ព័ត៌មានចាស់ៗ
(គំនិតគួរពិចារណា)អគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលគ្រប់រាជធានី-ខេត្ត-ក្រុង គួរបែងចែកអោយដាច់រវាង អ្នកសារព័ត៌មាន និងភ្នាក់ងារផ្តល់ព័ត៌មានរបស់អគ្គស្នងការននគរបាលជាតិ ពីព្រោះ÷គរបា
១.អ្នកសារព័ត៌មាន មានតួនាទីនិងវិជ្ជាជីវ:គ្រប់គ្រាន់សម្រាប់ផ្តល់ដំណឹងជូនអគ្គស្នងការនគរបាលជាតិនិងស្ថាប័នផ្សេងៗរួចហើយ
២. ភ្នាក់ងារផ្តល់ព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិគួរជ្រើសរើសពីបុគ្គលផ្សេងក្រៅពីអ្នកសារព័ត៌មាន ដែលតំបន់នោះឬទីកន្លែងហ្នឹង គ្មានអ្នកសារព័ត៌មានទៅដល់ ជៀសវាងបុគ្គលខិលខូចធ្វើអ្នកសារព័ត៌មានផង ធ្វើជាភ្នាក់ងារផ្តល់ព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិផងដូចករណីនេះ ធ្វើអោយខូចស្ថាប័ននគរបាលជាតិដែលជាមន្រ្តីនគរបាលយុត្តិធម៌ ប្រសិនបើពួកគេដើរបោកប្រាស់ បែបជម្រឹតយកប្រាក់លើពលរដ្ឋមែន។ សម្លេងខ្មែរពិត អានបន្ត
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ សម្ពោធស្ពាន និងប្រគល់ទទួលគ្រឿងចក្រសម្រាប់ជួសជុសប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ អញ្ជេីញជាគណៈធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ និងប្រគល់ទទួលគ្រឿងចក្រសម្រាប់ជួសជុសប្រាសាទបន្ទាយឆ្មារ និងពិធីចែកអំណោយ ព្រមទាំងពិធីរាប់បាត្រព្រះសង្ឃចំនួន១២១អង្គ រួមទាំងមានការអញ្ជេីញចូលរួមពីប្រតិភូអមដំណេីរ ឯកឧត្ដម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សាអាជ្ញាធរគ្រឿងញៀន ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក ឯកឧត្ដម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរអង្គភាព កងកម្លំាង ព្រមទាំងមានគណៈប្រតិភូថៃជាប់ព្រំដែន តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យ យុវជនសសយក ប្រជាពលរដ្ឋ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
នាព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩៕ សម្លេងខ្មែរពិត អានបន្ត
ឃាតកម្ម បាញ់បុរសម្នាក់ ជាគ្រួបង្រៀនចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់ នៅក្បែរម៉ូតូ រួចគេចខ្លួនបាត់នៅខណ្ឌសែនសុខ
ភ្នំពេញ ៖ ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងច្រកចូលឪកាសខ្ញុំប្រមាណ៥០០ម៉ែត្រក្នុងសង្កាតឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះរឿន រតនាភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀន អនុវិទ្យាល័យទួលប្រសាទសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្នាក់នៅភូមិសែនសុខ៥សង្កាត់ឃ្មួញ ខណ្ឌសែនសខ។
ជនរងគ្រោះជិះម៉ូតូស្គុបពីពណ័ស ពាក់ស្លាកលេខរតនៈគីរី1E 7838ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច។ ខណៈមកដល់ចំណុចកើតហេតុខាងលើត្រូវជនមិនស្គាល់មុខបាញ់ប្រហាចំនួន៣គ្រាប់ស្លាប់ភ្លាមៗនៅលើដងផ្លូវ ជិតម៉ូតូ ក្រោយពីបាញ់រួចហើយជនបង្កបានចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់នៅសំបកកាទុស្សចំនួនមួយ និងជនរងគ្រោះដេកស្លាប់នៅក្បែរម៉ូតូគួរឲ្យសង្វេគ។
សមត្ថកិច្ចខណ្ឌសែនសុខ បានចុះមកដល់ចំនុចកើតហេតុបានយកខ្សែចង់ហ៊ុមពទ្ធ័ជុំវិញកន្លែងកើត រង់ចាំជំនាញមកពិនិត្យពេលជំនាញមកដល់បានឲ្យរថយន្តដឹកសពយកទៅតម្កល់ទុកនៅវត្តសែនសុខ ងាយស្រួល និងពិនិត្យនិងធ្វើកោសល្យវិច្ច័យ ក្រោយពីនិត្យរួចរាល់កប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ សម្លេងខ្មែរពិត អានបន្ត
សម្តេចក្រឡាហោម ស ខេង ផ្តល់អនុសាសន៍ ៥ចំណុច ដល់អង្គការសមាគម ជាង៥ពាន់ ដើម្បីពង្រឹងការងាររបស់ខ្លួន ក្នុងភាពជាដៃគូរ ចូលរួមអភិវឌ្ឍន៍ សង្គមជាតិឲ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ ក្នុងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែ សីហា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ បានអំពាវនាវដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនប្រកបដោយ ភាពទទួលខុសត្រូវ ដើម្បីធ្វើយ៉ាងណាឲ្យស្របតាមច្បាប់ដែលបានកំណត់ ដោយសម្តេច ក្រឡាហោម បាន ដាក់ ចេញនូវចំនុចមួយចំនួនរួមមាន៖
១.ត្រូវអនុវត្តសកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យភាព ក្នុងការធ្វើ សកម្មភាព របស់ខ្លួន
២.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពនៅក្នុងវិស័យ មីក្រូហិរញ្ញវត្ថុត្រូវស្នើសុំចុះបញ្ជី និង ស្នើ សុំ អាជ្ញាប័ណ្ណប្រកបអាជីវកម្មក្នុងវិស័យនេះពីស្ថាប័នមានសមត្ថកិច្ច និងត្រូវអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួនឲ្យស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន,
៣.ស្នើដល់ ដៃគូរអភិវឌ្ឍន៍ អង្គការ សង្គមស៊ីវិលបន្តផ្តល់ ការគាំទ្រ និងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិឲ្យកាន់តែមានភាពរីកច ម្រើន និង រុងរឿង ជាពិសេសចូលរួម គាំទ្រដល់ដំណើរការកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ,
៤.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច តាមច្បាប់កំណត់ ដូចជាការផ្តល់របាយការណ៍ប្រចាំឆ្នាំ លេខ គណនីនៅ ធនាគារ។ល។,
៥.សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវរាយការណ៍ ឱ្យបានច្បាស់លាស់ អំពី ថវិកា និងហិរញ្ញវត្ថុដែលទទួលបានពីប្រភពនានា ដើម្បីធានាថា ថវិកាទទួលបានពីប្រភ ពស្របច្បាប់ ត្រូវជៀស វាងដាច់ខាតចំពោះការធ្វើសកម្មភាព ដែលពាក់ព័ន្ធ នឹង ការលាងសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និង ហិរញ្ញប្រទានអាវុធមហាប្រល័យ។
សម្តេចក្រឡាហោម បានបន្ថែមថា អង្គការ សង្គមស៊ីវិលទាំងក្នុងស្រុក និងបរទេស បានដើរតួនាទីយ៉ាងសំខា ន់ ក្នុងការផ្តល់ និងគាំទ្រ ដល់សេវាសង្គមនៅតាមមូលដ្ឋានជនបទ និង សហគមន៍ ដាច់ស្រយ៉ាល និង ធ្វើសកម្មភាព នៅគ្រ ប់ រាជធានី-ខេត្តទូទាំងប្រទេស ក្នុងវិស័យសំខាន់ៗ ដែលពាក់ព័ន្ធ នឹងសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសកម្ពុជា និងបានចូលរួមផងដែរ ក្នុងការតស៊ូមតិ ទាមទារឲ្យមានកំណែទម្រង់រដ្ឋ ដើម្បីលើកកម្ពស់សុខភាព ការអប់រំ អភិបាលកិច្ច សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ធនធាន ធម្មជាតិ បរិស្ថាន និងសេវាសង្គម ផងដែរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ មាន សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ដែលបាន តម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៥.៤៨៣ ក្នុងនោះសមាគ ម ចំនួន ២.២០៣ និង អង្គការមិនមែន រដ្ឋាភិបាលចំនួន ៣.២៨០ ។
ជាងនេះទៅទៀតក្រោយពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលត្រូវបានប្រកាសឲ្យប្រើ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានសុំចុះបញ្ជីនៅក្រសួង មហាផ្ទៃ ស្របតាម ច្បាប់ ស្តីពី សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ចំនួន សរុប៨៣៨ ក្នុងនោះ សមាគម ចំនួន៤០៦ និង អង្គការ មិន មែ ន រដ្ឋាភិបាល ចំនួន៤៣២។ ស្របគ្នានោះដែរក៏មានសមាគម និង អង្គការ មិនមែន រដ្ឋាភិបាលចំនួន៨១ ត្រូវបានលុបឈ្មោះ ចេញពី បញ្ជី នៅក្រសួងមហាផ្ទៃ តាមសំណើរបស់សាមីសមាគម និង អង្គការមិនមែនរដ្ឋាភិបាល៕ សម្លេងខ្មែរពិត អានបន្ត
សាហាវណាស់! ព្រះចៅអធិការវត្ដដីថ្មី សម្លាប់បុរសម្នាក់យ៉ាងព្រៃផ្សៃព្រោះខឹងជនរងគ្រោះដឹងថាខ្លួនលួចមានស្រីស្នេហ៍ និងគ្មាន៤០០០ដុល្លារដើម្បីសង…
ដោយយោងតាមផេកហ្វេសប៊ុកមួយដែលមានឈ្មោះថា «ព័ត៌មានប្រចាំថ្ងៃ» បានសរសេរបង្ហោះថា៖ «ព្រះសង្ឃដែលជាព្រះចៅអធិការវត្ដដីថ្មី ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ខឹងជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបដឹងថាខ្លួនលួចមានស្រីស្នេហ៍ និងហេតុផលមួយទៀត ខ្ចីលុយជនរងគ្រោះជាង៤០០០ដុល្លារប៉ុន្ដែគ្មានលុយសង។ក៏ធ្វើសកម្មភាពសម្លាប់បុរសម្នាក់យ៉ាងសាហាវព្រៃផ្សៃរួចយកទៅបោះចោលនៅក្នុងព្រៃ ក្នុងគោលបំណងបំបាត់ភ័ស្ដុតាង។ នេះបើតាមស្នងការនគរបាលខេត្តឧត្តរមានជ័យ ។ តើនៅមានបែបនេះប៉ុន្មានទៀត?»។ក្នុងហេតុការណ៍នេះផងដែរ បើមើលតាមទិដ្ឋភាពនេះគឺពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់ ក្នុងនោះក៏មានការចុះអន្តរាគមន៍ពីសំណាក់កម្លាំងមានសមត្ថកិច្ចផងដែរ៕ សម្លេងខ្មែរពិត អានបន្ត
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មសិប្បកម្ម រោងចក្រ សហក្រាស ឲ្យទៅបើកទីតាំងនៅក្រៅក្រុង ដោយហេតុថានៅ ក្រៅក្រុងពេលនេះយើងមានបណ្ដាញទឹក ភ្លើងគ្រប់គ្រាន់ហើយដែរ។
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មសិប្បកម្ម រោងចក្រ សហក្រាស ឲ្យទៅបើកទីតាំងនៅក្រៅក្រុង ដោយហេតុថានៅ ក្រៅក្រុងពេលនេះយើងមានបណ្ដាញទឹក ភ្លើងគ្រប់គ្រាន់ហើយដែរ។
ការអំពាវនាវបែបនេះបានធ្វើឡើង ខណៈដែលលោកអភិបាលបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការវាយរំលំអគារសិប្បកម្មពួកស្ថិតតាមបណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
លោកឃួង ស្រេង បានលើកឡើងថា សិប្បកម្ម រោងចក្រ សហក្រាស នៅក្រៅក្រុង វាមិនប៉ះពាល់ដល់ការរស់នៅនិងរំខានបងប្អូនប្រជាពលរដ្ឋ ហើយបើមានបញ្ហាអ្វីកើតឡើង យើងអាចអន្តរាគមទាន់ពេលវេលាដោយហេតុថា មុននៃការសាងសង់រោងចក្រ សហក្រាសនានានៅក្រៅក្រុងនោះ គឺយើងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីនគរូបនីយបញ្ញត្តិរួចហើយ ដូច្នេះទេពេលដែលមានបញ្ហាកើតឡើងដូចជាគ្រោះអគ្គិភ័យជាដើមនោះយើងអាចជួយសង្គ្រោះបានទាន់ពេលវេលា ដោយសារតែយើងមានផ្លូវធំអាចចេញចូលរថយន្តពន្លត់អគ្គីភ័យបានស្រួលជាងនៅក្នុងក្រុង ខណៈដែល នៅក្នុងក្រុងមានលក្ខណៈចង្អៀតស្ទះចរាចរណ៍ពិបាកក្នុងការជួយអន្តរាគមន៍។ ជាក់ស្ដែងដូចជាហេតុការណ៍កើតឡើងអ្នកអគ្គិភ័យឆេះសិប្បកម្មពូកខាងលើនេះគឺបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិនិងរោងចក្រទាំងស្រុងនិងបង្កភ័យខ្លាចដល់ប្រជាពលរដ្ឋក្បែរថែមទៀត។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ អគ្គិភ័យបានឆាបឆេះសិប្បកម្មផលិតពូកទ្រង់ទ្រាយធំ ស្ថិតតាមបណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឆេះ រហូតដល់ម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ដោយបានបំផ្លាញអគារកម្ពស់៦ជាន់និងសម្ភារៈ គ្រឿងម៉ាស៊ីនទាំងស្រុង បើសរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារ៕ សម្លេងខ្មែរពិត អានបន្ត
លោក ផែង វណ្ណៈ អត្តលេខ១៦៥៧៤៧ ជានាយទាហានរង់ចាំការងារ ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ត្រូវលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។ មូលហេតុប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។
លោក ផែង វណ្ណៈ អត្តលេខ១៦៥៧៤៧
ជានាយទាហានរង់ចាំការងារ ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាន ត្រូវលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ។ មូលហេតុប្រព្រឹត្តខុសនឹងច្បាប់លក្ខន្តិកៈទូទៅ ចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ អានបន្ត
រតនគិរី ៖ លោក លី ឧសភា ត្រូវបានប្រកាសតែងតាំងចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណងនិងសុរិយោដីខេត្តរតនគិរីថ្មី កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្ត លោក ឆាន់ សុផាន់ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងចូលកាន់តំណែងលោក លី ឧសភា ជាប្រធានថ្មី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ខេត្តរតនគិរី ជំនួសលោក ទឹម ស៊ីណាតប្រធានមន្ទីរចាស់ដែលត្រូវបានផ្ទេភារកិច្ចទៅបម្រើការងារនៅក្រសួងវិញ។
ពិធីប្រកាសប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរូបនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៩ក្នុងខេត្តនិងមន្ត្រីរាជការក្រោមឱវាទ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់លោក ថង សាវុន រួចមកលោក ឆាន់ សុផាន់ បានផ្ដាំផ្ញើមួយចំនួនដល់លោក លី ឧសភា ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៃការផ្ដល់សេវាសាធារណៈ ជាពិសេសផ្ដោតលើសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ដើម្បីសម្រេចការងារនេះ ទាមទារនូវកិច្ចសហប្រតិបត្តិការពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលត្រូវពន្លឿនការងារឲ្យបានស្មើដៃគ្នាក្នុងគោលបំណងសម្រេចការផ្ដល់សេវាទៅតាមបរិបទពេលវេលាដែលបានកំណត់។
ប្រធានមន្ទីរ និងប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវគ្រប់គ្រងមន្ត្រីឲ្យបានហ្មត់ចត់ និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម និងមានវិធានការលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក ដែលធ្វើការទៀងទាត់ និងមានគុណផលការងារល្អ។ ពាក់ព័ន្ធ លើការងាររដ្ឋបាលដីធ្លី ត្រូវបន្តខិតខំជម្រះទិន្នន័យក្បាលដីកកស្ទះកន្លងមក ក្នុងកម្មវិធីចុះបញ្ជីដីធ្លីទូទៅ ក៏ដូចជាការចុះបញ្ជីដីតាមបទបញ្ជាលេខ ១បប។ ជាមួយគ្នានេះក៏ស្នើដល់គណៈកម្មការរដ្ឋបាល ជួយពន្លឿនការពិនិត្យសម្រេចឯកសារវិនិច្ឆ័យក្បាលដី ពិសេសទាក់ទងនឹងការសម្រេចពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចចែកប័ណ្ណជូនប្រជាពលរដ្ឋទាន់ពេលវេលា។ គណៈកម្មាធិការសុរិយោដីថ្នាក់ក្រុង ស្រុក និងខេត្ត ត្រូវបន្តជំរុញដោះស្រាយឲ្យអស់នូវទំនាស់ដែលនៅសេសសល់។ ទន្ទឹមហ្នឹងនេះ ត្រូវជំរុញដោះស្រាយបណ្ដឹងដែលអង្គភាពជំនាញបានទទួល។ លើការងាររៀបចំដែនដី លោក រដ្ឋលេខាធិការបានជំរុញមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តរតនគិរីត្រូវបញ្ចប់ផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីស្រុកអូរយ៉ាដាវ និងស្រុកកូនមុំ។ ទប់ស្កាត់ និងរុះរើសំណង់ខុសច្បាប់ដែលរំលោភលើដីសាធារណៈដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសនៅតាមទីក្រុង ទីប្រជុំជន និងទប់ស្កាត់ឲ្យខាងតែបានរាល់ការសាងសង់សំណង់ខុសច្បាប់រំលោភលើដីសាធារណៈ តទៅមុខទៀត។
ចំពោះការងារសំណង់ ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុឲ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់។ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយមហាជន ប្រជាជន ធ្វើការតាមដានគ្រប់ការដ្ឋានដែលត្រូវចាប់ផ្ដើមរៀបចំការសាងសង់។ ក្នុងករណីពិនិត្យឃើញមានការខុសឆ្គងនឹងបទបញ្ញត្តិសំណង់ ទោះចំពោះអ្នកមាន ឬគ្មានលិខិតអនុញ្ញាតសាងសង់ ត្រូវការហាមឃាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្នភ្លាម បន្ទាប់មកត្រូវបំពេញបែបបទតាមនីតិវិធី និងគោលការណ៍ជាធរមាន៕ សម្លេងខ្មែរពិត អានបន្ត
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ...
នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនា ផ្លូវ ក្រាលកៅស៊ូប្រវែង ១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៧១ ភូមិតាអុង ឆ្ពោះទៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានិត នាយករង ខុទ្ទការល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីមន្រ្ដីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនយ៉ាងច្រើនកោះករ។
បន្ទាប់ពីពិធីបើកការដ្ឋានខាងលើបានបញ្ចប់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបន្តដឹកនាំមន្រ្តីជំនាញ អញ្ជើញចុះពនិត្យមើលក្រុមការងារបូបខ្សាច់ដាក់បាវដើម្បីទប់ការពារច្រាំងទន្លេកុំឲ្យបាក់-ស្រុត ស្ថិតនៅក្នុងឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ផងដែរ៕ សម្លេងខ្មែរពិត អានបន្ត
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាពក្នុងពិធី បូកសរុបលទ្ធផលការងារអប់រំ និងប្រគល់ ប័ណ្ណសរសើរជូនសិស្សានុសិស្សនៅសាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ប្រចាំឆ្នាំសិក្សា ២០១៨ - ២០១៩
បន្ទាយមានជ័យ៖ ពិធីនេះប្រារព្វកាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្នុងបរិវេណសាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអភិបាលក្រុងបានថ្លែងកោតសរសើរខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលក្មួយៗសិស្សានុសិស្សនារយៈកាលកន្លងមក រហូតទទួលបានជ័យលាភីជាសិស្សពូកែ ទាំងគុណភាព និងបរិមាណ ដែលនេះជាការរួមចំណែកដ៏មានសារៈសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់វិស័យអប់រំ ធនធានមនុស្សនៅកម្ពុជា។
លោកអភិបាលក្រុង បានថ្លែងបន្តថា បើពឹងតែលើថ្នាលបណ្តុះបណ្តាលសាលាតែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីឱ្យបុត្រធីតារបស់លោកអ្នកក្លាយខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ជាសសរទ្រូងដ៏សំខាន់សម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតនោះគឺត្រូវការចូលរួមយ៉ាងសកម្មពីលោក លោកស្រីដែលជាអាណាព្យាបាលផងដែរ។
លោក គាត ហ៊ុល បានសង្កត់ធ្ងន់ថា លោក លោកស្រី ជាឪពុកម្តាយ និងអាណាព្យាបាលត្រូវធ្វើយ៉ាងណាជំរុញបុត្រធីតារបស់ខ្លួនឱ្យបានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា និងធ្វើការស្វ័យសិក្សារៀនសូត្រក្រៅម៉ោងសិក្សានៅសាលាឱ្យបានជាប្រចាំ ជាពិសេសអប់រំបុត្រធីតាឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងឧបាយមុខផ្សេងៗ គ្រប់ប្រភេទ៕ សម្លេងខ្មែរពិត អានបន្ត
ដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសរួម ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ)៖
គណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង(គ.គ.ច.វ) ត្រូវបានបង្កើតឡើងរវាងក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងយុត្តិធម៌ ដើម្បីគ្រប់គ្រង និងចាត់ចែងវត្ថុតាងដែលត្រូវបានរឹបអូសជាទ្រព្យសម្បត្តិរដ្ឋដោយស្ថាប័នតុលាការ។
គណៈកម្មការនេះដឹកនាំដោយឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន និងមានឯកឧត្តម សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងេសដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការក្រសូងយុត្តិធម៌ ជាអនុប្រធាន និងឯកឧត្តម ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការនៃក្រសួងយុត្តិធម៌ ជាអនុប្រធានប្រចាំការ ព្រមទាំងសមាជិក សមាជិកា ជាមន្ត្រីជាន់ខ្ពស់នៃក្រសួងទាំងពីរមួយចំនួនទៀ។ សម្លេងខ្មែរពិត អានបន្ត
ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីដឹកនាំប្រជុំពិនិត្យលេីឯកសារសម្រាប់កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីបញ្ហាគ្រឿងញៀន (ASOD) លើកទី៤០ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ និងឯកសារសម្រាប់ភូមិឃុំសង្កាត់ ស គ្មានគ្រឿងញៀន នៅទិសឥសាន៕ សម្លេងខ្មែរពិត អានបន្ត
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ សេងសុវណ្ណារ៉ា ត្រូវដកដំណែងហើយក្រោយផ្ទុះរឿងអាស្រូវប្រើអំណាច រំលោភយកដីព្រៃរបស់រដ្ឋក្នុងខេត្តមណ្ឌលគិរីរាប់ពាន់ហិកតា និង រឿងស្នេហា
ភ្នំពេញ៖ មុននេះបន្តិចថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៩នេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹក្យ ដកតំណែង លោក សេង សុវណ្ណារ៉ា ពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌។
សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានចេញសេចក្តីសម្រេចលេខ ១៤០ សសរ ដក ឯកឧត្តម សេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ចេញពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តមណ្ឌលគិរី ដោយដាក់ជំនួសមកវិញដោយលោក មាស ប្រុស ប្រធានរដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី។
ការសម្រេចដក ឯកឧត្តម សេង សុវណ្ណារ៉ា ជាបន្តបន្ទាប់បែបនេះ ក្រោយពី ឯកឧត្តម រូបនេះ មានរឿងអាស្រូវផ្លូវភេទ និងរឿងរ៉ាវប្រើអំណាចទៅរំលោភយកដីព្រៃរបស់រដ្ឋក្នុងខេត្តមណ្ឌលគិរីរាប់ពាន់ហិកតាធ្វើជាសម្បត្តិផ្ទាល់ខ្លួនដោយខុសច្បាប់៕ សម្លេងខ្មែរពិត អានបន្ត
អគ្គិភ័យឆេះអគាររោងចក្រផលិតពូក នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ មិនទាន់រលត់ទេ សមត្ថកិច្ចកំពុងបន្តបាញ់ពន្លត់នៅឡើយ ខណៈអគារត្រូវបានឆេះខូចខាតទាំងស្រុង
នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅទីតាំងអគ្គិភ័យគេឃើញវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះត្រួតពិនិត្យស្ថានភាពគ្រោះអគ្គិភ័យនេះ។
គួរជម្រាបថា គ្រោះអគ្គិភ័យឆេះអគាររោងចក្រផលិតពូកនេះ បានកើតឡើងតាំងពីម៉ោងជាង១ថ្ងៃត្រង់ថ្ងៃទី២៣ ខែសីហា កាលពីម្សិលមិញមកម្ល៉េះ ដែលផ្តើមឆេះចេញពីរោងចក្រសិប្បកម្មផលិតពូក ទើបរាលដាលដល់អាគារចំនួន៣ទៀតនៅជាប់នោះ។
បើតាមសេចក្ដីរាយការណ៍ពីកន្លែងកើតហេតុនៅព្រឹកថ្ងៃទី២៤ខែសីហានេះ អគ្គិភ័យបាននឹងកំពុងឆាបឆេះត្រឹមតែទីតាំងដដែល មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះទេ។ ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចក៏បានជម្លៀសប្រជាពលរដ្ឋ នៅតំបន់នោះចេញពីកន្លែងកើតហេតុជាបណ្តោះអាសន្នសិន។ចំណែកមូលហេតុនៃការបង្កឲ្យមានអគ្គីភ័យនេះ និងទំហំទឹកប្រាក់រងនូវការខូចខាតក៏ពុំទាន់ដឹងនៅឡើយ៕ សម្លេងខ្មែរពិត អានបន្ត
គ.ប.ផ.ក បើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ជូននាយនគរបាល១០៥រូប
ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ក្រមនីតិវិធីព្រហ្មទណ្ឌ និងតួនាទី ភារកិច្ច មន្ត្រីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃគឺថ្ងៃទី២៣ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដោយមានគ្រូឧទ្ទេសនាមអញ្ជើញចូលរួមធ្វើបទបង្ហាញចំនួន៣រូបគឺ ឯកឧត្តម សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ទរណ៍ លោកឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ សេន សត្យា នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោកឧត្តមសេនីយ៍ត្រី តេង ប៊ុនថុន អ្នកជំនាញផ្នែកច្បាប់ នៃ គ.ប.ផ.ក និងមានសិក្ខាកាម ជានាយនគរបាលនៃក្រសួងមហាផ្ទៃចំនួន ១០៥រូប ។
គ.ប.ផ.ក រៀបចំវគ្គបណ្តុះបណ្តាលនេះ គឺមានគោលបំណង ចែករំលែខបទពិសោធន៍ ស្របតាមនីតិវិធីផ្លូវច្បាប់ ក្នុងការបំពេញបេសកកម្មការងារ របស់មន្ត្រីនគរបាលយុត្តិធម៍ និងដេីម្បីឲ្យមន្ត្រីអនុវត្តច្បាប់ ទទួលបានចំណេះដឹងមូលដ្ឋានច្បាប់កាន់តែរឹងមាំ និងប្រសិទ្ធភាពការងារខ្ពស់៕ សម្លេងខ្មែរពិត អានបន្ត
តើ ចែតា មានខ្សែ និងខ្នងបង្អែកត្រឹមថ្នាក់ណាខ្លះ នៅក្នុងខេត្តរតនគិរី ទើបបានជាហ៊ានបើកលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខខុសច្បាប់
តើ ចែតា មានខ្សែ និងខ្នងបង្អែកត្រឹមថ្នាក់ណាខ្លះ នៅក្នុងខេត្តរតនគិរី ទើបបានជាហ៊ានបើកលេងល្បែងស៊ីសង ឆ្នោត កន្ទុយលេខខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង ផ្គើនគោលនយោបាយភូមិឃុំមានសុវត្ថិភាព? ហើយសមត្ថកិច្ចជំនាញសំងំស្ងៀមបែបនេះ? នេះបើតាមសេចក្តីរាយរណ៍ពីខេត្តរតនគិរីនៅព្រឹកថ្ងៃទី១២ខែសីហាឆ្នាំ២០១៩នេះ។
ប្រជាពលរដ្ឋស្នើដល់អាជ្ញាធរខេត្តនិងសមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាបើកការស៊ើបអង្កេតនិងមានចំណាត់ការបង្ក្រាបផងទាន ព្រោះល្បែងស៊ីសងខុសច្បាប់នេះ ជាប្រភពនៃ អសន្តិសុខសង្គម អំពើហិង្សា ចោរកម្ម គ្រឿងញៀន។ ល។
ខាងក្រោមនេះមានរូបភាព និងសម្លេងជាភស្តុតាងដែលអង្គភាពយើងទទួលបាន។ អង្គភាពយើងខ្ញុំនឹងរងចាំធ្វើការស្រាយបំភ្លឺនៅរៀងរាល់ម៉ោងធ្វើការ។
យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖
*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។
*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕ សំលេងខ្មែរពិត
—- —
សូមផ្តល់ដំណឹងមក ថ្មីពិត ០១២ ៩៨ ៤៨ ៥៥ អានបន្ត
សាហាវណាស់! ខឹងប្រពន្ធប្តឹងលែងលះ ប្តីតិរច្ឆាន ស្ទាក់កាប់ប្រពន្ធកណ្ដាលផ្លូវ ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តក្រចេះ៖ កាលពីវេលាម៉ោង ១៩:៣០នាទី មានករណីឃាតកម្ម ប្តីសម្លាប់ប្រពន្ធ បានកេីតឡេីងនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ (ម្ដុំវត្តហុងឡាំ)។
នគរបាលប៉ុស្ដិ៍សង្កាត់អូរឬស្សី បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ គង់ ស្រីតូច អាយុ ២៧ឆ្នាំ ជាប្រពន្ធ រីឯជនដៃដល់ជាប្ដីឈ្មាះ សំ សុភ័ក្រ្តា ហៅ ភ័ក្រ្ត រស់នៅភូមិ/ឃុំកើតហេតុខាងលើ ។
សមត្ថកិច្ច បន្តថា កន្លងមកឈ្មោះ គង់ ស្រីទូច និងឈ្មោះ សំ សុភ័ក្ត្រា ហៅ ភ័ក្ត្រ មានជម្លោះរកាំរកោសក្នុងគ្រួសារ រហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ពុំយល់ព្រមឡេីយ។ លុះនៅថ្ងៃទី០៥.០៨.២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែម ពេលត្រឡប់មកផ្ទះវិញមកតាមផ្លូវត្រង់ចំណុចផ្លូវលំច្រកចូលផ្ទះត្រូវបានជនសង្ស័យឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ធ្វេីសកម្មភាពកាន់កាំបិតផ្គាក់កាប់ឈ្មោះ គង់ ស្រីទូច ជាច្រេីនកាំបិតត្រូវចំបំពង់កនិងកញ្ចឹងក និងទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង ក្រោយពីធ្វេីសកម្មភាពរួចឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចយេីងកំពុងធ្វេីការសេីបអង្កេតស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ សម្លេងខ្មែរពិត អានបន្ត
ប្រធានមន្ទីររ៉ែ និង ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងខេត្តតាកែវ កំពុងដេកលក់ មិនខ្វល់ រថយន្តដឹកដី-ខ្សាច់ គ្មានស្លាកលេខ ពន្ធ ឆៀក ខុសលក្ខណៈបច្ចេកទេស! ដែលកំពុងចរាចរណ៍ក្នុងខេត្តតាកែវ
ខេត្តតាកែវ៖ តើអោយពលរដ្ឋសង្ឃឹមលើមន្ត្រី អាជ្ញាធរពាក់ពន្ធ័ក្នុងខេត្តតាកែវ ដូចម្ដេចទៅ បើឃើញតែរថយន្ដគ្មានបង់ពន្ធ គ្មានឆៀក គ្មានស្លាកលេខ ខុសលក្ខណៈបច្ចេកទេស ដឹកដី ដឹកខ្សាច់ ចរាចរណ៍ពេញដងផ្លូវនៅទឹកដីខេត្តតាកែវ ជាពិសេស ស្រុកបាទី។
តាមសេចក្ដីរាយការពីប្រជាពលរដ្ឋបានអោយដឹងថា ក្នុង១ថ្ងៃៗរថយន្ដខាងលើរាប់រយគ្រឿងដឹកដី ដឹកខ្សាច់ ធ្វើឲ្យខូចផ្លូវស្ទើតែរលាយអស់ហើយ បែជាក្រុមមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរមានសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពឡើយ។
ពលរដ្ឋបានលើកឡើងជាចម្ងល់ថា ឡានគ្មានពន្ធ តើជាជំនាញខាងណា? ចំណែកឡានគ្មានឆៀក និង គ្មានស្លាកលេខ ខុសបច្ចេកទេស តើជាជំនាញខាងណា? ហើយតើនឹងបាត់បងចំណូលពន្ធរដ្ឋយ៉ាងណា ករណីនេះ? តើមន្ត្រីជំនាញពិតជាមិនដឹង រឺធ្វើដេកលក់ព្រោះផលប្រយោជន៍អ្វីមួយនោះ?
ពលរដ្ឋបានលើកឡើងបន្តទៀតថា តើអភិក្រមទី៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាចនឹងត្រូវអនុវត្ត វះកាត់ចំពោះក្រុមមន្រ្តីអសកម្មក្នុងខេត្តតាកែវទាំងនោះដែរឬទេ???
ពាក់ពន្ធ័ករណីខាងលើ លោក សួន សុធា អនុប្រធានមន្ទីសាធារណៈការ និងដឹងជញ្ជូនខេត្តតាកែវ បានអោយដឹងថា លោកទទួលស្គាល់ថា ក្នុង១ថ្ងៃៗពិតជាមានរថយន្ដដូចការការលើកឡើងរបស់ពលរដ្ឋមែន តែលោកបែជាសំណូមពរអោយអាជ្ញាធរដែនដីជួយទប់ស្កាត់ទៅវិញ។
ចំណែក លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាមពល ខេត្តតាកែវ ថ្មីពិត មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយថ្ងៃនេះ៕ សម្លេងខ្មែរពិត អានបន្ត
ប្រធានមន្ទីររ៉ែ និង ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងខេត្តតាកែវ កំពុងដេកលក់ មិនខ្វល់ រថយន្តដឹកដី-ខ្សាច់ គ្មានស្លាកលេខ ពន្ធ ឆៀក ខុសលក្ខណៈបច្ចេកទេស! ដែលកំពុងចរាចរណ៍ក្នុងខេត្តតាកែវ
ខេត្តតាកែវ៖ តើអោយពលរដ្ឋសង្ឃឹមលើមន្ត្រី អាជ្ញាធរពាក់ពន្ធ័ក្នុងខេត្តតាកែវ ដូចម្ដេចទៅ បើឃើញតែរថយន្ដគ្មានបង់ពន្ធ គ្មានឆៀក គ្មានស្លាកលេខ ខុសលក្ខណៈបច្ចេកទេស ដឹកដី ដឹកខ្សាច់ ចរាចរណ៍ពេញដងផ្លូវនៅទឹកដីខេត្តតាកែវ ជាពិសេស ស្រុកបាទី។
តាមសេចក្ដីរាយការពីប្រជាពលរដ្ឋបានអោយដឹងថា ក្នុង១ថ្ងៃៗរថយន្ដខាងលើរាប់រយគ្រឿងដឹកដី ដឹកខ្សាច់ ធ្វើឲ្យខូចផ្លូវស្ទើតែរលាយអស់ហើយ បែជាក្រុមមន្ត្រីពាក់ពន្ធ័ និងអាជ្ញាធរមានសមត្ថកិច្ច មិនបានយកចិត្តទុកដាក់ទប់ស្កាត់ឲ្យមានប្រសិទ្ធភាពឡើយ។
ពលរដ្ឋបានលើកឡើងជាចម្ងល់ថា ឡានគ្មានពន្ធ តើជាជំនាញខាងណា? ចំណែកឡានគ្មានឆៀក និង គ្មានស្លាកលេខ ខុសបច្ចេកទេស តើជាជំនាញខាងណា? ហើយតើនឹងបាត់បងចំណូលពន្ធរដ្ឋយ៉ាងណា ករណីនេះ? តើមន្ត្រីជំនាញពិតជាមិនដឹង រឺធ្វើដេកលក់ព្រោះផលប្រយោជន៍អ្វីមួយនោះ?
ពលរដ្ឋបានលើកឡើងបន្តទៀតថា តើអភិក្រមទី៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាចនឹងត្រូវអនុវត្ត វះកាត់ចំពោះក្រុមមន្រ្តីអសកម្មក្នុងខេត្តតាកែវទាំងនោះដែរឬទេ???
ពាក់ពន្ធ័ករណីខាងលើ លោក សួន សុធា អនុប្រធានមន្ទីសាធារណៈការ និងដឹងជញ្ជូនខេត្តតាកែវ បានអោយដឹងថា លោកទទួលស្គាល់ថា ក្នុង១ថ្ងៃៗពិតជាមានរថយន្ដដូចការការលើកឡើងរបស់ពលរដ្ឋមែន តែលោកបែជាសំណូមពរអោយអាជ្ញាធរដែនដីជួយទប់ស្កាត់ទៅវិញ។
ចំណែក លោក ផេង វុធ ប្រធានមន្ទីររ៉ែ និង ថាមពល ខេត្តតាកែវ ថ្មីពិត មិនទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយថ្ងៃនេះ៕ សម្លេងខ្មែរពិត អានបន្ត
អភិបាលរងស្រុកសំរោង ស៊ិន សុផល ដឹកនាំមន្ត្រី ចុះដោះស្រាយករណី ប្រធានការិយាល័យផែនការស្រុក រំលោភយកដីរួម(ទួលអ្នកតា)នៅឃុំទ្
តាកែវ៖ លោក ស៊ិន សុផល អភិបាលរងស្រុកសំរោង រួមដំណើរដោយ លោក ង៉ែត សូទ្រី នាយករដ្ឋបាលសាលាស្រុក
លោក គាំ គីម អនុប្រធានការិយាល័យដែនដីនគរូនីយកម្មស្រុក លោកស្រី យង់ ស្រីមុំ ប្រធានការិយាល័យអន្តរៈវិស័យស្រុក លោក ស៊ឹម សុខុន មេឃុំទ្រា លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ រួមជាមួយប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមដោះស្រាយទំនាស់ដីធ្លី { ដីទួលអ្នកតាដើមសំរោង(ហៅលោកតាគង់)ទំហំជាង១ហិកតា} ស្ថិតនៅភូមិឫស្សីជុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ដីទួលអ្នកតាខាងលើ គឺជាដីរួម ដែលប្រជាពលរដ្ឋគោរពបូជា ធ្វើបុណ្យអ្នកតារៀងរាល់ឆ្នាំ ប៉ុន្តែគួរអោយសោកស្តាយ ដែល លោក អែម ផល្លី (ហៅភាព) ជាប្រធានការិយាល័យ ផែនការស្រុកសំរោង បានរំលោភយកធ្វើជាកម្មសិទ្ធបុគ្គលខ្លួនឯង មិនខ្លាចបុណ្យ បាប អ្នកតាកាច់ ឡើយ។
ទោះបីប្រជាពលរដ្ឋ និង ថ្នាក់ដឹកនាំស្រុកចុះសម្របសម្រួល និង សំណូមពរ ឲ្យលោកប្រធានការិយាល័យផែនការ ឈប់រំលោភ និង ទុកដីនោះជាទ្រព្យរួមសម្រាប់ការគោរពបូជា បែបព្រះពុទ្ធសាសនាយ៉ាងណាក៏ដោយ ក៏ លោក អែម ផល្លី (ហៅភាព) មិនព្រមឡើយ។
ហេតុដូច្នេះ ប្រជាពលរដ្ឋមានតែ សំណូមពរដល់ លោក កេត ម៉ៅ អភិបាលស្រុក ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត មេត្តាប្រើវិធានការច្បាប់ ដកហូតដីនោះទុកជាសម្បត្តិរួម។
ជាមួយគ្នា ប្រជាពលរដ្ឋ សំណូមពរដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ មេត្តាប្រើអភិក្រមទី៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការវះកាត់មន្ត្រីខិលខួច រំលោភដីរួមបែបនេះ។
ថ្មីពិត មិនទាន់អាចទាក់ទង លោក អែម ផល្លី ដើម្បីសុំការបំភ្លឺបាននៅឡើយ ថ្ងៃនេះ៕ សម្លេងខ្មែរពិត អានបន្ត