ថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ គម្រប់​ខួប​៦​ឆ្នាំ ព្រះ​បរម​រតន​កោដ្ឋ​
Mon,15 October 2018 (Time 02:44 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 668នាក់)


(​ភ្នំពេញ​)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ថ្វាយ​កម្រងផ្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ​គម្រប់​ខួប​៦​ឆ្នាំ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ ខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» នៅ​មណ្ឌល​សួនច្បារ ខាងកើត​វិមានឯករាជ្យ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះអង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ក​ត្ដិក ឆ្នាំច ចត្វា​ស័ក ព​.​ស ២៤៦៦ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ និង​បាន​យាង​ចូល​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​១៥​កើត ខែ​ភទ្របទ ឆ្នាំ​រោង ចត្វា​ស័ក វេលា​ម៉ោង​១៖២០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះជន្ម​៩០​ព្រះវស្សា ដោយ​ជរាពាធ​។​

​ព្រះ​បរមសព​របស់​ទ្រង់​ត្រូវបាន​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​មក​កាន់​រាជធានី​ភ្នំពេញ ដោយ​ព្រះករុណា​ព្រះបាទ នរោត្តម សីហ​មុនី និង​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​០២៖៣០​រសៀល​។ ការ​ដង្ហែ​ព្រះ​បរមសព​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មក​ព្រះបរមរាជវាំង កាត់​តាម​វិមានឯករាជ្យ មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ព្រះ​បរមសព​របស់​ទ្រង់​ត្រូវបាន​តម្កល់​នៅ​ព្រះបរមរាជវាំង​ប្រមាណ​តិច​៣​ខែ​។ ក្រោយ​រយ​:​ពេល​៣​ខែ​មក​នៅ ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​បរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ត្រូវបាន​ប្រារព្ធ​ពិធី​ដង្ហែ​ចេញ​ពី​ព្រះបរមរាជវាំង ទៅកាន់​វាល​ព្រះមេរុ ដើម្បី​រៀបចំ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។​

​គួរ​កត់សម្គាល់​ផង​ដែរ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ កាល​ព្រះអង្គ​នៅ​មាន​ព្រះ​ជន្ន ដោយ​ស្នា​ព្រះហស្ដ​ដ៏​ឧត្តុង្គឧត្តម​របស់​ព្រះអង្គ ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ឯករាជ្យ​ទាំងស្រុង​ពី​សាធារណរដ្ឋ​បារាំង ហើយ​ប្រជារាស្ត្រ​កម្ពុជា​ទូទាំងប្រទេស បាន​ថ្វាយ​ព្រះកិត្តិនាម​ព្រះអង្គ​ជា «​ព្រះមហា​វីរបុរស​ជាតិ ព្រះបិតា​ឯករាជ្យ​ជាតិ​» និង​ចាប់ពី​ឆ្នាំ​១៩៥៣ ដល់​១៩៧០​មក ព្រះអង្គ​ជា​ក្សត្រ​គ្រប់គ្រង​ដែល​មាន​ឥទ្ធិពល​របស់​កម្ពុជា​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ