ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សាហាវណាស់! ខឹងប្រពន្ធប្តឹងលែងលះ ប្តីតិរច្ឆាន ស្ទាក់កាប់ប្រពន្ធកណ្ដាលផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម
Sat,24 August 2019 (Time 11:54 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 455នាក់)


ខេត្តក្រចេះ៖ កាលពីវេលាម៉ោង ១៩:៣០នាទី មានករណីឃាតកម្ម​ ប្តីសម្លាប់ប្រពន្ធ បានកេីតឡេីងនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ​ ខេត្តក្រចេះ​ (ម្ដុំវត្តហុងឡាំ)។

នគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ ២៧ឆ្នាំ ជាប្រពន្ធ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា ហៅ ភ័ក្រ្ត រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ច បន្តថា កន្លងមកឈ្មោះ​ គង់​ ស្រីទូច​ និងឈ្មោះ​ សំ​ សុភ័ក្ត្រា​ ហៅ ភ័ក្ត្រ​ មានជម្លោះរកាំរកោសក្នុងគ្រួសារ​ រហូតដល់ឈ្មោះ​ គង់​ ស្រីទូច​ សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា​ ប៉ុន្តែឈ្មោះ សំ​ សុភ័ក្ត្រា​ ហៅភ័ក្ត្រ​ ពុំយល់ព្រមឡេីយ។ លុះនៅថ្ងៃទី០៥.០៨.២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ​ គង់​ ស្រីទូច​ ជិះម៉ូតូទៅទិញបង្អែម​ ពេលត្រឡប់មកផ្ទះវិញមកតាមផ្លូវត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យឈ្មោះ​ សំ​ សុភ័ក្ត្រា​ ហៅភ័ក្ត្រ​ ធ្វេីសកម្មភាពកាន់កាំបិតផ្គាក់កាប់ឈ្មោះ​ គង់​ ស្រីទូច​ ជាច្រេីនកាំបិតត្រូវចំបំពង់កនិងកញ្ចឹងក​ និងទម្លាក់ចូលក្នុងប្រឡាយទឹកលូ​ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង​ ក្រោយពីធ្វេីសកម្មភាពរួចឈ្មោះ​ សំ​ សុភ័ក្ត្រា​ ហៅភ័ក្ត្រ​ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ចយេីងកំពុងធ្វេីការសេីបអង្កេតស្រាវជ្រាវ​ និងស្វែងរកជនសង្ស័យ​ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់​ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ សម្លេងខ្មែរពិត


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ