្នូរ ការ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ សុជីវធម៌ ដែល​ជា​មា​គា៌​គេចផុត​ពី​អំពើ​ហឹង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យ​ការបង្ខិតបង្ខំ និង​ឧក្រិដ្ឋកម្ម​តាម​រូបភាព​ផ្សេងៗ​។ ​ជា​ការពិត​សកម្មភាព​សំខាន់​មួយ​ចំនួន​ខាងលើនេះ​គឺ​ពិតជា​សូចនាករ​មួយ​ឈាន​ទៅ​សម្រេចបាន​នូវ​ការកសាង​សន្តិភាព​យ៉ាង​ពេញលេញ មិន​ត្រឹមតែ​សម្រាប់​បុគ្គល គ្រួសារ និង​សង្គមជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​សម្រាប់ សមុស្ស​ជាតិ​ក្នុង​ពិភពលោក​ទាំងមូ​ល​តែម្ដង​៕ អានបន្ត

Tue,11 September 2018 (Time 06:48 PM)
ដោយ សម្លេងខ្មែរពិត

​លោក អភិបាលខេត្ត​កែប ចុះ​ពិនិត្យ​ការដ្ឋាន​ផ្លូវ​33A ដែល​ជំនាញ​កំពុង​ចាក់​កៅស៊ូ​AC ប្រវែង​៧៥០​ម៉ែត្រ​
កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​ដឹកនាំ​សហការី​ចុះ​ពិនិត្យ​ការចាក់​កៅស៊ូ​AC ផ្លូវ​លេខ​33A ដែល​មាន​ប្រវែង​៧៥០​ម៉ែត្រ ត្រង់​ចំណុច​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ដែល​ជា​ចំណុច​នៅ​សេសសល់ ក្នុង​ចំណោម​ផ្លូវ​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ​។​ ​ជាទូទៅ​ផ្លូវ​លេខ​33A ដែល​ត​ភ្ជាប់​ពី​ទីប្រជុំជន​សេះស ឆ្ពោះ​ទៅកាន់​មាត់​ឆ្នេរ​ហែល​ទឹក មាន​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្តល់ជូន​ទុកជា​ចំណងដៃ​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​កែប ក៏ដូចជា​មហាជន​គ្រប់​ស្រទាប់​បាន​ធ្វើដំណើរ​ទៅ​មក​ប្រកប​ដោយ​ភាពងាយស្រួល ហើយ​កន្លង​ផ្នែក​ជំនាញ​បាន​ស្ថាបនា​រួចរាល់​ប្រវែង ៧.០៥០​ម៉ែត្រ​ហើយ​នោះ​។​ ​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បានឱ្យដឹងថា ចំណុច​ផ្លូវ​លេខ​33A ដែល​ជំនាញ​បាន​និង​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​នេះ​មាន​ប្រវែង​៧៥០​ម៉ែត្រ ហើយ​ផ្លូវ​នេះ​ផ្នែក​ជំនាញ​នឹង​ខិតខំ​ស្ថាបនា​ទៅតាម​បទដ្ឋាន​បច្ចេកទេស​ប្រកប​ដោយ​ភាពរឹងមាំ​តាម​ស្តង់ដារ​កំណត់​។​ ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​អ៊ុត​កៅស៊ូ​AC ផ្លូវ​លេខ​33A​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​គូសបញ្ជាក់ថា ចំណុច​ផ្លូវ​នេះ​នឹង​ស្ថាបនា​ឱ្យបាន​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ឆ្នាំ​២០១៨​ដូច​អ្វី​ដែល​បាន​គ្រោងទុក​។​លោក​បាន​បន្ថែមទៀតថា ផ្លូវ​លេខ​33A ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ត្រូវបាន​ស្ថាបនា​យ៉ាង​ល្អ​ឥតខ្ចោះ មាន​ទទឹង​ធំ​ទូលាយ មាន​សួន​ចំ​កណ្តាល​តាក់តែង​លម្អ​ដោយ​ផ្កា​ចម្រុះ​ពណ៌ បំពាក់​ដោយ​បង្គោល​ភ្លើង​ប្រើ​ថាមពល​ព្រះអាទិត្យ និង​មាន​ប្រវែង​សរុប ៧.៨០០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្សារ​សេះស​រហូត​ដល់​រង្វង់​មូល​ផ្សារ​ក្តាម​។​ចំពោះ​ផ្លូវ​លេខ​33A ដែល​ចាត់ទុក​ជា​សមិទ្ធផល​ថ្មី​សន្លាង​សម្រាប់​ជា​ចំណងដៃ​ប្រជាពលរដ្ឋ​ខេត្ត​កែប​នេះ នឹង​រង់ចាំ​ធ្វើ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅពេល​ខាងមុខ​នេះ​៕ អានបន្ត

Tue,11 September 2018 (Time 06:47 PM)
ដោយ សម្លេងខ្មែរពិត

​រដ្ឋបាល​ខេត្ត​កំពត​៖​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ (​អាណត្តិ​ទី​៥)​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដើម្បី​គាំទ្រ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​
​កំពត ៖ នា​រសៀល​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១៨​នៅ​សាលប្រជុំ​សាលាខេត្ត រដ្ឋបាល​ខេត្ត​កំពត​បា​ន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ (​អាណត្តិ​ទី​៥)​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត ដើម្បី​គាំទ្រ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​អធិបតីភាព ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សប្ប​កម្ម​និង​ជា​ប្រធាន​ក្រុមការងា​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​និង​មាន​ការចូលរួម​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​ព្រមទាំង លោក លោកស្រី សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក​ផង​ដែរ​។​ ​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​បាន​ឱ្យ​ដឹង​អំពី​លទ្ធផល​សកម្មភាព​របស់​ក្រុមការងារ​ដែលបាន​បំពេញការងារ​ក្នុង​ការរួមចំណែក​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ពេញ​មួយ​អណត្តិ​ទី​៥​នេះ​។​ក្នុង​នោះ​ក្រុម​ការ​បាន​ចុះ​សំណេះសំណាល​និង​ស្វែងរក​តម្រូវការ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​៦៧១​លើ​កលើ​៩៣​ឃុំ សង្កាត់ ដោយ​មាន​ការចូលរួម​ពី​ក្រុម​ការងារ​ចំនួន ១២.០៣៨​នាក់ និង​ប្រជាពលរដ្ឋ​៦៩.០៦២​នាក់​ដោយ​ប្រមូល​បាន​បញ្ហា​សំណូមពរ​ចំនួន​៣.៣៤៩ ករណី ក្នុងនោះ​បាន​ដោះស្រាយ​ចំនួន​១.៥៦៦​ករណី កំពុង​ដោះស្រាយ​ចំនួន​១.០៣១​ករណី​និង​មិន​ទាន់​ដោះស្រាយ​ចំនួន​៧៥២​ករណី​ដែល​ភាគច្រើន​សំណូមពរ​នូវសល់​ស្នើសុំ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទំហំ​ធំ​។ ​លោក ជាវ តា​យ​អភិបាលខេត្ត​បានឱ្យដឹង​ទៀត​ថា ដោយ​ផ្ដើម​ចេញ​តាមរយៈ​សកម្មភាព​ខាងលើ​នេះ​ជា​ការជាក់ស្ដែង​ធ្វើឱ្យ​ខេត្ត​កំពត​មាន​ការរីកចម្រើន​គួរ​ឱ្យ​មោទនៈ​ទាំង​ការងារ​អភិវឌ្ឍន៍​និង​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​លើ​គ្រប់​វិស័យ​ជា​ផ្លែផ្កា​វិជ្ជមាន​ឈាន​ទៅ​ការ​ឆ្លើយតបបាន​នូវ​សំណូមពរ​និង​ដោះស្រាយ​រាល់​ការលំបាក​ជូន​ប្រជាពលរដ្ឋ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ ការជឿជាក់​និង​ក្ដីសង្ឃឹម​របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រប​ខណ្ឌ​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​ជូន​មូលដ្ឋាន​ខេត្ត​កំពត​ក្នុង​រយៈពេល​ពេញ​មួយ​អាណត្តិ​នេះ​។​ ​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ ទេស​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​ការកោតសរសើរ​ដល់​ក្រុមការងារ​គ្រប់​លំដាប់ថ្នាក់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​សម្រេច​បាន​ក្នុង​មួយ​អណត្តិ​ទី​៥​របស់​រាជរដ្ឋាភិបាល​កន្លង​ទៅ​ប្រកបដោយ​ផ្លែផ្កា​និង​ប្រសិទ្ធភាព​។​ ​ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ចម​ប្រ សិទ្ធិ​ក៏បាន​លើក​បញ្ជាក់​ផ្ដាំផ្ញើ​ដល់​សមាជិក​ក្រុមការងារ​ផងដែរ​ថា​៖​បើ​ទោះ​លទ្ធផល​សម្រេច​បាន​ក្នុង​អាណត្តិ​ទី​៥​កន្លង​ទៅ​បាន​ជា​វិជ្ជមាន​ក៏ពិតមែន ប៉ុន្តែ​នៅក្នុង​អណត្តិ​ទី​៦​នៃ​រាជរដ្ឋាភិបាល​កើត​ឡើង​ថ្មី​នេះ យើង​ត្រូវ​យក​បង្កើន​ការយកចិត្តទុកដាក់​ទាំ​ង​អស់​គ្នា​ឱ្យ​បាន​សកម្ម​ថែមទៀត​ដើម្បី​ចុះ​មូលដ្ឋាន​ឱ្យបាន​ច្រើន​ទ្វេរ​ដង​អនុវត្ត​ទៅតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមគ្នា​ដោះស្រាយ​នូវ​ចំណុច​សេសសល់​និង​បញ្ហា​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​៕ អានបន្ត

Tue,11 September 2018 (Time 06:45 PM)
ដោយ សម្លេងខ្មែរពិត

​បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ខេត្ត​កែប​ឆ្នាំនេះ​សិស្ស​ប្រឡង​ជាប់​មាន​អត្រា​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​
កែប ៖ បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ សិស្ស​ប្រឡង​ជាប់​មាន​កំណើន​ជាង​ឆ្នាំ​មុន​។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុង​កិច្ច​សំណេះសំណាល និង​ប្រកាស​ឈ្មោះ​បេក្ខជន​ដែល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស ស្ថិតក្នុង​ភូមិ​ដំណាក់​ចំ​បក់ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប​។​ ​បើ​តាម​របាយការណ៍រ​បស់ លោក ងួន ច័ន្ទ​សុជាតា ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​កែប បានឲ្យដឹងថា បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ ដែល​សម័យ​ប្រឡង​នៅ​ថ្ងៃ​ទី​២០-២១ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅនេះ គឺ​មាន​សិស្ស​ប្រឡង​ចំនួន​២៦៧​នាក់ ដែល​មក​ពី​វិទ្យាល័យ​ចំនួន​២ គឺ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង និង​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ចរិយា​វង្ស​។​លោក​បាន​បញ្ជាក់ថា ក្នុងចំណោម​សិស្ស​ប្រឡង​ចំនួន​២៦៧​នាក់​ខាងលើ មាន​បេក្ខជន​ប្រឡង​ជាប់​ចំនួន​២៤៩​នាក់ និង​សិស្ស​ប្រឡង​ធ្លាក់​ចំនួន​១៨​នាក់​។​ ​ក្នុងឱកាស​នោះ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​លើកឡើង​ថា ថ្វី​ត្បិត​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​នេះ​នៅ​ទូទាំង​ខេត្ត​កែប​ពុំមាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​A​ក៏ពិតមែន ប៉ុន្តែ​ខេត្ត​កែប​របស់​យើង​ពិតជា​មាន​មោទនភាព​បំផុត ដោយសារ​ការប្រឡង​បាក់​ឌុប​ឆ្នាំ​សិក្សា​២០១៧-២០១៨ មាន​បេក្ខជន​ប្រឡង​ជាប់​មាន​ការកើនឡើង​ដែលមាន​អត្រា​ខ្ពស់​រហូតដល់​ទៅ ៩៣,២៥%​ឯណោះ​។​លោក អភិបាលខេត្ត​បាន​គូសបញ្ជាក់​ទៀត​ថា កាលសម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​មុន​បើ​ទោះជា​ខេត្ត​យើង​មាន​សិស្ស​ជាប់​និទ្ទេស​A ចំនួន​២​នាក់​ក៏​ពិតមែន តែ​អត្រា សិស្ស​ប្រឡង​ជាប់​មាន​ត្រឹម​៩០%​ប៉ុណ្ណោះ​។​ ​សូមបញ្ជាក់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កែប​មាន​សិស្ស​ប្រឡង​ចំនួន​២៦៧​នាក់ ក្នុង​នោះ​សិស្ស​ប្រឡង​ជាប់​ចំនួន​២៤៩​នាក់ ដោយ​ក្នុង​ចំណោម​នោះ​ក៏​មាន​សិស្ស​ប្រឡង​ជាប់​និទ្ទេស​(B)​ចំនួន​២​នាក់​ផង​ដែរ​៕ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ