ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ប្រ​មុខ​រដ្ឋាភិបាល​កម្ពុជា​ច្រាន​ចោល​ពត៌មាន​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា
Tue,20 November 2018 (Time 09:15 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 589នាក់)


ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ថ្លែង​នៅ​មុន​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​អះអាងថា កម្ពុជា​មិន​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​ថា​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា យក​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ​ជា​ថ្មី​នោះឡើយ​។

​ប្រតិកម្ម​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បន្ទាប់​ពី​សារព័ត៌មាន Asia Time ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង បាន​ចុះផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន​ថា កម្ពុជា​កំពុង​ស្ថិតនៅ​ចំណុចកណ្តាល​នៃ​សង្គ្រាមត្រជាក់​ថ្មី​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ តាមរយៈ​អត្ថបទ​នោះ Asia Time បានសរសេរថា នៅក្នុងពេល​ដ៏​ឆាប់​ខាងមុខ​នេះ លើ​ទឹកដី​កម្ពុជា ផែ​សុំ​ចត​ទឹក​ជ្រៅ​មួយ​ដែល​វិនិយោគ​ដោយ​ចិន នឹង​លេចខ្លួន​ឡើង​នៅ​ប្រប​មាត់សមុទ្រ​នៃ​ខេត្ត​កោះកុង​។ ហើយ​ថា កំពង់ផែ​ទឹក​ជ្រៅ​នេះ នឹង​ក្លាយជា​មូលដ្ឋាន​យោធា ដែល​ចិន​ប្រើប្រាស់​សម្រាប់​សុំ​ចត​នាវាចម្បាំង​។​ប៉ុន្តែ​សម្តេច​ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​ទី​១៩ វិច្ឆិកា​នេះ បាន​ច្រានចោល​ចំពោះ​ព័ត៌មាន​ខាងលើ​នេះ​។​

​ថ្លែង​នៅ​មុនពេល​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ សម្តេច​ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​មិន​មាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​ឡើយ ហើយ​ថា កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​បរទេ​សណា យក​កម្ពុជា​ធ្វើ​ជា​ទីលាន​នៃ​ការសាកល្បង​មនោគមន៍វិជ្ជា ឬ អាវុធ ដូច​អតីតកាល​ទៀត​នោះ​ឡើយ​។​

​សម្តេច​បាន​បន្ថែមថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​កងទ័ពប​រទេស​ណា បោះ​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​កម្ពុជា​ឡើយ ទោះបីជា​កងទ័ពជើងទឹក ជើងគោក ឬ​ជើង​អាកាសក្តី​។

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ពន្យល់ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​បរទេស នៅលើ​ទឹកដី​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​របស់​ខ្លួន នៅ​បរទេស​ឡើយ លើកលែង​តែ​នៅក្នុង​ក្រប​ខណ្ឌ​របស់​អង្គការសហប្រជាជាតិ​។ កម្ពុជា​មិន​ត្រូវការ​ទាល់តែសោះ ហើយ​មិនចាំបាច់​ទាល់តែសោះ​ដែល​ត្រូវការ​កងទ័ព​បរទេស​មក​នៅ​លើ​ទឹកដី​របស់ខ្លួន​។​

​បន្ថែម​លើ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​នៅ​ថ្ងៃ​នេះ​សម្តេច​ហ៊ុន សែន នឹង​សរសេរ​លិខិតផ្លូវការ​មួយ​ច្បាប់​ទៀត ផ្ញើ​ទៅកាន់​អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike pence ដើម្បី​ពន្យល់​លំអិត​ពី​ករណី​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក​។ ហើយ​តាមរយៈ​ជំនួប​ជាមួយ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William A. Heidt នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា​ស្អែក សម្តេចនាយក​រដ្ឋមន្ត្រី​ក៏​មាន​គម្រោង​លើកឡើង​ពី​រឿង​នេះ​ដែរ​។​

​ចាប់តាំងពី​ថ្ងៃ​ទី ១៧ វិច្ឆិកា មក ទាំង​ក្រសួងការពារជាតិ​កម្ពុ​ជា និង​ទាំង​ក្រសួងការបរទេស​ផង បានចេញ​សេចក្តីថ្លែងការណ៍​ច្រានចោល​ព័ត៌មាន​របស់ Asia Time ផងដែរ​។ សម្រាប់ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ អព្យាក្រឹត​អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ ដូច្នេះ កម្ពុជា​នឹង​មិន​ផ្តល់​ទីតាំង​ឲ្យ​បរទេស​ណាមួយ សម្រាប់​យក​ធ្វើជា​មូលដ្ឋាន​យោធា​នោះទេ​។

​ចំណែក លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៣​នៅ​សិង្ហ​បុរី កាលពី​ថ្ងៃ​ទី ១៥ វិច្ឆិកា​វិញ ក៏​បាន​ប្រាប់​អនុ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Jonh Sullivan ថា ព័ត៌មាន​នោះ គឺជា​ពាក្យ​ចរចា​ម​អារាម តែ​ប៉ុណ្ណោះ​ទេ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ