កណ្តាល៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសមួយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ស្តីពី ការអនុវត្តវិន័យមន្ត្រីនគបាលជាតិ (ព្រមានជាលាយលក្ខអក្សរលើកទី១) ចំពោះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរេីន ស្នងការនគរបាលខេត្តកណ្តាល ករណី «ខ្វះការយកចិត្តទុកដាក់លេីការគ្រប់គ្រង និងដឹកនាំ»។យោងតាមប្រកាសដែល ថ្មីពិត ទទួលបានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានណែនាំឲ្យ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរេីន ត្រូវតែកែប្រែនូវកំហុសឆ្គង និងឥរិយាបថដឹកនាំរបស់ខ្លួនឲ្យបានត្រឹមត្រូវ។ ក្នុងករណីនៅតែប្រព្រឹត្តផ្ទុយពីការណែនាំទៀតនោះ នឹងចាត់វិធានការតាមន័យរបស់កងកម្លាំងនគរបាលជាតិ ។អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រធាននាយកដ្ឋានបុគ្គលិក ប្រធាននាយកដ្ឋានអង្គភាពពាក់ព័ន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ ១ ត្រូវអនុន្តែតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ