តាកែវ៖ លោក ស៊ិន សុផល អភិបាលរងស្រុកសំរោង រួមដំណើរដោយ លោក ង៉ែត សូទ្រី នាយករដ្ឋបាលសាលាស្រុកលោក គាំ គីម អនុប្រធានការិយាល័យដែនដីនគរូនីយកម្មស្រុក លោកស្រី យង់ ស្រីមុំ ប្រធានការិយាល័យអន្តរៈវិស័យស្រុក លោក ស៊ឹម សុខុន មេឃុំទ្រា លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមដោះស្រាយទំនាស់ដីធ្លី { ដីទួលអ្នកតាដើមសំរោង(ហៅលោកតាគង់)ទំហំជាង១ហិកតា} ស្ថិតនៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។សូមបញ្ជាក់ថា ដីទួលអ្នកតាខាងលើ គឺជាដីរួម ដែលប្រជាពលរដ្ឋគោរពបូជា ធ្វើបុណ្យអ្នកតារៀងរាល់ឆ្នាំ ប៉ុន្តែគួរអោយសោកស្តាយ ដែល លោក អែម ផល្លី (ហៅភាព) ជាប្រធានការិយាល័យ ផែនការស្រុកសំរោង បានរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលខ្លួនឯង មិនខ្លាចបុណ្យ បាប អ្នកតាកាច់ ឡើយ។ទោះបីប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំស្រុកចុះសម្របសម្រួល និង សំណូមពរ ឲ្យលោកប្រធានការិយាល័យផែនការ ឈប់រំលោភ និង ទុកដីនោះជាទ្រព្យរួមសម្រាប់ការគោរពបូជា បែបព្រះពុទ្ធសាសនាយ៉ាងណាក៏ដោយ ក៏ លោក អែម ផល្លី (ហៅភាព) មិនព្រមឡើយ។ហេតុដូច្នេះ ប្រជាពលរដ្ឋមានតែ សំណូមពរដល់ លោក កេត ម៉ៅ អភិបាលស្រុក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មេត្តាប្រើវិធានការច្បាប់ ដកហូតដីនោះទុកជាសម្បត្តិរួម។ជាមួយគ្នា ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ មេត្តាប្រើអភិក្រមទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការវះកាត់មន្ត្រីខិលខួច រំលោភដីរួមបែបនេះ។ថ្មីពិត មិនទាន់អាចទាក់ទង លោក អែម ផល្លី ដើម្បីសុំការបំភ្លឺបាននៅឡើយ ថ្ងៃនេះ៕ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ