ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ស្នងការនគរបាលខេត្តសៀមរាប តំណាងនាយឧត្តមសេនីយ៍ ស ថេត នាំយកស្បៀងអាហារឧបត្ថម្ភកម្លាំងនគរបាលនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ
Mon,30 June 2025 (Time 09:19 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 15នាក់)


ស្នងការនគរបាលខេត្តសៀមរាប តំណាងនាយឧត្តមសេនីយ៍ ស ថេត នាំយកស្បៀងអាហារឧបត្ថម្ភកម្លាំងនគរបាលនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ

ខេត្តព្រះវិហារ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដនាំស្បៀងអាហារជាលើកទី២ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភដល់កម្លាំងនគរបាលឈរជើងនៅសមរភូមិមុខព្រំដែនកម្ពុជា-ថៃ ដើម្បីផ្គង់ផ្គត់តម្រូវការប្រចាំថ្ងៃ។

ស្បៀងអាហារដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់លោកឧត្តមសេនីយ៍ទោ ហួត សុធី នាំយកទៅឧបត្ថម្ភកម្លាំងឈរជើងនៅសមរភូមិមុខ គឺសាច់ក្រក ចំនួន៥០០គីឡូក្រាម (សាច់ជ្រូក ២៥០គីឡូក្រាម និងសាច់គោ ២៥០គីឡូក្រាម)។ ដោយក្នុងនោះត្រូវបានបែងចែកទៅ វរនគរបាលការពារព្រំដែនគោកលេខ៧០២ ចំនួន១០០ គីឡូក្រាម, វរនគរបាលការពារព្រំដែនគោកលេខ៩០៥ ចំនួន១០០គីឡូក្រាម និងទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគ៤ ចំនួន៣០០គីឡូក្រាម។

សូមជម្រាបថា នេះជាលើកទី២ ហើយដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកស្បៀងអាហារឧបត្ថម្ភដល់កម្លាំងនគរបាលជួរមុខ ដែលកាលពីលើកទី១ បាននាំយកសាច់ក្រក សាច់ជ្រូកចំនួន៥០០គីឡូក្រាម និងត្រីងៀតចំនួន៥០០គីឡូក្រាម ដើម្បីបែងចែកដល់វរនគរបាលការពារព្រំដែនគោក៕SRP


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ