អាជ្ញាធរខេត្តកណ្ដាល ជំរុញដល់មន្រ្តី ឃុំ សង្កាត់ រៀបចំឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ ខេត្តកណ្តាល៖ ថ្លែងក្នុងវគ្គរំលឹកឡើងវិញស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន និងផ្សព្វផ្សាយសេចក្តីណែនាំលេខ០៥០ សណន ស្តីពីការជំរុញផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មានឯកសារគ្រប់គ្រាន់ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរ ឃុំ សង្កាត់ ធ្វើឯកសារអត្តសញ្ញាណកម្ម ក្នុងនោះមានសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដល់បងប្អូនអតីតពលករ មកពីប្រទេសថៃ ដើម្បីឱ្យពួកគេ មានឯកសារកំណើតគ្រប់គ្រាន់ ទុកសម្រាប់ប្រើប្រាស់ ក្នុងកិច្ចការផ្សេងៗ។ លោកជំទាវអភិបាលរងខេត្ត បានបន្ថែមថា៖ ពាក់ព័ន្ធនឹងបញ្ហានេះអាជ្ញាធរពាក់ព័ន្ធត្រូវខិតខំធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរ ទើបត្រឡប់ពីប្រទេសថៃ និងអ្នកពុំទាន់មានឯកសារ អត្តសញ្ញាណកម្ម មានឯកសារសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យបានគ្រប់ៗគ្នា ដែលការងារនេះគឺចាំបាច់បំផុតសម្រាប់ពួកគាត់យកទៅប្រើប្រាស់ និងងាយស្រួលស្វែងរកការងារធ្វើជាដើម។ លោកជំទាវ បានថ្លែងបន្តថា៖ ដោយកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលទើបត្រលប់មកពី ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់នៅឡើយ ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម បញ្ហានេះ បានបង្កជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់ថា៖ ក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន ដែលមានជម្លោះតាមព្រំដែនរវាងកម្ពុជា និងថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ដែលធ្លាប់រស់នៅ និងធ្វើការនៅប្រទេសថៃ បានវិលត្រលប់មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញយ៉ាងគំហុក។ ក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានយកចិត្តទុក ដាក់ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើន ដើម្បីសម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋខ្មែរមកកាន់មាតុប្រទេសវិញ ក្នុងនោះមានដូចជាការផ្តល់មធ្យោបាយធ្វើដំណើរ កន្លែងស្នាក់នៅបណ្តោះអាសន្ន សម្ភារ ប្រើប្រាស់ផ្សេងៗ គ្រឿងឧបភោគបរិភោគ សេវាសុខាភិបាល និងឱកាសការងារជាដើម។ លោកជំទាវ បានជំរុញដល់រដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាល ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងខិតខំជំរុញផ្តល់ ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋ ពិសេសពលករដែលទើបមកពីប្រទេសថៃនៅគ្រប់មូលដ្ឋានរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ