ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឃាតកម្ម បាញ់​បុរសម្នាក់ ​ជា​គ្រួ​បង្រៀនចំនួន​៣​គ្រាប់ ​បណ្តាល​ឲ្យ​ស្លាប់​ នៅក្បែរ​ម៉ូតូ​ រួច​គេច​ខ្លួន​បាត់នៅខណ្ឌ​សែន​សុខ
Fri,30 August 2019 (Time 07:37 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 633នាក់)


ភ្នំពេញ ៖ ហេតុ​ការ​ណ៍​នេះ​បង្ករ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​១១​យប់ ​ថ្ងៃទី​២៧ ខែសីហា​ ឆ្នាំ​២០១៩​ ស្ថិត​តាម​បណ្ដោយ​ផ្លូ​​វ​បេតុង​ច្រកចូល​ឪ​កាស​ខ្ញុំ​ប្រមាណ​៥០០​ម៉ែត្រ​ក្នុង​សង្កា​ត​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

សព​ជនរងគ្រោះ​មានឈ្មោះ​រឿន រតនា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរប​គ្រូបង្រៀន អនុវិទ្យាល័យ​ទួល​ប្រសាទ​សង្កាត់​ឃ្មួ​​ញ ខណ្ឌ​សែន​សុខ ស្នាក់នៅ​ភូមិ​សែន​សុខ​៥​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សខ​។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ស្គុ​ប​ពី​ព​ណ័ស ពាក់​ស្លាក​លេខ​រតនៈគីរី​1E 7838​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច។ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ត្រូវ​ជន​មិន​ស្គាល់មុខ​បាញ់ប្រហា​ចំនួន​៣​គ្រាប់​ស្លាប់​ភ្លាមៗ​នៅលើ​ដងផ្លូវ ជិត​ម៉ូតូ ក្រោយពី​បាញ់​រួចហើយ​ជនបង្កបានចេញ​ពី​កន្លែងកើតហេតុ​បាត់ស្រមោល​បន្សល់​នៅ​សំបក​កា​ទុ​ស្ស​ចំនួនមួយ និង​ជនរងគ្រោះ​ដេកស្លាប់​នៅក្បែរ​ម៉ូតូ​គួរ​ឲ្យ​សង្វេគ។​

​ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ​បាន​ចុះ​មកដល់​ចំនុចកើតហេតុ​បាន​យក​ខ្សែ​ចង់​ហ៊ុម​ព​ទ្ធ័​ជុំវិញ​កន្លែង​កើត​ រង់ចាំ​ជំនាញ​មក​ពិនិត្យ​ពេល​ជំនាញ​មកដល់​បាន​ឲ្យ​រថយន្ត​ដឹក​សព​យកទៅ​តម្កល់​ទុក​នៅ​វត្ត​សែន​សុខ​ ងាយស្រួល​ និង​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័យ ​ក្រោយពី​និត្យ​រួចរាល់​ក​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ សម្លេងខ្មែរពិត


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ