បន្ទាយមានជ័យ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកន្លងមក នៅសាលប្រជុំធំ រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ដែលមានអញ្ជើញចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីរាជការ ប្រធានមន្ទីរអង្គភាព កងកម្លាំង លោកអភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ជិត១០០០នាក់។បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និង ជូនពរពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំង ខេត្តបន្ទាយមានជ័យទាំងអស់ និងសូមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិទឹកជំនន់ ជាពិសេសចំពោះ ក្រុម គ្រួសារដែលបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ដោយគ្រោះទឹកជំនន់។ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម សម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់ថ្នាក់ នៃរដ្ឋ បា ល ថ្នាក់ ក្រោមជាតិ ដែលបាន រួមសហការគ្នា ប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការ ចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំដល់ក្រុមការងារទាំងអស់ឲ្យពិនិត្យ បញ្ជីបញ្ហាប្រឈម សំណើ សំណូមពរនានា របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិការសាធារណៈ ដើម្បីរួមគ្នាកំណត់អំពីគោលការណ៍ វិធានការ រៀបចំ ជាផែនការសកម្មភាពជាក់លាក់ ដើម្បីដោះស្រាយនូវបញ្ហាដែល ប្រជាពលរដ្ឋ លើកឡើងសំដៅ លើកកម្ពស់ការចូលរួម ការគាំទ្រក្នុងការរៀបចំវេទិការសាធារណៈ លើកក្រោយៗទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ