ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាមិនអាចធ្វើខុសនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួននោះឡើយដែលបានហាមឃាត់វត្តមានរបស់កងទ័ពបរទេស ឬមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន ហើយកងទ័ពរបស់កម្ពុជាក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណាទាំងអស់លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ ស្ដេចតេជោបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់សាធារណជន និងមិត្តបរទេសថា លោកនឹងធ្វើការឆ្លើយតបទៅនឹងអនុប្រធានាធិបតីសហរដ្ឋអាមេរិកអំពីគោលជំហររបស់កម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ទាំងជើងគោក ជើងទឹក និងជើងអាកាសនៅលើទឹកដីកម្ពុជាឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ