ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៥:០០រសៀល ថ្ងៃចន្ទ ១២កើត ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានអនុញ្ញាតឲ្យលោក Yulin Zheng ប្រធានក្រុមហ៊ុន Hubei Laker Group រួមជាមួយក្រុមហ៊ុនវិនិយោគផ្នែកកសិកម្ម ចំនួន៩ ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារដើម្បីស្វែងយល់អំពីសក្តានុពល ក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា កិច្ចប្រជុំនាថ្ងៃនេះផ្តោតជាសំខាន់លើប្រធានបទមួយចំនួនមានជាអាទិ៍៖ ១. សមិទ្ធផល វឌ្ឍនភាព បញ្ហាប្រឈមនិងសក្តានុពលក្នុងការវិនិយោគក្នុងវិស័យកសិកម្ម ២. លទ្ធភាពក្នុងការពង្រឹង និងពង្រីកអនុវិស័យដំណាំស្រូវ និងជលផល តាមរយៈការវិនិយោគលើវារីវប្បកម្ម ចិញ្ចឹមបង្កងទឹកសាប (Crawfish) ក្នុងដីស្រែដើម្បីបង្កើតនិងបង្កើនការងារ និងប្រាក់ចំណូលគ្រួសារនៅតាមជនបទ ៣. ការរៀបចំ និងចងក្រងកសិកម្មតាមកិច្ចសន្យាក្នុងការចិញ្ចឹមបង្កងជាមួយប្រជាកសិករ និងការផ្ដល់បច្ចេកទេស ពូជ និងទីផ្សារជូនពួកគាត់ ៤. ការរៀបចំក្រុមការងារជំនាញទ្វេភាគីដើម្បីសិក្សា ស្រាវជ្រាវឲ្យបានសម្អិត ធ្វើយ៉ាងណាធានាដល់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ