ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់
Sat,24 May 2025 (Time 03:05 PM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 76នាក់)


ភ្នំពេញ } នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី នៅភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់។

ក្នុងជំនួបសំណេះសំណាល​នេះ​ ឯកឧត្តមរដ្ឋមន្ត្រី​បានលើកទឹកចិត្តឱ្យបងប្អូន​ធ្វើពិពិធកម្មមុខដំណាំ​ និងរួមគ្នាបង្កើតជាសហគមន៍កសិកម្មទំនើប​ ដើម្បីកាត់បន្ថយហានិភ័យនៃអស្ថិរភាពតម្លៃ​ និងដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើន​ និងជួយផ្សារភ្ជាប់ជាមួយទីផ្សារដែលមានស្រាប់ជូនបងប្អូនប្រជាកសិករ។

ជាក់ស្តែង​ ឯកឧត្តមរដ្ឋមន្ត្រី​បាននាំកសិដ្ឋានគីរីទេស​ដែលប្រមូលទិញម្ទេស​ពូជដៃនាង​ និងណាលី​ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង​ និង​នាំចេញផង​ មកពន្យល់ពីតម្រូវការ​ និងតម្លៃដែលក្រុមហ៊ុនអាចចុះកិច្ចសន្យាទិញពីប្រជាពលរដ្ឋ​ នៅពេលប្រមូលផល​ ក្នុងករណីបងប្អូនចូលរួមដាំ។

ទន្ទឹមនេះ​ ឯកឧត្តមបានណែនាំឱ្យមានការពិភាក្សាគ្នាបន្ថែមជាមួយក្រុមការងារក្រសួង​លើមុខដំណាំ​សក្តានុពលផ្សេងទៀត​ ស្របតាមតម្រូវការទីផ្សារ។

លោក​ ញ៉េន​ សំអូន​ តំណាងប្រជាកសិករបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី​ ដែលយកចិត្តទុកដាក់ដល់សុខទុក្ខ​ និងផលប្រយោជន៍ប្រជាកសិករ​ តាមរយៈការអញ្ជើញចុះផ្ទាល់ដល់មូលដ្ឋាន​ ដើម្បីពិនិត្យស្ថានភាព​នៃការដាំដុះ បកស្រាយ​ពន្យល់អំពីយន្តការទីផ្សារ​ និងតម្រង់ទិសផលិតកម្ម​ឱ្យទទួលបានប្រាក់ចំណេញ​ តាមរយៈការរួមគ្នាបង្កើតសហគមន៍កសិកម្មទំនើប៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ