ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​អាជ្ញាធរ​ខេត្ត​កណ្ដាល ត្រៀម​កម្លាំង​សមត្ថកិច្ច ៦២៥​នាក់ ដើម្បី​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​នៅ​ក្រុង​តាខ្មៅ​
Mon,22 October 2018 (Time 07:07 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 582នាក់)


(​កណ្តាល​)៖ ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​បង្ការ​រាល់​បញ្ហា​ដែល​កើតឡើង​នានា នៅក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​តាខ្មៅ អាជ្ញាធរ​ខេត្ត​កណ្តាល បាន​ត្រៀម​កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​ជំនាញ​នានាៗ​ចំនួន ៦២៥​នាក់ ព្រមទាំង​បាន​រៀបចំ​សណ្តាប់ធ្នាប់​តាម​ផ្លូវ​នៅ​ទូទាំង​ក្រុង​តាខ្មៅ និង​បាន​រៀបចំ​កែលម្អ​សួនច្បារ​មាត់ទន្លេ​ឱ្យ​មាន​បរិស្ថាន​ល្អ តាំង​លម្អ​ភ្លើង​តាម​ដងផ្លូវ​ផងដែរ​។​

​បើ​មន្ត្រី​សាលាខេត្ត​កណ្តាល បានឱ្យដឹងថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ នៅ​ក្រុង​តា​ខ្មៅ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី​២៣ និង​២៤ ខែតុលា ឆ្នាំ​២០១៨​។​

​ក្នុង​ចំណោម​កម្លាំង​សមត្ថកិច្ច​ទាំង ៦២៥​នាក់​នោះ រួមមាន​៖ កម្លាំង​នគរបាល ៣១៥​នាក់ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កណ្តាល ១៧៩​នាក់ កម្លាំង​សឹក​រង​ខេត្ត​កណ្តាល ៤៥​នាក់ មន្ត្រី​សុខាភិបាល ២៥​នាក់ សហការ​ជាមួយ​យោធភូមិ​ភាគ​ពិសេស ៥៣​នាក់ និង​បាន​ត្រៀម​រថយន្ត​សង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​។​

​ប្រភព​បាន​បន្តថា កម្លាំង​ទាំងអស់​បាន​បែងចែក​តាម​គោលដៅ​ចំនួន ៤​កន្លែង ដូចជា ទី​១.​នៅលើ​កំណាត់​ផ្លូវ​១០៨ (​ខាងត្បូង​វិទ្យាល័យ​សេរីភាព​) និង​កំណាត់​ផ្លូវ​១០៩, ទី​២.​ក្នុង​វិទ្យាល័យ​សេរីភាព​, ទី​៣.​នៅ​ដីឡូត៍ អតីត​អង្គភាព​ស្ពាន​ថ្នល់​, ទី​៤.​ផ្លូវ​២០៨ ខាងក្រោយ​គរុកោសល្យ​ខេត្ត​។​

​ចំណែក​ការបិទ និង​បើក​បញ្ជៀ​ស​ទិសដៅ​ចរាចរណ៍ គឺ​អាជ្ញាធរ​ខេត្ត​នឹង​អនុវត្ត​តាម​វិធានការ​៖ មក​ពី​ជើង​លំហូរ​តាមផ្លូវ​លេខ​២ មក​រង្វង់​មូល​តាខ្មៅ អាច​ទៅ​លិច​ផ្លូវ​លេខ​២ និង​ទៅ​ត្បូង​ផ្លូវ​លេខ​២១​បេ ចំណែក​មក​ពី​ត្បូង​ផ្លូវ​លេខ​២១​បេ អាច​លំហូរ​ត្រង់​មក​ជើង ឬ​បែក​ទៅ​កើត និង​លិច​តាម​ផ្លូវ​លេខ​១១៥​។​

​មន្ត្រី​ដដែល​បាន​បន្តថា ចំណែក​កំពង់ចម្លង​ចំពុះក្អែក​មិន​អនុញ្ញាត​ឱ្យ​ចម្លង​ឡើយ ដោយ​បញ្ជៀ​ស​ឱ្យ​ទៅ​តាម​ផ្លូវ​លេខ​១១០ និង​ផ្លូវ​លេខ​១០៧ ក៏​មិន​អនុញ្ញាតឱ្យ​ធ្វើ​ដំណើ​រដែរ ចំពោះ​មធ្យោបាយ​យានយន្ត គឺ​លំហូរ​ទៅ​តាម​ផ្លូវ​លេខ​២០៦​។ ក្រៅពីនេះ គេ​នឹង​បិទ​ជុំវិញ​បរិវេណ​ប្រារព្ធ​ពិធី លើកលែងតែ​អ្នក​ថ្មើរជើង​ដែល​ចូល​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ពិធី​តែប៉ុណ្ណោះ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ