(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាអភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឈើស្ទឹងកែវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជំនាញនានា មន្ត្រីរាជការសាលាខេត្ត ស្រុក ឃុំពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ សរុបប្រមាណ១៥០០នាក់ ។ ស្ថិតក្នុងបរិយាកាសដ៏វិសេសវិសាលនេះ លោកប្រធាន បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកទឹកឈូ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតនូវសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការណាមួយឡើយ។ជាមួយនឹងសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងរយៈពេលកន្លងមកនេះពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសុខសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម យើងមិនអាចដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសរីកចម្រើនដូចបច្ចុប្បន្ននេះបានទេ ពិសេសក៏មិនអាចរៀបចំធ្វើពិធីសម្ពោធស្ពាននេះបានដែរ។ សន្តិភាពដែលយើងកំពុងមាននាពេលនេះ គឺបានមកពីការលះបង់អាយុជីវិតរបស់អ្នកស្នេហាជាតិ ពិសេស សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាព ដូច្នេះសូមបងប្អូនទាំងអស់គ្នាត្រូវចូលរួមការពារសន្តិភាពមួយនេះ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។សូមជម្រាបថា ស្ពានឈើប្រវែង៨០ម៉ែត្រគុណ៣ម៉ែត្រគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ថវិកាតាមរយៈរដ្ឋបាលខេត្តកំពតចំនួន ៦៥លានរៀល សម្រាប់ដំណើរការសាងសង់ចាប់ផ្តើមពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ