ខេត្តតាកែវ៖ ប្រជាពលរដ្ឋចំនួន១២គ្រួសារ រស់នៅភូមិជុំរុំ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្នើរសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយអន្តរាគមន៏ករណីដីរបស់ពួកគាត់បានធ្វើប័ណ្ណកម្មសិទ្ធរួចហើយ បែរជាមន្ទីរជំនាញ មិនព្រមចែកប័ណ្ណជូនប្រជាពលរដ្ឋជាង២ឆ្នាំមកហើយ។ក្រុមប្រជាពលរដ្ឋបានលើកឡើងថា បណ្ណ័កម្មសិទ្ធដែលមន្ទីរសុរិយោដី នគររូបនីយកម្មនិងសំណង់ខេត្តតាកែវបានចេញអោយពួកគាត់ស្របច្បាប់មានចំនួន១៥គ្រួសារ នៅក្នុងភូមិឃុំខាងលើ ថ្ងៃដែលត្រូវប្រគល់ប័ណ្ណជូនពួកគាត់បានតែ៣គ្រួសារ ស្រាប់តែ លោក នៅ រន ប្រធានការិយាល័យធនធានទឹកស្រុកព្រៃកប្បាស បានមកជំទាស់ ហើយខាងមន្ទីរជំនាញក៏ទាញប័ណ្ណកម្មសិទ្ធិ១២គ្រួសារនោះរត់ទៅខេត្តវិញបាត់ស្រមោលជាង២ឆ្នាំ ទុកអោយពួកគាត់រង់ទុក្ខរហូតដល់សព្វថ្ងៃនេះតែម្ដង។ពលរដ្ឋបានលើកឡើងទៀតថា លោក នៅរន ដែលប្ដឹងទាស់គឺខុសនីតិវិធីច្បាប់ ហើយការប្ដឹងទាស់របស់លោកគឺជាការមើលស្រាលក្រុមអាជ្ញាធរនិងមន្ទីរជំនាញ ព្រោះបើដីខាងលើពួកគាត់កាន់កាប់ខុសច្បាប់ម្លេះមិនអាចឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធិ រហូតបានយកមកចែកជូនពលរដ្ឋនោះទេ។ពលរដ្ឋបានបញ្ជាក់ទៀតថា បច្ចុប្បន្នពួកគាត់បានស្នើរសុំតាមរយៈអាជ្ញាធរនិងមន្ត្រីពាក់ពន្ធ័បានឯកភាពប្រគល់ប័ណ្ណកម្មសិទ្ធិអោយពួកគាត់ តែនៅតែ លោកអ៊ូចភា អភិបាលខេត្តកែវម្នាក់គត់ដែលមិនទាន់ចុះហត្ថលេខាសម្រេចអោយមន្ត្រីជំនាញប្រគល់ប័ណ្ណជូនពួកគាត់។ដោយមានការយឹតយ៉ាវតឹងដូចខ្សែចាប៉ីបែបនេះ ពួកគាត់ជាប្រជាពលរដ្ឋមានតែស្នើរសុំ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលមេត្តាជួយអន្តរាគមន៏ជូនពួកគាត់ ព្រោះមានតែសម្ដេចតេជោទេដែលជាអ្នកមានគុណអាចជួយពួកគាត់បាន។ជុំវិញករណីខាងលើ លោក ប៊ុន ហួ ប្រធានមន្ទីរធនធានទឹកខេត្តតាកែវបានអោយដឹងថា ករណី លោក នៅរន ប្ដឹងទាស់មិនអោយប្រគល់ប្លង់ជូនពលរដ្ឋមិនបានឆ្លងមកលោកទេ ហើយលោកមិនកាន់ជើងមន្ត្រីរបស់លោកធ្វើខុសច្បាប់ដែរ ហើយកន្លងមកមន្ត្រីធនធានទឹកដូចជានៅខេត្តកំពង់ធំដោយសារតែអនុវត្តរំលោភច្បាប់បានជាគុកហើយ។យោងតាមសម្ដី លោក នួន សុធា ប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ខេត្តតាកែវ បានឲ្យដឹងថា លោករង់ចាំតែចែកជូនពលរដ្ឋទេលោកមិនទុកធ្វើអីទេ តែមិនទាន់មានបញ្ជាពី ឯកឧត្តមអភិបាលខេត្តតាកែវ ដូច្នេះលោកក៏មិនហ៊ានចែកជូនដែរ។ជុំវិញករណីខាងលើ អ្នកយកព័ត៏មានយើងមិនទាន់សុំការបំភ្លឺពី លោក អ៊ូចភា អភិបាលខេត្តតាកែវបានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ