(ភ្នំពេញ)៖ វេជ្ជសាស្ត្រនុយក្លេអ៊ែរ បានផ្តល់នូវជំរើស នៃការព្យាបាលល្អបំផុតសម្រាប់អ្នកជំងឺ ដែលនាំឲ្យមានភាពប្រសើរឡើង នូវគុណភាពជីវិត ជាពិសេសទៀតនោះ គឺកាត់បន្ថយការចំណាយរបស់អ្នកជំងឺទៀតផង។លោកសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងដូច្នេះនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី វេជ្ជសាស្ត្រនុយក្លេអ៊ែរ នាព្រឹកថ្ងៃទី២២ ខែតុលា ២០១៨នេះ ក្រោមការចូលរួមពីលោកសាស្ត្រាចារ្យ Sobhan Vinjamuri នាយករងនៃមនី្ទរពេទ្យ The Royal Liverpool University នៃចក្រភពអង់គ្លេស រួមជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យ រួមជាមួយសិក្ខាមពេទ្យជាច្រើននាក់ទៀត។លោកសាស្ត្រចារ្យអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបន្តថា ការបើកសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលជាតិជំងឺមហារីក គឺជាផ្នែកមួយនៃវេជ្ជសាស្ត្រនុយក្លេអ៊ែរដំបូងគេនៅកម្ពុជា។ នៅដើមឆ្នាំនេះ គឺជាការរីកចម្រើនមួយផ្នែកទៀត លើវិស័យសុខាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។លោកវេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយករងមនី្ទរពេទ្យកាល់ម៉ែត្រ បានថ្លែងថា នេះជាលើកទី១ហើយ ដែលមនី្ទរពេទ្យកាល់ម៉ែត បានបើកសិក្ខាសាលាស្តីពីវេជ្ជសាស្ត្រនុយក្លេអ៊ែរ ក្នុងព្រះរាជាណាចក្រកម្ពុជា។លោកបន្តថា ការប្រើពាក្យថាវេជ្ជ សាស្ត្រនុយក្លេអ៊ែរ បើស្តាប់ទៅថាវារាងចំលែក។ លោកថា តាមពិតទៅគឺប្រើប្រាស់ពាក្យ ក្នុងបច្ចេកទេសវេជ្ជសាស្ត្រនុយក្លេអ៊ែរនេះ គឺវាផ្តល់ប្រយោជន៍យ៉ាងខ្ពស់ ក្នុងការព្យាបាលនូវរោគមហារីក ដែលទាមទារប្រើបច្ចេកទេសនេះ ដើម្បីសម្លាប់នូវកោសិកាមហារីក។អគ្គនាយករងមនី្ទរពេទ្យបានបញ្ជាក់ទៀតថា ដើមឆ្នាំ២០១៨នេះ មនី្ទរពេទ្យកាល់ម៉ែត្រ បើកឲ្យដំណើរមជ្ឈមណ្ឌលព្យាបាលជំងឺមហារីក មានបច្ចេកទេសច្រើន ក្នុងការព្យាបាល ដូចជាបាញ់កាំរស្មីនៅក្នុងទីកន្លែង និងដោយវេជ្ជសាស្ត្រនុយក្លេអ៊ែរ។ ដូច្នេះដើម្បីឲ្យកម្រិត បច្ចេកវិទ្យារបស់មនី្ទរពេទ្យ ស្មើនឹងពិភពលោក គឺទាមទារឲ្យមនី្ទរពេទ្យមានវេជ្ជសាស្ត្រនុយក្លេអ៊ែរនេះផងដែរ។ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ Sobhan Vinjamuri បានលើកឡើងថា វេជ្ជសាស្ត្រនុយក្លេអ៊ែរ ឬគេហៅថា វេជ្ជសាស្ត្រម៉ូឡេគុលអ៊ែរ ដែលធ្វើឲ្យមានការបារម្មណ៍ បើមែនទែនទៅ គឺជារបស់ដែលត្រូវបានស្គាល់ជាង៤០ឆ្នាំមកហើយ ព្រមទាំងយកមកប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្ត្រ។ លោកបន្តថា ប៉ុន្តែវេជ្ជសាស្ត្រនុយក្លេអ៊ែរ មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាពនោះទេ ព្រោះនៅក្នុងពិភពលោក វេជ្ជសាស្ត្រនុយក្លេអ៊ែរ គឺមានគ្រប់ទីកន្លែង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ