ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
នៅ​ទីស្ដីការ​ក្រសួង​កសិកម្ម​បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិរ​ដ្ធ ក្រោម​អធិបតីភាព ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន​
Thu,29 November 2018 (Time 06:37 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 644នាក់)


(​ភ្នំពេញ​)៖ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​កត្តិក ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​រៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន អម​ដោយ​ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី នាង​កញ្ញា សមាជិក សមាជិកា ដែល​ជា​មន្ត្រិរាជការ​ក្រោម​ឱវាទ ព្រម​ជាមួយ​សិក្ខាកាម​។ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល ០៣​ថ្ងៃ ដែល​ត្រូវ​បាន​សហការ​រៀបចំ​ឡើង​ដោយ​អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួម​ជាមួយ​នាយកដ្ឋាន​ពាក់ព័ន្ធ ក្នុង​គោលបំណង​៖
១- ផ្តល់ឱកាស​ឲ្យ​មន្ត្រី​ជំនាញ​ស្វែងយល់ ដកស្រង់យក​បទពិសោធ​ន៍​ពី​គ្នា​ទៅវិញទៅមក វិភាគ​អំពី​ចំណុចខ្លាំង​ចំណុចខ្សោយ បញ្ហា​ប្រឈម​នៅក្នុង​ការអនុវត្ត​កម្មវិធី​កែទម្រង់​ប្រព័ន្ធ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ សម្រាប់​ជា​ធាតុ​ចូល​ក្នុង​ការពង្រឹង​ការងារ​អនុវត្ត និង​កែលម្អ​នីតិវិធី​ធ្វើ​អធិការកិច្ច​ឲ្យបាន​ល្អ​ប្រសើរ​សម្រាប់​វិស័យ​កសិកម្ម​។
២- ចូល​រួមចំណែក​អនុវត្ត​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​នៃ​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល ក្នុង​ការពង្រឹង​អភិបាលកិច្ច​ល្អ និង​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ ភាព​អសកម្ម និង​គោរព​នីតិរដ្ឋ​ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ជូន​អង្គពិធី​ជ្រាប​ថា​ប្រធានបទ​ស្តីពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ គឺ​មាន​សារៈសំខាន់​ក្នុងន័យឲ្យ​អង្គភាព​នី​មួយៗ​ត្រូវ​ចេះ​ទទួលខុសត្រូវ​លើ​ការបាត់បង់​ទ្រព្យសម្បត្តិ​រដ្ឋ និង​ត្រូវ​ចូលរួម​យកចិត្តទុកដាក់​មើល​ថែរក្សា​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យបាន​គង់វង្ស​ល្អ​។ ដូច្នេះ អង្គភាព​ត្រូវអនុវត្ត​គោលការណ៍ យន្តការ ឬ​នីតិវិធី​ដើម្បី​ធ្វើ​ការគ្រប់គ្រង ប្រើប្រាស់ និង​ថែរក្សា​ឲ្យបាន​ល្អ ហើយ​នេះ​ជា​ភារកិច្ច​ដ៏​ចាំបាច់​ដែល​ប្រធាន​អង្គភាព​នីមួយៗ​ត្រូវ​ចងចាំ ដោយ​អនុលោម​តាម​ស្មារតី​នៃ​អនុក្រឹត្យ​លេខ​១២៩ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០០៦ ស្តីពី​វិធាន​និង​នីតិវិធី​នៃ​ការធ្វើ​អ​នុប​យោគ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​របស់​នីតិបុគ្គល​សាធារណៈ ដែល​ក្នុងនោះ​មាន​ជាអាទិ៍​៖
១- ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​របស់​រដ្ឋ
២-​ការជួល​ទ្រព្យសម្បត្តិ​របស់​រដ្ឋ
៣- ការលក់​ទ្រព្យសម្បត្តិ​របស់​រដ្ឋ និង​៤- ការដូរ​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ​។ ក្រៅពីនេះ ក៏​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​រាល់​ខ្លឹមសារ​សំខាន់ៗ ដែល​មាន​នៅក្នុង​អនុក្រឹត្យ​លេខ​៦៦​អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៧ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ - សារាចរ​ណែនាំ​លេខ​០០១ សហវ​.​ទ​រ ចុះ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០០៥ ស្តីពី​ការកែសម្រួល​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ - សារាចរ​របស់​រាជរដ្ឋាភិបាលលេខ​០៧ សរ ចុះ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៤ ស្តីពី​ការរៀបចំ​បញ្ជីសារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​ឆ្លៀយ​យក​ឱកាស​ដ៏​មាន​តម្លៃ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការណែនាំ​ដល់​ឯកឧត្តម លោក លោកស្រី​ប្រធាន​គ្រប់​អង្គភាព​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ភាព​ទទួលខុសត្រូវ​ខ្ពស់​អនុវត្ត​នូវ​ចំណុច​គន្លឹះ​មួយចំនួន​ដូច​ខាងក្រោម​៖
​ទី​១- ត្រូវ​ណែនាំ និង​ជំរុញ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​នីតិវិធី លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​។ ត្រូវ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ភាពត្រឹមត្រូវ​នៃ​ការរៀបចំ និង​កត់ត្រា​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ ព្រមទាំង​ជម្រះ​ចេញ​ពី​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​នូវ​ទ្រព្យសម្បត្តិ​ចាស់​ទ្រុឌទ្រោម​ប្រើប្រាស់​លែងកើត ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​គតិយុត្ត​ជា​ធរមាន ហើយ​ត្រូវ​ជំរុញ​ការធ្វើ​វិញ្ញាបនបត្រ​សម្គាស់​ម្ចាស់អ​ចលនវ​ត្ថុ​ឬ ប័ណ្ណ​សម្គាស់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​របស់​រដ្ឋ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អង្គភាព​នី​មួយៗ​។
​ទី​២- ត្រូវ​ធ្វើ​សវនកម្ម​លើ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ឲ្យមាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​
​ទី​៣- រៀបចំ​សៀវភៅបញ្ជី​សារពើ​ភណ្ឌ​ឆ្នាំ​គោល កត់ត្រា​លម្អិត​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ​ទាំងអស់​ជា​ចលនទ្រព្យ និង​អចលនទ្រព្យ​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អង្គភាព ដែល​ត្រូវ​ធ្វើឡើង​ក្នុង​រយៈពេល​៥​ឆ្នាំ​ម្តង ហៅថា ឆ្នាំ​គោល​។
​ទី​៤- អង្គភាព​ត្រូវ​បំពេញ​បែបបទ​ចុះបញ្ជី​អចលនទ្រព្យ និង​ស្នើសុំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ឬ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ និង​អចលនទ្រព្យ​ទាំងអស់​មក​ក្រសួង​ដើម្បី​ស្នើ​ទៅ​ក្រសួង រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ហើយ​ត្រូវ​រៀបចំ​ធ្វើ​តារាង​បច្ចុប្បន្នភាព​បញ្ជី​ជួល​ទ្រព្យសម្បត្តិ​រដ្ឋ សម្បទាន​ដី​សេដ្ឋកិច្ច សម្បទាន​ដី​សង្គមកិច្ច និង​សម្បទាន​ទ្រព្យសម្បត្តិ​រដ្ឋ​ដទៃ​ទៀត​។
​ទី​៥- រាល់ពេល​គម្រោង​នីមួយៗ​ត្រូវបាន​បញ្ចប់ ស្នើ​ឯកឧត្តម លោក លោកស្រី​ប្រធាន​គ្រប់​អង្គភាព​គ្រប់គ្រង​គម្រោង​ទាំង​អស់ សហការ​ជាមួយ​អង្គភាព​រដ្ឋ រៀបចំ​បែបបទ​ប្រគល់​-​ទទួល​ទ្រព្យសម្បត្តិ​ទាំងនោះ ហើយ​កត់ត្រា​ចូល​ក្នុង​បញ្ជី​សារពើភ័ណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ជូន​មក​គណៈកម្មការ​សារពើភ័ណ្ឌ​ក្រសួង​ដើម្បី​តាមដាន វាយតម្លៃ និង​គ្រប់គ្រង​បន្ត​។
​ទី​៦- បន្ត​អនុវត្ត​សេចក្តីជូនដំណឹង​លេខ​៩៣៣៩ ក​សក ចុះ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ ស្តីពី​ការគ្រប់គ្រង​វត្តមាន​មន្ត្រី​រាជការ​ស៊ីវិល និង​មន្ត្រី​ជាប់​កិច្ចសន្យា ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។
​ទី​៧-​នាយកដ្ឋាន​គណនេយ្យ ហិរញ្ញវត្ថុ ត្រូវ​ធ្វើ​ការតាមដាន​នូវ​ការ​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ និង​តារាង​ប្រៀបធៀប​ទ្រព្យសម្បត្តិ​រដ្ឋ​កើនឡើង ថយចុះ ជា​ប្រចាំ​ឆ្នាំ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។
​ប្រធាន​អង្គភាព និង​មន្ទីរ​រាជធានី ខេត្ត​ទាំងអស់​ត្រូវ​ជំរុញ​ដល់​មន្ត្រី​បង្គោល​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឲ្យ​បញ្ចូល​ទិន្នន័យ​ត្រឹមត្រូវ និង​ទាន់​ពេលវេលា យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​។​


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ