ក្រុងសៀមរាប ៖ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អនុវត្តតាមការណែនាំរបស់ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនាំ មន្ទី អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាត រក្សាអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រង គ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជន តាមសួនច្បារ និង តាមទីសាធារណៈ ធានាសុខមាលភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរឡើង រដ្ឋបាលក្រុងសៀមរាបបានធ្វើការសំអាត ថែរក្សា បរិស្ថានអនាម័យ តាមបណ្តោយផ្លូវ៧មករា ចាប់ពីកែងជន្លង់ រហូតដល់ផ្លូវសម្តេច ហ៊ុន សែន សន្តិភាព (ផ្លូវវាងក្រុង)ក្នុងសង្កាត់សាលកំរើក ក្រុងសៀមរាប ក្រោមការដឹកនាំពីលោកទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សា នឹងលោកសូរ ប្លាតុង អភិបាលនៃគណះអភិបាលក្រុងសៀមរាប។ លោក សូរ ប្លាតុង បានអោយដឹងថា ការប្រារព្ឋទិវាអនាម័យបរិស្ថាននេះឡើង គឺដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណៈជនទូទៅនូវការកែប្រែឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន ជាពិសេសធ្វើយ៉ាងណា ត្រូវចេះទុកដាក់ វេចខ្ចប់ និងចោលសំរាមឱ្យបានត្រឹមត្រូវ។ លោកអភិបាលបានបន្តថា គុណភាពបរិស្ថាន សាភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវការ ការចូលរួមទាំងអស់គ្នា ដោយយកចិត្តទុកដាក់លើកកម្ពស់ ការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដូចជា សំណល់អាចកែច្នៃបាន អេតចាយសារធាតុសំណល់សរីរាង្គ សំណល់គ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាម ទីលាន ក្នុងទិសដៅធានាឱ្យបាននូវគុណភាពបរិស្ថាន សោភ័ណភាព បរិស្ថាន និង សុខភាពអនាម័យ នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ