ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​បាន​អញ្ជើញ​មក​ពិនិត្យ​សហគ្រាស​កែច្នៃ​ផលិតផល​ស្វាយ​របស់ ក្រុមហ៊ុន LBN Agriculture
Sat,17 November 2018 (Time 10:44 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 582នាក់)


នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​កសិកម្ម​បាន​អញ្ជើញ​មក​ពិនិត្យ​សហគ្រាស​កែច្នៃ​ផលិតផល​ស្វាយ​របស់ ក្រុមហ៊ុន LBN Agriculture ដែល​មាន​ទីតាំង​នៅ​ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ​។​

​ដោយយោង​តាម​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​នេះ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា​ក្រុមហ៊ុន​នេះ​បាន​ចាប់​ដំណើរការ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ ដាក់ទុន វិនិយោគ ប្រមាណ​ជាង ២​លាន​ដុល្លារ មាន​សមត្ថភាព​កែច្នៃ​ផ្លែស្វាយ​ជា​ផលិតផល​ស្វាយ​ស្ងួត​បាន​ចំនួន ៣០០​តោន​ក្នុង​មួយខែ ហើយ​ជា​មធ្យម​ក្នុង ១​ថ្ងៃ​ក្រុមហ៊ុន ប្រមូល​ទិញ​ផ្លែស្វាយ​កែវ​រមៀត​ពី​កសិករ​ស្ថិតក្នុង​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ​ប្រមាណ​ពី ៦០-១០០​តោន ក្នុង​១​ថ្ងៃ ហើយ​មួយ​គីឡូក្រាម​ក្នុង​តម្លៃ ១២០០-១៦០០​រៀល​។ ផលិតផល​សម្រេច ភាគច្រើន​ទាំងនោះ​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន ក្នុងតម្លៃ ៥,៣ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។​

​បន្ទាប់ពី​បាន​អញ្ជើញ​ពិនិត្យ​ខ្សែសង្វាក់​ផលិតកម្ម​រួចមក ឯកឧត្តម​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង​ប្រែ​របស់​ក្រុមហ៊ុន​ក្នុង​ការចូលរួមចំណែក​រក​ទីផ្សារ ស្វាយ​ជូន​ប្រជាកសិករ តាមរយៈ​ការវិនិយោគ​កែច្នៃ​ផលិតផល​ស្វាយ​ដើម្បី​នាំចេញ​។

​សកម្មភាព​នេះ​គឺ​ពិតជា​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​ស្វាយ បង្កើន​ប្រាក់ចំណូល បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក និង​ភាពក្រីក្រ​។

​យោង​លើ របាយការណ៍​របស់​ម​ន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ​បានឲ្យដឹងថា ក្នុង ១​ហ​ត ស្វាយកែវ​រមៀត​អាច​ផ្តល់​ទិន្នផល​ជា​មធ្យម ១០​តោន ទៅ​២០​តោន លក់​បាន​តម្លៃ ១០ ទៅ​២០​លាន​រៀល​ក្នុង​ការប្រមូល​ផល​ម្តង ហើយ​ក្នុង​១​ឆ្នាំ​អាច ប្រមូល​ផល​បាន​២ ដង ដូច្នេះ ១​ឆ្នាំ​អាច​ទទួលបាន​ចំណូល​យ៉ាង​តិច ២០​លាន រៀល​។

​ស្ថានភាព​នៃ​កម្រិត​ចំណូល​នេះ ដោយ​ក្នុង​ករណី​ប្រជា​កសិករ​មាន​ដី​ដាំ​ស្វាយ​មួយ​ហ​ត​អាច​សន្និដ្ឋានបាន​ថា​អាច​ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​ដែលច​ង់​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់បន្ថែម​ថា​ទស្សនកិច្ច​នាពេលនេះ គឺ​ចង់​បង្ហាញ​ពី​ឱកាស​ដល់​កសិករ​ក្នុង​ការដាំ​ស្វាយកែវ​រមៀត សម្រាប់​វិនិយោគិន​ធ្វើ​ការកែច្នៃ​ដើម្បី​នាំចេញ​ផលិតផល សម្រេច ដោយ​ត្រូវ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា និង​ជាពិសេស​គឺ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​វិស័យ​ឯកជន​ដែល ត្រូវ​រួមគ្នា​ជាមួយ​រដ្ឋ (​រដ្ឋ​-​វិស័យ​ឯកជន​)​ក្នុង​ការជំរុញ​និង​នាំ​យក​ផលិតផល​កសិកម្ម​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​សូម​បញ្ជាក់​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​ធ្វើការ​ចរចា​ជាមួយ​ក្រុមហ៊ុន​អូស្ត្រាលី​ដើម្បី​ការកែឆ្នៃ​ស្វាយ​ចន្ទិ​រ ហើយ​នាំ​ចេញ​នាពេលខាងមុខ​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សារ​ទ​ចំពោះ​ព័ត៌មាន​នេះ និង​បាន​សំណូមពរ និង​លើកទឹកចិត្ត​ឲ្យ​គិតគូ​ធ្វើ​ការកែច្នៃ​ផលិត​កសិកម្ម​ផ្សេង​បន្ថែមទៀត ដើម្បី​នាំចេញ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ