ថ្ងៃច័ន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ អាស័យដ្ឋាន៖ ផ្ទះលេខ៤១៣ ផ្លូវលំ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ កណ្តាល / លេខទូរស័ព្ទ ៖ 088 41 41 152 / 012 98 48 55
គណៈកម្មការទី៣នៃរដ្ឋសភា ប្រជុំផ្ទៃក្នុងពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ជលផល និងត្រៀមចុះបំពេញបេសកកម្មនៅតាមបណ្តាខេត្ត
Wed,19 February 2025 (Time 08:23 AM)
ដោយ សម្លេងខ្មែរពិត (ចំនួនអ្នកអាន: 118នាក់)


ភ្នំពេញ}ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ជលផល និងពិភាក្សាការងារសម្រាប់ត្រៀមចុះបំពេញបេសកកម្មនៅខេត្តមណ្ឌលគីរី រតនគីរី និងខេត្តស្ទឹងត្រែង។

កិច្ចប្រជុំ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភានេះ បានធ្វើការពិនិត្យពិភាក្សាទៅលើ សេចក្តីព្រាងច្បាប់ជលផល និងជជែកពិភាក្សា ពីសេចក្តីសម្រេចស្តីពីបែបបទ នីតិវិធី និងវិធាននៃការតាំងសំណួរ ចម្លើយនិងការបំភ្លឺនៅរដ្ឋសភា សេចក្តីសម្រេចស្តីពីបែបបទការងាររបស់គណៈកម្មការនានានៃរដ្ឋសភា សេចក្តីសម្រេចស្តីពី បែបបទនិងនីតិវិធីនៃការចុះបំពេញបេសកកម្មរបស់គណៈកម្មការនានានៃរដ្ឋ សភា។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ជលផល ត្រូវបានកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ហើយសម្រេចប្រគល់ជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដើម្បីពិនិត្យសិក្សា រួចធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

គួររំលឹកថាសេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៕


ព័ត៌មានគួរចាប់អារម្មណ៍

កសិករ​នាំគ្នា​សម្រុក​ដក​មើមដំឡូង​មី ខណ​:​តម្លៃ​ទីផ្សារ​ស្ទុះ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​សម្តេច​ក្រឡាហោម ស ខេង អញ្ជីញ​ជា​គណៈអធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​ទូទាំង​ប្រទេស​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រុង​កំពត​នឹង​ត្រូវ​បាន​ចុះបញ្ជី​ជា​ក្រុង​បេតិកភណ្ឌ​ពិភពលោក​នា​ពេលខាងមុខ​នេះ​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​សំណេះសំណាល​សិស្ស​ជ័យលាភី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​ខេត្ត​កំពត​ (សម្លេងខ្មែរពិត)

ព័ត៌មានគួរចាប់អារម្មណ៍

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​ (សម្លេងខ្មែរពិត)

វីដែអូ