(ខេត្តកែប)៖ នេះជាករណីចោរកម្មដែលធ្វើឱ្យសមត្ថកិច្ចឈឺក្បាលវិលមុខ ខណៈម៉ូតូរបស់ពលរដ្ឋចំនួនពីរគ្រឿងដែលចតទុកក្នុងបរិវេណវត្ត ត្រូវក្រុមចោរចូលទៅបន្លំកាច់សោរ ក ជិះយកទៅបាត់ទាំងព្រឹក ដោយគ្មានរំខានដល់ប៉ូលិសបន្តិចឡើយ។ហេតុការណ៍ឆោឡោរឿងបាត់ម៉ូតូម៉ាកទំនើបពីរគ្រឿងខាងលើ បានកើតឡើងនៅក្នុងវត្តព្រៃតាកុយ ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។តាមប្រភពព័ត៌មានបានរាយការណ៍ថា មុនពេលមានករណីចោរកម្មនេះ ម៉ូតូទាំងពីរគ្រឿងត្រូវបានម្ចាស់ជិះចូលមកឈប់ចតក្នុងបរិវេណវត្តព្រៃតាកុយ ដើម្បីយកចង្ហាន់ប្រគេនព្រះសង្ឃក្នុងឱកាសកាន់បិណ្ឌវេនទី៨។លុះប្រគេនចង្ហាន់ព្រះសង្ឃរួចហើយ ស្រាប់តែម៉ូតូត្រូវចោរកាច់សោរយកទៅបាត់ទាំងពីរគ្រឿងតែម្តង។ប្រភពបានបន្តថា មុននេះបន្តិចគេឃើញមនុស្សមិនស្គាល់អត្តសញ្ញាណ៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាចូលទៅក្បែរកន្លែងចតម៉ូតូនោះដែរ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ទេ លុះបាត់ម៉ូតូទើបនាំគ្នាឆោឡោបង្កការភ្ញាក់ផ្អើលតែម្តង។ទាក់ទិននឹងករណីបាត់ម៉ូតូនេះ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ម៉ូតូទាំងពីរគ្រឿងសុទ្ធតែសេរីទំនើប ម៉ាកហុងដាផលិតក្នុងឆ្នាំ២០១៨ដូចគ្នា។ម៉ូតូទី១ម៉ាកC125 សេរីឆ្នាំ២០១៨ ពាក់ស្លាកលេខ កែប 1B-5593 ម្ចាស់ឈ្មោះ ម៉ៅ គី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹ ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ម៉ូតូទី២ ម៉ាកC125 ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កែប 1B-2138 ម្ចាស់ម៉ូតូឈ្មោះ សឹង មុន ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ក្រោយពីមានករណីបាត់ម៉ូតូពីរគ្រឿងទាំងព្រឹកនៅក្នុងបរិវេណវត្តព្រៃតាកុយ ភ្លាមនោះគេឃើញសមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើង តាមប្រមាញ់គ្រប់ច្រកល្ហកដើម្បីវែកមុខក្រុមចោរលួចនេះយកមកផ្តន្ទាទោសទៅតាមផ្លូវប្បាប់៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ