ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលបើកអាជីវកម្មសិប្បកម្ម រោងចក្រ សហក្រាស ឲ្យទៅបើកទីតាំងនៅក្រៅក្រុង ដោយហេតុថានៅ ក្រៅក្រុងពេលនេះយើងមានបណ្ដាញទឹក ភ្លើងគ្រប់គ្រាន់ហើយដែរ។ការអំពាវនាវបែបនេះបានធ្វើឡើង ខណៈដែលលោកអភិបាលបានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៃការវាយរំលំអគារសិប្បកម្មពួកស្ថិតតាមបណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។លោកឃួង ស្រេង បានលើកឡើងថា សិប្បកម្ម រោងចក្រ សហក្រាស នៅក្រៅក្រុង វាមិនប៉ះពាល់ដល់ការរស់នៅនិងរំខានបងប្អូនប្រជាពលរដ្ឋ ហើយបើមានបញ្ហាអ្វីកើតឡើង យើងអាចអន្តរាគមទាន់ពេលវេលាដោយហេតុថា មុននៃការសាងសង់រោងចក្រ សហក្រាសនានានៅក្រៅក្រុងនោះ គឺយើងត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីនគរូបនីយបញ្ញត្តិរួចហើយ ដូច្នេះទេពេលដែលមានបញ្ហាកើតឡើងដូចជាគ្រោះអគ្គិភ័យជាដើមនោះយើងអាចជួយសង្គ្រោះបានទាន់ពេលវេលា ដោយសារតែយើងមានផ្លូវធំអាចចេញចូលរថយន្តពន្លត់អគ្គីភ័យបានស្រួលជាងនៅក្នុងក្រុង ខណៈដែល នៅក្នុងក្រុងមានលក្ខណៈចង្អៀតស្ទះចរាចរណ៍ពិបាកក្នុងការជួយអន្តរាគមន៍។ ជាក់ស្ដែងដូចជាហេតុការណ៍កើតឡើងអ្នកអគ្គិភ័យឆេះសិប្បកម្មពូកខាងលើនេះគឺបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិនិងរោងចក្រទាំងស្រុងនិងបង្កភ័យខ្លាចដល់ប្រជាពលរដ្ឋក្បែរថែមទៀត។គួរបញ្ជាក់ថា កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ អគ្គិភ័យបានឆាបឆេះសិប្បកម្មផលិតពូកទ្រង់ទ្រាយធំ ស្ថិតតាមបណ្តោយផ្លូវលេខ៨បេតេ កែងនឹងផ្លូវលេខ៣បេតេ ក្រុម៤ ភូមិចំរើនផល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយឆេះ រហូតដល់ម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ដោយបានបំផ្លាញអគារកម្ពស់៦ជាន់និងសម្ភារៈ គ្រឿងម៉ាស៊ីនទាំងស្រុង បើសរុបទឹកប្រាក់ប្រមាណជាង៣លានដុល្លារ៕ សម្លេងខ្មែរពិត
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ