ថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
កសិករ១១នាក់ នៅស្រុកអង្គធំ ត្រូវបានចាប់ខ្លួន
Sun,28 September 2025 (Time 02:31 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 69នាក់)


កសិករចំនួន១១នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត សៀមរាបពាក់ព័ន្ធករណី អំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស។

មន្ត្រីនគរបាលខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦:១៦នាទី កើតមានករណី អំពើហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ កែច្នៃខុសច្បាប់) នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ដែលករណីនេះបង្កឡើង ដោយជនសង្ស័យចំនួន ០២ក្រុម ដែលមានគ្នាចំនួន ១២នាក់ ក្រោយពីប្រព្រឹត្តអំពើហិង្សារួចពួកគេបាននាំគ្នាគេចខ្លួនអស់។

ជនសង្ស័យចំនួន២ក្រុម ដែលមានគ្នាចំនួន ១១នាក់ យកមកធ្វើការសាកសួរ៖

ក្រុមទី១ មានគ្នាចំនួន ០៥នាក់៖ ១.ឈ្មោះ ប៉ន ពិត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ហាស់ ហុច ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ កសិករ, ៣.ឈ្មោះ ហាស់ ហួន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កសិករ, ៤.ឈ្មោះ ហាស់ ហ៊ុន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ, និង៥.ឈ្មោះ ហាស់ ហៀម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ អ្នកទាំង ៥នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

ក្រុមទី២ មានគ្នាចំនួន ០៦នាក់៖ ១.ឈ្មោះ សៃ សាញ់ ហៅសូយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ, ២.ឈ្មោះ ភាព សុភារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កសិករ អ្នកទាំង ២នាក់ មានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៣.ឈ្មោះ គួយ ស៊ីណាត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប, ៤.ឈ្មោះ ស៊ាត សាក់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប, ៥.ឈ្មោះ មឿត មុត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិអន្ទឹតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប, និង៦.ឈ្មោះ ញ៉ាន វណ្ណៈ ហៅខ្នីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុង ភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនកម្លាំងសមត្ថកិច្ចបានកំណត់អត្តសញ្ញាណ ស្នើសុំដីការតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ត។

មន្ត្រីនគរបាលបានបន្តថា នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំងពីរក្រុមខាងលើ បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អំពើហិង្សា និងប្រដាក់ដោយអាវុធ វាយតបតគ្នាទៅវិញទៅមក បណ្តាលឱ្យមានអ្នករងរបួស។

ករណីនេះកម្លាំងសមត្ថកិច្ចធ្វើការដកហូតបានរួមមាន៖ ដំបងដែកជ្រុងចំនួន ១ដើម, ដែកក្តារវីបេតុងចំនួន ១ដើម, កាំបិតព្រាចំនួន ១ដើម, កាំបិតខ្វែវចំនួន ៣ដើម និងជំពាមកៅស៊ូចំនួន១, ដាវសាំម៉ូរៃចំនួន ១ដើម, កាំបិតផ្គាក់ចំនួន ១ដើម, ពូថៅចំនួន ២ដើម, កាំភ្លើងកែច្នៃចំនួន ១ដើម និងសម្ភារៈប្រើប្រាស់សារធាតុញៀនមួយចំនួនទៀតផងដែរ។

សូមជម្រាបថា ក្នុងប្រតិបត្តិការបង្ក្រាបនេះដោយកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរធំ តាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ