ខេត្តបន្ទាយមានជ័យ-ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋ៣០គ្រួសារតំណាងអោយ៥០គ្រួសារធ្វើការតវ៉ា នៅសាលាក្រុងប៉ោយប៉ែតដើម្បីរកដំណោះស្រាយ និង ស្នើសុំអោយសម្តេចជួយរកយុត្តិធ៌ម ត្រូវបានបុគ្គលឈ្មោះ អ៊ុង សួនរស្មី ឃុបឃិតជាមួយអាជ្ញាធរនឹងតុលាការមួយចំនួនដោយយក ស ជ ណ ទៅប្តឹងរួចចេញលិខិតកាន់កាប់ទាំងបំពានច្បាប់ យក ស ជ ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ(១៣៥៦)ស ជ ណ មកវាស់រំលោភយកដីប្រជាពលរដ្ឋចំនួន(៥៨៩)គ្រួសារស្ថិតនៅភូមិព្រៃព្រិច និង ភូមិទួលប្រសាទ/សង្កាត់ក្រុងប៉ោយប៉ែត/ខេត្តបន្ទាយមានជ័យ។ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលគាត់រស់នៅលើដីនេះ នឹងអាស្រ័យផលរយៈពេល ប្រមាណជិត២០ឆ្នាំមកហើយ តែបុគ្គលម្នាក់នេះបានឆ្លើយថា៖ ខ្លួនបានទិញដីនេះនៅឆ្នាំ២០១៥ ពីដំណាងប្រជាពលរដ្ឋ តែជាក់ស្តែងបុគ្គលឈ្មោះអ៊ុងសួនរស្មី នេះ ដើរឃុបឃិតជាមួយអាជ្ញាធរនឹងតុលាការមួយចំនួនដោយយក ស ជ ណ ទៅប្តឹងរួចចេញលិខិតកាន់កាប់ទាំងបំពានច្បាប់ រួចចាប់ប្រជាពលរដ្ឋជាការគំរាម ចំណុចនេះហើយដែលធ្វើអោយដែលធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។ប្រជាពលរដ្ឋមកសាលាក្រុងប៉ោយប៉ែតធ្វើការតវ៉ា អោយលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត ជួយរកដំណោះស្រាយដល់ពួកគាត់ផង។ លោកអភិបាលបញ្ជាក់ថា៖ អោយផ្តិតមេដៃ ដាក់ពាក្យបណ្តឹងនៅសាលាក្រុង និង តុលាការ ដើម្បីរកភាពយុត្តិធ៌ម ជាពិសេសប្រជាពលរដ្ឋជាច្រើនគ្រួសារសំណូមពរអោយសម្តេចតេជោមេត្តាជួយរកយុត្តិធម៌ដល់ពួកគាត់ផង៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ