ខេត្តកំពត ៖ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពតនាព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨ បានធ្វើពិធី ប្រកាសប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងមានការចូលរួមជាកិត្តយសពីសំណាក់ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត។ យោងតាមសេចក្ដីសម្រេចលេខ៦៨៦/១៨សស.គកចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០១៨ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាស្ដីពីការចាត់តាំងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត គឺ ត្រូវបានសម្រេចចាត់តាំងលោក ប៉ែន ស៊ីម៉ន អនុប្រធានទី១ក្រុមការងារថ្នាក់ កណ្ដាល ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត ជំនួស ឯកឧត្តម នៃ ប៉េណា ដែលបានទទួល មណៈភាព។នៅក្នុងអង្គពិធីនេះបន្ទាប់ពីលោក ជាវ តាយ សមាជិក គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្តកំពតបានធ្វើរបាយការណ៍ស្វាគមន៍អំពីវឌ្ឍនៈភាពនៃសភាពការណ៍ទូទៅនិងការងារគណបក្ស និង លោក ប៉ែន ស៊ីម៉នប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពត ដែលទើបបានចាត់តាំងថ្មីមានចំណាប់អារម្មណ៍ប្ដេជ្ញាចិត្តខិតខំបន្តដឹកនាំជួយខេត្តកំពតអោយបានកាន់តែរីកចម្រើនបន្ថែមទៀតរួចមក។មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានលើកបញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីក្នុងការដឹកនាំប្រទេសជាតិ គឺតែងតែបានយកចិត្តទុកដាក់ ជម្រុញលើកកម្ពស់ផ្អែកលើគោលការណ៍ច្បាប់គោលការណ៍លទ្ធិប្រជាធិបតេយ្យនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរកិច្ចអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំក៏បន្តគូសបញ្ជាក់ទៀតថា៖ ការចាត់តាំងមន្ត្រីគណបក្សនីមួយៗ ពិសេសការចាត់តាំងឯកឧត្តមប៉ែន ស៊ីម៉នឱ្យទទួលជាប្រធានក្រុមការងារដឹកនាំចុះជួយខេត្តកំពតនាពេលនេះ គឺគណបក្សប្រជាជនកម្ពុជា មានរបបការងាររបស់ខ្លួនមួយច្បាស់លាស់ ហើយការចាត់តាំងនេះដែរ ក៏បានផ្អែកតាមសំណូមពរចាំបាច់របស់ថ្នាក់ក្រោមផងដែរ។ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានមានជំនឿជឿជាក់លើការដឹកនាំរបស់ឯកឧត្តម ប៉ែន ស៊ីម៉ន ដែលទើបចាត់តាំងជាប្រធានក្រុមការងារថ្មីចុះជួយខេត្តកំពតនាពេលនេះគឺពិតជាបានបន្តខិតខំជម្នះរាល់ការងារថ្មីៗទាំងអស់បន្ថែមទៀតដើម្បីសម្រេចការងារ ដែលគណៈអចិន្ត្រៃយ៍គណបក្សប្រគល់ជូនប្រកបដោយជោគជ័យដោយមិនអោយគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សអស់ភាពជំជឿទុកចិត្តឡើយ។សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ក៏បានសំណូមពរផ្ដាំផ្ញើ ដល់សមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងនិងគណបក្សគ្រប់ថ្នាក់គ្រប់ផ្នែករបស់ខេត្តកំពតទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លង់មួយជុំវិញឯកឧត្តមប្រធានក្រុមការងារថ្មីដើម្បីបន្តអភិវឌ្ឍន៍ខេត្តកំពតអោយបានកាន់តែមានការរីកចម្រើនឆាប់រហ័សបន្ថែមទៀតស្របតាមការរីកចម្រើនរបស់ប្រទេសជាតិយើងផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ