បំបែ.,.កសំបុកក្មេងទំនើ.,.ង បង្កអុកឡុកនៅកោះធំ...ខេត្តកណ្តាល }កាលពីព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចស្រុកកោះធំ បានបើកប្រតិបត្តិការទាន់ពេល បង្រ្កាបក្រុមក្មេងទំនើងចំនួន ១២នាក់ (ប្រុស ៧ នាក់ ស្រី ៥ នាក់) ដែលប្រមូលផ្តុំគ្នានៅផ្ទះសំណាក់ លី លី និងផ្ទះជួល ចាន់ ណារី ឃុំព្រែកថ្មី បន្ទាប់ពីមានបណ្តឹងពីអ្នកភូមិអំពីសកម្មភាពបង្កអសន្តិសុខក្នុងមូលដ្ឋាន។ប្រតិបត្តិការនេះ ដឹកនាំដោយលោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ បានឃាត់ខ្លួនយុវជនទាំងអស់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបំភ្លឺពីមូលហេតុនៃការប្រមូលផ្តុំគ្នា និងសកម្មភាពផ្សេងៗ។ ជាលទ្ធផលនៃការធ្វើតេស្តទឹកនោម រកឃើញយុវជនម្នាក់មានសារធាតុញៀនក្នុងខ្លួន។បច្ចុប្បន្ន សមត្ថកិច្ចកំពុងរៀបចំឯកសារចាត់ការតាមនីតិវិធី ដោយគ្រោងកោះហៅអាណាព្យាបាលរបស់ក្មេងទំនើងទាំងនោះមកធ្វើកិច្ចសន្យា និងធានាឱ្យពួកគេបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សង្គម ៕(កោះធំ បង្រ្កាបយុវជនទំនើង សន្តិសុខសង្គម)
ព័ត៌មានគួរចាប់អារម្មណ៍
កសិករនាំគ្នាសម្រុកដកមើមដំឡូងមី ខណ:តម្លៃទីផ្សារស្ទុះហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ (សម្លេងខ្មែរពិត)
សម្តេចក្រឡាហោម ស ខេង អញ្ជីញជាគណៈអធិបតី ក្នុងពិធី សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅទូទាំងប្រទេស (សម្លេងខ្មែរពិត)
ក្រុងកំពតនឹងត្រូវបានចុះបញ្ជីជាក្រុងបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ (សម្លេងខ្មែរពិត)
ពិធីសំណេះសំណាលសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៧-២០១៨ នៅខេត្តកំពត (សម្លេងខ្មែរពិត)
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រង និងភាពជាអ្នកដឹកនាំ (សម្លេងខ្មែរពិត)
វីដែអូ