ខេត្តសៀមរាប ៖ នៅថ្ងៃទី២៦ ខែវិច្ឆកា ឆ្នាំ២០១៨ នេះលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង អមដំណើរដោយលោកអភិបាលរងស្រុក និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យការដ្ឋានជួសជុលផ្លូវចាក់ក្រាលគ្រួសក្រហមលើផ្លូវចំនួន២ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ ខ្សែរទី១ដែលមានប្រវែង៣៦៥០ម៉ែត្រ នឹងទទឹង៤ម៉ែត្រ ស្ថិតក្នុងឃុំមានជ័យ ភ្ជាប់ទៅឃុំត្រពាំងធំ ដែលជាថវិការមូលនិធិស្រុក សម្រាប់ឆ្នាំ២០១៨នេះ។ខ្សែទី២ មានប្រវែង៣១៩០ម៉ែត្រ និង ទទឹង៤ម៉ែត្រ ស្ថិតក្នុងឃុំកន្ទ្រាំង ភ្ជាប់ទៅ ឃុំបល្ល័ង្គ ថវិការសាងសង់ជាមូលនិធិខេត្ត ក្នុងឆ្នាំ២០១៨នេះ។ផ្លូវទាំងពីរខ្សែរ សុទ្ធតែជាផ្លូវ ដែលមានសារៈសំខាន់ ៗ បំរើដល់ការធ្វើដំណើរនិងការដឹកជញ្ជូន កសិផលរបស់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងស្រុកប្រាសាទបាគង ជាពិសេសគឺការតភ្ជាប់ពីឃុំមួយទៅឃុំមួយទៀតដើម្បីងាយសម្រួលរាល់ការធ្វើដំណើរ ប្រកបអាជីវកម្មផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ