ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
សូម​កោតសរសើរ​កម្លាំង​អាវុធហត្ថ​ស្រុក​សំរោង និង ខេត្តតាកែវ មាន​ស្នាដៃ​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន និង សូម​កម្លាំង​នគរបាល​ឃុំ​-​ស្រុក បំពេញ​តួនាទី​សកម្ម​ឡើង​
Sun,11 August 2019 (Time 03:56 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 573នាក់)


ខេត្តតាកែវ ៖ ក្រោម​ការចង្អុលបង្ហាញ របស់​លោក​ឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សំរោង សហការណ៏​ជាមួយ កម្លាំង​ការិយាល័យ​ជំនាញ​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​វរសេនីយ៍ឯក ឈឹម ស​វ៉ាត់ឌី មេបញ្ជាការរង​និង​ជា​នាយសេនាធិការ ដោយ​មាន​ការសម្របសម្រួល​និតិ​វិធី ដោយ​លោក ផាន់ សុ​ភក្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​និង​រក្សា​ទុក​សារធាតុ​ញៀន​ខុសច្បាប់ នៅ​ចំនុច​ភូមិ ព​ន្សាំ​ង ឃុំ​ជើង​គួន ស្រុក​សំរោង ខេត្តតាកែវ កាលពី​វេលា​ម៉ោង​១៣.១០​នាទី ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០១៩​។​

​ក្នុង​ប្រតិបត្តិការ​នោះ កម្លាំង​អាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន ០១ នាក់​
​ឈ្មោះ នួន ប៊ុន​ថៃ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់​សាច់​ជ្រូក រស់នៅ​កន្លែងកើតហេតុ ដោយ​បាន​ដកហូត​វត្ថុតាង​គឺ​៖
-​ម្ស៉ៅ​ក្រាមស​ថ្លា​ចំនួន​១៣​កញ្ចប់ ទំងន់ ២.៩៣​ក្រាម​(​ថ្លឹង​ទាំង​សំបក​)
-​ទូរ​សព្ទ័ ចំនួន ០១​គ្រឿង N ចុច​ពិល​
-​ដាវ​ដែក​ចំនួន​០១

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង​ត្រូវ​បញ្ជូន​មក​ការិយាល័យ​ជំនាញ កសាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។​

​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ឃុំ​ជើងគួ​ន​បានឲ្យដឹងថា គ្រឿងញៀន​កំពុង​វាយលុក​ពង្វក់​កូនចៅរ​បស់​ពួកគាត់ ជា​ពិសេស​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី និង​បង្ក​ការភ័យខ្លាច ភាព​អសន្តិសុខ​ដល់​មូលដ្ឋាន​នោះ​ផងដែរ​។​

​សេចក្តី​រាយ​ការ​បន្ត​ថា ក្រៅ​ពី​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន នៅ​មាន​មុខសញ្ញា​ចែកចាយ រក្សាទុក និង ប្រើប្រាស់​គ្រឿងញៀន​ជាច្រើន​នាក់​ទៀត​។​

​ដូច្នេះ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ សូម​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ឃុំ ស្រុក កុំ​ស្ពឹក​ស្រ​ពន់ពេកៗ​ៗ​ៗ សូម​ពង្រឹង​ការអនុវត្ត​តួនាទី​ការងារ កំណត់​មុខសញ្ញា បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ករណី​គ្រឿង​ញៀន​នេះ​ផង​ទាន​។​

​ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ក៏ សំណូមពរ​ដល់​ស្ថាប័ន​តុលាកា​ខេត្ត​តាកែវ ឲ្យ​អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរ៉ឹង ចំពោះ​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន ដែល​សម្ថ​កិច្ច​បាន​ខិតខំ​ចាប់​បញ្ជូន​ទៅ​ឲ្យ​ផង​ដែរ​៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ