ត្បូងឃ្មុំ ៖ សម្ដេចក្រឡហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានថ្លែងថា គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតអាណត្តិទី៦កន្លងមកនេះ ដូចនេះក្នុងរយៈពេល៥ឆ្នាំនេះ យើងត្រូវបន្តធ្វើកិច្ចការសំខាន់ៗ ចំនួន៣ចំណុចដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែជោគជ័យបន្ថែមទៀត។ សម្ដេចក្រឡាហោម បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាល ខេត្តត្បូងឃ្មុំដោយលោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី ជានាយកខុទ្ទកាល័យ លោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា។អនុសាសន៍ទាំងបីចំណុចរបស់សម្ដេចក្រឡាហោម ស ខេង រួមមាន៖ ទី១- បន្តពង្រឹងថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ បន្តលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស លើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ទី២- ខិតខំជំរុញការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា និងទី៣- ប្រមូលផ្តុំការលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ