ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
​សម្ដេច​កិត្តិ​ព្រឹទ្ធិ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កែវ​សីមា​
Fri,16 November 2018 (Time 08:51 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 548នាក់)


​មណ្ឌលគិរី​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ សម្ដេច​កិត្តិ​បណ្ដិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​គណៈប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្ស ធម៌​ដោយផ្ទាល់​ជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ និង​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ ចំនួន ១,៣៥៨​គ្រួសារ រស់នៅ​ភូមិ​ចំនួន ១៥ ឃុំ​ចំនួន ៣ នៃ​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​អំណោយ​កាកបាទក្រហមកម្ពុជា​ដែល​បាន​ចែកជូន​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ ៣០​គីឡូក្រាម មី​១​កេស ត្រីខ​១០​កំប៉ុង មុង​១ ភួយ​១ សារុង​១ ក្រមា​១ អាវយឺត​១ ទឹក​សុទ្ធ​១​ដប និង​នំ​បុ័ង​១​ដើម​។ ជាមួយគ្នា​នោះ ផងដែរ គ្រួសារ​នីមួយៗ នៅ​ទទួលបាន ក្រណាត់ស ១​ដុំ និង​ថវិកា​១​ម៉ឺន រៀល​ទៀត ជា​អំណោយ​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ដិត​។ ដោយឡែក​សិស្សានុសិស្ស​ចំនួន ២០០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន សៀវភៅសរសេរ ២​ក្បាល ប៊ិក ១​ដើម និង​ថវិកា ១​ម៉ឺន​រៀល​ផងដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ