ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ព័ត៌មានថ្មីបំផុត
សង្ស័យបើកលឿនកាច់ចង្កូតមិនទាន់ជ្រុលទៅបុកគូទរថយន្តសន្លប់ស្តូកស្ដឹង! **|** អភិបាលខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារវីរយុទ្ធជនជួរមុខ នៅស្រុកកងមាស **|** កសិករ១១នាក់ នៅស្រុកអង្គធំ ត្រូវបានចាប់ខ្លួន **|** រយៈពេល៩ ខែ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តសៀមរាបមានការថយចុះជាងឆ្នាំមុន **|** ឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបណែនាំឱ្យរៀបចំបន្ទប់អគ្គិសនីនៅក្នុងក្រុងសៀមរាបគូសជារូបគំនូរសិល្បៈ បង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់ប្រពៃអ្នកស្រុកអង្គរ **|** ប៉ូលិសខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យម្នាក់ក្រោយប្រើកាំបិតចាក់លើស្ត្រីរបួសធ្ងន់ **|** អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ **|** សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជួនគ្រួសារភៀសសឹក **|** រថយន្តព្រុសបុកជាមួយម៉ូតូនៅក្បែរសាលារៀនវត្តបូព៌ **|** ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងតំបន់បឹងទន្លេសាប **|** អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ១០០គ្រឿង ជូនកងពលធំអន្តរាគមន៍លេខ៣ **|** សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ(RBC) **|** រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ស្មោះសររបស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្តសៀមរាប **|** ឯកឧត្តមប្រាក់​ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រុមការងារ នៅថ្ងៃនេះបាននាំយកនូវថវិកាចំនួន​ ៨០លានរៀល​ និងសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ដេីម្បីប្រគល់ជូនដល់គ្រួសារលោក​ព្រីន្ទបាលឯក​ ឆាត​ ឈៀន​ ដែលបានពលីកាលថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០២៥​ តំបន់ភ្នំទ្រព្យ។ **|** សម្ដេចធិបតីហ៊ុន ម៉ាណែត៖ ខ្ញុំប្រាប់ថា អារម្មណ៍ពេលនេះអត់នៅជាមួយពណ៌សក់របស់ខ្ញុំទេ **|**

ព័ត៌មានចាស់ៗ

Sat,24 August 2019 (Time 07:19 AM)
ដោយ សម្លេងខ្មែរពិត

អភិបាលរងស្រុកសំរោង ស៊ិន សុផល ដឹកនាំមន្ត្រី ចុះដោះស្រាយករណី ប្រធានការិយាល័យផែនការស្រុក រំលោភយកដីរួម(ទួលអ្នកតា)នៅឃុំទ្
តាកែវ៖ លោក ស៊ិន សុផល អភិបាលរងស្រុកសំរោង រួមដំណើរដោយ លោក ង៉ែត សូទ្រី នាយករដ្ឋបាលសាលាស្រុក លោក គាំ គីម អនុប្រធានការិយាល័យដែនដីនគរូនីយកម្មស្រុក លោកស្រី យង់ ស្រីមុំ ប្រធានការិយាល័យអន្តរៈវិស័យស្រុក លោក ស៊ឹម សុខុន មេឃុំទ្រា លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមដោះស្រាយទំនាស់ដីធ្លី { ដីទួលអ្នកតាដើមសំរោង(ហៅលោកតាគង់)ទំហំជាង១ហិកតា} ស្ថិតនៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា ដីទួលអ្នកតាខាងលើ គឺជាដីរួម ដែលប្រជាពលរដ្ឋគោរពបូជា ធ្វើបុណ្យអ្នកតារៀងរាល់ឆ្នាំ ប៉ុន្តែគួរអោយសោកស្តាយ ដែល លោក អែម ផល្លី (ហៅភាព) ជាប្រធានការិយាល័យ ផែនការស្រុកសំរោង បានរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលខ្លួនឯង មិនខ្លាចបុណ្យ បាប អ្នកតាកាច់ ឡើយ។ ទោះបីប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំស្រុកចុះសម្របសម្រួល និង សំណូមពរ ឲ្យលោកប្រធានការិយាល័យផែនការ ឈប់រំលោភ និង ទុកដីនោះជាទ្រព្យរួមសម្រាប់ការគោរពបូជា បែបព្រះពុទ្ធសាសនាយ៉ាងណាក៏ដោយ ក៏ លោក អែម ផល្លី (ហៅភាព) មិនព្រមឡើយ។ ហេតុដូច្នេះ ប្រជាពលរដ្ឋមានតែ សំណូមពរដល់ លោក កេត ម៉ៅ អភិបាលស្រុក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មេត្តាប្រើវិធានការច្បាប់ ដកហូតដីនោះទុកជាសម្បត្តិរួម។ ជាមួយគ្នា ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ មេត្តាប្រើអភិក្រមទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការវះកាត់មន្ត្រីខិលខួច រំលោភដីរួមបែបនេះ។ ថ្មីពិត មិនទាន់អាចទាក់ទង លោក អែម ផល្លី ដើម្បីសុំការបំភ្លឺបាននៅឡើយ ថ្ងៃនេះ៕ សម្លេងខ្មែរពិត អានបន្ត

Sat,24 August 2019 (Time 07:14 AM)
ដោយ សម្លេងខ្មែរពិត

សូមកោតសរសើរកម្លាំងអាវុធហត្ថស្រុកសំរោង និង ខេត្តតាកែវ មានស្នាដៃបង្ក្រាបមុខសញ្ញាគ្រឿងញៀន និង សូមកម្លាំងនគរបាលឃុំ-ស្រុក បំពេញតួនាទីសកម្មឡើង
ខេត្តតាកែវ ៖ ក្រោមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង សហការណ៏ជាមួយ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងនិងជានាយសេនាធិការ ដោយមានការសម្របសម្រួលនិតិវិធី ដោយលោក ផាន់ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅចំនុចភូមិ ពន្សាំង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង១៣.១០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ ឈ្មោះ នួន ប៊ុនថៃ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក រស់នៅកន្លែងកើតហេតុ ដោយបានដកហូតវត្ថុតាងគឺ៖ -ម្ស៉ៅក្រាមសថ្លាចំនួន១៣កញ្ចប់ ទំងន់ ២.៩៣ក្រាម(ថ្លឹងទាំងសំបក) -ទូរសព្ទ័ ចំនួន ០១គ្រឿង N ចុចពិល -ដាវដែកចំនួន០១ ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបញ្ជូនមកការិយាល័យជំនាញ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃុំជើងគួនបានឲ្យដឹងថា គ្រឿងញៀនកំពុងវាយលុកពង្វក់កូនចៅរបស់ពួកគាត់ ជាពិសេសយុវជនជាទំពាំងស្នងឫស្សី និងបង្កការភ័យខ្លាច ភាពអសន្តិសុខដល់មូលដ្ឋាននោះផងដែរ។ សេចក្តីរាយការបន្តថា ក្រៅពីជនសង្ស័យដែលត្រូវឃាត់ខ្លួន នៅមានមុខសញ្ញាចែកចាយ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ទៀត។ ដូច្នេះ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ សូមសមត្ថកិច្ចនគរបាលមូលដ្ឋានឃុំ ស្រុក កុំស្ពឹកស្រពន់ពេកៗៗៗ សូមពង្រឹងការអនុវត្តតួនាទីការងារ កំណត់មុខសញ្ញា បង្ក្រាបឲ្យមានប្រសិទ្ធភាពករណីគ្រឿងញៀននេះផងទាន។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏ សំណូមពរដល់ស្ថាប័នតុលាកាខេត្តតាកែវ ឲ្យអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលសម្ថកិច្ចបានខិតខំចាប់បញ្ជូនទៅឲ្យផងដែរ៕ អានបន្ត

Fri,23 August 2019 (Time 03:34 PM)
ដោយ សម្លេងខ្មែរពិត

បែកថ្នាំ យកកាំបិត អារផ្តាច់បំពង់ក.ប្អូនស្រីជីដូនមួយ កំពុងដេកមើលទូរទស្សន៍ដោយមិនដឹងអីសោះ
នៅថ្ងៃទី១៦ខែ សីហាឆ្នាំ២០១៩នេះ សមត្ថកិច្ចចាប់បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីឃាតកម្មអារកសំលាប់ប្អូនស្រីជីដូនមួយ កាលពីវេលាម៉ោង៥:០០នាទីល្ចាចថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩នៅចំនុចក្រុមទី១ ភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ជនដៃដល់មានឈ្មោះ ជុំ ជោគជ័យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមោងឃុំមោង ស្រុកមោងឬស្សី បប. ប្រដាប់ដោកាំបិតកញ្ចែត១ដើមពណ៍ខ្មៅ បានធ្វើសកម្មភាពចាប់ ជនរងគ្រោះឈ្មោះ អ៊ុន កញ្ចនា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស. មានទីលំនៅភូមិមោង ឃុំ មោង ស្រុកមោងឬស្សី បានអាក.ធ្វេីឲ្យដាច់សរសៃបំពង់ក ក្នុង ខណ:ពេលជនរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ករណីឃាតកម្មនេះកើតឡើងដោយសារជនសង្ស័យជាអ្នកប្រើប្រាស់ សារធាតុ ញៀននិងមានជម្ងឺសរសៃប្រសាទ។ ជនសង្ស័យនិងវត្ថុតាងនិងសាងសំណុំរឿង ត្រូវបានចាប់បញ្ជូនខ្លួនទៅស្នងការខេត្តនិង បញ្ជូនបន្តទៅតុលាការ ខេត្ត ដើម្បីចាត់ការតាមនីតិវិធីរួចហើយ ៕ អានបន្ត

Fri,23 August 2019 (Time 03:22 PM)
ដោយ សម្លេងខ្មែរពិត

រន្ធត់ណាស់! ភ្លើងប្រចណ្ឌនិងញៀនថ្នាំ ប្តីហ៊ានសម្លាប់ប្រពន្ធក្មេង រួចធ្វើអត្តឃាតខ្លួនឯង បន្សល់ទុកកូនអាយុជិត១ខួប កំព្រា
កំពង់ធំ៖ ប្តីសម្លាប់ប្រពន្ធ រួច ចងក សម្លាប់ខ្លួនតាមក្រោយ បន្សល់កូនតូចជិតមួយខួបឲ្យកំព្រា កាលពីថ្ងៃទី២១ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង១៦,៣០នាទី នៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ប្តីតិរច្ឆាន ដែលសម្លាប់ប្រពន្ធខ្លួនមាន ឈ្មោះ អ៊ុន គឿន អាយុ 58ឆ្នាំ ចំណែកប្រពន្ធរងគ្រោះមាន ឈ្មោះ មុំ សុខណា អាយុ២២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ អ្នកទាំង២នាក់ជាប្តីប្រពន្ធនឹងគ្នា បានស្លាប់ក្នុងថ្លុកឈាម ដោយសារប្តីកំណាចកាប់សម្លាប់ នៅលើផ្ទះរបស់ខ្លួន ដោយបន្សល់ស្លាកស្នាមនៅលើដងខ្លួនជាច្រើន កន្លែង។ មូលហេតុដោយសារជម្លោះក្នុងគ្រួសារ ព្រោះកន្លងមក ក៏ជាដូចថ្ងៃកើតហេតុ ពួកគេឈ្លោះគ្នាស្ទើរគ្មានថ្ងៃលស់ឡើយ។ ម្យ៉ាងទៀតប្ដីក៏ជាមនុស្សញៀនថ្នាំ និងចូលចិត្តប្រចណ្ឌប្រពន្ធផងដែរ៕ ថ្មីពិត អានបន្ត

Fri,23 August 2019 (Time 03:14 PM)
ដោយ សម្លេងខ្មែរពិត

តើ ចែតា មានខ្សែ និងខ្នងបង្អែកត្រឹមថ្នាក់ណាខ្លះ នៅក្នុងខេត្តរតនគិរី ទើបបានជាហ៊ានបើកលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខខុសច្បាប់
តើ ចែតា មានខ្សែ និងខ្នងបង្អែកត្រឹមថ្នាក់ណាខ្លះ នៅក្នុងខេត្តរតនគិរី ទើបបានជាហ៊ានបើកលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ផ្គើនគោលនយោបាយភូមិឃុំមានសុវត្ថិភាព? ហើយសមត្ថកិច្ចជំនាញសំងំស្ងៀមបែបនេះ? នេះបើតាមសេចក្តីរាយរណ៍ពីខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៩នេះ។ ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរខេត្តនិងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាបើកការស៊ើបអង្កេតនិងមានចំណាត់ការបង្ក្រាបផងទាន ព្រោះល្បែងស៊ីសងខុសច្បាប់នេះ ជាប្រភពនៃ អសន្តិសុខសង្គម អំពើហិង្សា ចោរកម្ម គ្រឿងញៀន។ ល។ ខាងក្រោមនេះមានរូបភាព និងសម្លេងជាភស្តុតាងដែលអង្គភាពយើងទទួលបាន។ អង្គភាពយើងខ្ញុំនឹងរងចាំធ្វើការស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ។ យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖ *អ្នកញៀនល្បែងស៊ីសង ផ្អែកតាម មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។ *មេបនល្បែងស៊ីសង ផ្អែកតាម មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕ ថ្មីពិត —- — សូមផ្តល់ដំណឹងមក ថ្មីពិត ០១២ ២៥ ៣៨ ៨៧ អានបន្ត

Mon,12 August 2019 (Time 11:34 AM)
ដោយ សម្លេងខ្មែរពិត

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង ក្រសួង​យុត្តិធម៌ ចេញ​ប្រកាស​រួម​គ្នា ស្តីពី​នីតិវិធី​និង​បែបបទ​នៃ​ការ​ធ្វេី​អធិការកិច្ច​លើ​សំណង់​
ភ្នំពេញ​៖ ក្នុង​គោលបំណង​គ្រប់គ្រង​ការអភិវឌ្ឍ​អចលនទ្រព្យ​អោយមាន​ប្រសិទ្ធិភាព គុណភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​បរិស្ថាន​សម្រាប់​ការរស់នៅ តាមរយៈ​ការបង្ការ និង​ទប់ស្កាត់​អំពើ​ល្មើស​នឹង​បទ​ប្បញ្ញា​ត្តិ​ស្តីពី​នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជា សុផារ៉ា និង ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ អង្គ វង្ស​វឌ្ឍនា បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ប្រកាស​អន្តរក្រសួង លេខ ១១៨​ប្រក​/​ដន​ស​.​ក​យ ចុះ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៩ ស្តីពី​នីតិវិធី និង​បែបបទ​នៃ​ការធ្វើ​អធិការកិច្ច​សំណង់ ៕ អានបន្ត

Sun,11 August 2019 (Time 03:56 PM)
ដោយ សម្លេងខ្មែរពិត

សូម​កោតសរសើរ​កម្លាំង​អាវុធហត្ថ​ស្រុក​សំរោង និង ខេត្តតាកែវ មាន​ស្នាដៃ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន និង សូម​កម្លាំង​នគរបាល​ឃុំ​-​ស្រុក បំពេញ​តួនាទី​សកម្ម​ឡើង​
ខេត្តតាកែវ ៖ ក្រោម​ការចង្អុលបង្ហាញ របស់​លោក​ឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង សហការណ៏​ជាមួយ កម្លាំង​ការិយាល័យ​ជំនាញ​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​វរសេនីយ៍ឯក ឈឹម ស​វ៉ាត់ឌី មេបញ្ជាការរង​និង​ជា​នាយសេនាធិការ ដោយ​មាន​ការសម្របសម្រួល​និតិ​វិធី ដោយ​លោក ផាន់ សុ​ភក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំនុច​ភូមិ ព​ន្សាំ​ង ឃុំ​ជើង​គួន ស្រុក​សំរោង ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១៣.១០​នាទី ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៩​។​ ​ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ០១ នាក់​ ​ឈ្មោះ នួន ប៊ុន​ថៃ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​សាច់​ជ្រូក រស់នៅ​កន្លែងកើតហេតុ ដោយ​បាន​ដកហូត​វត្ថុតាង​គឺ​៖ -​ម្ស៉ៅ​ក្រាមស​ថ្លា​ចំនួន​១៣​កញ្ចប់ ទំងន់ ២.៩៣​ក្រាម​(​ថ្លឹង​ទាំង​សំបក​) -​ទូរ​សព្ទ័ ចំនួន ០១​គ្រឿង N ចុច​ពិល​ -​ដាវ​ដែក​ចំនួន​០១ ​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ត្រូវ​បញ្ជូន​មក​ការិយាល័យ​ជំនាញ កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​ ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​ជើងគួ​ន​បានឲ្យដឹងថា គ្រឿងញៀន​កំពុង​វាយលុក​ពង្វក់​កូនចៅរ​បស់​ពួកគាត់ ជា​ពិសេស​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី និង​បង្ក​ការភ័យខ្លាច ភាព​អសន្តិសុខ​ដល់​មូលដ្ឋាន​នោះ​ផងដែរ​។​ ​សេចក្តី​រាយ​ការ​បន្ត​ថា ក្រៅ​ពី​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន នៅ​មាន​មុខសញ្ញា​ចែកចាយ រក្សាទុក និង ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​នាក់​ទៀត​។​ ​ដូច្នេះ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ សូម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ ស្រុក កុំ​ស្ពឹក​ស្រ​ពន់ពេកៗ​ៗ​ៗ សូម​ពង្រឹង​ការអនុវត្ត​តួនាទី​ការងារ កំណត់​មុខសញ្ញា បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ករណី​គ្រឿង​ញៀន​នេះ​ផង​ទាន​។​ ​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏ សំណូមពរ​ដល់​ស្ថាប័ន​តុលាកា​ខេត្ត​តាកែវ ឲ្យ​អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរ៉ឹង ចំពោះ​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ដែល​សម្ថ​កិច្ច​បាន​ខិតខំ​ចាប់​បញ្ជូន​ទៅ​ឲ្យ​ផង​ដែរ​៕ ​ អានបន្ត

Sun,11 August 2019 (Time 03:55 PM)
ដោយ សម្លេងខ្មែរពិត

សម្តេច​ក្រឡាហោម ស ខេង ព្រមាន លោក អ៊ាវ ចំ​រើ​ន ស្នងការ​នគរបាល​ខេត្ត​កណ្តាល «​ខ្វះ​ការយកចិត្តទុកដាក់​លេីការ​គ្រប់គ្រង និង​ដឹកនាំ​»
កណ្តាល​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ចេញ​ប្រកាស​មួយ កាលពី​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ ស្តីពី ការអនុវត្ត​វិន័យ​មន្ត្រី​នគ​បាល​ជាតិ (​ព្រមាន​ជា​លាយ​លក្ខ​អក្សរ​លើក​ទី​១) ចំពោះ លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំ​រេ​ី​ន ស្នងការ​នគរបាល​ខេត្ត​កណ្តាល ករណី «​ខ្វះ​ការយកចិត្តទុកដាក់​លេីការ​គ្រប់គ្រង និង​ដឹកនាំ​»​។​ ​យោងតាម​ប្រកាស​ដែល ថ្មី​ពិត ទទួល​បាន​បញ្ជាក់ថា សម្តេច​ក្រឡាហោម ស ខេង បាន​ណែនាំ​ឲ្យ លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំ​រេ​ី​ន ត្រូវតែ​កែប្រែ​នូវ​កំហុសឆ្គង និង​ឥរិយាបថ​ដឹកនាំ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។ ក្នុង​ករណី​នៅ​តែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​ទៀត​នោះ នឹង​ចាត់វិធានការ​តាមន័យ​របស់​កងកម្លាំង​នគរបាលជាតិ ។​ ​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ប្រធាន​នាយកដ្ឋាន​បុគ្គលិក ប្រធាន​នាយកដ្ឋាន​ ​អង្គភាព​ពាក់ព័ន្ធ​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល និង​សាមីខ្លួន​ដែល​មានឈ្មោះ​ក្នុង​ប្រការ ១ ត្រូវ​អនុន្តែតាម​ប្រកាសនេះ ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ​៕ អានបន្ត

Tue,09 July 2019 (Time 02:34 PM)
ដោយ សម្លេងខ្មែរពិត

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី ចេញ​សេចក្ដីប្រកាស​ស្ដី​ពី​ការបញ្ចប់​ការទទួល​ពាក្យស្នើសុំ​ជា​ជនបរទេស​អន្ត​ប្រវេ​សន្ត និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍​
ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ០១ ខែកក្កដា ឆ្នាំ ២០១៩ នេះ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​ចេញ​សេចក្ដីប្រកាស​ស្ដី​ពី​ការបញ្ចប់​ការទទួល​ពាក្យស្នើសុំ​ជា​ជនបរទេស​អន្តោ​ប្រវេ​សន្ត និង​ប័ណ្ណ​ស្នាក់​នៅ​អចិន្ត្រៃយ៍ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម ៖ ​ អានបន្ត

Sun,09 June 2019 (Time 08:58 AM)
ដោយ សម្លេងខ្មែរពិត

បន្ទាប់​ពី​ក្លឹប​កម្សាន្ត​រ៉​ក ដល់​វេន ក្លឹប​លុច​សារី​ម្តង​! ស្នងការ​គំរូ ស ថេត បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប និង ឃាត់ខ្លួន​មនុស្ស​រាប់រយ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​យប់មិញ​
ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២​យប់​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត និង​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ ព្រមទាំង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ រួមជាមួយ​សមត្ថកិច្ច​មូលដ្ឋាន បង្ក្រាប​កន្លែង​កម្សាន្ត​លុច្ស​សារី​(Luxurious) ដែល​មាន​ទីតាំង​នៅ​ខណ្ឌដូនពេញ ហេ​ី​យ​បន្ទាប់ពី​ត្រួតពិនិត្យ​ក្លិប​នេះ បាន​រក​ឃេ​ី​ញ​សារធាតុ​ញៀន​មួយចំនួន​។​ ​ចំណែក​មនុស្ស​រាប់រយ​នាក់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​៕ ​ អានបន្ត

Thu,06 June 2019 (Time 08:56 PM)
ដោយ សម្លេងខ្មែរពិត

សូម​ប្រុងប្រយ័ត្ន​! ភ្លៀង​ផ្គរលាយ​រន្ទះបាញ់ បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រងរបួ​ស​ម្តាយ​និង​កូន នៅ​ស្រុក​សំបូរ​
ខេត្ត​ក្រចេះ ៖ ភ្ហៀង​ធ្លាក់ខ្លាំង​លាយឡំ​នឹង​ខ្យល់​បក់​បោកដោយ​ផ្គរ​រន្ទះ​បាញ់​អង់​តែ​ន​ទូរទស្សន៍​បណ្តាល​ឲ្យ​ម្តាយ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ និង​កូនស្រី​ពីរ​នាក់​រងរបួស​ស្រាល​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំបូរ​ស្ថិតក្នុង​ភូមិ កែង ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​០៦​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​។​ ​មន្ត្រី​មូលដ្ឋាន​នគរបាល​ស្រុក​សំបូរ​បាន​ប្រាប់​ឲ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​០៦​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​នេះ​បណ្ដាល​ឲ្យ​ម្តាយ​រងរបួស​ធ្ងន់ធ្ងរ និង​កូនស្រី​ពីរ​នាក់​រងរបួស​ស្រាល​ខណៈពេល​ម្តាយ​នឹង​កូន​កំពុង​ដេក​លេង​ក្រោមផ្ទះ​។​ ១៖​ឈ្មោះ​ប៉ិ ច​ន្ធ ភេទ​ស្រី អាយុ​៣៣​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​ជា​ម្តាយ​។​ ២៖​ឈ្មោះ​ឆៃ លី​ណា​ភេទ​ស្រី អាយុ​១២​ឆ្នាំ​ត្រូវជា​កូន​រង​របួសស្រាល​។​ ៣៖​ឆៃ តាក់​វ៉ាន់ ភេទ​ស្រី​អាយុ​៤​ឆ្នាំ​ត្រូវជា​កូន​រង​របួសស្រាល​។​ ​អ្នក​ទាំង​បី​រស់នៅ​ក្នុង​ភូមិ​ឃុំ កេ​ី​ត​ហេតុ​ខាង​លេីជា​មួយគ្នា​។​ ​មន្ត្រី​មូលដ្ឋាន​នគរបាល​រូបនោះ​បាន​បញ្ជាក់ទៀតថា​ជនរងគ្រោះ​ជា​ម្តាយ​ត្រូវបាន​មន្ត្រីនគរបាល​ស្រុក​សំបូរ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ចំណែកឯ​ជនរងគ្រោះ​ពីរ​នាក់​ទៀត​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំបូរ ៕ អានបន្ត

Wed,05 June 2019 (Time 08:41 PM)
ដោយ សម្លេងខ្មែរពិត

សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​អ្នកកាសែត​ត្រូវ​គេ​ប្តឹង​នៅ​ខេត្ត​កំពត​និង​កំពង់ស្ពឺ ដោយ​អំពាវនាវ​ឲ្យ​តុលាការ និង​អាជ្ញាធរ​គោរព​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​កុំ​ប្រើ​វិធី​ឆក់​យក​ឬ​បំផ្លាញ​សម្ភារ​ឧបករណ៍​យក​ព័ត៌មាន​
ភ្នំពេញ​៖ សមាគម​សេរីភាព​អ្នកសារព័ត៌មាន​កម្ពុជា ដឹកនាំ​ដោយ​ព្រះ​តេជគុណ ទេស វិបុល បានចេញ​សេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។​ ​សូម​អាន​ខ្លឹមសារ​លម្អិត​ក្នុង​សេចក្តីថ្លែងការណ៍​ខាង​ក្រោម​៖ អានបន្ត

Wed,05 June 2019 (Time 08:40 PM)
ដោយ សម្លេងខ្មែរពិត

​ពលរដ្ឋ​១២​គ្រួសារ​ស្នើសុំ សម្តេច​តេជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​ឲ្យ អភិបាលខេត្ត​តាកែវ ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ពួកគាត់​បាន​ប្រើប្រាស់​ជា​ប្រយោជន៍​
ខេត្តតាកែវ​៖ ប្រជាពលរដ្ឋ​ចំនួន​១២​គ្រួសារ រស់នៅ​ភូមិ​ជុំ​រុំ ឃុំ​ព្រៃ​ផ្ដៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ស្នើរ​សុំ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មេត្តា​ជួយ​អន្តរា​គម​ន៏​ករណី​ដី​របស់​ពួកគាត់​បាន​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​រួចហើយ បែរ​ជា​មន្ទីរជំនាញ មិន​ព្រម​ចែក​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ជាង​២​ឆ្នាំ​មកហើយ​។​ ​ក្រុម​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បណ្ណ័​កម្មសិទ្ធ​ដែល​មន្ទី​រ​សុរិយោដី នគររូបនីយកម្ម​និង​សំណង់​ខេត្ត​តាកែវ​បាន​ចេញ​អោយ​ពួកគាត់​ស្របច្បាប់​មាន​ចំនួន​១៥​គ្រួសារ នៅក្នុង​ភូមិ​ឃុំ​ខាងលើ ថ្ងៃ​ដែល​ត្រូវប្រគល់​ប័ណ្ណ​ជូន​ពួកគាត់​បាន​តែ​៣​គ្រួសារ ស្រាប់តែ លោក នៅ រន ប្រធានការិយាល័យ​ធនធានទឹក​ស្រុក​ព្រៃកប្បាស បាន​មក​ជំទាស់ ហើយ​ខាង​មន្ទីរ​ជំនាញ​ក៏​ទាញ​ប័ណ្ណកម្មសិទ្ធិ​១២​គ្រួសារ​នោះ​រត់​ទៅ​ខេត្ត​វិញ​បាត់ស្រមោល​ជាង​២​ឆ្នាំ ទុក​អោយ​ពួកគាត់​រង់​ទុក្ខ​រហូត​ដល់​សព្វថ្ងៃនេះ​តែម្ដង​។​ ​ពលរដ្ឋ​បានលើកឡើង​ទៀតថា លោក នៅ​រន ដែល​ប្ដឹង​ទាស់​គឺ​ខុស​នីតិវិធី​ច្បាប់ ហើយ​ការប្ដឹង​ទាស់​របស់លោក​គឺជា​ការមើលស្រាល​ក្រុម​អាជ្ញាធរ​និង​មន្ទីរជំនាញ ព្រោះ​បើ​ដី​ខាងលើ​ពួក​គាត់​កាន់កាប់​ខុសច្បាប់​ម្លេះ​មិន​អាច​ឈាន​ដល់​ការធ្វើ​ប័ណ្ណកម្មសិទ្ធិ រហូត​បាន​យកមក​ចែកជូន​ពលរដ្ឋ​នោះ​ទេ​។​ ​ពលរដ្ឋ​បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ពួកគាត់​បាន​ស្នើរ​សុំ​តាមរយៈ​អាជ្ញាធរ​និង​មន្ត្រី​ពាក់​ពន្ធ័​បាន​ឯកភាព​ប្រគល់​ប័ណ្ណក​ម្ម​សិទ្ធិអោយ​ពួកគាត់ តែ​នៅ​តែ លោក​អ៊ូច​ភា អភិបាលខេត្ត​កែវ​ម្នាក់​គត់​ដែល​មិន​ទាន់​ចុះ​ហត្ថលេខា​សម្រេច​អោយ​មន្ត្រី​ជំនាញ​ប្រគល់​ប័ណ្ណ​ជូន​ពួកគាត់​។​ ​ដោយ​មាន​ការ​យឹត​យ៉ាវ​តឹង​ដូច​ខ្សែ​ចាប៉ី​បែបនេះ ពួកគាត់​ជា​ប្រជាពលរដ្ឋ​មាន​តែ​ស្នើរ​សុំ សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​មេត្តា​ជួយ​អន្តរាគ​ម​ន៏​ជូន​ពួកគាត់ ព្រោះ​មាន​តែ​សម្ដេច​តេជោ​ទេ​ដែលជា​អ្នកមានគុណ​អាច​ជួយ​ពួក​គាត់​បាន​។​ ​ជុំវិញ​ករណី​ខាងលើ លោក ប៊ុន ហួ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តតាកែវ​បានអោយដឹងថា ករណី លោក នៅ​រន ប្ដឹង​ទាស់​មិន​អោយ​ប្រគល់​ប្លង់​ជូន​ពលរដ្ឋ​មិន​បាន​ឆ្លង​មក​លោក​ទេ ហើយ​លោក​មិន​កាន់ជើង​មន្ត្រី​របស់​លោក​ធ្វើ​ខុស​ច្បាប់​ដែរ ហើយ​កន្លង​មក​មន្ត្រី​ធនធានទឹក​ដូចជា​នៅ​ខេត្ត​កំពង់ធំ​ដោយសារ​តែ​អនុវត្ត​រំលោភ​ច្បាប់​បាន​ជា​គុក​ហើយ​។​ ​យោង​តាម​សម្ដី លោក នួន សុធា ប្រធាន​មន្ទីរ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​ខេត្ត​តាកែវ បានឲ្យដឹងថា លោក​រង់ចាំ​តែ​ចែក​ជូន​ពលរដ្ឋ​ទេ​លោក​មិន​ទុក​ធ្វើ​អី​ទេ តែ​មិន​ទាន់​មាន​បញ្ជា​ពី ឯកឧត្តម​អភិបាលខេត្ត​តាកែវ ដូច្នេះ​លោក​ក៏​មិន​ហ៊ាន​ចែកជូន​ដែរ​។​ ​ជុំវិញ​ករណី​ខាងលើ អ្នក​យក​ព័ត៏មាន​យើង​មិន​ទាន់​សុំ​ការបំភ្លឺ​ពី លោក អ៊ូច​ភា អភិបាលខេត្ត​តាកែវ​បាន​ទេ​ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នកទទួល​៕ ​ អានបន្ត

Wed,05 June 2019 (Time 08:39 PM)
ដោយ សម្លេងខ្មែរពិត

ជនដៃដល់​ដែល​រំលោភ និង​សម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​នគរបាល​ចាប់ខ្លួន​ហើយ​
​នៅពេល​នេះ​កម្លាំង​នគរបាល បាន​ចាប់ខ្លួន​ជនដៃដល់​ដែល​សម្លាប់​ក្មេង ២​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ហើយ​។ ជនដៃដល់​ត្រូវបាន​ចាប់ខ្លួន​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង​និង​កំពុង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​។​ ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​បង្កឡើង​ដោយ​ជនល្មើស​ចាប់រំលោភ​កុមារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី និង​កុមារ​ជា​ប្អូន​អាយុ​២​ឆ្នាំ​កន្លះ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយគ្នា​។​ ​ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ផ្ទះ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវបាន​ក្រុមគ្រួសារ​ព្យាយាម​ដឹក មក​សង្គ្រោះ​រហូតដល់​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយសង្គ្រោះ​ជីវិត និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅលើ​រថយន្ត​វេលា​ម៉ោង ៨​យប់​ថ្ងៃ​ដដែល​នោះ​។ កុមារា​រងគ្រោះ​មាន​ឈ្មោះ ផា សុខលី អាយុ​២​ឆ្នាំ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័ក្ខ អាយុ​១០​ឆ្នាំ​។​ អានបន្ត

Sat,04 May 2019 (Time 07:30 AM)
ដោយ សម្លេងខ្មែរពិត

គំនរសំរាមជះក្លិនអសោច ប៉ះពាល់សុខភាព បរិស្ថាន នៅផ្លូវ៥១២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ព្រោះក្រុមហ៊ុនស៊ិនទ្រី មិនមកយកជាង១សប្តាហ៍ហើយ
នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្បែរគំនរសំរាម បានឲ្យ ថ្មីពិត ដឹងថា ជាង១សប្តាហ៍ហើយ មកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនប្រមូលសំរាម មិនទាន់មកប្រមូលសំរាមឡើយ ដែលជាហេតុធ្វើឲ្យសំរាមក្លាយជាស្អុយរលួយ ជះក្លិនអសោច ពិបាករស់នៅ បង្កើតឲ្យមានសត្វរុយជាច្រើន ខូចសុខភាព ប៉ះពាល់បរិស្ថាន អនាម័យ និង សោភ័ណ្ឌភាព ទីក្រុងភ្នំពេញដ៏ស្រស់ផូរផង់ផងដែរ។ ពួកគាត់បានឲ្យដឹងបន្ថែមទៀតថា មួយរយៈនេះ ក្រុមហ៊ុនសំរាម មិនបានមកប្រមូលសំរាមឲ្យបានញឹកញាប់ទេ ទោះបីថ្លៃសេវាកម្មសំរាមត្រូវបានតម្លើងក៏ដោយ។ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរ សង្កាត់ ខណ្ឌចំការមន ជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនប្រមូលសំរាមឲ្យចាត់បុគ្គលិក ចុះប្រមូលសំរាមឲ្យបានញឹកញាប់ ទៀងទាត់ផងដែរ៕ អានបន្ត

Sat,04 May 2019 (Time 07:30 AM)
ដោយ ខ្មែរឦសាន

​ចាប់ខ្លួន​មន្ដ្រី​យោធា​ផ្កាយ​១ ឃួន សុវណ្ណ និង​ប្រពន្ធ​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បោក​លុយ​ប្រជាពលរដ្ឋ រាប់​ម៉ឺន​ដុល្លារ ថ្លៃ​រត់ការ​ឲ្យចូល​បម្រើ​ការងាររ​ដ្ឋ​
(​ភ្នំពេញ​)៖ លោក ឃួន សុវណ្ណ ជា​មន្ដ្រី​យោធា​ពាក់​សក្តិ ផ្កាយ​១ មាន​តួនាទី​ជា​នាយករង អធិការដ្ឋាន នៃ​អគ្គបញ្ជាការ និ​និង​ប្រពន្ធ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់ខ្លួន​បាន​ហើយ យោងតាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រស់​នៅក្នុង​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដោយ​ប្ដឹង​ចោទប្រកាន់​បោកប្រាស់​លុយ​រាប់​ម៉ឺន​ដុល្លារ ថ្លៃ​រត់ការ​ចូល​បម្រើកា​រងារ​រដ្ឋ​បាន​ជា​ដូចជា ទាហាន ប៉ូលីស និង​គ្រូ​បង្រៀន​ជាដើម​។​ ​មន្ដ្រី​អាវុធហត្ថ​ជាន់​ខ្ពស់​លើ​ផ្ទៃ​ប្រទេស បាន​ថ្លែង​ប្រាប់​សារព័ត៌មាន នៅ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា លោក​ឧត្តមសេនីយ៍ត្រី ឃួន សុវណ្ណ និង​ភរិយា ឈ្មោះ ទ្រី ណាត ជា​មន្ដ្រី​នគរបាល​ជាន់ខ្ពស់ នៅ​ក្រសួង​មហាផ្ទៃ ត្រូវបាន​ឃាត់ខ្លួន និង​កំពុង​ធ្វើ​ការសួរនាំ ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។​ ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បានបញ្ជាក់​ថា ចង់​ចូល​ទាហាន police PM គ្រូបង្រៀន អស់​ម្នាក់ 6500$! ប្រជាពលរដ្ឋ​ចំនួន ១៨ នាក់ ត្រូវបាន​លោក​ផ្កាយ ១ ឃួន សុវណ្ណ នាយករង​អធិការកិច្ច​អគ្គបញ្ជាការ បោកប្រាស់​អស់​លុុយ​ខ្ទង់ ១០០.០០០ ដុល្លារ ។ ព្រាយ​ញី​ឈ្មោល ២​ក្បាល​នេះ កំពុងតែ​ធ្វើ​ព្យុះ​ភ្លៀង​ពេញ​ផ្ទៃ​ប្រទេស​ហើយ ដោយ​ដើរ​លួងលោម​បោកប្រាស់ ពលរដ្ឋ​នៅ​ខេត្ត​ឆ្ងាយៗ​ដាច់ស្រយាល ដោយ​យក​រូបភាព អា​ព្រាយ​ខាង​ប្រុស ជា​ឯកឧត្តម ផ្កាយ​១ កាន់​ខាង​រើស​ទ័ព​ចូល​បំរើ​ការងារ ចំណែក​នាង​ព្រាយ​ខាង​ស្រី ដើរតួរ​ជា​ជំទាវ ផ្កាយ​៣ (​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​) និង​ថា​ជា​ខ្សែ​ថ្នាក់​កំពូល រើស​ទ័ព រើស​ប៉ូលីស រើស​គ្រូ គឺ​នាង​នេះ អាច​សុំ​បាន​ទាំងអស់ ឲ្យ តែ​ឲ​លុយ​វា​មក វា​ជួយ​បាន​ទាំងអស់​។​ ​មុន​និង​ឈាន​ទៅ​ការបោក​លុយ​បានជា​ប្រពន្ធ័ ក្នុងភូមិ​បាណក់ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ៖ ២​ក្បាល​នេះ វា​ដើរតួរ​ជា​មនុស្ស​ធ​ម៍ ចែក​អំណោយ ជា​អាយកូម​វិទ្យុរ​ទាក់ទង ឲ្យ ប្រជា​ការពារ ១​គ្រឿង ២០​ដុល្លារ ចំនួន ៥​គ្រឿង និង​ចែក​ខោអាវ ឲ​ប្រជា​ការពារ ១​កំ​ផ្លេរ​២០​ដុល្លារ​ចំនួន ៨​កំ​ផ្លេរ ហើយ​និង​ការ​យក​រូបមន្ត ចុះសួរសុខទុក្ខ ចែក​អំណោយ ដល់​ចាស់ៗ​ក្រីក្រ ឲ​អ្នក​ភូមិ​ឃើញថា​២​ក្បាល​វា​នេះ ជា​មនុស្ស​ល្អ ជា​អ្នកធំ មាន​លុយ មុខមាត់​ពិតៗ ព្រោះ​ទូរ​សព្ទ័ ២​នាក់​នេះ មាន​រូបថត សុំ selfie ជាមួយ​ថ្នាក់ដឹកនាំ​ទាំងអស់​។​ ​មាន ប្រជាពលរដ្ឋ​ចំនួន ១៨​នាក់​បាន​ឡើង​មក​ដាក់ ពាក្យបណ្តឹង​ទៅ កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​ហើយ​ដែរ សូម​ប្តឹង​ឈ្មោះ ឃួន សុវណ្ណ មាន​មុខរបរ​ជា​មន្ត្រី​យោធា ពាក់​ផ្កាយ​១ នាយករង​អធិការកិច្ច អគ្គបញ្ជាការ , និង ប្រជាពលរដ្ឋ ១​ក្រុម​ទៀត ចំនួន ជាង ២០​នាក់ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ឈ្មោះ ទ្រី ណាត់ រួចរាល់​ផងដែរ ។​ ​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​ដែរ ខ្ញុំ​សូម​សំណូមពរ ឲ​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ស្រុក​ជិត ឆ្ងាយ​ក្តី សូម​កុំ​ចាញ់បោក​ការឃោសនា​របស់​ក្រុម​ទុច្ចរឹក គឺ​បច្ចុប្បន្ន​នេះ​ក្រោម​ការដឹកនាំ កំណែទម្រង់​សុីជម្រៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​គ្មាន​ការ​ស៊ក​ប៉ាន់ យកលុយ ពី​បេក្ខជន ចូល​ធ្វើ​មន្ត្រីរាជការ ដោយ​មិន​មាន​ការប្រលង ជ្រើសរើស​ទៅតាម​ក្រប​ខណ្ឌ័​របស់​មន្ត្រីរាជកា​រ​នោះឡើយ ហើយក៏​ផ្តើមចេញ​ពី​សមត្ថភាព គ្មាន​ខ្សែ បក្សពួក ដូច​ការលើក​ឡើង​របស់​ក្រុម​ជន​ឆបោក​នោះដែរ ។​ ​បើ​មាន​ករណី ឆបោក​ដូច​រូបភាព​ខាងលើ ពលរដ្ឋ​ត្រូវ​ប្តឹង​ទៅ​អាជ្ញាធ័រ​មូលដ្ឋាន​នៅ​ក្បែ​ផ្ទះ និង​អាច​ដាក់ពាក្យ​ទៅ ស្ថាបន័​ប្រឆាំង​អំពើពុករលួយ ជាដើម​។​ល​។ ឬ​តាមរយះ​លេខ ប៉ូលីស​ក្រុង 012 999 999 /២៤​ម៉ោង ក្នុង​ការបំរើ​ពលរដ្ឋ ។​ ​យោងតាម​របាយការណ៍​បានបញ្ជាក់​ថា ទទួល​បាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ខ្លះ​ចាញ់បោក​ចាប់ពី​១៥០០​ដុល្លារ រហូតដល់​ជាង​៦០០០​ដុល្លារ ទៅលើ​បុគ្គល​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ដើម្បី​ឲ្យ​ពួកគេ​រត់​ការនាំ​កូនចៅ​របស់​ខ្លួន​ឲ្យចូល​ធ្វើ​ជា​នគរបាល ជា​ទាហាន ជា​អាវុធហត្ថ និង​គ្រូ​បង្រៀន​ជាដើម​។ បើទោះបី​ទំហំ​ទឹកប្រាក់​មិនទាន់​អាច​បញ្ជាក់​ពិតប្រាកដ ប៉ុន្ដែ​ចន្លោះ​ពី​១០ ទៅ​២០​ម៉ឺន​ដុល្លារ ដែល​ពួកគេ​បាន​បោកប្រាស់​ពី​ប្រជាពលរដ្ឋ​។​ ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ខេត្ត​កំពង់ធំ បានឲ្យដឹងថា មូលហេតុ​ដែល​នាំឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ធ្លាក់​ខ្លួន​ក្នុង​អំពើ​ឆបោក​ដោយសារ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពួក​គេ ធ្លាប់​បាន​ចុះ​ចែក​អំណោយ​ជូន​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ជាច្រើនលើក រហូត​ធ្វើឲ្យ​ពួកគាត់​ជឿទុកចិត្ត ទើប​មក​ពឹងពាក់​យ៉ាង​ដូច្នេះ​។​ ​តាម​ព័ត៌មាន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ ខ្លះ​បាន​លក់​គោ​ក្របី និង​ដីស្រែ​ចំការ ដើម្បី​យក​លុយ​ទៅ​ឲ្យ​ពួកគេ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ រត់​ការ​ចូល​បម្រើការ​ងារ​រដ្ឋ ប៉ុន្ដែ​នៅ​ទីបំផុត​ម្នាក់ៗ មិន​ទទួលបាន​លទ្ធផល​នោះឡើយ​៕​ អានបន្ត

Sat,04 May 2019 (Time 07:30 AM)
ដោយ សម្លេងខ្មែរពិត

«​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​» អំពាវនាវ សប្បុរសជន​ជាតិ អន្តរជាតិ និង ដៃគូរ​អភិវឌ្ឍន៍​នានា មេត្តា​ចូលរួម​សហការ និង ជួយឧ​ប​ត្ត​ម្ភ គាំទ្រ ដើម្បី​ធ្វើ​សកម្មភាព មនុស្សធម៌​
យើងខ្ញុំ​ជា ស្ថាបនិក និង សមាជិក សូម​ចូលរួម​អបអរសាទរ ដែល «​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​» ដឹកនាំ​ដោយ លោកស្រី​មេធាវី តាំង ស៊ីន​ហុង ត្រូវបាន​ចុះបញ្ជី និង​អនុញ្ញាតិឲ្យ​ធ្វើ​សកម្មភា​ព​ជា​ផ្លូវការ ដោយ ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ​តទៅ​។​ ​យើងខ្ញុំ សូម​អំពាវនាវ​ដល់ សប្បុរសជន​ជាតិ អន្តរជាតិ និង ដៃគូរ​អភិវឌ្ឍន៍​នានា មេត្តា​ចូលរួម​សហការ និង ជួយឧ​ប​ត្ត​ម្ភ គាំទ្រ​ជា សម្ភារ ថវិការ ជំនួយ​បច្ចេកទេស មក​សមាគម​យើងខ្ញុំ ដើម្បី​ធ្វើ​សកម្មភាព មនុស្សធម៌ ជួយ​ដល់​ជនក្រីក្រ ងាយ​រងគ្រោះ និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង ឲ្យ​កាន់តែ​រីកចម្រើន​។​ ​សូម​ទំនាក់ទំនង​មក សមាគម​យើងខ្ញុំ តាម ផេក​ហ្វេស​ប៊ុ​កនេះ ឬ​តាមរយ​៖ 012 25 38 87 ។​ អានបន្ត

Thu,28 March 2019 (Time 07:35 PM)
ដោយ សម្លេងខ្មែរពិត

​ឃាត់ខ្លួន​០៨​នាក់​ហើយ ករណី​បាញ់សម្លាប់​បុរស​រង​ការ​ចោទ​ថា​ជា​ចោរលួច​រថយន្ត តែ​មិន​ទាន់​ចាប់​បាន​ប៉ូលីស​ដែល​ជា​កូន ឧកញ៉ា ជឹម​សុខ ទោះបី​សម្តេច​តេជោព្រ​មាន​ម្សិល​មិញ​
(​ព្រៃវែង​)៖ ដំណើររឿង​កូន​លោក​ឧកញ៉ា ជឹម សុខ ក្មួយ បូក​រួម​ទាំង​មេ​ប៉ុស្តិ៍​កំពង់​សឹង និង​បក្ខពួក​មួយចំនួន ដែល​បាន​ដេញ​ស្ទាក់​បាញ់សម្លាប់​បុរស​ម្នាក់ យ៉ាង​ព្រៃផ្សៃ និង​របួស​ម្នាក់ នៅ​ស្រុក​បាភ្នំ ដោយ​ចោទ​ថា​ចោរលួច​ឡាន​នោះ​គិត​មកដល់​ថ្ងៃ​ទី​២៦ ខែ​មីនា​ឆ្នាំ​២០១៩​ម្សិលមិញ ការស្រាវជ្រាវ​ឈានដល់​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​រហូតដល់​៨​នាក់​។​ ​ក្នុងនោះ រួម​មាន​ម្ចាស់​ឡាន ដែល​ផ្ដល់​ព័ត៌មាន​កុហក់ថា ចោរលួច អ្នកប្ដឹង អ្នក​ទទួល​បណ្ដឹង អ្នករួមដំណើរ អ្នក​ដឹកនាំ​កំលាំង បូក​រួម​ទាំង​ជនដៃដល់​ម្នាក់ ខណៈ​ក្មាន់កាំភ្លើង​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន ជា​កូន​លោក​ឧកញ៉ា ជឹម សុខ ។​ ​យោងតាម​ប្រភព​ច្បាស់ការ​បាន​លួច​បង្ហើប​អោយដឹងថា​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៨​នាក់ មាន​ដល់​ទៅ​៣​ក្រុម​។ ក្រុមទី​១​គឺ​ភាគី​ម្ចាស់​ឡាន​អ្នកលក់​។​ក្រុមទី​២ ជា​ដៃជើង​បក្ខពួក​មេការ​លោក​ឧកញ៉ា​ជឹម សុខ និង​ក្រុម​ទី​៣​សុទ្ធតែ​ជា​សមត្ថកិច្ច នគរបាល​ខេត្ត​ព្រៃវែង ។​ ​យោង​តាម​ឯកសារ​មួយចំនួន​ដែល​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បានឲ្យដឹងថា ជន​ដែល​ត្រូវ​ឃាត់ខ្លួន​រួមមាន​៖ ​ទី​០១​ឈ្មោះ សេង ឈិន ជា​ម្ចាស់​បណ្ដឹង​ផ្ដល់​ព័ត៌មាន​មក​ឈ្មោះ ផាន់ សុ​ឌី ឲ្យជួយ​ចាប់ចោរ​លួច​ឡានទី​០២​ឈ្មោះ ឈុន ឡាយ អ្នករួមដំណើរ​។​ ​ទី​០៣​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​។​ដែល​ជួល​រថយន្ត​នោះ ឲ្យទៅ​ជនជាតិ​ចិន សម្រាប់​ជិៈ និង​ជា​ម្ចាស់​ដើម​។​ ​ទី​៤​ឈ្មោះ វ៉ែន ប៊ុន​សារៈ អ្នករួមដំណើរ​។​ ​ទី​៥ លោក​អនុសេនីយ៍ឯក ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​កំពង់​សឹង ជា​អ្នកដឹកនាំ​កម្លាំង​និង​ផ្ដល់​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស​។​ ​ទី​៦​ឈ្មោះ អ៊ូ ប៊ុត​ទី​ឃី​យ៉ាត់ ជា​មេការ​បេន​ទួល​ខ្លូត របស់​លោក​ឧកញ៉ា ជឹម សុខ​។​ ​ទី​៧​អនុសេនីយ៍ទោ ជឹម វិន មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ត្រូវជា​ក្មួយ​លោក​ឧកញ៉ា ជឹម សុខ និង​ជា​ជនដៃដល់​។​ ​ទី​៨ ភាព ផានី ជា​ពលរដ្ឋ​ដែល​ផ្ដល់​ព័ត៌មាន​មក​ប៉ុស្តិ៍​ថា ចោរលួច​ឡាន​។​ ​ដោយឡែក​ក្មាន់កាំភ្លើង​ឈ្មោះ ជឹម រតនះ ប្រធាន​ផ្នែក​អន្តោរ​ប្រវេសន៍​ស្រុក​ព្រះស្ដេច ត្រូវជា​កូន​ប្រុស​លោក​ឧកញ៉ា ជឹម សុខ កំពុង​រត់គេចខ្លួន​។​ ​បើ​តាម​ប្រភព បាន​លួច​បង្ហើប​ថា ជន​ពាក់ព័ន្ធ អាច​នឹង​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ទៀត គឺ​មិន​ទាន់​អស់​ទេ ។ ខណៈ​សមត្ថកិច្ច​បាន​រៀបចំ​ឯកសារ ទៅ​ព្រះរាជអាជ្ញា ដើម្បី​សុំ​គោល​ការឃាត់​បន្ត​។​ ​សូម​រំលឹក​ថា​៖​ករណី​ឃាតកម្ម​បាញ់សម្លាប់ ជនរងគ្រោះ​ដោយ​ចោទ​ថា​ចោរ​លួច​ឡាន​។​ ​អ្នកស្លាប់​ឈ្មោះ ម៉ន រ៉ាវុធ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ម៉ៅការ​សំណង់ មាន​ស្រុកកំណើត​នៅ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​អ្នករួមដំណើរ​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួសស្រាល​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃទី​២៣ ខែ​មីនា​ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជយ័ ស្រុក​បាភ្នំ ខេត្តព្រៃវែង​ដោយ​សមត្ថកិច្ច ស្ទាក់​បាញ់សម្លាប់​ជនរងគ្រោះ ព្រោះ​ច្រឡំ​ថា ជា​ចោរ​លួច​រថយន្ត ។ ទាំង​ដែល​ជនរងគ្រោះ គ្នា​គ្មាន​អាវុធ​ក្នុង​ដៃ ថែម ទាំង​បាន​លើកដៃ​សំពះ​កុំ​បាញ់​ទុក្ខ​ជីវិត​ខ្ញុំ​ផង​។​ ​ប៉ុន្តែ​ជនដៃដល់​នៅតែ​បាញ់ស្រោច​មិន​ឈប់ រហូត​ស្លាប់​ម្នាក់​ក្នុង​ថ្លុកឈាម​និង​របួស​ម្នាក់​។​ ​ដើមចម​ដំបូង​៖ ម្ដាយ​ជនរងគ្រោះ​ដែល​ត្រូវបាន​គេ​បាញ់​ស្លាប់ បាន​អះអាង​ថា​! កូន​គាត់​បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ។​ ​ដោយ​បង់​រំ​លោះ នៅ​ខ្វះ​លុយ ៣,០០០​ដុល្លារ​ទៀត​។ ​ហើយ​ម្ចាស់​ដើម​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​។​ ​បាន​ជួល​រថយន្ត​នោះ ឲ្យទៅ​ជនជាតិ​ចិន សម្រាប់​ជិៈ​។​ ​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ម៉ន រ៉ាវុធ ដឹងថា រថយន្ត​ខ្លួន ត្រូវ​ម្ចាស់​ដើម​យកទៅ​ជួល​ឲ្យ​ចិន​។ ​ទើប​ខ្លួន​ស្កាត់​ទៅ​យក​រថយន្ត​នោះ ពី​ជនជាតិ​ចិន​ទាំង​ទទឹងទិស​។ រួច​បើក​ពី​ភ្នំពេញ រត់គេច​មក ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន ។​ទន្ទឹមនឹងនោះ ឈ្មោះ ផាន់ សុ​ឌី គិត​ថា​ទិញ​រថយន្ត​ឲ្យ​លុយ​មិន​ទាន់​គ្រប់​ផង​។ ​ហើយ​ទៅ​យក​រថយន្ត ពី​អតិថិជន​អ្នក​ជួល​បែប​នោះ​ទៀត​។ និង​មានបំណង គេច ទើប​ខ្លួន​ស្រាវជ្រាវ​តាម​GPS បើកឡាន​តាម​ពីក្រោយ និង​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច ដោយ​បំភ្លៃ​ថា ចោរលួច​រថយន្ត​ខ្ញុំ​ហើយ​។​ ​ជាមួយគ្នា​នោះ សមត្ថកិច្ច​PM​បាន​បើករថយន្ត​ដេញ​តាម ពីក្រោយ​តាំងពី​ចំណុច​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ ។ រថយន្ត​ក៏​បាន បត់​កាច់​តាម​ផ្សារ​អ្នក​លឿង ហើយ​បត់​ស្តាំ​មក​តាម​ផ្លូវជាតិ​លេខ​១១ ឆ្ពោះ​ទៅ​ទី​រួម​ខេត្តព្រៃវែង​។ លុះ​មក​ដល់​កន្លែង​ផ្លូវបត់​កែង​ទៅ​ផ្សារ ស្នេហ៍ ស្រុក​បាភ្នំ រថយន្ត​នោះ​បាន​បើក​បត់​សំដៅ​ទៅ​ស្រុក​បាភ្នំ​តែម្តង​។​ខណៈ​សមត្ថកិច្ច ប៉េអឹម​តាម​ពីក្រោយ រួច​បោះដៃ​ឲ្យ នគរបាល​ប៉ុស្តិ៍​កំពង់​សឹង ស្រុក​ព្រះស្ដេច ។​ដែល​មាន​គ្នា​បី​បួន​នាក់ បើករថយន្ត​ចេញ​មក​ស្ទាក់ នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជយ័ ស្រុក​បាភ្នំ ដែល​ជា​កន្លែងកើតហេតុ​។​ ​ពេល​ជនរងគ្រោះ បាន​បើករថយន្ត​មិន​ព្រម​ឈប់ ទើប​ប៉ូលិស​វ័យក្មេង​ឈ្មោះ ជឹម រតនៈ និង​ឈ្មោះ ជឹម វិន ដក​កាំភ្លើង​សម្រុក​បាញ់ស្រោច មក​លើ​ជនរងគ្រោះ ដោយ​គ្មាន​ប្រណី​ដៃ បើទោះបីជា​ជនរងគ្រោះ គ្នា​លើក​ដៃ​សំពះ សុំ​ជីវិត ក៏​នៅតែ​បាញ់​មិន​ឈប់ ខណៈ​ឈ្មោះ ជា ឡា​ឌី​ន មេ​ប៉ុស្តិ៍​ក៏​មិន​ឃាត់​ទៀត​។​បណ្ដាលឲ្យ​ឈ្មោះ ម៉ន រ៉ាវុធ អ្នក​ទិញ​រថយន្ត និង​ជា​អ្នកបើកបរ ស្លាប់​ក្នុង​រថយន្ត រួច​ហើយ​ទើប​បញ្ជូន​សព​ទៅ​ព្យាបាល​។​ដោយឡែក​អ្នករួមដំណើរ ឈ្មោះ វ៉ាន ខេមរិន បាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​នគរបាល​ឃាត់​ខ្លួន​មក​សួរនាំ​។​ ​ក្រោយ​បាញ់សម្លាប់​ជនរងគ្រោះ​រួច​មក !​លោក ព្រុំ សន្ធរ ស្នងការ​ខេត្ត​ព្រៃវែង​បាន​ធ្វើ​របាយការណ៍​ថា​! ជា​រឿង​ជ្រុលដៃ​បាញ់​ចោរលួច​ឡាន ព្រោះ​ពួកគេ​ព្យាយាម បើក​បុក​ប៉ូលិស និង​ផ្អែកលើ​ពាក្យបណ្ដឹង​បូក​រួម​ទាំង​អ្នកប្ដឹង​តាម​ពីក្រោយ​។​ ​ប៉ុន្តែ​សាច់រឿង​ពិត​បានដឹង​ដល់​ថ្នាក់ដឹកនាំ​កំពូល​ទើប សម្តេច​តេជោ ហ៊ុន សែន និង សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​តាម​ចាប់​ជនដៃដល់ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ កុំឲ្យ​ស្លាប់​ដោយ​ឥតន័យ​ខូច​ឈ្មោះថា ជា​ចោរ​លួច​ឡាន​ដូច​ការចោទប្រកាន់​៕ អានបន្ត

Thu,28 March 2019 (Time 07:34 PM)
ដោយ សម្លេងខ្មែរពិត

សម្តេច​ក្រឡាហោម សខេង បញ្ចេញ​ការពិត ករណី​នគរបាល​២​រូប បាញ់សម្លាប់​បុរស​ម្នាក់​រង​ការ​ចោទថា​ជា​ចោរ​
ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ អំពី​លទ្ធផល​ដែល​សមត្ថកិច្ច​គ្រប់​ផ្នែក​បាន​ស៊ើបអង្កេត និង ចាត់វិធានការ​តាម​នីតិវិធី លើ​ករណី​ផ្ទុះអាវុធ កាលពី​ម៉ោង​២៣:០០​នាទី​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​គោក​សណ្ដែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ដែល​បណ្តាលឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ មាន​ដូចតទៅ​៖ ១- អំពី​ដើមចម​នៃ​បញ្ហា​៖ ជនរងគ្រោះ​ឈ្មោះ យ៉​ន រ៉ាវុទ្ធ (​ជា​ម្ចាស់​រថយន្ត​) បាន​យក​ប្រាក់ ៣០០០​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ឈ្មោះ សេង ឈិន ទៅ លស់​យក​រថយន្ត​របស់ខ្លួន ដែល បាន​បញ្ចាំ រួច​យក​រថយន្ត​នោះ មក​រកស៊ី​ជាមួយ​គ្នា ដោយ​ជួល​អោយ​ជនជាតិ​ចិន បាន​រយៈពេល​៣​ខែ ហើយ​ក្នុង ១​ខែ ទទួលបាន​៤៥០​ដុល្លារ​សហរដ្ឋអាមេរិក (​ចែក​គ្នា​បាន​២២៥$​ម្នាក់​) ។ លុះដល់​ថ្ងៃ​កើតហេតុ ដោយសារ រថយន្ត​នោះ​ខូច និង​ដោយ​មាន​ការខ្វែងគំនិត​គ្នា ជនរងគ្រោះ បាន​យក​រថយន្ត​នោះ មក​ជួសជុល ដែលជា​មូលហេតុ បណ្តាល​អោយ ឈ្មោះ សេង ឈិន ចោទថា ជា​ករណី​លួច​ឡាន និង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​។​ ២- អំពី​ការ​ពិនិត្យ​កន្លែងកើតហេតុ​៖ មានការ​បាញ់​ដោយ​កាំភ្លើង​ចំនួន​១០​គ្រាប់ ដោយ​ឈ្មោះ ជឹម រតនៈ (​ជា​នាយ​ផ្នែក​អន្តោប្រវេសន៍ ស្រុក​ព្រះស្តេច​) និង​ឈ្មោះ ជឹម វិន​(​ជា​មន្ត្រី​ប៉ុស្តិ៍​កំពង់​សឹង្ហ​) ដោយ​ក្នុង​នោះ​គ្រាប់កាំភ្លើង​៥ គ្រាប់​បាន​ចំ​ទៅលើ​ជនរងគ្រោះ បណ្តាលអោយ​ស្លាប់​។​ ​ដោយ​យោង​លើ អង្គហេតុ​ខាងលើនេះ សមត្ថកិច្ច​បាន​ចាត់វិធានការ​តាម​នីតិវិធី​ដូចខាងក្រោម​៖ - បញ្ជូន​ឈ្មោះ ជឹម រតនៈ និង​ឈ្មោះ ជឹម វិន ដែល​ជា​អ្នកបាញ់​ទៅ​តុលាការ ពីបទ ផ្ទុះអាវុធ ​បណ្តាលអោយ​ស្លាប់​មនុស្ស​។​ - បញ្ជូន ឈ្មោះ សេង ឈិន និង​មិត្តភក្តិ​ចំនួន ២​នាក់​ទៀត ទៅ​តុលាការ ដោយ ចោទ​ពី​បទ ផ្តល់​សក្ខីកម្ម មិន​ពិត​។​ - ដាក់ពិន័យ​កងកម្លាំង​នគរបាល​លើ​មេ​ប៉ុស្តិ៍​ជា ឡា​ឌី​ន ដែល​ដឹកនាំ​កម្លាំង​ដោយ​អត្តនោម័ត ក្រោមរូបភាព​ដក​មុខ​តំណែង​ពី​មេ​ប៉ុស្តិ៍ ដើម្បី​ស្រាវជ្រាវ​បន្ត​។ - ដោយឡែក មនុស្ស​ចំនួន ៤ នាក់ ដែល​រួមមាន អ្នក​រួម​ដំណើរ​ជាមួយ​ជនរងគ្រោះ អ្នក​បើក​ឡាន​អោយ​ជន​ដែល​ផ្ទុះអាវុធ និង​មនុស្ស​២​នាក់​ដែល​រួម​ដំណើរ ជាមួយ​អ្នក​ដើមបណ្តឹង សមត្ថកិច្ច​បាន ដោះលែង ដោយ​ធ្វើ​កិច្ចសន្យា អោយ​ត្រលប់​មក​ធ្វើ​ជា​សាក្សី វិញ ពេលណា​ដែល​សមត្ថកិច្ច​ត្រូវការ​។​ ​ចំពោះ​វិធានការ និង​ដំណោះស្រាយ​ជា​បន្ត​ទៀត គឺជា​សមត្ថកិច្ច​របស់​ព្រះរាជអាជ្ញា និង​សាលាដំបូង ខេត្ត​ព្រៃវែង ដើម្បី​បើក​សវន​ការផ្តន្ទាទោស​ជនល្មើស​ទាំង​នោះ​តាម​ច្បាប់ ជា​ធរមាន​។​ ​ទីបញ្ចប់ សម្តេច​ក្រឡាហោម ស ខេង សង្ឃឹមថា សេចក្តីសម្រេច​របស់​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ជូន​គ្រួសារ​សព​ក៏ដូចជា​ក្រុមគ្រួសារ​ដែល​មាន​ការពាក់ព័ន្ធ និង​ជូន​សង្គមជាតិ​យើង​ទាំងមូល ។ នេះ​បើ​តាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​សម្តេច​៕ អានបន្ត

Tue,26 March 2019 (Time 08:24 PM)
ដោយ សម្លេងខ្មែរពិត

សម្តេច​តេជោ ហ៊ុន សែន​៖ កុំ​យក​ឋានៈ តួនាទី ទៅ​បិទបាំង​ការពារ​អំពើ​អាក្រក់​របស់​កូន បើ​ស្រឡាញ់​កូន​ពេក មិន​អោយ​កូន​មក​តាម​ច្បាប់ ឪ​នឹង​អស់​ស័ក្តិ ថែម​ទាំង​បណ្តេញចេញ​ក្រប​ខណ្ឌ​
ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ក្នុងពេលដែល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ព្រឹក​មិញ​នេះ សម្តេច​តេជោ បាន​មានប្រសាសន៍​អំពី​ករណី​កូន​មេ​ប៉េអឹម​ខេត្តក្រចេះ បាន​ដក​កាំភ្លើង​ភ្ជង់​គេ និង​កូន​មន្ត្រី​ប៉ូលីស ដែល​បាន​ចូលរួម​ក្នុង​អំពើ​បាញ់ប្រហារ​សម្លាប់​មនុស្ស​។​ ​សម្តេច​តេជោ​បាន​បង្ហើប​អោយដឹងថា ថ្មី​នេះ​មានកូន​ប៉េអឹម​ខេត្តក្រចេះ​ម្នាក់​បាន​ដក​កាំភ្លើង​ភ្ជង់​គេ​នៅ​ខេត្ត​កំពង់ចាម ហើយ​បាន​គេចខ្លួន​មិន​មក​តាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​។ សម្តេច​តេជោ​សួរថា “​តើ​កូន​បាន​កាំភ្លើង​មកពីណា​? តើ​វា​មាន​សិទ្ឋិ​កាន់​កាំភ្លើង​ទេ​? បើ​ស្រឡាញ់​កូន​ពេក មិន​អោយ​កូន​មក​តាម​ច្បាប់ អ្នកនឹង​អស់​ស័ក្តិ ហើយ​បណ្តេញចោល​”​។​ ​មាន​ករណី​បាញ់​សម្លាប់​មនុស្ស​មួយ​ទៀត​ដោយ​មនុស្ស​២​នាក់ ដែល​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ គឺ​នៅសល់​ម្នាក់​ទៀត​កំពុង​គេចខ្លួន​។ ប្រតិបត្តិការ​ប្រដាប់អាវុធ (​ការពារ​ខ្លួន​) កាត់ក្តី​ដោយ​យក​អាវុធ​បាញ់​សម្លាប់​មនុស្ស គឺ​មិនមែន​ជា​អំពើ​ល្អ​ទេ​។ នៅពេល​ដែល​ចាប់ខ្លួន​ជនសង្ស័យ​បាន​ហើយ គ្នា​បាន​លើកដៃ​សំពះអង្វ​រហើយ ហើយ​ក៏​គ្មាន​អាវុធ​នឹង​ខ្លួន​ទៀត គឺ​ត្រូវបាន​ជន​២​នាក់​បាញ់​សម្លាប់​ជា​ច្រើន​គ្រាប់ ដែល​ក្នុងនោះ​ក៏​មាន​កូន​មេប៉ូលីស​ចូលរួម​ដែរ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់ៗ​ថា “​គឺ​ត្រូវតែ​តាម​រក​កូន​អោយ​ឃើញ បើ​មិន​អញ្ចឹងទេ គឺ​ទៅ​ទាំង​មេប៉ូលីស​”​។​ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍រំឮ​ក​ច្បាស់ៗ​ថា “​មិន​ថា​អ្នក​ឯង​មាន​អំណាច​ប៉ុណ្ណា ធាតុ​ជា​មនុស្ស​ត្រូវ​មាន​គុណ​ធ​ម៍ និង​សី​លធ​ម៍​ក្នុង​ខ្លួន​។​ ​សូមបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ចំណុច​ភូមិ​គោក​សណ្តែក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយ​គេ​បាន​ឃើញ​កម្លាំង​នគរបាល និង​អាវុធហត្ថ​ជាច្រើន​នាក់ បាន​ដេញ​តាម​រថយន្ត​មួយ គ្រឿង​ម៉ាក​ព្រូស​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-2679​។ ការដេញ​តាម​រថយន្ត​មួយ​គ្រឿង​នេះ ត្រូវបាន​សមត្ថកិច្ច​ប្រាប់ថា ជា​ជនសង្ស័យ​ក្នុង​អំពើ​លួច​រថយន្ត​ចេញពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រៃវែង ហើយ​ត្រូវបាន​ម្ចាស់​រថយន្ត​ប្តឹង​មក​សមត្ថកិច្ច ស្រុក​ព្រះស្តេច ក្រោយ​ពិនិត្យឃើញ​តាម​ប្រព័ន្ធ GPS​។​ ​ផ្តើមចេញ​ពី​ករណី​នេះ ទើប​កម្លាំង​នគរបាល​ស្រុក​ព្រះស្តេច រួម​ជាមួយ​កម្លាំង​អាវុធហត្ថ​ផង​ដែរ​នោះ បាន​ដេញ​រហូត​យក​រថយន្ត​មួយ​គ្រឿង​ទៅ​ពាំ​ង ហើយ​ក៏​ផ្ទុះ​អាវុធ​ទៅលើ​ជនសង្ស័យ​ទាំង​២​នាក់ ដែល​កំពុង​នៅ​ខាងក្នុង​រហូតដល់​ស្លាប់​ម្នាក់ និង​របួស​ម្នាក់​។​ ​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ វុ​ធ ភេទ​ប្រុស និង​ម្នាក់​ទៀត​ឈ្មោះ វ៉ាន ខេមរិន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ឈើកាច់ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង រង​របួស​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​ ​បើ​តាម​ម្ដាយ​របស់​ឈ្មោះ វ៉ាន ខេមរិន បាន​ប្រាប់​អ្នកព័ត៌មាន​យើង​ថា កូន​គាត់​មិនមែន​ជា​ចោរ លួច​រថយន្ត​ទេ រីឯ​ជនរងគ្រោះ​ដែល​ស្លាប់​ក៏​ពុំមែន​ជា​ចោរ​ដែរ​។​ ​ប្រភព​ដដែល​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ដែល​ស្លាប់ បាន​ទិញ​រថយន្ត ម៉ាក​ព្រូស​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF2679 ។ ដោយ​បង់​រំ​លោះ នៅ​ខ្វះ​លុយ ៣,០០០​ដុល្លារ​ទៀត​។ ហើយក៏​មាន​ទំនាស់​សម្ដី​ជាមួយ​ម្ចាស់​ដើម​​​​ឈ្មោះ ផាន់ សុ​ឌី ភេទ​ប្រុស នៅ​ភូមិ​តា​ម៉ៅ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង បច្ចុប្បន្ត​ជា​ជាង​ជួសជុ​លឡាន​នៅ​ភ្នំពេញ​។​ ​ទើប​ឈាន​ដល់​បើក​រថយន្ត​ពី​ភ្នំពេញ រត់គេច​មក​ផ្ទះ​ជាមួយ​ឈ្មោះ វ៉ាន ខេមរិន ។ ទន្ទឹម​និង​នោះ ឈ្មោះ ផាន់ សុ​ឌី បាន​ទូរស័ព្ទ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​តាម​ចាប់​រថយន្ត​រថយន្ត​ខាងលើ និង​ប្រាប់ថា​ជា​ចោរ​លួច​រថយន្ត​ខ្លួន​។​ ​ជាមួយគ្នា​នោះ ប៉េអឹម​បាន​បើករថយន្ត​ដេញ​តាម ពីក្រោយ​តាំងពី​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ​១ កាច់​តាម​ផ្សារ​កំពង់​សឹង បត់​ចូល​មក​ស្រុក​បាភ្នំ លុះ​ដល់​កន្លែងកើតហេតុ ។​ ​ស្រាប់តែ​សមត្ថកិច្ច នគរបាល​ត្រូវ​ជា​កូន​របស់​លោក​ឧកញ៉ា ជឹម សុខ បាន​បាញ់​ជា​ច្រើន​គ្រាប់ បណ្ដាល​ឲ្យ​ជន​ទាំង​ពីរ​នាក់ នៅ​ក្នុង​ឡាន ត្រូវ​គ្រាប់​ហូរឈាម​ស្លាប់​ម្នាក់​របួស​ម្នាក់​កំពុង​ឃាត់ខ្លួន​។​ ​លោក ឈួន គឹម សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤,០៣,២០១៩​នេះ​ថា កម្លាំង​របស់លោក​មិន​បាន​បាញ់​ទេ គឺ​ឆ្កោក​ពីក្រោយ រថយន្ត​សង្ស័យ​ប៉ុណ្ណោះ ។ លោក​បន្តថា អ្នកបាញ់​អាច​ជា​សមត្ថកិច្ច​នគរ​បាល ដែល​គេ​ស្ទាក់​ពីមុខ ហើយ​នេះ​ជា​ករណី​ចោរលួច​រថយន្ត​។ ជា​ការកត់សម្គាល់ ទោស​ប្រហារជីវិត​គ្មានទេ​។ ​បើ​ករណី​ដែល​ជនសង្ស័យ​មាន​អាវុធ​ហើយ​តដៃ​សមត្ថកិច្ច​យ៉ាង​សាហាវ​ព្រៃផ្សៃ​....​និង​ដើម្បី​ទប់ស្កាត់​ហានិភយ័​អាយុជីវិត​សមត្ថកិច្ច​និង​ប្រជាជន​....​នោះ​ទើប​សមត្ថកិច្ច​មាន​សិទ្ធិ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន ដោយមាន​ការយល់ព្រម​ពី​មេ​កើយ​របស់ខ្លួន​ទៀតផង ៕ ​ អានបន្ត

ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​បើកទូលាយ​

ព័ត៌មានគួរចាប់អារម្មណ៍

លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បើកភ្លើង​ខៀវ​ឲ្យ​មេ​ប៉ុស្ដិ៍​បឹង​ជ្រោង​លោក ធៀ​ម ដែន ហៅ​តក់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​មិន​ញញើត​និង​បទបញ្ជា​របស់​នាយករដ្ធមន្ត្រី​ហ៊ុន​សែន​?

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​សម្រុក​កាយ​ដី​ភ្នំ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ភ្នំ​កុង​យ៉ាង​កក្រើក សង្ស័យ​មាន​ការឃុបឃិត​គ្នា​រវាង​អជ្ញាធរ​និង​ជំនាញ​

ព័ត៌មានគួរចាប់អារម្មណ៍

គ្រឿងចក្រ​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​ភ្នំ​អង្គរជ័យ​ជិត​រលាយ​ទៅហើយ ជំនាញ​អះអាងថា​កាយ​ភ្នំ​ដាំ​ដើមឈើ​វិញ​...

វីដែអូ