តើ ចែតា មានខ្សែ និងខ្នងបង្អែកត្រឹមថ្នាក់ណាខ្លះ នៅក្នុងខេត្តរតនគិរី ទើបបានជាហ៊ានបើកលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ផ្គើនគោលនយោបាយភូមិឃុំមានសុវត្ថិភាព? ហើយសមត្ថកិច្ចជំនាញសំងំស្ងៀមបែបនេះ? នេះបើតាមសេចក្តីរាយរណ៍ពីខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៩នេះ។ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរខេត្តនិងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាបើកការស៊ើបអង្កេតនិងមានចំណាត់ការបង្ក្រាបផងទាន ព្រោះល្បែងស៊ីសងខុសច្បាប់នេះ ជាប្រភពនៃ អសន្តិសុខសង្គម អំពើហិង្សា ចោរកម្ម គ្រឿងញៀន។ ល។ខាងក្រោមនេះមានរូបភាព និងសម្លេងជាភស្តុតាងដែលអង្គភាពយើងទទួលបាន។ អង្គភាពយើងខ្ញុំនឹងរងចាំធ្វើការស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ។យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖*អ្នកញៀនល្បែងស៊ីសង ផ្អែកតាមមាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។*មេបនល្បែងស៊ីសង ផ្អែកតាមមាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕ សំលេងខ្មែរពិត—- —សូមផ្តល់ដំណឹងមក ថ្មីពិត ០១២ ៩៨ ៤៨ ៥៥
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ