ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូម​ប្រុងប្រយ័ត្ន​! ភ្លៀង​ផ្គរលាយ​រន្ទះបាញ់ បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​រងរបួ​ស​ម្តាយ​និង​កូន នៅ​ស្រុក​សំបូរ​
Thu,06 June 2019 (Time 08:56 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 650នាក់)


ខេត្ត​ក្រចេះ ៖ ភ្ហៀង​ធ្លាក់ខ្លាំង​លាយឡំ​នឹង​ខ្យល់​បក់​បោកដោយ​ផ្គរ​រន្ទះ​បាញ់​អង់​តែ​ន​ទូរទស្សន៍​បណ្តាល​ឲ្យ​ម្តាយ​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ និង​កូនស្រី​ពីរ​នាក់​រងរបួស​ស្រាល​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំបូរ​ស្ថិតក្នុង​ភូមិ កែង ប្រសាទ ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​០៦​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​។​

​មន្ត្រី​មូលដ្ឋាន​នគរបាល​ស្រុក​សំបូរ​បាន​ប្រាប់​ឲ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី​០៦​ខែ​មិថុនា​ឆ្នាំ​២០១៩​នេះ​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​នេះ​បណ្ដាល​ឲ្យ​ម្តាយ​រងរបួស​ធ្ងន់ធ្ងរ និង​កូនស្រី​ពីរ​នាក់​រងរបួស​ស្រាល​ខណៈពេល​ម្តាយ​នឹង​កូន​កំពុង​ដេក​លេង​ក្រោមផ្ទះ​។​
១៖​ឈ្មោះ​ប៉ិ ច​ន្ធ ភេទ​ស្រី អាយុ​៣៣​រងរបួស​ធ្ងន់ធ្ងរ​ត្រូវ​ជា​ម្តាយ​។​
២៖​ឈ្មោះ​ឆៃ លី​ណា​ភេទ​ស្រី អាយុ​១២​ឆ្នាំ​ត្រូវជា​កូន​រង​របួសស្រាល​។​
៣៖​ឆៃ តាក់​វ៉ាន់ ភេទ​ស្រី​អាយុ​៤​ឆ្នាំ​ត្រូវជា​កូន​រង​របួសស្រាល​។​
​អ្នក​ទាំង​បី​រស់នៅ​ក្នុង​ភូមិ​ឃុំ កេ​ី​ត​ហេតុ​ខាង​លេីជា​មួយគ្នា​។​

​មន្ត្រី​មូលដ្ឋាន​នគរបាល​រូបនោះ​បាន​បញ្ជាក់ទៀតថា​ជនរងគ្រោះ​ជា​ម្តាយ​ត្រូវបាន​មន្ត្រីនគរបាល​ស្រុក​សំបូរ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ចំណែកឯ​ជនរងគ្រោះ​ពីរ​នាក់​ទៀត​កំពុង​សំរាក​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំបូរ ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ