ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
មនុស្ស​ប្រុស​ស្រី​ចំនួន​០៣នាក់​បាន​ស្លា..ប់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​ឆាប​ឆេះ​រថយន្ត​ដឹក​ប្រេង​មួយ​គ្រឿង​
Thu,08 May 2025 (Time 09:23 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 125នាក់)


(ព័ត៌មាន​លម្អិត​)​ ថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ២០២៥ វេលាម៉ោង ១១:៤០​ នាទីយប់​ មានករណីអគ្គិភ័យឆេះរថយន្តដឹកប្រេងចំនួ​០១គ្រឿង រួចបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋស្ថិតនៅចំណុច​ ភូមិ​ ព្រែកប្រស់ ឃុំ​ ទឹកថ្លា ស្រុក​ ព្រៃនប់​ ខេត្ត​ ព្រះសីហនុ។

+​ រងការ​ខូចខាតរួមមាន៖
ឆេះរថយន្តដឹកប្រេងចំនួន០១គ្រឿងរបស់ក្រុមហ៊ុន CLEAN ENERGlES (CE) ពាក់ស្លាកលេខភ្នំពេញ​ 4A-2820​ ឆេះក្បាលរថយន្ត​ (អស់ទាំងស្រុង)​ នឹងបន្តឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង​ អស់ទាំងស្រុង និងម៉ូតូចំនួន០៥គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ សរុបជាទឹកប្រាក់ចំនួន​ ៥០.០០០​ មុឺនដុល្លារ​ ព្រមទាំងបណ្ដាលអោយស្លាប់មនុស្សចំនួន០៣នាក់។

+​ ម្ចាស់ផ្ទះរងគ្រោះ៖
-​ ម្ចាស់ផ្ទះទី១ ឈ្មោះ អ៊ុត ភាព ភេទ​ ស្រី អាយុ​ ៤៩​ ឆ្នាំ មុខរបរ កម្មកររោងចក្រ ផ្ទះសង់អំពីឈើដំបូលប្រក់សង្ក័សីមានទំហំទទឹង០៤ម៉ែត្រ×បណ្ដោយ០៦ម៉ែត្រ​ (អស់ទាំងស្រុង)។
-​ ម្ចាស់ផ្ទះទី២ ឈ្មោះ មន ភក្ដី ភេទ​ ប្រុស អាយុ​ ៤០​ ឆ្នាំ​ ត្រូវជាប្ដី និងប្រពន្ធឈ្មោះ​ បាត ស្រីមុំ ភេទ​ ស្រី អាយុ​ ៣៥​ ឆ្នាំ មុខរបរ លក់ដូរ​ ផ្ទះសង់អំពីថ្ម ដំបូលប្រក់សង្ក័សី មានទំហំទទឹង០៧ម៉ែត្រ×បណ្ដោយ១៥ម៉ែត្រ​ (ឆេះផ្ទះអស់ទាំងស្រុង)​ និងបណ្ដាលអោយឆេះគ្រោះថ្នាក់ដល់កូនស្លា.,.,ប់ចំនួន០៣នាក់រួមមានៈ
១.​ ឈ្មោះ​ យ៉ារី សុខសិលា ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ (ស្លា.,ប់នៅនឹងកន្លែងកើតហេតុ)​ ។
២.​ ឈ្មោះ​ ភក្ដី រីតា ភេទ​ ស្រី អាយុ​ ១៥​ ឆ្នាំ (ស្លា.,.ប់នៅនឹងកន្លែងកើតហេតុ)​ ។
៣.​ ឈ្មោះ​ ភក្ដី សំមេន ភេទ​ ប្រុស​ អាយុ​ ១៣​ ឆ្នាំ​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្ដាយឈ្មោះ​ បាត ស្រីមុំ អាយុ​ ៣៥​ ឆ្នាំ​ (រងរបួសស្រាល)​ ។

👉 មូលហេតុ: តាមការបំភ្លឺរបស់ឈ្មោះ ភក្ដី គារ៉ា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះបានបញ្ជាក់ថាមុនពេលកើតហេតុរូបគាត់កំពុងបង្ហូរសាំងដាក់ប៊ីដុងពីរថយន្តដឹកប្រេង ដែលអ្នកបើកបររថយន្តរបស់ក្រុមហ៊ុន CLEAN ENERGlESបានបង្ហូរសាំងលក់អោយទៅម្ចាស់ផ្ទះខាងលើរួចគាត់បានបង្ហូរសាំងបានចំនួន០២ប៊ីដុង ក៏លើកយកមកទុកក្នុងផ្ទះ រួចហើយក៏បានបង្ហូរសាំងបន្ថែមទៀតទើបតែបានកន្លះប៊ីដុង ពេលនោះដែរម្ដាយរបស់គាត់ក៏កំពុងអាំងងាវហូបនៅពីមុខផ្ទះ ភ្លាមៗនោះស្រាប់តែឆាបឆេះជាអគ្គិភ័យកើតឡើងតែម្ដង។

ករណីអគ្គិភ័យខាងលើ​កម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បានចេញរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ចំនួន០២គ្រឿង​ បានប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត​ ស្មើនិង០១២ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន០២គ្រឿង​ បានប្រើប្រាស់ទឹកអស់០២រថយន្ត​ ស្មើនិង០៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង ៕(អត្ថបទដោយនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ)


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ