សមត្ថកិច្ចបង្រ្កាប ប្រភពបង្កើតចោរកម្ម (ទីតាំង.........
សមត្ថកិច្ចបង្រ្កាប ប្រភពបង្កើតចោរកម្ម (ទីតាំងបញ្ចាំទិញ- លក់ម៉ូតូ ទទួលផលចោរកម្មគ្មានច្បាប់០១កន្លែង) ដកហូតម៉ូតូប្រមាណ៦០គ្រឿង
—- —-
ខេត្តសៀមរាប ៖ នៅវេលាម៉ោង ០២រសៀលថ្ងៃ១៩ កញ្ញា ២០១៩ កិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប រួមមានការិយាល័យ ព្រណ្មទណ្ឌកំរិតធ្ងន់-ស្រាល អធិការ ដ្ឋាននគរបាលក្រុង-ប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប ប្រជាការពារ ដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនិយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រណ្មទណ្ឌក្រសួង មហាផ្ទៃ ចំណែកឯខាងស្នងការដ្ឋានខេត្តសៀមរាប ដឹកនាំដោយ លោក ឧត្តមសេនិយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រណ្មទណ្ឌ បានធ្វើការបង្រ្កាបទីតាំងបញ្ចាំនិងទទួលផលចោរកម្មដ៍សកម្មធំ ១ កន្លែងក្នុងក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្ស២នាក់និង ឆែកឆេរដកហូតម៉ូតូចំនួនប្រមាណ ៦០ គ្រឿង ក្នុងនោះ ៥៥ គ្រឿងមិនមានឯកសារ ហើយមានប្រភេទម៉ូតូកាច់សោ ក និងដាប់លេខ (កែច្នៃលេខម៉ាស៊ីន)មាន១៩ គ្រឿង ម៉ូតូមានកាតទ្រីត្រឹមត្រូវ ០២ គ្រឿង ម្ចាស់ទីតាំងត្រូវគេដឹងថា រកស៊ីយូរឆ្នាំ មកហើយ ពលរដ្ឋរស់នៅជិតខាង ថា ម្តាយមានឈ្មោះ ហៅ យាយ ហួរ កូនប្រុស ឈ្មោះ ហូ ។
ទោះជា យ៉ាងណាបច្ចុប្បន្នជនសង្ស័យរួមជាមួយម៉ូតូ៥៧គ្រឿងត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីចាត់ការតាមនិតិវិច្បាប់។
គួរបញ្ជាក់ថា កន្លែងកុងស៊ីបញ្ចាំ ទិញ លក់ ម៉ូតូ រថយន្ត គ្មានឯកសារត្រឹមត្រូវ គឺជាប្រភពបង្កើតនូវ អំពើលួច ប្លន់ ជារៀងរាល់ថ្ងៃ។ សូមសមត្ថកិច្ចមេត្តាស្រាវជ្រាវ និងបង្ក្រាបឲ្យដូចភ្លៀងរលឹម ជាពិសេស កន្លែងបញ្ចំម្តុំឃ្លាំងរំសេវ ភ្នំពេញ៕ សូមផ្តល់ដំណឹងមក សម្លេងខ្មែរពិត
012 98 48 55