ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
សង្ស័យបើកលឿនកាច់ចង្កូតមិនទាន់ជ្រុលទៅបុកគូទរថយន្តសន្លប់ស្តូកស្ដឹង! **|** អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស **|** កសិករ១១នាក់ នៅស្រុកអង្គធំ ត្រូវបានចាប់ខ្លួន **|** រយៈពេល៩ ខែ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាបមានការថយចុះជាងឆ្នាំមុន **|** ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាបគូសជារូបគំនូរសិល្បៈ បង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ **|** ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីរបួសធ្ងន់ **|** អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ **|** សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជួនគ្រួសារភៀសសឹក **|** រថយន្តព្រុសបុកជាមួយម៉ូតូនៅក្បែរសាលារៀនវត្តបូព៌ **|** ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប **|** អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ **|** សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC) **|** រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប **|** ឯកឧត្តមប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន​ ៨០លានរៀល​ និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ដេីម្បីប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ឆាត​ ឈៀន​ ដែលបានពលីកាលថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៥​ តំបន់ភ្នំទ្រព្យ។ **|** សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ **|**

ព័ត៌មានចាស់ៗ

Wed,28 November 2018 (Time 09:17 AM)
ដោយ សម្លេងខ្មែរពិត

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​អញ្ចើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ
នៅ​សណ្ឋាគារ​ភ្នំពេញ វេលា​ម៉ោង ១៨:០០​ល្ងាច ថ្ងៃ​អង្គារ ៥​រោច ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អញ្ចើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ​។ ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃនេះ ក៏​មាន​វត្តមាន​របស់​ឯកឧត្តម Oh Nak Young ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា លោក Joeng Yun Gil នាយក​អង្គការ KOICA ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវ​ជាតិ អន្តរជាតិ និង​អតីត​និស្សិត​យ៉ាងច្រើន​កុះករ​ផង​ដែរ​។​ ​ក្នុងនាម​ឲ្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា អង្គការ KOICA និង​សមាគម​អតីត​កម្មសិក្សាការី កម្ពុជា​-​កូរ៉េ ដែល​បាន​សហការ​គ្នា​យ៉ាង​ល្អប្រសើរ​ក្នុង​ការរៀបចំ​ពិធី​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ដែល​សកម្មភាព​នេះ​បាន​ឆ្លើយតប​ទៅ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​បាន​តម្កល់ មនុស្ស ជា​អាទិភាព​ទី​១ នៅ​លើ​គេ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​សេដ្ឋកិច្ចជាតិ និង​សង្គម​ក្នុងសម័យ​បដិវត្តន៍ ឧស្សាហកម្ម​ទី​៤ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ផ្តោត​ជា​សំខាន់​ក្នុងការ​ជម្រុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម តាមរយៈ​ការធ្វើ​យន្តុ​ពាណិជ្ជកម្ម​កសិកម្ម ឌីជីថល​រូបនីយកម្ម​កសិកម្ម​ដែល​បាន និង​កំពុង​ក្លាយ​ជា​ទ​ទ្ប្លី​ក​រណ៍​កំណើន​ថ្មី​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ និង​បាន​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​និង​វិស័យ​ឯកជន​មាន​លទ្ធភាព​ផ្សាភ្ជាប់​ទៅនឹង​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​លើសពីនេះ​ទៀត ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​តាមរយៈ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម សាលា​កសិកម្ម​ព្រែកលាប និង​កំពង់ចាម រួយ​ជាមួយ​ការជួយ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ដូចជា​សាធារណរដ្ឋ​កូរ៉េ​និង​ដៃគូ​អភិវឌ្ឍន៍​ជា​ច្រើន​បាននិងកំពុង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដោយ​ជា​មធ្យម​និស្សិត​ប្រមាណ​ជា ១ ២០០​នាក់​ត្រូវបាន​បញ្ចប់​ការសិក្សា​ជា​រៀងរាល់ឆ្នាំ​។ អ្វី​ដែល​គួរ​ជាទី​មោទនៈ​នោះ​គឺ ក្នុងនោះ​និស្សិត​ជាង ៩៥% ដែល​បាន​បញ្ចប់​ការសិក្សា​កំពុង​ចូល​បម្រើ​ការងារ​ក្នុង​គ្រប់​វិស័យ ។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា​នឹង​មាន​និស្សិត​ជាច្រើន​ពិនិត្យ ពិចារណា និង​មាន​ចំណាប់​អារម្មណ៍​បន្ត​ការ​សិក្សា​ជំនាញ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​មួយកម្រិត​ទៀត​៕ អានបន្ត

Mon,26 November 2018 (Time 05:30 PM)
ដោយ សម្លេងខ្មែរពិត

​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​កសិកម្ម នឹង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ខ្សែរ​ចង្វាក់​ផលិតកម្ម​ស្រូវ​ផលិតកម្ម​ផលិត​ចំណី​មាន់​នឹង​ការ​ចិញ្ចឹម​មាន់​ស៊ុត​ដែលជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​៣ សំខាន់​
​នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​សួន​ឧស្សាហកម្ម Jaingsu Lianfa Textile រួចមក ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ ផលិតកម្ម​ផលិត​ចំណី​មាន់ និង​ការ​ចិញ្ចឹម​មាន់​យក​ស៊ុត ដែល​ជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ ៣​សំខាន់ គឺ​ឧស្សាហកម្ម កសិកម្ម និង​ពាណិជ្ជកម្ម របស់​ក្រុមហ៊ុន​ដែល​បាន​និង​កំពុង​ដំណើរកា​រ​វិនិយោគ និង​អភិវឌ្ឍ​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ ហើយ​ដែល​ក្រុមហ៊ុន​មាន​បំណង​នាំយក​និង​ផ្ទេរ​បច្ចេកវិទ្យា​ទាំងអស់នេះ​ទៅ​ដល់ដៃ​ប្រជា​កសិករ​កម្ពុជា​តាមរ​យ​:​ការវិនិយោគ​លើ​ខ្សែចង្វាក់​ផលិតកម្ម​ស្រូវ និង​មាន់​ដោយ​ចាប់ផ្តើម​ពី​ការដាំដុះ រ​ហូល​ដល់​ផលិតផល​សម្រេច ពី​A ដល់​Z​។ ​លោក​នាយក​ក្រុមហ៊ុន​បាន​ជម្រាបជូន​ថា រោងចក្រ​ផលិតកម្ម​ស្រូវ​របស់​គាត់​សាងសង់​លើ​ផ្ទៃដី​ជាង ១០​ហ​ត ហើយ ស្ថិតនៅ​ជិត​ដង​ទន្លេ ។ ទន្ទឹមនឹងនេះ ក្នុង​គោលបំណង​ជួយ​រួមចំណែក​ដល់​ការដឹកជញ្ជូន​ផល​ស្រូវ​សើម​របស់​សហគមន៍​កសិកម្ម ក្រោយ​ការប្រមូល​ផល​មកកាន់​ឃ្លាំង​សម្ងួ​ត​បាន​ទាន់ពេលវេលា និង​ក្នុង​តម្លៃ​ថោក រដ្ឋាភិបាល​ចិន​បាន​ជួយ​ជីក​ព្រែក​សប្ប​និមិត្ត​មួយ​ពី​ដៃទន្លេ​ត​ភ្ជាប់​នឹង​រោងចក្រ ។ លើសពីនេះទៅទៀត ដោយ​មាន​ការឧបត្ថម្ភ​ទុន​ពី​រដ្ឋាភិបាល ជា​រៀងរាល់ឆ្នាំ​ប្រមាណ មួយ​លាន​ប្រាំ​សែន​ដុល្លារ ក្នុង​ការជួយ​ធានា​តម្លៃ​កសិផល និង​ពង្រីក​មធ្យោបាយ​ផលិតកម្ម រោង​ម៉ាស៊ីន​ស្រូវ​នេះ​គឺ​មាន​លទ្ធភាព​កិនស្រូវ​បាន​ប្រមាណ​ជា ១៦០០​តោន​ក្នុង ១​ថ្ងៃ ស្តុក​ស្រូវ​បាន ៣៩​ម៉ឺន​តោន និង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​បាន​ជាង ២០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ផង​ដែរ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​លទ្ធភាព​ធ្វើ​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​មួយឆ្នាំៗ​លើ​ផ្ទៃដី​ដាំ​ដំណាំ​ស្រូវ​ប្រមាណ​ជា ២​ម៉ឺន​ហ​ត ។ ​ដោយឡែក សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​មាន់​សាច់ រោងចក្រ​កែច្នៃ​ស៊ុត​មាន់ និង​ចំណី​មាន់​ដែល​បំពាក់​ដោយ​ឧបករណ៍ និង​បច្ចេកទេស​ស្វ័យប្រវត្តិ​ក្នុង​ការផលិត និង​កែច្នៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ខ្សែចង្វាក់​ផលិតកម្ម​ដែល​បាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ធានាបាន​នូវ​ស្តង់ដារ គុណភាព និង​សុវត្ថិភាព​តាម​តម្រូវ​ចិត្ត​និង​តម្រូវការ​ទីផ្សារ បង្កើន​តម្លៃបន្ថែម និង​ប្រាក់​ចំណូល ដោយ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​កសិករ ដែល​ខ្សែចង្វាក់​ផលិតកម្ម​នេះ គឺ​ពិតជា​ឆ្លើយតប​តាម​អ្វី​ដែល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ចង់បាន និង​ចង់​ឃើញ​វិស័យ​ឯកជន​នៅ​កម្ពុជា​យកទៅអនុវត្ត​។​ ​ អានបន្ត

Sat,24 November 2018 (Time 09:16 PM)
ដោយ សម្លេងខ្មែរពិត

​ចាប់​ឃាត់ខ្លួន ព្រះសង្ឃ​មួយ​អង្គ បន្ទាប់​ពី​ចាក់​ស្ត្រី​ម្នាក់​ចំ​ក បណ្តាលឲ្យ​រងរបួស ឈាម​ស្រោច​ពេញ​រថយន្ត
ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​ជាង​០៦​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​ព្រះសង្ឃ​មួយអង្គ បាន​ចាក់ទៅលើ​ស្ត្រី​ម្នាក់​ចំ​ក បណ្តាលឲ្យ​រងរបួ​សឈាម​ស្រោច​ពេញ​រថយន្ត​ហាយ​ឡឺន​ឌឺ​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​អូរ​ខៃ​ដន ស្ថិត​ក្នុង​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​មាន​ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ​គង់នៅ​វត្ត​ស្វាយ​ចាស់ ស្ថិតនៅក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​ ​ចំណែក​ស្ត្រី​រងគ្រោះ​ដោយ​គេ​ដឹងថា​មាន​ឈ្មោះ ឡេង ផល្លា អាយុ​៤៦៣​ឆ្នាំ មុខរប​ជា​អាជីវករ​ប្តូរប្រាក់​និង​វេ​ប្រាក់ វី​ង ស្ថិតនៅក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​បាន​ជិះ​រថយន្តឈ្នួល មកជួប​នារី​រងគ្រោះ​នៅ​កន្លែងកើតហេតុ​ខាងលើ ក្រោយមក​ជនរងគ្រោះ​ក៏​បាន​សុំ​បែកផ្លូវ​គ្នា ខណ​:​នោះ​លោកសង្ឃ​រូប​នោះ​ក៏​បាន​យក​ដែកឆាប ពី​ក្នុង​ថង់យាម​មកចាក់​ប្រហា​ទៅលើ​ជនរងគ្រោះ​ចំ​ពីមុខ​បំពង់ក បណ្តាលឲ្យ​រងរបួស​ធ្ងន់ រួច​ជនរងគ្រោះ​បាន​រត់​ចេញពី​រថយន្ត​ដើម្បីឲ្យ​គេ​ជួយ ។ ភ្លាមនោះ ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​ទាំងនេះ ក៏​បាន​ជួយ​នាំ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​ ​សមត្ថកិច្ច​បញ្ជាក់ថា បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​អារញ្ញ ប្រទេស​ថៃ​។​ ​ដោយឡែក ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​នោះ ត្រូវបាន​មន្ត្រី​ធម្មការ​សង្ឃ ធ្វើការ​ចាប់​ផ្សឹក​ហើយ​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ អានបន្ត

Sat,24 November 2018 (Time 05:24 PM)
ដោយ សម្លេងខ្មែរពិត

​ចាប់​ឃាត់ខ្លួន ព្រះសង្ឃ​មួយ​អង្គ បន្ទាប់​ពី​ចាក់​ស្ត្រី​ម្នាក់​ចំ​ក បណ្តាលឲ្យ​រងរបួស ឈាម​ស្រោច​ពេញ​រថយន្ត
ខេត្ត​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​ជាង​០៦​ព្រឹក ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មាន​ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយ​ព្រះសង្ឃ​មួយអង្គ បាន​ចាក់ទៅលើ​ស្ត្រី​ម្នាក់​ចំ​ក បណ្តាលឲ្យ​រងរបួ​សឈាម​ស្រោច​ពេញ​រថយន្ត​ហាយ​ឡឺន​ឌឺ​។​ ​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចំណុច​អូរ​ខៃ​ដន ស្ថិត​ក្នុង​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​បើ​តាម​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​មាន​ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ​គង់នៅ​វត្ត​ស្វាយ​ចាស់ ស្ថិតនៅក្នុង​ភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​ ​ចំណែក​ស្ត្រី​រងគ្រោះ​ដោយ​គេ​ដឹងថា​មាន​ឈ្មោះ ឡេង ផល្លា អាយុ​៤៦៣​ឆ្នាំ មុខរប​ជា​អាជីវករ​ប្តូរប្រាក់​និង​វេ​ប្រាក់ វី​ង ស្ថិតនៅក្នុង​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​សមត្ថកិច្ច​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​បាន​ជិះ​រថយន្តឈ្នួល មកជួប​នារី​រងគ្រោះ​នៅ​កន្លែងកើតហេតុ​ខាងលើ ក្រោយមក​ជនរងគ្រោះ​ក៏​បាន​សុំ​បែកផ្លូវ​គ្នា ខណ​:​នោះ​លោកសង្ឃ​រូប​នោះ​ក៏​បាន​យក​ដែកឆាប ពី​ក្នុង​ថង់យាម​មកចាក់​ប្រហា​ទៅលើ​ជនរងគ្រោះ​ចំ​ពីមុខ​បំពង់ក បណ្តាលឲ្យ​រងរបួស​ធ្ងន់ រួច​ជនរងគ្រោះ​បាន​រត់​ចេញពី​រថយន្ត​ដើម្បីឲ្យ​គេ​ជួយ ។ ភ្លាមនោះ ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​ទាំងនេះ ក៏​បាន​ជួយ​នាំ​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ចំណែក​ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​ ​សមត្ថកិច្ច​បញ្ជាក់ថា បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​អារញ្ញ ប្រទេស​ថៃ​។​ ​ដោយឡែក ជនសង្ស័យ​ដែល​ជា​ព្រះសង្ឃ​នោះ ត្រូវបាន​មន្ត្រី​ធម្មការ​សង្ឃ ធ្វើការ​ចាប់​ផ្សឹក​ហើយ​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ អានបន្ត

Tue,20 November 2018 (Time 09:15 AM)
ដោយ សម្លេងខ្មែរពិត

ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ពត៌មាន​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ថ្លែង​នៅ​មុន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អះអាងថា កម្ពុជា​មិន​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​ថា​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា យក​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ជា​ថ្មី​នោះឡើយ​។ ​ប្រតិកម្ម​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បន្ទាប់​ពី​សារព័ត៌មាន Asia Time ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​ចុះផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន​ថា កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ តាមរយៈ​អត្ថបទ​នោះ Asia Time បានសរសេរថា នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខ​នេះ លើ​ទឹកដី​កម្ពុជា ផែ​សុំ​ចត​ទឹក​ជ្រៅ​មួយ​ដែល​វិនិយោគ​ដោយ​ចិន នឹង​លេចខ្លួន​ឡើង​នៅ​ប្រប​មាត់សមុទ្រ​នៃ​ខេត្ត​កោះកុង​។ ហើយ​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ក្លាយជា​មូលដ្ឋាន​យោធា ដែល​ចិន​ប្រើប្រាស់​សម្រាប់​សុំ​ចត​នាវាចម្បាំង​។​ប៉ុន្តែ​សម្តេច​ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ទី​១៩ វិច្ឆិកា​នេះ បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ខាងលើ​នេះ​។​ ​ថ្លែង​នៅ​មុនពេល​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ សម្តេច​ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​មិន​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​ថា កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា យក​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ ដូច​អតីតកាល​ទៀត​នោះ​ឡើយ​។​ ​សម្តេច​បាន​បន្ថែមថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​កងទ័ពប​រទេស​ណា បោះ​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ ទោះបីជា​កងទ័ពជើងទឹក ជើងគោក ឬ​ជើង​អាកាសក្តី​។ ​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​បរទេស នៅលើ​ទឹកដី​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​របស់​ខ្លួន នៅ​បរទេស​ឡើយ លើកលែង​តែ​នៅក្នុង​ក្រប​ខណ្ឌ​របស់​អង្គការសហប្រជាជាតិ​។ កម្ពុជា​មិន​ត្រូវការ​ទាល់តែសោះ ហើយ​មិនចាំបាច់​ទាល់តែសោះ​ដែល​ត្រូវការ​កងទ័ព​បរទេស​មក​នៅ​លើ​ទឹកដី​របស់ខ្លួន​។​ ​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​នៅ​ថ្ងៃ​នេះ​សម្តេច​ហ៊ុន សែន នឹង​សរសេរ​លិខិតផ្លូវការ​មួយ​ច្បាប់​ទៀត ផ្ញើ​ទៅកាន់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike pence ដើម្បី​ពន្យល់​លំអិត​ពី​ករណី​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​។ ហើយ​តាមរយៈ​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William A. Heidt នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា​ស្អែក សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​មាន​គម្រោង​លើកឡើង​ពី​រឿង​នេះ​ដែរ​។​ ​ចាប់តាំងពី​ថ្ងៃ​ទី ១៧ វិច្ឆិកា មក ទាំង​ក្រសួងការពារជាតិ​កម្ពុ​ជា និង​ទាំង​ក្រសួងការបរទេស​ផង បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​របស់ Asia Time ផងដែរ​។ សម្រាប់ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ ដូច្នេះ កម្ពុជា​នឹង​មិន​ផ្តល់​ទីតាំង​ឲ្យ​បរទេស​ណាមួយ សម្រាប់​យក​ធ្វើជា​មូលដ្ឋាន​យោធា​នោះទេ​។ ​ចំណែក លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៣​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី ១៥ វិច្ឆិកា​វិញ ក៏​បាន​ប្រាប់​អនុ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Jonh Sullivan ថា ព័ត៌មាន​នោះ គឺជា​ពាក្យ​ចរចា​ម​អារាម តែ​ប៉ុណ្ណោះ​ទេ​៕ អានបន្ត

Tue,20 November 2018 (Time 09:14 AM)
ដោយ សម្លេងខ្មែរពិត

​រដ្ធបាល​រាជធានី​ភ្នំពេញ ពិធី​បួងសួង ពិ​លីការ បូជា​ទេវតា សុំ​សេចក្ដីសុខ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក នៅលើ​ទឹកដី​ស័ក្តិសិទ្ធិ​នៃ​រមណីយដ្ឋាន​ប្រវត្ដិសាស្ត្រ​វត្ត​ភ្នំ​
ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​បងប្អូន​កីឡាករ​ទូក បាន​ជួបជុំគ្នា​ប្រារព្ធ​ពិធី​បួងសួង ពិ​លីការ បូជា​ទេវតា សុំ​សេចក្ដីសុខ​ដល់​កីឡាករ កីឡា​ការិនី ទូក​ង ទូក​ចែវ និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​ពី​បុរាណ​។ ​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​បងប្អូន​កីឡាករ កីឡា​ការិនី ប្រយ័ត្នប្រយែង​សុខភាព ចេះ​ថែរក្សា​អនាម័យ ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ផងដែរ​។​ ​គួរបញ្ជាក់​ថា នៅ​ឆ្នាំ​២០១៨​នេះ ព្រះរាជ​ពិធី​បុណ្យ​អុំទូក នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បរិវេណ​មាត់ទន្លេ មុខ​ព្រះបរមរាជវាំង​៕ អានបន្ត

Tue,20 November 2018 (Time 09:12 AM)
ដោយ សម្លេងខ្មែរពិត

​ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រី​ក្រសួង​កសិកម្ម បានអនុញ្ញាត​ឲ្យ​លោកនាយក​ក្រុមហ៊ុនវិ​យោគ​ផ្លែ​ក​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា
​ភ្នំពេញ ៖ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ វេលា​ម៉ោង​១៥:០០​រសៀល ថ្ងៃ​ចន្ទ ១២​កើត ខែ​ក​ក្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​បានអនុញ្ញាត​ឲ្យ​លោក Yulin Zheng ប្រធាន​ក្រុមហ៊ុន Hubei Laker Group រួម​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​កសិកម្ម ចំនួន​៩ ក្នុង​គោលបំណង​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល ក្នុង​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​សូមជម្រាបថា កិច្ចប្រជុំ​នា​ថ្ងៃនេះ​ផ្តោតជាសំខាន់​លើ​ប្រធានបទ​មួយ​ចំនួន​មាន​ជាអាទិ៍​៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហា​ប្រឈម​និង​សក្តានុពល​ក្នុង​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម ២. លទ្ធភាព​ក្នុង​ការពង្រឹង និង​ពង្រីក​អនុវិស័យ​ដំណាំ​ស្រូវ និង​ជលផល តាមរយៈ​ការវិនិយោគ​លើ​វារីវប្បកម្ម ចិញ្ចឹម​បង្កង​ទឹកសាប (Crawfish) ក្នុង​ដី​ស្រែ​ដើម្បី​បង្កើត​និង​បង្កើន​ការងារ និង​ប្រាក់​ចំណូល​គ្រួសារ​នៅ​តាម​ជនបទ ៣. ការរៀបចំ និង​ចងក្រង​កសិកម្ម​តាម​កិច្ចសន្យា​ក្នុង​ការចិញ្ចឹម​បង្កង​ជាមួយ​ប្រជាកសិករ និង​ការផ្ដល់​បច្ចេកទេស ពូជ និង​ទីផ្សារ​ជូន​ពួកគាត់ ៤. ការរៀបចំ​ក្រុម​ការងារ​ជំនាញ​ទ្វេភាគី​ដើម្បី​សិក្សា ស្រាវជ្រាវ​ឲ្យបាន​សម្អិត ធ្វើយ៉ាងណា​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​។​ អានបន្ត

Tue,20 November 2018 (Time 09:10 AM)
ដោយ សម្លេងខ្មែរពិត

សម្ដេច​តេជោ ហ៊ុន សែន​៖ កងទ័ព​កម្ពុជា​ដាច់ខាត មិន​ចូលរួម​ក្នុង​កិច្ច​ប្រតិបត្តិការ​យោធា​ជាមួយ​ប្រទេស​ណា​ទាំងអស់​លើកលែង​តែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​
ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រក្ពុ​ជា បាន​សង្កត់ធ្ងន់ថា កម្ពុជា​មិន​អាច​ធ្វើ​ខុស​នឹង​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​នោះ​ឡើយ​ដែល​បាន​ហាមឃាត់​វត្តមាន​របស់​កងទ័ព​បរទេស ឬ​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​កងទ័ព​របស់​កម្ពុជាក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ជា​មួយ​ប្រទេស​ណា​ទាំងអស់​លើកលែង​តែ​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​។ ​ស្ដេច​តេ​ជោបាន​ថ្លែង​ដូចនេះ​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​ ​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៅ​កាន់​សាធារណជន និង​មិត្ត​បរទេស​ថា លោក​នឹង​ធ្វើ​ការឆ្លើយតប​ទៅ​នឹង​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អំពី​គោលជំហរ​របស់​កម្ពុជា​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស ទាំង​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​នៅលើ​ទឹកដី​កម្ពុជា​ឡើយ​៕ ​ អានបន្ត

Sun,18 November 2018 (Time 09:06 AM)
ដោយ សម្លេងខ្មែរពិត

សម្តេច​ក្រឡាហោម ស ខេង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​អភិបាល ខេត្ត​ឧត្តរមានជ័យ​
​ឧត្តរមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាលខេត្ត​ឧត្តរមានជ័​យ​លោក ប៉ែន កុសល្យ ដោយ​ជំនួស លោក ស ថា​វី ដែល​ត្រូវ​តែងតាំង ទៅ​ជា​អនុរដ្ធលេខាធិការ ក្រសួងមហាផ្ទៃ ។​ ​ពិធី​ប្រកាស​តែងតាំង​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​យ៉ាង​ច្រើន​កុះករ​។​ ​សូមជម្រាបថា លោក ប៉ែន កុសល្យ អតីត​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង ជា​អភិបាលខេត្ត​ឧត្តរមានជ័​យ ជំនួស​លោក ស ថា​វី ដែល​ត្រូវបាន​តែងតាំង​ជា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕ អានបន្ត

Sat,17 November 2018 (Time 10:46 AM)
ដោយ សម្លេងខ្មែរពិត

​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​មន្ត្រីរាជកា​រនៅក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និងនេសាទ​ក្រោ​ម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន
​នា​ព្រឹក​ថ្ងៃ​សុក្រ​៩​កើត​ខែកត្តិក​ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ទីស្តីក្រ​សួង​កសិកម្ម​រុ​ក្ខា​ប្រមាញ់​និង​នេសាទ​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​មន្ត្រីរាជការ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួង លោក លោកស្រី ដែល​ជា​មន្ត្រីរាជការ​ក្រោម​ឱវាទ​ក្រសួង​យ៉ាងច្រើន​កុះករ​។​ ​ឆ្លៀត​ឱកាស​នេះ​ក្នុងនាម​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​ក្នុងនាម​ខ្លួន​លោក​ផ្ទាល់​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គោរព​ថ្លៃ​ង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ជូន​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​សម្តេច​បាន​គាំទ្រ លើក​ទឹកចិត្ត​ដ៏​ខ្ពង់ខ្ពស់ និង​ឯកភាព​តាម​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រីសុំ​តែងតាំង​មន្ត្រី​រាជកា​រ​ចំនួន​១២​រូប ជា​ថ្នាក់ដឹកនាំ​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ដែល​ក្នុងនោះ​មាន​ថ្នាក់​អគ្គនាយករង ៧​រូប និង​ប្រធាន​នាយកដ្ឋាន​៥​រូប​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការតែងតាំង​និង​ការផ្ទេរ​សម្រួល​ភារកិច្ច​មន្ត្រីរាជកា​រនា​ថ្ងៃនេះ គឺជា​ដំណើរការ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតានៃ​ការគ្រប់គ្រង​និង​ដឹកនាំ​របស់​ក្រសួង​ស្របតាម​តម្រូវ​ចាំបាច់​នៃ​កំណែទម្រង់​ស្ថាប័ន ការរីកចម្រើន​ទាំង​ចំណេះដឹង និង​បទពិសោធន៍​របស់​មន្ត្រី​រាជការ ហើយ​ដែល​តម្រូវឲ្យ​មាន​ការប្តូរ​ផ្លាស់​ដើម្បី​ឲ្យ​សមស្រប​តាម​គោលនយោបាយ​កំណែរ​ទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​ការវិវឌ្ឃន៍​រីកចម្រើ​ន​នៃ​សេដ្ឋកិច្ចជាតិ​ក្នុងពេល​បច្ចុប្បន្ន​។​ ​តំណែង​នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ដែល​មន្ត្រី​ទាំងអស់​នោះ​បាន​ចំណាយ​ពេលវេលា ព្រម​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ក្នុង​ការបំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ឆន្ទៈ មនសិការ និង​យក​ស្មារតី​ទទួលខុសត្រូវ​បំពេញការងា​រ​ជូន​ក្រសួង​ក្នុង​រយៈពេល​កន្លងមក​។ ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ក្នុង​ការគ្រប់គ្រង ដឹកនាំ​ការងារ និង​ការទទួលខុសត្រូវ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ និង​ក្រើនរំលឹក​មេរៀន​ល្អ​សម្រាប់​ជា​ត្រី​វី​ស័យយ​ក​ទៅ​បំពេញ​តួនាទី និង​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់ជូន​ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖ ១-​ត្រូវ​យកចិត្តទុកដាក់ និង​ពុះពារ​ជម្នះ​នូវ​ឧបសគ្គ អំណត់​អត់ធន់ ទន់ភ្លន់​តែ​ម៉ឹងម៉ាត់ និង​រៀនសូត្រ​ដកស្រង់​បទពិសោធន៍​ពី​ការ ងារ​ដែល​យើង​ធ្លាប់​ជួបប្រទះ ជា​ពិសេស​ត្រូវ​ខិតខំ​ហាត់ពត់លត់ដំ​ខ្លួន​បន្ថែម​ទៀត ដើម្បីឲ្យ​ក្លាយខ្លួន​ទៅជា​អ្នកដឹកនាំ​ដែល​មាន​គំរូ​ល្អ មាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ល្អ​។​ ២- ការពង្រឹង​សមត្ថភាព គុណភាព​ការងារ និង​មនសិកា​វិជ្ជាជីវៈ​របស់​មន្ត្រីរាជកា​រ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ការងារ និង​ធានា​ការបំពេញភារកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ការរៀបចំ ចាត់ចែង ដឹកនាំ និង​គ្រប់គ្រង គឺជា​របប​ការងារ ដែល​តម្រូវ​ឲ្យ​មន្ត្រី​ដឹកនាំ​មាន​លក្ខណសម្បត្តិ​មូលដ្ឋាន​រួមមាន​៖ មាន​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ បទពិសោធន៍ ស្មារតី​សមូហភាព​ចូលរួម​បុគ្គល​ទទួលខុសត្រូវ សីលធម៌ គុណធម៌ និង​មេត្តាធម៌​ប្រកប​ដោយ​សមានចិត្ត​ចែករំលែក ស្គាល់​សុខទុក្ខ​សហការី ចូលរួម​ការងារ​អភិវឌ្ឍន៍​សហគមន៍​សង្គម និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មហាជន​។​ ៣-​ការផ្លាស់ប្ដូរ​ឥរិយាបថ អ្នកផ្ដល់យោបល់ អ្នក​ប្រឹក្សា​យោបល់ ការសម្របសម្រួល និង​ភាពប៉ិនប្រសព្វ​ក្នុង​ការទំនាកទំនង គឺជា​កត្តា​សំខាន់ៗ​នៃ​ការផ្តល់​សេវា​សាធារណៈ ហើយ​ជា​រួម​ត្រូវមាន “​ចរិក​មហាជន​” ពោល​គឺ​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកទេស​ជំនាញ​របស់​អង្គភាព​នី​មួយៗ​ឲ្យ​ទូលំទូលាយ​និង​ចំ​គោល ដៅ​ក្នុង​គោលបំណង​ដើម្បី​ចែករំលែក​នូវ​ចំណេះដឹង​បច្ចេកទេស​ថ្មីៗ និង​បទពិសោធន៍​ល្អៗ​។ ត្រូវ​រួមគ្នា​ផ្តល់​ជា​គំនិត និង​រក​វិធីសាស្ត្រ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំងឡាយ​ដែល​កើតមានឡើង​ជា​យថាហេតុ​នៅក្នុង​អង្គភាព និង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យបាន​ទាន់​ពេលវេលា​។​ ៤-​ត្រូវ​ខិតខំ​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្ត លិខិត​ក្រោម​ច្បាប់​ឲ្យបាន​ទាន់​ពេលវេលា សមស្រប​តាម​តម្រូវការ​ចាំបាច់ និង​ដំណើរ ការ​វិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេសជាតិ​និង​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​មាន​ស្រាប់​ឲ្យមាន​ប្រសិទ្ធភាព​។ ៥- ត្រូវ​យកចិត្តទុកដាក់​និង​ត្រូវតែ​ដឹង​ពី​កាតព្វកិច្ច​ដ៏​សំខាន់​មួយទៀត គឺ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដោយ​មិនឲ្យ​លើស​ពី​១​ខែ​ឡើយ បន្ទាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​និង​ឡាយ​ព្រះ​ហត្តលេខា​តែងតាំង​នៅ​អង្គភាព​ប្រ​ឆាំង​អំពើពុករលួយ​៕ អានបន្ត

Sat,17 November 2018 (Time 10:44 AM)
ដោយ សម្លេងខ្មែរពិត

ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​បាន​អញ្ជើញ​មក​ពិនិត្យ​សហគ្រាស​កែច្នៃ​ផលិតផល​ស្វាយ​របស់ ក្រុមហ៊ុន LBN Agriculture
នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​បាន​អញ្ជើញ​មក​ពិនិត្យ​សហគ្រាស​កែច្នៃ​ផលិតផល​ស្វាយ​របស់ ក្រុមហ៊ុន LBN Agriculture ដែល​មាន​ទីតាំង​នៅ​ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​។​ ​ដោយយោង​តាម​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​នេះ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​ក្រុមហ៊ុន​នេះ​បាន​ចាប់​ដំណើរការ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ដាក់ទុន វិនិយោគ ប្រមាណ​ជាង ២​លាន​ដុល្លារ មាន​សមត្ថភាព​កែច្នៃ​ផ្លែស្វាយ​ជា​ផលិតផល​ស្វាយ​ស្ងួត​បាន​ចំនួន ៣០០​តោន​ក្នុង​មួយខែ ហើយ​ជា​មធ្យម​ក្នុង ១​ថ្ងៃ​ក្រុមហ៊ុន ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត​ពី​កសិករ​ស្ថិតក្នុង​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ​ប្រមាណ​ពី ៦០-១០០​តោន ក្នុង​១​ថ្ងៃ ហើយ​មួយ​គីឡូក្រាម​ក្នុង​តម្លៃ ១២០០-១៦០០​រៀល​។ ផលិតផល​សម្រេច ភាគច្រើន​ទាំងនោះ​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន ក្នុងតម្លៃ ៥,៣ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​ ​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​ខ្សែសង្វាក់​ផលិតកម្ម​រួចមក ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង​ប្រែ​របស់​ក្រុមហ៊ុន​ក្នុង​ការចូលរួមចំណែក​រក​ទីផ្សារ ស្វាយ​ជូន​ប្រជាកសិករ តាមរយៈ​ការវិនិយោគ​កែច្នៃ​ផលិតផល​ស្វាយ​ដើម្បី​នាំចេញ​។ ​សកម្មភាព​នេះ​គឺ​ពិតជា​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​ស្វាយ បង្កើន​ប្រាក់ចំណូល បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​ភាពក្រីក្រ​។ ​យោង​លើ របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹងថា ក្នុង ១​ហ​ត ស្វាយកែវ​រមៀត​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម ១០​តោន ទៅ​២០​តោន លក់​បាន​តម្លៃ ១០ ទៅ​២០​លាន​រៀល​ក្នុង​ការប្រមូល​ផល​ម្តង ហើយ​ក្នុង​១​ឆ្នាំ​អាច ប្រមូល​ផល​បាន​២ ដង ដូច្នេះ ១​ឆ្នាំ​អាច​ទទួលបាន​ចំណូល​យ៉ាង​តិច ២០​លាន រៀល​។ ​ស្ថានភាព​នៃ​កម្រិត​ចំណូល​នេះ ដោយ​ក្នុង​ករណី​ប្រជា​កសិករ​មាន​ដី​ដាំ​ស្វាយ​មួយ​ហ​ត​អាច​សន្និដ្ឋានបាន​ថា​អាច​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ដែលច​ង់​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា​ទស្សនកិច្ច​នាពេលនេះ គឺ​ចង់​បង្ហាញ​ពី​ឱកាស​ដល់​កសិករ​ក្នុង​ការដាំ​ស្វាយកែវ​រមៀត សម្រាប់​វិនិយោគិន​ធ្វើ​ការកែច្នៃ​ដើម្បី​នាំចេញ​ផលិតផល សម្រេច ដោយ​ត្រូវ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​ជាពិសេស​គឺ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​វិស័យ​ឯកជន​ដែល ត្រូវ​រួមគ្នា​ជាមួយ​រដ្ឋ (​រដ្ឋ​-​វិស័យ​ឯកជន​)​ក្នុង​ការជំរុញ​និង​នាំ​យក​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​សូម​បញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អូស្ត្រាលី​ដើម្បី​ការកែឆ្នៃ​ស្វាយ​ចន្ទិ​រ ហើយ​នាំ​ចេញ​នាពេលខាងមុខ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សារ​ទ​ចំពោះ​ព័ត៌មាន​នេះ និង​បាន​សំណូមពរ និង​លើកទឹកចិត្ត​ឲ្យ​គិតគូ​ធ្វើ​ការកែច្នៃ​ផលិត​កសិកម្ម​ផ្សេង​បន្ថែមទៀត ដើម្បី​នាំចេញ​៕ អានបន្ត

Fri,16 November 2018 (Time 08:51 AM)
ដោយ សម្លេងខ្មែរពិត

​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា​
​មណ្ឌលគិរី​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​កិត្តិ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្ស ធម៌​ដោយផ្ទាល់​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ១,៣៥៨​គ្រួសារ រស់នៅ​ភូមិ​ចំនួន ១៥ ឃុំ​ចំនួន ៣ នៃ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​ ​អំណោយ​កាកបាទក្រហមកម្ពុជា​ដែល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នា​នោះ ផងដែរ គ្រួសារ​នីមួយៗ នៅ​ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា​១​ម៉ឺន រៀល​ទៀត ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ដិត​។ ដោយឡែក​សិស្សានុសិស្ស​ចំនួន ២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅសរសេរ ២​ក្បាល ប៊ិក ១​ដើម និង​ថវិកា ១​ម៉ឺន​រៀល​ផងដែរ​៕ ​ អានបន្ត

Fri,16 November 2018 (Time 08:49 AM)
ដោយ សម្លេងខ្មែរពិត

​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ ក្រោម​សន្តិភាព​និង​ការអភិវឌ្ឍ កងទ័ព​ជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​ការការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី​
លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ស្ថិតក្នុង​ស្ថានភាព​ប្រទេស​កម្ពុជា​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន កងយោធពល​ខេមរភូមិន្ទ គឺជា​សសរ​គ្រឹះ​ដ៏​រឹងមាំ​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យ ឯករាជ្យ និង​បូរណភាព​ទឹកដី ការថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ការអភិវឌ្ឍ​ប្រទេសជាតិ ជាពិសេស​ក្រៅពី​តួនាទី និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ អគ្គបញ្ជាការដ្ឋាន​បាន​ប្រគល់​ឱ្យ​។ ឧត្តមសេនីយ៍ឯក​បាន​ថ្លែង​ដូច​នេះ​នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្នុងឱកាស​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញ ឆត្រយោង​ជំនាន់​ទី​២៥, បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​អាវុធ B40-B41 អាវុធ​ការពារ​អាកាស​ជំនាន់​ទី​២ និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ សំណង់​បច្ចេកទេស​ហ្វឹកហ្វឺន​ជំនាញ​ឆ័ត្រយោង​។​ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ក្រើនរំលឹក​ឱ្យ​កងទ័ព​ទាំងអស់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត លើ​ការងារ​ហ្វឹកហ្វឺន​យុទ្ធវិធី​បច្ចេកទេស ការអប់រំ​ចិត្តសាស្ត្រ ពង្រឹង​វិន័យ អត្តចរិត សីលធម៌ និង​គោរព​ច្បាប់​រដ្ឋ​ដើម្បី​ឱ្យ​មាន​សមត្ថភាព​ជំនាញ​គ្រប់គ្រាន់ ក្នុងការ​ឆ្លើយតប​ឱ្យបាន​ទាន់​ពេល​វេលា​ចំពោះ​បញ្ហា និង​ស្ថានភាព​នានា​ដែល​កើតមានឡើង ក៏​ដូចជា​ការកសាង​សំណង់​បច្ចេកទេស​នានា ដែល​បម្រើ​ឱ្យ​ការហ្វឹកហ្វឺន ដោយ​ត្រូវ​ឈរ​លើ​មូលដ្ឋាន​នៃ​ការហ្វឹកហ្វឺន​ឱ្យ​បាន​ជាប់​ជាប្រចាំ និង​ទៀងទាត់​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​លើ​គុណភាព និង​បរិមាណ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការខ្វះខាត​ធនធានមនុស្ស ដែល​ជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ពុះពារ​ជំនះ​ដោះស្រាយ សំដៅ​កសាង​ឱ្យបាន​ធនធាន មនុស្ស​ពិត និង​គ្រប់គ្រាន់​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​ឆន្ទៈ​ប្រយុទ្ធ ត្រៀម​ប្រយុទ្ធ ក្នុង​ភារកិច្ច​ថែរក្សា​សន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់ សាធារណៈ និង​ការពារ​បូរណភាព​ទឹកដី ព្រមទាំង​ចូលរួម​បំពេញ​បេសកកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។​ ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់ថា ការហ្វឹកហ្វឺន និង​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ពិតជា​ឆ្លើយតប​យ៉ាង​ត្រឹមត្រូវ និង​ទាន់​ពេលវេលា ទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការកែទម្រង់​កងយោធពល​ខេមរភូមិន្ទ សំដៅ​កសាង និង​ពង្រឹង​ភាពរឹងមាំ​លើ​វិស័យ​ការពារ​ជាតិ និង​ការធ្វើ​សមាហរណកម្ម​ក​ង​ទ័ព​ចូលក្នុង​សហគមន៍​អន្តរជាតិ តាមរយៈ​ការកសាង​កងទ័ព​កម្ពុ​ជា​ឲ្យក្លាយ​ជាកង​ទ័ព​មាន​សមត្ថ​ភាព​ក្នុង​វិជ្ជាជីវៈ ដើម្បី​ចូលរួម​បំពេញ​បេសកកម្ម​ក្នុង​តំបន់ ពិភពលោក ការពារ​បូរណភាព​ទឹកដី និង​ការអភិវឌ្ឍ ប្រទេសជាតិ​។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​សង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់​ការហ្វឹកហ្វឺន គឺ​សំខាន់​ណាស់​ក្នុង​ការធានា​នូវ​និរន្តរភាព និង​ប្រសិទ្ធិភាព​នៃ​កងកម្លាំង​គ្រប់​ជំនាន់ ក្នុង​ការបំពេញ​ភារកិច្ច ការពារជាតិ ការពារ​បូរណភាព​ទឹកដី​និង​សន្តិសុខ​។ ក្នុងដំណាក់កាល​នេះ ត្រៀម​លក្ខណៈ​នឹង​យក​ឱកាស​មាស​នេះ ហ្វឹកហ្វឺន​ដើម្បី​បន្តវេន​គ្រប់​ជំនាន់ ហើយ​ទ័ព​ពិសេស​នៅក្នុង​សម័យកាល​នេះ ត្រូវតែ​ពង្រីក​កសាង​លក្ខណៈពិសេស និង​ប្រវត្តិ​រាប់រយ​ឆ្នាំ​ទៅ​មុខ​ទៀត​៕ អានបន្ត

Fri,16 November 2018 (Time 08:48 AM)
ដោយ សម្លេងខ្មែរពិត

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ផ្តល់​អនុសាសន៍​សំខាន់ ៣​ចំណុច ដើម្បី​ប្រសិទ្ធភាព​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​
ត្បូងឃ្មុំ ៖ សម្ដេច​ក្រឡ​ហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ថ្លែងថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​អាណត្តិ​ទី​៦​កន្លងមកនេះ ដូចនេះ​ក្នុង​រយៈពេល​៥​ឆ្នាំនេះ យើង​ត្រូវ​បន្ត​ធ្វើ​កិច្ចការ​សំខាន់ៗ ចំនួន​៣​ចំណុច​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​ជោគជ័យ​បន្ថែមទៀត​។ ​សម្ដេច​ក្រឡាហោម បាន​ថ្លែង​ដូចនេះ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​ត្បូងឃ្មុំ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​ត្បូងឃ្មុំ​ដោយ​លោក ជាម ច័ន្ទ​សោភ័ណ្ឌ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​ត្បូងឃ្មុំ ជំនួស​លោក លី ឡេង ដែល​ត្រូវ​តែងតាំង​មុខតំណែង​ថ្មី ជា​នាយក​ខុទ្ទកាល័យ លោក ស៊ឹម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​។​ ​អនុសាសន៍​ទាំងបី​ចំណុច​របស់​សម្ដេច​ក្រឡា​ហោ​ម ស ខេង រួមមាន​៖ ​ទី​១- បន្ត​ពង្រឹង​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ បន្ត​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស លើកកម្ពស់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ​ទី​២- ខិតខំ​ជំរុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​ទី​៣- ប្រមូលផ្តុំ​ការលើកកម្ពស់​ការផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​៕ អានបន្ត

Fri,16 November 2018 (Time 08:45 AM)
ដោយ សម្លេងខ្មែរពិត

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​វត្ត​ដំណាក់​សម្តែង​ការព្រួយបារម្ភ អំពី​បញ្ហា​ខ្សែរ ភ្លើង​ធ្លាក់ រញ៉េរញៃ​តាម​ដងផ្លូវ ធ្វើដំណើរ !
ខេត្តសៀមរាប ៖ នៅក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់ សាលា​កំរើក ក្រុង +​ខេត្តសៀមរាប បញ្ហា​ខ្សែរ ភ្លើង​ធ្លាក់​តាម​ដងផ្លូវ ត្រូវបាន​​ប្រជាពលរដ្ឋ រិះគន់​អាជ្ញាធរ ក៍​ដូចជា អង្គរ​ភាព អគ្គិសនី នឹង​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​នេះ​វា​អាច​នឹង​បង្ករ​ហា​នី​ភ័យ កើតឡើង ហើយ​កន្លងមក​ក៍ ធ្លាប់​មាន​ករណី​ទុសសេ​ភ្លើង​​បង្ក​អោយ អគ្គិភ័យ​ឆេះ​រាលដាល​ផង​ដែល ចំណែក​អាជ្ញាធរ ខាង អគ្គិសនី បែរជា​ធ្វើ​ប្រងើយ មិន​បាន​គិតគូ​អំពី​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ អំពី​ធ្លាក់​ខ្សែរ​តាមផ្លូវ​ឡើយ នេះ​ក៍​ដោយសារតែ​ប្រធាន​អគ្គិសនី លោក គង់ ផល្លា គ្រប់គ្រង​មិន​បាន​ល្អ ទើប​បណ្តាលអោយ​មាន​កា​រ ធ្លាក់​ខ្សែរ​ភ្លើង​បែបនេះ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា នៅ​មាន​កន្លែង​ផ្សេងៗ​ទៀត​ជាច្រើន ដែល​មាន​ខ្សែរ​ភ្លើង​ធ្លាក់​ស្ទើតែ​ទា​ក់ករ​ប្រជាពលរដ្ឋ​ពេល​ធ្វើដំណើរ​ទៅ​មក​ផងដែរ​។​ ​បញ្ហា​មួយទៀត​យើង​ងាក់​មក​មើល​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង ភូមិ ទក្សិណ​ត្បូង ក្នុង សង្កាត់ គោកចក ក្រុង សៀមរាប ការប្រើប្រាស់​ភ្លើង​របស់​ពួកគាត់​ ​នៅ​មាន​កំរិត​ខ្ពស់​នៅឡើយ នេះ​គឺ​ដោយសា​តែ​ខាង អង្គរ​ភាព អគ្គិសនី បានផ្តល់ សិទ្ធិ​អោយ​ឈ្មួញ​ឯកជន​បាន​ទទួល​សិទ្ធិ​ដេញថ្លៃ​យក បន្ត គ្រប់គ្រង​ក្នុង​តំបន់​នេះ​ហើយ​ឈ្មួញ​គ្រប់គ្រង​ខាងលើ កាប់​ប្រជាពលរដ្ឋ​សុ​ី​ឆា​វៗ តំលៃ​ដល់​ទៅក្នុង​មួយ​គី​ឡូ ១៥០០ ទៅ ២០០០ រៀល ទៀតផង អង្គរ​ភាព សារព័ត៍មាន សៀមរាប​ទាន់​ហេតុការណ៍ មិន​អាច​ទាក់​ទំនង លោក គង់ ផល្លា សុំ​ការបំភ្លឺ​បាន​ទេ​ពាក់​ពន្ធ័ជុំវិញ​ករណី​ខាងលើក​នេះ​ដោយ មិន​មាន​លេខ​ទូរ​សព្ទ័ ប្រជា​ពល​សំណូមពរ អាជ្ងាធរ​ជួយ​សម្រួល​អំពី​បញ្ហា​ខាងលើ​នេះ​ផង​ដើម្បី​បាន​ភ្លើង​ប្រើស​ប្រា​ស់ តំលៃ​ទាប់​ដូច​តំលៃ​រដ្ឋ​បាន​កំណត់​៕ អានបន្ត

Thu,15 November 2018 (Time 09:31 AM)
ដោយ សម្លេងខ្មែរពិត

នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប​ត្រូវបាន​ប្រកាស​តែងតាំង​ជា​ផ្លូវការ​
ខេត្តសៀមរាប ៖ លោក សុខ ថុល ឋានន្តរ​ស​កិ្ត​វរៈមន្ត្រី​ថ្នាក់​លេខ​១ នាយករង​រដ្ឋបាល​សាលាខេត្ត ត្រូវបាន​ប្រកាស​តែងតាំង ជា​នាយក​រដ្ឋបាល​សាលាខេត្ត​សៀមរាប ជំនួស​លោក នួន ពុទ្ឋា​រ៉ា ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​កាន់​តំណែង​ជា​អភិបាល​ក្រុង​សៀមរាប ។ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ទៅ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ។ ​បន្ទាប់​ពី​គណៈអធិបតី​ប្រគល់​ប្រកាស​តែងតាំង​រួម​ក លោកនាយក​រដ្ឋបាល​សាលាខេត្ត ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី​បាន​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ដើម្បី​បំពេញ​តួនាទី​អោយបាន​ល្អ​ប្រសើរ​។ ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាលខេត្ត​ការប្រកាស​តែងតាំង លោក សុខ ថុល ជា​នាយក​រដ្ឋបាល​សាលាខេត្ត​នៅពេលនេះ ក៏​មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត ចំពោះ​មន្ត្រី ថ្នាក់​ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច ក្នុង​ការបម្រើ​ជាតិ​មាតុភូមិ ។ ម្យ៉ាង​ទៀត​ក៏​ជា​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការរៀបចំ​នូវរ​ច​នា​សម្ព័ន្ធ​ក្បាល​ម៉ា​ស៊ី​ដឹកនាំ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ឆ្ពោះទៅរក​កិច្ចអភិវឌ្ឍន៍ ក្នុង​ការបម្រើ​សេវា​ចាំបាច់ ឆ្លើយតប​ទៅ​តម្រូវការ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។ ​ឯកឧត្តម​បណ្ឌិត​បាន​លើក​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​មន្ត្រី​គ្រប់​រូប យកទៅ​អនុវត្តឲ្យ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះ​បាន​ផ្តោត​សំខាន់​លើ​ការបង្កើត​ច្រកចេញចូល​តែមួយ បម្រើសេវា​សាធារណៈ​ឲ្យ​កាន់តែ​នៅ​ជិត​ប្រជាពលរដ្ឋ ក្នុង​ការទំនាក់ទំនង និង សម្រួល​ឲ្យបាន​លឿន រហ័ស និង តម្លាភាព​នូវ​រាល់​ឯកសារ​ផ្សេងៗ ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ពួកគាត់ ហើយក៏​បាន​លើកឡើង​អំពី​ច្បាប់ ដែល​ក្រសួង​បានរៀបចំ ដែល​ជា​វិធានការ​បង្ក្រាប និង ឆ្លើយតប​ទៅនឹង​បញ្ហា​មួយចំនួន សំខាន់​ទាក់ទង​ទំនាស់​ទាំងឡាយ ក្នុង​គោលដៅ ដោះស្រាយ​ឲ្យខាងតែបាន​នូវ​រាល់​បញ្ហា​ដែល​មាន កើតឡើង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន គឺត្រូវធ្វើ​ការកាត់បន្ថយ​ឲ្យនៅ​កាន់តែតិច​ទៅៗ នោះ​ពិតជា​ភាពជា​អ្នកដឹកនាំ ក្នុង​ការបម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។ ​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ក៏​បាន​ផ្តាំផ្ញើ​ដល់ លោកនាយក​រដ្ឋបាល​ថ្មី នៃ​សាលាខេត្ត​សៀមរាប ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ក្នុង​ការអនុវត្តន៍​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដោយ​ឈរ​លើ​ជំហរ​ទទួលខុសត្រូវ​លើ​ការងារ រក្សា​សាមគ្គី​ឯកភាព​ផ្ទៃក្នុង ដាស់តឿន​ក្រើនរំលឹក​គ្នា​ទៅវិញទៅមក ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​គ្រឹះ​ទាំង​៤​សម្រាប់​មន្ត្រី​មុខងារសាធារណៈ គឺ​ឆន្ទៈ​ម្ចាស់ការ ភក្ដីភាព មនសិការ​វិជ្ជាជីវៈ និង វប្បធម៌​សេវាសាធារណៈ និង ត្រូវ​បន្ត​សហការ​ល្អ​គ្រប់ ជាមួយ​បណ្តា​ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព​នានា គោរព​និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិត​បទ ដ្ឋា​នគតិ​យុត្តិ​នានា របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សេចក្តីណែនាំ​រដ្ឋបាលខេត្ត ប្រកប​ដោយ​ប្រសិទ្ឋភាព​ខ្ពស់ ៕ ​ អានបន្ត

Mon,12 November 2018 (Time 10:18 PM)
ដោយ សម្លេងខ្មែរពិត

ពិធី​ប្រកាស​តែងតាំង​អភិបាលក្រុង​សៀមរាប​ថ្មី​នឹង​អភិបាលស្រុក ប្រាសាទ បាគង ត្រូវបាន​បញ្ចប់​ក្នុង​ថ្ងៃ​តែ​មួយ ឲ្យ ចូលកាន់​តំណែង ថ្មី
ខេត្តសៀមរាប ៖ ថ្ងៃ​ចន្ទ័ ៥​កើត ខែ​កត្តិក សំរឹទ្ធិ ស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃ ចន្ទ័ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រឹក​មិញ​នេះ​រដ្ឋបាល​ក្រុង​សៀមរាប បាន​បើក​កម្មវិធី ប្រកាស​តែងតាំង អភិបាលក្រុង សៀមរាប ថ្មី ជំនួស​មុខ​តំណែង លោក សូរ ប្លាតុ​ង អតីត អភិបាលក្រុង សៀមរាប ដោយ​ដាក់ លោក នួន ពុទ្ធា​រ៉ា ជា​អភិបាល ក្រុង​សៀមរាប ជំនួស​លោក សូរ ប្លាតុ​ង ចំណែក​លោក សូរ​ប្លាតុ​ង បាន​ចូល​ទៅ​កាន់​តំណែង​ជា​អភិបាល ស្រុក ប្រាសាទ បាគង បន្ទាប់​ពី​ប្រកាស​លោក សូរ ប្លាតុ​ង ជា​អភិបាល ស្រុក​ប្រាសាទ បាគង រួចមក ក្រោម​ការចូលរួម​ជា​អធិបតី​ដោយ លោក ឃឹម ប៊ុន សុង អភិបាលខេត្ត​សៀមរាប នឹង មន្ត្រីរាជការ ចូលរួម​ផង​ដែល រួចមក​ត្រឡប់​មក​ពរ​ព​ពិធី តែងតាំង​លោក នួន ពុទ្ធា​រ៉ា ជា​អភិបាលក្រុង សៀមរាប​វិញ​ម្តង​ក្នុង​ថ្ងៃ​តែ​មួយ​។ ​ការគោរព​ពិធី​ដោះដូរ​តំណែង​នេះ​ផង​ដែល ត្រូវបាន​មហាជន​មើល​ឃើញ​និយាយ​តៗ​គ្នា ថា​វា​មិន​សាក​សំ​លោក សូរ ប្លាតុ​ង អតីត​ជា​អភិបាល ក្រុង បែរ​ជា​ទៅ​កាន់​តំណែង​ជា​អភិបាលស្រុក​វិញ​នោះ ដោយ​អ្នកខ្លះ​ក៍​បាន​និយា​ថា​សោកស្តាយ​ចំពោះ លោក សូរ ប្លាតុ​ង ដែល​លោក​តែងតែ​ចូលរួមចំណែក កសាង​ស្នាដៃ ក្រុង សៀមរាប បាន​ច្រើន​ផង​ដែល​រហូត​ដល់​ទីក្រុង​ជាប់​ចំណាប់​ថ្នាក់​លេខ​មួយ មានឈ្មោះ ហៅ​ថា​រំដួល​បី​ទង់ នឹង​បាន​រៀបចំ​បរិស្ថាន កែលំអរ​ទីក្រុង មាន​ភាពស្រស់ស្អាត​។​ល​។ ​ទោះបីជា​យ៉ាងណា​ក៍ដោយ​កម្មវិធី​នេះ​បាន​ប្រពឹត្តទៅ​ដោយ​រលូន នៅ​ថ្ងៃ​ច័ន្ទ​ទី​១២​ខែវិច្ឆិការ ឆ្នាំ​២០១៨ នា​ព្រឹក​មិញ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្រុង សៀមរាប ក៍​ដូចជា​មន្ត្រីរាជការ នឹងរង​ចាំ​មើល​តើ លោក នួន ពុទ្ធា​រ៉ា ដែល​ទើបតែនឹង​ឡើង​ចូល​មក​កាន់​តំណែង​ជា​អភិបាលក្រុង ថ្មី មាន​ស្នាដៃ​នៃ​ការ​អភិឌ្ឈវ​ត្ត ក្រុង សៀមរាប ដូច​លោក សូរ ប្លាតុ​ង ដែរឬទេ​?៕ អានបន្ត

Sun,11 November 2018 (Time 01:09 PM)
ដោយ សម្លេងខ្មែរពិត

​មន្ទីរ​សាធារណៈការ​ខេត្ត​សៀមរាប​កំពុង​កំពុង​ដុតដៃ​ជើង ជួសជុល​ផ្លូវ​ដែល​បាន​ខូចខាត​កន្លងមក
ខេត្តសៀមរាប ៖ ផ្លូវ​ក្រវ៉ាត់​ក្រុង​ខេត្ត​សៀមរាប ដែល​បាន​ខូចខាត​ជា​ដំណំ បាន​និង​កំពុង​តែ​ជួសជុល​ក្រោម​ការយកចិត្តទុកដាក់​របស់ លោក គឹម ប៉ិន​ណា ប្រធាន​មន្ទីរ​សាធារណៈការ​នឹង​ដឹកជញ្ជូន​ខេត្ត​សៀមរាប ។​ ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខេត្ត​សៀមរាប​នេះ កន្លងមក​ដោយ​សារ​ទឹកភ្លៀង នឹង​រថយន្ត​ធំៗ ដឹក​លើស​ទំង្ងន់​ល្មើសច្បាប់ នោះ បណ្តាល​អោយ​មាន​ការខូចខាត​យ៉ាងដំណំ ។​ ​ក្រោម​ការយកចិត្តទុកដាក់​របស់ លោក គឹម ប៉ិន​ណា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប សកម្មភាព​ជួសជុល​ស្ថាបនា​ផ្លូវ បាន​និង​កំពុងតែ​មាន​សកម្មភាព​យ៉ាង​សស្រាក់​ស្រាំ ប្រយោជន៍ ដើម្បី​ងាយស្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​មក​លេង​ខេត្តសៀមរាប ងាយស្រួល​ធ្វើ​ចរាចរណ៍​ផងដែរ ៕ អានបន្ត

Sun,11 November 2018 (Time 01:06 PM)
ដោយ សម្លេងខ្មែរពិត

អាជីវករ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ចំនួន​៣៧០​នាក់​ត្រូវបាន​ចាប់​តូប​ដោះស្រាយ​បញ្ចប់ នៅ​សាលាក្រុង​សៀមរាប​ព្រឹក​មិញ​នេះ !
ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ ផង​ដែល​លោក សូរ ប្លាតុ​ង អភិបាល​នៃ​គណៈ​អភិបាលក្រុង​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ ដោយ​មាន​ការចូលរួម​ពី​គណៈកម្មការ​គ្រប់​គ្រោង​ផ្សារ និង តំណាង​កងវិស្វកម្ម​ស​ម្តេច​តេជោ​ហ៊ុន សែន សៀមរាប បានធ្វើការ​សម្រប​សម្រួុល និង រៀបចំ​អោយ​បងប្អូន​អា​ជីករ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ចាប់ឆ្នោត​ជំ​ហ៊ាន​២ យក​តូប​លក់ដូរ ដើម្បី បញ្ចប់​បញ្ហារ កន្លងមក ។​ ​តូប​សម្រាប់​ធ្វើ​ការបែងចែក​ជំ​ហ៊ាន​២ ជូន​បងប្អូន​អាជីវករ នៅ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់​ចំនួន​៣៧០​នាក់ មាន​ចំនួន​៤៦០​តូប និង​១៥​មុខរប ។ ​ជា​លទ្ធផល បងប្អូន​អាជីវករ​ដែល​បាន​ចូល​មក​ចាប់ឆ្នោត​យក​លេខ​តូប​ក្នុងថ្ងៃនេះ មាន​ចំនួន ៣៦៣​នាក់ អវត្តមាន​ចំនួន​៧​នាក់ ហើយ​តូប​ដែល​បាន​ធ្វើ​ការបែងចែក​មាន​ចំនួន​៤៥២​តូប​នៅ​សល់​ចំនួន​៨​តូប ។​ ​ការចាប់​ឆ្នោត​យក​តូប​លក់ដូរ​ហ៊ាន​០២​នេះ គឺ​រៀបចំ ឡើង​ដោយ​រដ្ឋបាល​ក្រុង​សៀមរាប ដើម្បី​ធ្វើការ បែងចែក​តូប លក់ដូរ ដែល​បាន​កំណត់ ដោយ​តម្លាភាព និង​ដើម្បី​បញ្ចប់​ការតវ៉ា ពី​បងប្អូន​អាជីវករ​ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ដើម​ក្រឡាញ់ ខេត្តសៀមរាប ផងដែរ​។​ អានបន្ត

Fri,09 November 2018 (Time 11:05 AM)
ដោយ សម្លេងខ្មែរពិត

រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ទិវា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​និង​ទិវា​កំណើត​កង​យោពល​ខេមរភូមិន្ទ​
កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ​ជាតិ ៩ វិឆ្ឆិកា ១៩៥៣- ៩ វិឆ្ឆិកា ២០១៨ និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​តស៊ូ​យ៉ាង​ជាង​ជ័យ​រំដោះទឹកដី​ចេញផុត​ពី​នឹម​ត្រួតត្រា​អាណានិគមនិយម​បារាំង ។ ​ទិវា​នេះ​បាន​ប្រារព្ធ​ក្រោម​អធិបតីភាព​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការចូលរួម​ពី​ព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស សរុប​ចំនួន​៧៥៣​អង្គ​/​នាក់​។​ ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អាន​សន្ទរកថា​ស្តី​ពី​ប្រវត្តិ​សង្ខេប​ព្រះរាជ​បូ​ជនី​កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៥​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០១៨​នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះរាជ​បិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ខ្លាំងខ្លា​បំផុត​ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច​ដើម្បី​ទាមទា ឯករាជ្យ​ជាតិ​អោយ​ប្រទេស​កម្ពុជា​បាន​រួចផុត​ពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស​ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​មិនអាច​បំភ្លេច​បាន​នូវ​គុណូបការៈ ដ៏​ថ្លៃង្លា​របស់​វីរ​យុទ្ធជន​យុទ្ធ​នារី​និង​ប្រជាពលរដ្ឋ​យើង​នៅ​គ្រប់​​ទិស​ទី ដែល​បាន​ពុះពារ​ប្រយុទ្ធ​តស៊ូ​ធ្វើ​ពលិកម្ម អាយុជីវិត យ៉ាង​អង់អាច​ក្លាហាន​បំផុត ដើម្បី​សង្គ្រោះ​ជាតិ មាតុភូមិ​ពី​របប​ប្រល័យពូជសាសន៍​ពី​ភ្នក់ភ្លើងសង្គ្រាម​គ្រោះកាច​ចង្រៃ​ផ្សេងៗ​ព្រមទាំង​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការការពារ​ទឹកដី អធិបតេយ្យ សេរីភាព សន្តិភាព សន្តិភាព និង​វិបុលភាព​ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​សមាជិក សមាជិកា​អង្គ​មិ​ទិ្ទញ​ទាំង​អស់​ក្នុង​ទិវា​ខួប​លើក ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ ប្រែក្លាយ​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ដ៏​ខ្លាំងក្លា ដើម្បី​រក្សាបាន​សុខសន្តិភាព​អោយបាន​គង់វង្ស ចូល​រួមចំណែក​កសាង អភិវឌ្ឍន៍ ប្រទេសជាតិ​អោយ​កាន់តែ​ទទួល​បាន​សមិទ្ធផល​ថ្មីៗ​ថែម​ទៀត ៕​ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ