ខេត្តតាកែវ ៖ ក្រោមការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង សហការណ៏ជាមួយ កម្លាំងការិយាល័យជំនាញបទល្មើសគ្រឿងញៀន ដឹកនាំដោយវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការរងនិងជានាយសេនាធិការ ដោយមានការសម្របសម្រួលនិតិវិធី ដោយលោក ផាន់ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងរក្សាទុកសារធាតុញៀនខុសច្បាប់ នៅចំនុចភូមិ ពន្សាំង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ កាលពីវេលាម៉ោង១៣.១០នាទី ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ក្នុងប្រតិបត្តិការនោះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យបាន ០១ នាក់ឈ្មោះ នួន ប៊ុនថៃ ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក រស់នៅកន្លែងកើតហេតុ ដោយបានដកហូតវត្ថុតាងគឺ៖-ម្ស៉ៅក្រាមសថ្លាចំនួន១៣កញ្ចប់ ទំងន់ ២.៩៣ក្រាម(ថ្លឹងទាំងសំបក)-ទូរសព្ទ័ ចំនួន ០១គ្រឿង N ចុចពិល-ដាវដែកចំនួន០១ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបញ្ជូនមកការិយាល័យជំនាញ កសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឃុំជើងគួនបានឲ្យដឹងថា គ្រឿងញៀនកំពុងវាយលុកពង្វក់កូនចៅរបស់ពួកគាត់ ជាពិសេសយុវជនជាទំពាំងស្នងឫស្សី និងបង្កការភ័យខ្លាច ភាពអសន្តិសុខដល់មូលដ្ឋាននោះផងដែរ។សេចក្តីរាយការបន្តថា ក្រៅពីជនសង្ស័យដែលត្រូវឃាត់ខ្លួន នៅមានមុខសញ្ញាចែកចាយ រក្សាទុក និង ប្រើប្រាស់គ្រឿងញៀនជាច្រើននាក់ទៀត។ដូច្នេះ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និង សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ សូមសមត្ថកិច្ចនគរបាលមូលដ្ឋានឃុំ ស្រុក កុំស្ពឹកស្រពន់ពេកៗៗៗ សូមពង្រឹងការអនុវត្តតួនាទីការងារ កំណត់មុខសញ្ញា បង្ក្រាបឲ្យមានប្រសិទ្ធភាពករណីគ្រឿងញៀននេះផងទាន។ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក៏ សំណូមពរដល់ស្ថាប័នតុលាកាខេត្តតាកែវ ឲ្យអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង ចំពោះជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលសម្ថកិច្ចបានខិតខំចាប់បញ្ជូនទៅឲ្យផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ