រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ដ្រីពាក់ព័ន្ធ នាំយកគ្រឿងចក្រកាយស្ដារសម្អាតបើកមុខទឹកចូលស្ថានីយ៍គីឡូម៉ែត្រលេខ៩ ដើម្បីសម្រួលដល់លំហូរទឹក និងបានចុះពិនិត្យវឌ្ឍនភាពការស្ថាបនាដំឡើងម៉ូទ័របូមខ្នាតធំ ដែលមានសមត្ថភាពអាចបូមទឹកបានទំហំ១២០០០ម៉ែត្រគូប ក្នុងរយៈពេលមួយម៉ោង៕លោកអភិបាលបានមានប្រសាសន៍លើកឡើងថា លោកមានសង្ឃឹមនឹងជឿជាក់ថាបន្ទាប់ពីការស្ដារសម្អាតប្រព័ន្ធបង្ហូរទឹកតាមព្រែកទាំងអស់ក្នុងមូលដ្ឋានខណ្ឌ ស្របពេលជាមួយការបិទបញ្ចប់ការដ្ឋានស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ និងស្ថានីយបូមទឹកបឹងពោងពាយរួចរាល់ យើងសង្ឃឹមនឹងជឿជាក់ថា ប្រព័ន្ធបង្ហូរទឹកដែលហូរចាក់មកពីខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ តាមរយៈស្ថានីយបូមទឹកទួលគោក ឆ្ពោះមក ព្រែកបាក់ទូក,ព្រែកអូរវែង និងឆ្ពោះមកស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ ហូរចុះទៅបឹងទន្លេរសាប នឹងអាចរំដោះទឹកបានទាន់ពេលវេលាមិនអោយមានការជន់លិចបានតទៀតឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ