ខេត្តប៉ៃលិន៖ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ មានពិធីធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារកសាង ពង្រឹងអង្គភាពរឹងមាំ លើគ្រប់វិស័យ ស្ថិតក្រោមអធិបតី ភាពឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការទិសទី៣, ឧត្តម សេនីយ៍ទោ ព្រំ ប៉ាត់ មេបញ្ជាការកងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ប្រង់ សុធី នាយសេនាធិការងយោធភូមិភាគ៥ ,លោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន ,លោកអភិបាលស្រុកសាលាក្រៅ , ព្រមទាំងមេបញ្ជាការអាវុធហត្ថស្រុក ,តំណាងអធិការស្រុកសាលាក្រៅ និងនាយទាហាន ពលទាហាន ជិត១០០នាក់ ។បន្ទាប់ពីប្រតិភូអញ្ជើញចុះត្រួតពិនិត្យជាក់ស្តែង តាមបណ្តាគោលដៅនានាក្នុងកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ រួចមក គណៈអធិបតីនិងប្រតិភូ ក៏បានចូលរួមមតិវាយតម្លៃ នូវចំនុចវិជ្ជមាន និងអវិជ្ជមាន ដែលអង្គភាពទាំងមូលធ្វើបាន។មានប្រសាសន៍នាឧកាសនោះដែរឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាននៃការអញ្ជើញចូលរួមដ៏កុះករ ពីសំណាក់ឯកឧត្តមអស់លោកពីគ្រប់បណ្តាអង្គភាពជិតឆ្ងាយទាំងអស់ ដែលបានចូលរួមធ្វើទស្សនកិច្ចសិក្សា ដើម្បីចែករំលែកបទពិសោធន៍។ ចំពោះអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈាង អ៊ិត បានមានប្រសាសន៍កោតសរសើរ ដោយសារជាក់ស្តែង ឃើញថាមានការវិវឌ្ឍន៍ឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយ:ពេលមុន ដែលទីនេះគ្មានអ្វីសោះសូម្បីការរស់នៅរបស់ទាហាន ។ឯកឧត្តមមានប្រសាសន៍បន្តថា៖ នេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់មេបញ្ជាការអង្គភាពគ្រប់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យដោយមានការចូលរួម ដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងដោយអាស្រ័យលើការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន លើការដឹកនាំបញ្ជា និងកសាង។ជាមួយគ្នានេះឯកឧត្តម បានជំរុញនឹងធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំអង្គភាព ត្រូវបន្តអនុវត្តការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់ វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់យោធភូមិភាគទី៥ ទាំង៤ខ្លឺមសារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិតគំនិតផ្តើមតទៅមុខទៀតឲ្យដូចភ្លៀងរលឹម។ ព្រមជាមួយគ្នានេះដែរឯកឧត្តមក៏បានជំរុញ និងផ្តល់ការលើកទឹកចិត្ត ដល់នាយពលទាហាន ក្នុងអង្គភាពកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ត្រួវបង្កើនការគ្រប់គ្រងកម្លាំង សំភារៈសិក និងគ្រឿងបំពាក់ ដែលមានស្រាប់ ឲ្យបានល្អ ក្តាប់ឲ្យជាប់រាល់សភាពការណ៍ ដែលកើតមានឡើងក្នុងភូមិសាស្ត្រ ដែលខ្លួនទទួលខុសត្រូវ និងរក្សាឲ្យបានល្អ នូវការទំនាក់ទំនងជាមួយកងទ័ព នៃប្រទេសជិតខាង ក្នុងការរក្សាខ្សែបន្ទាត់ព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន ពិសេសគោរពអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមពង្រឹងប្រៀបការពារជាតិ ការពារសន្តិសុខសង្គម និងការពារបូរណៈភាពទឹកដីកម្ពុជាឲ្យបានរឹងមាំ។ សូមបញ្ជាក់ថា៖ ទីបញ្ជាការកងអនុសេនាធំ ផ្នែកសឹករងសាលាក្រៅ ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលផ្តួចផ្តើមថវិកាក្នុងការកសាងដោយលោកឧត្តមសេនីយ៍ត្រី ជួន វិចិត្រ មេបញ្ជាការរង ទទួលបន្ទុកព្រំដែន ផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ