ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អញ្ជើញជាអធិបតីភាពក្នុងពិធី បូកសរុបលទ្ធផលការងារអប់រំ និងប្រគល់ ប័ណ្ណសរសើរជូនសិស្សានុសិស្សនៅសាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ប្រចាំឆ្នាំសិក្សា ២០១៨ - ២០១៩
Tue,27 August 2019 (Time 10:40 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 541នាក់)


បន្ទាយមានជ័យ៖ ពិធីនេះប្រារព្វកាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ក្នុងបរិវេណសាលារៀន ម៉េង ហួ ណ័រវ៉េស្ទ ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកអភិបាលក្រុងបានថ្លែងកោតសរសើរខ្ពស់ចំពោះគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលក្មួយៗសិស្សានុសិស្សនារយៈកាលកន្លងមក រហូតទទួលបានជ័យលាភីជាសិស្សពូកែ ទាំងគុណភាព និងបរិមាណ ដែលនេះជាការរួមចំណែកដ៏មានសារៈសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការលើកកម្ពស់វិស័យអប់រំ ធនធានមនុស្សនៅកម្ពុជា។

លោកអភិបាលក្រុង បានថ្លែងបន្តថា បើពឹងតែលើថ្នាលបណ្តុះបណ្តាលសាលាតែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីឱ្យបុត្រធីតារបស់លោកអ្នកក្លាយខ្លួនជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ជាសសរទ្រូងដ៏សំខាន់សម្រាប់គ្រួសារ និងសង្គមជាតិទាំងមូល នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតនោះគឺត្រូវការចូលរួមយ៉ាងសកម្មពីលោក លោកស្រីដែលជាអាណាព្យាបាលផងដែរ។

លោក គាត ហ៊ុល បានសង្កត់ធ្ងន់ថា លោក លោកស្រី ជាឪពុកម្តាយ និងអាណាព្យាបាលត្រូវធ្វើយ៉ាងណាជំរុញបុត្រធីតារបស់ខ្លួនឱ្យបានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា និងធ្វើការស្វ័យសិក្សារៀនសូត្រក្រៅម៉ោងសិក្សានៅសាលាឱ្យបានជាប្រចាំ ជាពិសេសអប់រំបុត្រធីតាឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងល្បែងឧបាយមុខផ្សេងៗ គ្រប់ប្រភេទ៕ សម្លេងខ្មែរពិត


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ