ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនការជាមួយ លោក អាំផាយ ឃិនដាវង្ស (Amphay KINDAVONG) ឯកអគ្គរដ្ឋទូត នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទើបតែងតាំងថ្មី ប្រចាំកម្ពុជា ចូល ជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមាន រដ្ឋសភា។សម្ដេចហេង សំរិន បានកោតសរសើរ និងពេញចិត្ត ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់ស្ថានទូតឡាវ នៅកម្ពុជា ដែលបានដើរតួជាតំណាងបេសក កម្ម ការទូត ដ៏មានជោគជ័យក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការ ទ្វេភាគីរវាងប្រជាជាតិទាំងពីរ។ក្នុងនាមរដ្ឋសភា សម្ដេច ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា គាំទ្រពេញ ទំហឹងចំពោះ បេសកកម្មរបស់លោកឯកអគ្គរដ្ឋទូត នឹងសន្យាធ្វើកិច្ច សហការពេញលេញ ដើម្បីឲ្យបេសកកម្មការទូត របស់លោក នៅកម្ពុជា ទទួលបានជោគជ័យ ហើយលោក ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះពីវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រដ្ឋ រដ្ឋាភិបាល ក៏ដូចជារដ្ឋសភា កម្ពុជា-ឡាវ ដែលមានការរីកចម្រើនឥតឈប់ឈរ។ចំពោះកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរវិញ សម្ដេច ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា នីតិកាលទី៦ នឹងបន្តពង្រឹងពង្រីក ទំនាក់ ទំនងការទូតសភា តាមរយៈកិច្ចសហប្រតិបត្តិការ ទ្វេភាគី ពហុភាគី ជាពិសេសគឺបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយរដ្ឋសភាឡាវ និងគាំទ្រ គ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ដើម្បីបម្រើផលប្រយោជន៍ រួមរបស់ប្រជាជនប្រទេសទាំងពីរ។ជាមួយគ្នានេះ លោក អាំផាយ ឃិនដាវង្ស បានអបអរចំពោះលទ្ធផល បោះឆ្នោតជ្រើសតាំង សមាជិករដ្ឋសភានីតិកាលទី៦ និងបានសាទរ យ៉ាងក្រៃលែង ចំពោះរដ្ឋសភាកម្ពុជា ដែលផ្តល់សេចក្តីទុកចិត្តជូន សម្តេចពញាចក្រី ហេង សំរិន បន្តដឹកនាំរដ្ឋសភាក្នុងអាណត្តិថ្មីទៀត។លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជនកម្ពុជា-ឡាវ ឲ្យកាន់ តែរឹងមាំ ថែមទៀតនោះ នៅក្នុងខែធ្នូខាងមុខនេះ ឥស្សរជនជាន់ខ្ពស់កម្ពុជា ដែលមានសម្ដេច ហេង សំរិន និងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ជាដើមនឹងអញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសឡាវផ្សេងៗគ្នា។លោក អាំផាយ ឃិនដាវង្ស បានថ្លែងថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅប្រទេសឡាវ រដ្ឋាភិបាលប្រទេសទាំងពីរ និងចុះកិច្ចព្រមព្រៀងយោគយល់គ្នា លើវិស័យ អប់រំ វប្បធម៌ និងថាមពលអគ្គិសនី។ ជាមួយគ្នានេះប្រទេសទាំងពីរ ក៏នឹងពិភាក្សាគ្នាលើបញ្ហាពាណិជ្ជកម្ម ពិសេសសការលើកលែងពន្ធត្រួតគ្នា និងបញ្ហាបត្យាប័នអ្នកទោសផងដែរ។ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន សន្យាថា នៅក្នុងអាណត្តិកាទូតរបស់លោក នឹងខិតខំពង្រឹងកិច្ចសហ ប្រតិបត្តិការរវាង ប្រទេសកម្ពុជា និងឡាវឲ្យកាន់តែរឹងរាំឡើងថែមទៀត ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ