ពិធីប្រកាសប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីរូបនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ណាប់ ប៊ុន ហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុកទាំង៩ក្នុងខេត្តនិងមន្ត្រីរាជការក្រោមឱវាទ មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីជាច្រើនរូបទៀតផងដែរ។បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់លោក ថង សាវុន រួចមកលោក ឆាន់ សុផាន់ បានផ្ដាំផ្ញើមួយចំនួនដល់លោក លី ឧសភា ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវ បន្តយកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនៃការផ្ដល់សេវាសាធារណៈ ជាពិសេសផ្ដោតលើសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការងារដីធ្លី និងការសាងសង់សំណង់ផ្សេងៗ ដើម្បីសម្រេចការងារនេះ ទាមទារនូវកិច្ចសហប្រតិបត្តិការពីគ្រប់ផ្នែកពាក់ព័ន្ធ ដែលត្រូវពន្លឿនការងារឲ្យបានស្មើដៃគ្នាក្នុងគោលបំណងសម្រេចការផ្ដល់សេវាទៅតាមបរិបទពេលវេលាដែលបានកំណត់។ប្រធានមន្ទីរ និងប្រធានអង្គភាពគ្រប់គ្រងផ្ទាល់ ត្រូវគ្រប់គ្រងមន្ត្រីឲ្យបានហ្មត់ចត់ និងមានវិធានការម៉ឺងម៉ាត់ចំពោះមន្ត្រីអសកម្ម និងមានវិធានការលើកទឹកចិត្តដល់មន្ត្រី បុគ្គលិក ដែលធ្វើការទៀងទាត់ និងមានគុណផលការងារល្អ។ ពាក់ព័ន្ធ លើការងាររដ្ឋបាលដីធ្លី ត្រូវបន្តខិតខំជម្រះទិន្នន័យក្បាលដីកកស្ទះកន្លងមក ក្នុងកម្មវិធីចុះបញ្ជីដីធ្លីទូទៅ ក៏ដូចជាការចុះបញ្ជីដីតាមបទបញ្ជាលេខ ១បប។ ជាមួយគ្នានេះក៏ស្នើដល់គណៈកម្មការរដ្ឋបាល ជួយពន្លឿនការពិនិត្យសម្រេចឯកសារវិនិច្ឆ័យក្បាលដី ពិសេសទាក់ទងនឹងការសម្រេចពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីអាចចែកប័ណ្ណជូនប្រជាពលរដ្ឋទាន់ពេលវេលា។ គណៈកម្មាធិការសុរិយោដីថ្នាក់ក្រុង ស្រុក និងខេត្ត ត្រូវបន្តជំរុញដោះស្រាយឲ្យអស់នូវទំនាស់ដែលនៅសេសសល់។ ទន្ទឹមហ្នឹងនេះ ត្រូវជំរុញដោះស្រាយបណ្ដឹងដែលអង្គភាពជំនាញបានទទួល។ លើការងាររៀបចំដែនដី លោក រដ្ឋលេខាធិការបានជំរុញមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តរតនគិរីត្រូវបញ្ចប់ផែនការរៀបចំដីខេត្ត និងប្លង់គោលប្រើប្រាស់ដីស្រុកអូរយ៉ាដាវ និងស្រុកកូនមុំ។ ទប់ស្កាត់ និងរុះរើសំណង់ខុសច្បាប់ដែលរំលោភលើដីសាធារណៈដូចជាដីចំណីផ្លូវសាធារណៈ និងសួនច្បារសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សោភណភាព សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ពិសេសនៅតាមទីក្រុង ទីប្រជុំជន និងទប់ស្កាត់ឲ្យខាងតែបានរាល់ការសាងសង់សំណង់ខុសច្បាប់រំលោភលើដីសាធារណៈ តទៅមុខទៀត។ចំពោះការងារសំណង់ ត្រូវបន្តផ្សព្វផ្សាយ និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ពិសេសដល់ម្ចាស់សំណង់ និងអ្នកអភិវឌ្ឍអចលវត្ថុឲ្យយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យសំណង់។ ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងជាមួយមហាជន ប្រជាជន ធ្វើការតាមដានគ្រប់ការដ្ឋានដែលត្រូវចាប់ផ្ដើមរៀបចំការសាងសង់។ ក្នុងករណីពិនិត្យឃើញមានការខុសឆ្គងនឹងបទបញ្ញត្តិសំណង់ ទោះចំពោះអ្នកមាន ឬគ្មានលិខិតអនុញ្ញាតសាងសង់ ត្រូវការហាមឃាត់ផ្អាកការសាងសង់ជាបណ្ដោះអាសន្នភ្លាម បន្ទាប់មកត្រូវបំពេញបែបបទតាមនីតិវិធី និងគោលការណ៍ជាធរមាន៕ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ