មន្ត្រីបង្ក្រាបសាច់គោ និងភ្លៅមាន់ជាង៨តោន នាំចូលពីវៀតណាមដោយខុសច្បាប់លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូក្រាម នាំចូលដោយគ្មានលិខិតអនុញ្ញាតពីប្រទេសវៀតណាម។សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្តចេញពីវៀតណាម តាមច្រករបៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា។លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីកប់ចោលមនសិការប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលកម្ពុជានេះ ទទូចដល់រាជរដ្ឋាភិបាលបើកការស្រាវជ្រាវរកឃើញមន្ត្រីដែលខិលខូចនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ