(ខេត្តកែប)៖ លោក កែន សត្ថា អភិបាល អភិបាលនៃគណៈអភិបាលខេត្តកែប បានថ្លែងដោយចាត់ទុកវិស័យពុទ្ធចក្រពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សង្គមជាតិផងដែរ ព្រោះថាព្រះពុទ្ធសាសនា ក្រៅពីការអប់រំប្រៀនប្រដៅឱ្យមនុស្សស្គាល់បុណ្យនិងបាបនោះ ក៏បានរួមចំណែកលើការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សនិងកិច្ចការសង្គមទៀតផង។លោក កែន សត្ថា បានមានប្រសាសន៍លើកឡើងបែបនេះ ក្នុងកិច្ចសំណេះសំណាលជាមួយព្រះសង្ឃ និងថ្នាក់ដឹកនាំមន្ត្រីរាជការ ពុទ្ធបរិស័ទនាឱកាសនៃពិធីវេនកាន់បិណ្ឌទី១៤កាលពីព្រឹកថ្ងៃ១៤រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ខែតុលា ឆ្នាំ២០១៨ នៅវត្តរតនរាជាអង្គព្រៃធំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់ទៀតថា ដោយមើលឃើញពីសារៈសំខាន់នៃវិស័យពុទ្ធចក្រនេះហើយទើបត្រូវបានព្រះរាជាណាចក្រកម្ពុជាយើងបានជ្រោងលើកកម្ពស់និងដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញជាតិសាសនា ព្រះពុទ្ធជាសាសនារបស់រដ្ឋជារៀងរហូតមក។លោកកែន សត្ថា អភិបាលខេត្ត ក៏បានចាត់ទុកពិធីកាន់បិណ្ឌនាពេលនេះពិតជាបាននាំមកនូវពិធីដ៏សំខាន់ ហើយក៏បាននាំមកនូវគ្រឿងឧបភោគបរិភោគទេយ្យវត្ថុរួមនិងបច្ច័យជាថវិកាចំនួនប្រមាណជាង៣លានរៀល ដើម្បីផ្គត់ផ្គង់ជីវភាពព្រះសង្ឃដែលគង់ចាំព្រះវស្សា និងការបំពេញកុសលផលបុណ្យឧទ្ទិសជូនដល់បុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ ដែលពិធីនេះធ្វើឡើងទៅតាមប្រពៃណីកាន់បិណ្ឌនៃព្រះពុទ្ធសាសនាយើងក្ដី ពិធីនេះក៏ជាចំណែកមួយនាំមកនូវបច្ច័យមួយចំណែកដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីអារាមវត្តឱ្យបានស័ក្តិសមជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទផងដែរ។សូមបញ្ជាក់ថា វត្តរតនរាជា អង្គព្រៃធំ ជាទីអារាមមួយដែលអាជ្ញាធរទើបតែចាប់ផ្តើមកសាងថ្មី ហើយហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាព្រះវិហារ និងផ្លូវឆ្ពោះទៅកាន់ទីអារាម ត្រូវបានអាជ្ញាធរខេត្តកែបកំពុងគ្រោងស្ថាបនា ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ពុទ្ធបរិស័ទ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ