សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនមានត្រកូល «ហ៊ុន» ប្រមាណជា ៤០នាក់ ដែលជាអ្នកវិនិយោគទំហំទឹកប្រាក់ធំៗ បានចូលជួបសម្តែងការគួរសម និងពិភាក្សាពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យអ្នកវិនិយោគទាំងនេះ បន្តរកស៊ីនៅក្នុងប្រទេសកម្ពុជា ដោយកុំព្រួយបារម្ភអ្វីទាំងអស់ ដ្បិតរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយគាំពារយ៉ាងប្រសើរដល់អ្នកវិនិយោគបរទេស។ ជាពិសេសទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងចិន ជាចលករដ៏សំខាន់សម្រាប់គាំពារ និងផ្តល់ឱកាសដ៏ប្រសើរសម្រាប់ការវិនិយោគចិននៅកម្ពុជា។ជាមួយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកបង្ហាញនូវចំណុចពិសេសជាច្រើន ដែលជួយឱ្យការរកស៊ីរបស់ចិននៅកម្ពុជាមានលទ្ធផលល្អប្រសើរ។ ក្នុងនោះកម្ពុជា និងចិនជាប្រទេសមានទំនាក់ទំនងដ៏ល្អជាមួយគ្នា ហើយរាជរដ្ឋាភិបាលកម្ពុជា តែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ តាំងពីការចាប់ផ្តើមទំនាក់ទំនងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន សម្តេចបានស្នើទៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រីចិន លោក លី ឃឺឈាង ៣ចំណុចសំខាន់ ៖ទី១) សូមឲ្យក្រុមហ៊ុនចិនដែលកំពុងដាក់ទុននៅកម្ពុជាបន្ត វិនិយោគនៅកម្ពុជា ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជាក៏ដោយ គឺសម្ដេចស្នើសុំឲ្យចិននៅតែបន្តធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាបន្តទៀតទី២) សម្ដេចបានមានប្រសាសន៍ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិនមកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មីទី៣) សម្ដេចតេជោបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នកម្ពុជា និងចិន បាននឹងកំពុងប្រឹងប្រែងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់តែធំ ពោលសម្រេចឱ្យបានប្រមាណ ១០ពាន់លានដុល្លារនៅឆ្នាំ២០២២។ ការប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មនេះ ជាឱកាសមួយសម្រាប់ចិនក្នុងការវិនិយោគនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញនូវកត្តាសំខាន់ៗមួយចំនួនទៀត ដែលសុទ្ធសឹងជាឱកាសរកផលចំណេញពីការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។ កត្តាទាំងនោះមានដូចជា៖ ការបង្កើតតំបន់ និងអនុតំបន់មេង្គ, មេគង្គ-ឡានឆាង, អាស៊ាន-ចិន និងអាស៊ី-បូព៌ា, ការបង្កើតតំបន់សេដ្ឋកិច្ចសេរីអាស៊ាន-ចិន, ការបង្កើតតំបន់សេដ្ឋកិច្ចសេរីរវាងកម្ពុជា និងចិន, ការបង្កើតតំបន់សេដ្ឋកិច្ចអនុគ្រោះគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកអាស៊ានទាំង១០ ជាមួយចិន ជប៉ុន កូរ៉េ ឥណ្ឌា អូស្ត្រាលី នូវែលហ្សេឡង់ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ