ខេត្តតាកែវ៖ តើអោយពលរដ្ឋសង្ឃឹមលើមន្ត្រី អាជ្ញាធរពាក់ពន្ធ័ក្នុងខេត្តតាកែវ ដូចម្ដេចទៅ បើឃើញតែរថយន្ដគ្មានបង់ពន្ធ គ្មានឆៀក គ្មានស្លាកលេខ ខុសលក្ខណៈបច្ចេកទេស ដឹកដី ដឹកខ្សាច់ ចរាចរណ៍ពេញដងផ្លូវនៅទឹកដីខេត្តតាកែវ ជាពិសេស ស្រុកបាទី។តាមសេចក្ដីរាយការពីប្រជាពលរដ្ឋបានអោយដឹងថា ក្នុង១ថ្ងៃៗរថយន្ដខាងលើរាប់រយគ្រឿងដឹកដី ដឹកខ្សាច់ ធ្វើឲ្យខូចផ្លូវស្ទើតែរលាយអស់ហើយ បែជាក្រុមមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរមានសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពឡើយ។ពលរដ្ឋបានលើកឡើងជាចម្ងល់ថា ឡានគ្មានពន្ធ តើជាជំនាញខាងណា? ចំណែកឡានគ្មានឆៀក និង គ្មានស្លាកលេខ ខុសបច្ចេកទេស តើជាជំនាញខាងណា? ហើយតើនឹងបាត់បងចំណូលពន្ធរដ្ឋយ៉ាងណា ករណីនេះ? តើមន្ត្រីជំនាញពិតជាមិនដឹង រឺធ្វើដេកលក់ព្រោះផលប្រយោជន៍អ្វីមួយនោះ?ពលរដ្ឋបានលើកឡើងបន្តទៀតថា តើអភិក្រមទី៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាចនឹងត្រូវអនុវត្ត វះកាត់ចំពោះក្រុមមន្រ្តីអសកម្មក្នុងខេត្តតាកែវទាំងនោះដែរឬទេ???ពាក់ពន្ធ័ករណីខាងលើ លោក សួន សុធា អនុប្រធានមន្ទីសាធារណៈការ និងដឹងជញ្ជូនខេត្តតាកែវ បានអោយដឹងថា លោកទទួលស្គាល់ថា ក្នុង១ថ្ងៃៗពិតជាមានរថយន្ដដូចការការលើកឡើងរបស់ពលរដ្ឋមែន តែលោកបែជាសំណូមពរអោយអាជ្ញាធរដែនដីជួយទប់ស្កាត់ទៅវិញ។ចំណែក លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាមពល ខេត្តតាកែវ ថ្មីពិត មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយថ្ងៃនេះ៕ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ