ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៣ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដោយមានគ្រូឧទ្ទេសនាមអញ្ជើញចូលរួមធ្វើបទបង្ហាញចំនួន៣រូបគឺ ឯកឧត្តម សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ទរណ៍ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អ្នកជំនាញផ្នែកច្បាប់ នៃ គ.ប.ផ.ក និងមានសិក្ខាកាម ជានាយនគរបាលនៃក្រសួងមហាផ្ទៃចំនួន ១០៥រូប ។គ.ប.ផ.ក រៀបចំវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណង ចែករំលែខបទពិសោធន៍ ស្របតាមនីតិវិធីផ្លូវច្បាប់ ក្នុងការបំពេញបេសកកម្មការងារ របស់មន្ត្រីនគរបាលយុត្តិធម៍ និងដេីម្បីឲ្យមន្ត្រីអនុវត្តច្បាប់ ទទួលបានចំណេះដឹងមូលដ្ឋានច្បាប់កាន់តែរឹងមាំ និងប្រសិទ្ធភាពការងារខ្ពស់៕ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ